តាមគំនិតរបស់ខ្ញុំ កាសែតដែលល្អគឺជាកាសែតមួយដែលនិយាយអំពីជាតិខ្លួនឯង (លោក Arthur Miller ឆ្នាំ១៩៦១)។
ឆ្លងកាត់រយៈពេល១៥ឆ្នាំនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាសែតភ្នំពេញ ប៉ុស្តិ៍ ក៏បានក្លាយជាសារព័ត៌មានដែលចេញផ្សាយប្រចាំថ្ងៃ។
តាមពិត កាសែតភ្នំពេញ ប៉ុស្តិ៍ គឺជាសារព័ត៌មានឯករាជដែលមានវ័យចំណាស់ជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជានិយាយអំពីការផ្សាយជាភាសាណាក៏ដោយ។
ដោយចាប់ផ្តើមបោះពុម្ភផ្សាយដំបូងបំផុតនៅក្នុងខែកក្កដា ឆ្នាំ១៩៩២ ភ្នំពេញ ប៉ុស្តិ៍ ត្រូវបានអានដោយអ្នកអានទាំងជនជាតិខ្មែរ និងបរទេសរាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជា និងដោយអ្នកជាវជាប្រចាំនៅក្នុងរង្វង់៣៥ប្រទេសនៅទូទាំងពិភពលោក។
អស់រយៈពេលជាង១៥ឆ្នាំនេះ ភ្នំពេញ ប៉ុស្តិ៍ បានដើរតួជាកាសែតមួយដែលប្រមូល និងកត់ត្រាទុកនូវហេតុការណ៍ដែលកើតឡើងថ្មីៗនៅក្នុងប្រទេសកម្ពុជា និងត្រូវបានអានដោយថ្នាក់ដឹកនាំ (អ្នកសម្រេចចិត្ត) និងអតិថិជន (អ្នកប្រើប្រាស់ទំនិញផ្សេងៗ) ដែលជាអ្នកបានចូលរួមចំណែកក្នុងការកសាងប្រទេសជតិក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។
មិនមានកាសែតណាផ្សេងទៀត ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដូច្នេះទេ។ កាសែត ភ្នំពេញ ប៉ុស្តិ៍ ផ្តល់នូវការផ្សាយដែលមានលក្ខណៈទូលំទូលាយដោយមានបញ្ចូលទាំង ព័ត៌មាន និងការវិភាគដែលគួរឲ្យទុកចិត្ត មានប្រយោជន៍និងប្លែកពីគេទៀតផង។
ជាមួយគ្នានេះដែរ អ្នកអានកាសែតភ្នំពេញ ប៉ុស្តិ៍ គឺជាអ្នកដែលបានទទួលការអបរំខ្ពង់ខ្ពស់
បំផុតនៅក្នុងប្រទេស ហើយក៏ជាអ្នកដែលត្រូវការទទួលបាននូវព័ត៌មានដែលមានគុណភាពខ្ពស់បំផុតតាមដែលអាចធ្វើទៅបានផងដែរ។
ក្រុមការីនិពន្ធនិងអ្នកយកព័ត៌មានរបស់យើងទាំងអស់សុទ្ធតែដឹងថាការផ្តល់តែរបាយការណ៍អំពីហេតុការណ៍ដែលបានកើតឡើងតែមួយមុខមិនគ្រប់គ្រាន់នោះទេ តែពួកគេត្រូវតែវិភាគហេតុការណ៍ទាំងនោះ ហើយពន្យល់អ្នកអានថាតើហេតុការណ៍ទាំងនោះនឹងតម្រង់និងមានឥទ្ធិពលលើជីវិតពួកគេយ៉ាងណាខ្លះ។
អំពីភ្នំពេញប៉ុស្តិ៍
- Sunday, 19 August 2007
- administrator
ភ្នំពេញ ប៉ុស្តិ៍






