Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Horoscope

Horoscope

​រាសី​មធ្យម​។​ទឹកចិត្ត​តែង​ប្រែប្រួល​ទៅតាម​ស្ថានភាព និង​បរិយាកាស​ខាងក្រៅ ហេតុនេះ​មិនគួរ​បណ្តែតបណ្តោយ​ទៅតាម​ភាព​ឆេវឆាវ​របស់ខ្លួន​នោះទេ​។​ជាមួយគ្នានេះដែរ​ការនិយាយ​ស្តី​គប្បី​ប្រកបដោយ​សេចក្តី​ត្រិះរិះ​ឲ្យ​បាន​ល្អិតល្អន់​។ ដោយឡែក​ចំពោះ​មុខរបរ​រក​ទទួល​ទាន​ផ្សេងៗ​នឹង​បាន​ផល​បង្គួរ​ប៉ុណ្ណោះ​។ រីឯ​លាភសក្ការៈ​វិញ​ក៏​នឹង​ទទួលបាន​ផល​បង្គួរ​។​

​រាសី​ស្រុតចុះ​។ ចំពោះ​ទឹកចិត្ត​ច្រើនតែ​សោមនស្ស​ទៅនឹង​អំពើ​អកុសល​ផ្សេងៗ​គឺអាច​នឹងមាន​គ្រោះកាច​កើតឡើង​។ ចំណែកឯ​សេចក្តីស្នេហា​គូស្នេហ៍​ហាក់​មាន​ភាព​ព្រងើយកន្តើយ​បន្តិច​គប្បី​ផ្តល់នូវ​ភាពកក់ក្តៅ​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​។ រីឯ​ការប្រកប​របរ​រកស៊ី​ផ្សេងៗ​គួរ​កុំ​បណ្តោយ​ឲ្យ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងពេក​។ ខណៈ​លាភសក្ការៈ​វិញ​បាន​ផល​កាន់តែ​យ៉ាប់​។​

​រាសី​ស្រុតចុះ​។ ការប្រកប​របរ​រក​ទទួលទាន​នានា​នឹង​បាន​ផល​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ គួរតែ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​សិន​មុននឹង​ឈានដល់​កិច្ចព្រមព្រៀង​អាជីវកម្ម​ណាមួយ​។ រីឯ​ការ​បំពេញការងា​រ​ផ្សេងៗ​អាច​នឹង​ប្រទះ​នូវ​ឧបសគ្គ​ច្រើន​។ ការសម្រេចចិត្ត​នានា​គប្បី​រក​អ្នក​គួរ​ឲ្យ​ទុកចិត្ត​ដើម្បី​ប្រឹក្សា​យោបល់​គ្នា​ទើប​ឈានឡើង​ទៅមុខ​បានល្អ​ជានិច្ច​ផងដែរ​។​

​រាសី​ល្អ​បង្គួរ​។ នៅក្នុង​ចិត្ត​អាចមាន​បញ្ហា​ស្មុគស្មាញ​ខ្លះៗ​តែ​គង់​អាច​ដោះស្រាយបាន​ប្រសើរ​ឡើងវិញ​។ លាភសក្ការៈ​ផ្សេងៗ​នឹង​បាន​ដោយសារ​ការ​ជ្រោមជ្រែង​ពី​អ្នកដទៃ​។ ចំណែកឯ​ការប្រកបរ​បរ​រក​ទទួលទាន​បាន​ផល​មធ្យម​។ ចំពោះ​ទឹកចិត្ត​លោកអ្នក​មាន​ភាព​ចង់​ឈ្នះ​លើ​អ្នកដទៃ ហើយក៏​មិនគួរ​ដាក់ទុន​វិនិយោគ​ណាមួយ​ទេ​។ រីឯ​លាភសក្ការៈ​នឹង​ទទួលបាន​តាម​ការ​ខំប្រឹង​។​

​រាសី​ស្រុតចុះ​។ ចំពោះ​រឿង​បញ្ហា​ស្នេហា​គូស្នេហ៍​អាចមាន​ការភាន់ច្រឡំ​គ្នា និង​អាច​ឈានដល់​ការបែកបាក់​គ្នា​ទៀតផង​។ ចំណែកឯ​មុខរបរ​រ​ក​ទទួលទាន​នានា​នឹងមាន​ការខាតបង់​ទ្រព្យ​។ ហេតុនេះ​លោកអ្នក​ត្រូវ​គិត​ឲ្យ​បានច្បាស់លាស់​មុននឹង​សម្រេចចិត្ត​លើ​អ្វីមួយ និង​ត្រូវ​ពិភាក្សា​ស្វែងរក​ចំណុច​ល្អ​បំផុត​មួយ​។ រីឯ​លាភសក្ការៈ​វិញ​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង​តែម្តង​។

រាសី​ស្រុតចុះ​។ ត្រូវតែ​យកចិត្ត​ទុក​ច្រើន​ទៅលើ​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​ជាពិសេស​ទឹកចិត្ត​របស់​អ្នក​អាច​នឹង​ធ្លាក់​គំនិត​ជា​អកុសល​ច្រើន​មិនត្រូវ​បណ្តែតបណ្តោយ​ទៅតាម​ទឹកចិត្ត​ខ្លួនឯង​ដែល​ខ្វះ​ការពិចារណា​ឡើយ​។ រីឯ​បញ្ហា​ស្នេហា​លោកអ្នក​ច្រើន​មាន​ភាព​អាត្មានិយម​។ មុខរបរ​រក​ទទួល​ទាន​អាច​នឹងមាន​ការខាតបង់ លាភសក្ការៈ​បាន​ដោយ​ការខិតខំ​ប្រឹងប្រែង​។​

​រាសី​ឡើង​ខ្ពស់ត្រដែត​។ ចំពោះ​ការនិយាយស្តី​ច្រើន​ពោល​ពាក្យពិត​ទៅកាន់​អ្នកផង​គ្នា​។ ខណៈ​មុខរបរ​រក​ទទួលទាន​មាន​ផលចំណេញ​យ៉ាង​គាប់ចិត្ត​ធ្វើ​ឲ្យ​ទឹកចិត្ត​របស់លោក​អ្នកមាន​សម្ទុះ​ខ្លាំង​ឡើង​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​មាន​សុវត្ថិ​ភាពល្អ​។ រីឯ​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា​ធម្មតា​មិនមាន​អ្វី​កើត​ឡើ​ជា​បញ្ហា​ឡើយ​។​

​រាសី​ស្រុតចុះ​។ ទឹកចិត្ត​មានតែ​សេចក្តី​ក្រេវក្រោធ​ខ្វះ​សេចក្តី​អត់ធ្មត់​ប្រយ័ត្ន​មានរឿង​ធំ​ព្រោះតែ​ភាព​ឆេវឆាវ​។ ចំពោះ​ការនិយាយស្តី​ច្រើន​ពោល​ដោយ​ខ្វះ​ការពិចារណា​យកតែ​ចិត្ត​ខ្លួនឯង​ជាធំ​។ ចំណែក​បញ្ហា​ស្នេហា​គូស្នេហ៍​ខ្វះ​ការយល់​ចិត្ត និង​អធ្យាស្រ័យ​ចំពោះ​គ្នា​ត្រូវមាន​ការអត់ធ្មត់​ឲ្យ​បាន​ខ្ពស់​ដើម្បី​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ​អ្នក​ដោយ​ភាពសុខដុមរមនា​។​

​រាសី​ស្រុតចុះ​។ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការប្រកប​របរ​រកទ​ទួល​ទាន ឬ​បំពេញការងារ​ផ្សេងៗ​ប្រយ័ត្ន​ចាញ់កល​គេ​។ រីឯ​លាភសក្ការៈ​នឹង​បានមក​ដោយសារ​មិត្តភក្តិ ការនិយាយស្តី​គប្បី​មានការ​ពិចារណា​ឲ្យ​បាន​ខ្ពស់​ប្រយ័ត្ន​នាំទុក្ខ​ដាក់ខ្លួន​ព្រោះ​សម្តី​។ បញ្ហា​ស្នេហា​អាចមាន​ការមិនចុះសម្រុង​នឹង​គ្នា​ក្នុងថ្ងៃនេះ​។ រីឯ​ការធ្វើដំណើរ​ទៅ​ទី​នានា​ត្រូវ​ប្រុងប្រយ័ត្ន​ទើប​ជាការ​ល្អ​។​

​រាសី​ឡើង​ខ្ពស់​។ លោក​អ្នកមាន​ទឹកចិត្ត​ប្រកបទៅដោយ​សេចក្តីក្លាហាន និង​ធ្វើការ​សម្រេចចិត្ត​មានការ​ទទួលខុសត្រូវ​។ ចំពោះ​សេចក្តីស្នេហា​គូស្នេហ៍​នឹង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល​។ ចំពោះ​ការប្រកប​របរ​រកទ​ទួល​ទាន​ផ្សេងៗ​បាន​ផល​ល្អប្រសើរ​។ ការបំពេញ​ការងារ​ផ្សេងៗ​ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​ចៀសវាង​ឡើងទៅ​កាន់​ទី​ខ្ពស់​ឲ្យ​សោះ​។​

រាសី​ឡើង​ខ្ពស់ត្រដែត​។ ការប្រកប​របរ​រក​ទទួលទាន​ផ្សេងៗ​បាន​ផល​លើសពី​ធម្មតា​។ រីឯ​ការធ្វើដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​ទទួលបាន​នូវ​សុវត្ថិ​ភាពល្អ​។ រាល់​ការបំពេញ​កិច្ចការ​នានា​សង្ឃឹម​នឹងមាន​ជោគជ័យ​ច្រើន និង​ទឹក​ចិត្តច្រើន​មាន​សេចក្តីសោមនស្ស​អំពើ​កុសល​ផ្សេងៗ​។ ចំពោះ​សេចក្តីស្នេហា​មានការ​យល់ចិត្ត​ថ្លើម​គ្នា​បានល្អ​ណាស់ និង​ចេះ​យោគយល់​គ្នា​ទៀត​។

​រាសី​មធ្យម​។ ចំពោះ​ការប្រកប​របរ​រកទ​ទួល​ទាន​ផ្សេងៗ​បាន​ផល​សមស្រប​ជាមួយនឹង​ការចំណាយ តែ​យ៉ាងណាក៏ដោយ​ក៏​លោកអ្នក​ខិតខំ​បំពេញការងារ​ប្រកបដោយ​សេចក្តី​ប្រុងប្រយ័ត្ន​ជានិច្ច​និង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​។ រីឯ​ការនិយាយស្តី​អាចមាន​ភាព​លើសលស់​ឬ​ខ្វះខាត​ខ្លះៗ​។ ដោយឡែក​បញ្ហា​ស្នេហា​គូស្នេហ៍​មានការ​យល់ចិត្ត​គ្នា​ធម្មតា​ដូច​សព្វមួយដង​៕