មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ព័ត៌មានទាន់ហេតុការណ៍

អ្នក​ភូមិ​បឹង​កក់​លត់​ជង្គង់​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ

bkk

ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់ បាន​នាំគ្នា​លត់​ជង្គង់ ស្រែក​សុំ​អន្តរាគមន៍​ពី​សម្តេច​ម៉ែ នៅ​មុខ​ព្រះបរម រាជវាំង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​យុត្តធម៌​ជូន​អ្នក​ស្រី យ៉ោម បុប្ផា​ សកម្មជន​តវ៉ា​ដីធ្លី​បឹង​កក់ ដែល​កំពុង​ជាប់​ឃុំឃាំង។

Panasonic និង UNESCO ចុះ​កិច្ច​ព្រម​ព្រៀង​លើក​កម្ពស់​ការ​យល់​ដឹង​តំបន់​បេតិក​ភណ្ឌ

IMG_8546

ក្រុមហ៊ុន Panasonic និង​អង្គការ UNESCO បាន​ប្រកាស​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ដៃគូរ​យុទ្ធ​សាស្ត្រ​សារជា​ថ្មី ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​(មិថុនា ២០១៣-​ឧសភា ២០១៥) ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​ពិភព​លោក ​របស់​អង្គការ UNESCO និង​កម្មវិធី​អប់រំ​ផ្នែក​បរិស្ថាន​សម្រាប់​ក្មេង​ជំនាន់​ក្រោយ តាម​រយៈកម្ម​វិធី​សិក្សា​ពី​បេតិក​ភណ្ឌ​ពិភព​លោក។

ពលរដ្ឋ​ប្រេស៊ីល​រាប់​ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​ការ​ចំណាយ​លើ​ World Cup

BRAZIL-03

ក្រុម​យុវ​ជន​បាន​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​នៅ​កណ្ដាល​ទីក្រុង​រីយ៉ូ​កាល​ពី ​ថ្ងៃ​ចន្ទ​ ខណៈ​ពល​រដ្ឋ​ជាង​២០​ម៉ឺន​នាក់​បាន​ដើរ​ក្បួន​នៅ​តាម​ទីក្រុង​ប្រេស៊ីល​ សំខាន់​មួយ​ចំនួន​ដើម្បី​តវ៉ា​ពី​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​ចំណា​យ​ លើ​កម្ម​វិធី​សហ​ព័ន្ធ​បាល់​​ទាត់​ (Confederation Cup) និង​ចំណាយ​ដឹក​ជញ្ជូន​សា​ធារណៈ​កាន់​តែ​ច្រើន​។

សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ ខ្យល់​គរ​ស្លាប់​ពេល​ចូល​រួម​វេទិកា

IMG_7246

បុរស​វ័យ ៧៣​ឆ្នាំ ម្នាក់​ដែល​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ខ្យល់​គរ​ស្លាប់​ភ្លាមៗ ខណៈ​កំពុង​អង្គុយ​​រង់ចាំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ក្នុង​រោង​វេទិកា​មួយ ដែល​ត្រូវ​បាន​ប្រារព​ធ្វើ​ឡើង​នៅ​ភូមិរកា​ខ្សុក ឃុំ​មេ​បុណ្យ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ប្រទេស​តួកគី​ព្រមាន​ប្រើ​កម្លាំង​កងទ័ព​បង្ក្រាប​ការ​តវ៉ា

TURKEY-03

ប្រទេស​តួកគី​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​ប្រហែល​ជា​នាំ​​កង​​ទ័ព​ទៅ​ជួយ​បង្ក្រាប​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ​ទូទាំង​ប្រទេស​ជិត​៣​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​សហព័ន្ធ​​សហជីព​ធំពីរបាន​បន្ត​ធ្វើ​កូដកម្ម​ជុំ​វិញ​ការ​បង្ក្រាប​ដោយ​​ ​ហិង្សា​​របស់​​ប៉ូលិស​​លើ​បាតុករ។

ម៉ាឡេស៊ី​រក្សា​ពន្ធ​​​នាំ​ចេញ​ប្រេង​ដូងក្នុង​អត្រា​ដដែល

palm-oil

ម៉ាឡេស៊ី​បាន​រក្សា​អត្រា​ពន្ធ​លើ​ការ​នាំ​ចេញ​ប្រេង​ដូង​ឲ្យ​នៅ​ដដែល​ក្នុង ​​រយៈ​ពេល​៥​ខែ​ជាប់​គ្នា​ គិត​ត្រឹម​​ខែ​កក្កដា ដោយ​សារ​ប្រទេស​​​​ផលិត​ប្រេង​ដូង​ធំ​ជាង​គេ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​ ព្យាយាម​បង្កើន​ការ​នាំ​ចេញ និង​បន្ត​កាត់​បន្ថយ​សន្និធិ​ប្រេង​ដូងដើម្បី​ជួយ​​ទប់​ស្កាត់​ការ​ធ្លាក់​ ថ្លៃ​ប្រេង​ដូង​។

កូរ៉េ និង​អ៊ី​រ៉ង់ ប្រជែង​គ្នា​ទៅ​ប្រេស៊ីល​ថ្ងៃ​នេះ

Korea-and-Iran

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង និង​អ៊ីរ៉ង់ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ប្រកួត​មួយ​ក្នុង​ចំ​ណោម​ការ​ប្រកួត​ជម្រុះ​នៃ​ ព្រឹត្តិ​ការណ៍ World Cup ដ៏​ស្វិត​ស្វាញ​បំ​ផុត​ប្រចាំ​ទ្វីប​អាស៊ី​នៅ​រាត្រី​នេះ ក្រោយ​ពី​គ្រូ​បង្វឹក​របស់​ពួក​គេ​បាន​ប៉ះ​ទង្គិច​សម្តី​គ្នា ហើយ​កីឡាករ​ម្នាក់​បាន​និយាយ​ថា រូប​គេ​នឹង​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​របស់​អ៊ីរ៉ង់ «ស្រក់​ទឹក​ភ្នែក​ដូច​ជា​ឈាម​»។

ពលរដ្ឋ​បឹង​កក់​ដុត​ទីង​មោង​បូជា​យ័ញ្ញ បួង​សួង​រក​ដំណោះ​ស្រាយ​ពិត

IMG_8489

ក្រុម​អ្នក​ភូមិ​បឹង​កក់​ប្រមាណ​ជាង​៥០​នាក់ កាល​ពី​ព្រឹក​​​មិញ បាន​នាំ​គ្នា​ដង្ហែរ​រូប​ទីង​មោង​ចំនួន​១១​ ដោយ​ស្រែក​អាក្រោស ​តាម​ដង​ផ្លូវ​ក្នុង​សហគមន៍​របស់​ពួកគេ ក្នុង​គោល​បំណង​យក​ទី​មោង​ ដែល​ពួក​គេ​អះអាង​ថា​តំណាង​ឲ្យ​ក្រុម​ជន​ពុក​រលួយ យក​ទៅ​កាត់​ទោស​ដោយ​ដុត​បូជា​យ័ញ្ញ ដើម្បី​រំដោះ​គ្រោះ​ឩប្ប​ទ្រព​ចង្រៃ និង​នាំមក​នូវ​សិរី​សួរស្ដី ព្រម​ទាំង​​ដំណោះ​ស្រាយ​ពិត​ប្រាកដ ដល់​អ្នក​ភូមិ​របស់​ពួក​គេ។

នាយក​រដ្ឋ​មន្ត្រី​ប៊ុលការី​ជម្នះ​ការ​អំពាវ​នាវ​ឲ្យ​លា​លែង​ពី​តំណែង​

BULGARIA-03

លោក​នាយក​រដ្ឋ​មន្ត្រី​ប៊ុលការី ផ្លាមេន អូរេស្សាស្គី​កា​ពី​ថ្ងៃ​អាទិត្យ​បាន​ជំទាស់​នឹង​ការ​អំពាវ​នាវ​ឲ្យលាលែង​ពី ​តំណែង​ដោយ​អ្នក​តវ៉ា​រាប់​ពាន់​ដែល​មាន​កំហឹង​ជុំ​វិញ​ការ​តែង​តាំង​ដ៏​ ចម្រូង​ចម្រាស​របស់​លោក​នៃ​​ប្រមុខ​ដឹក​នាំ​សន្តិសុខ​កំពូល​របស់​ប្រទេស​ បើ​ទោះ​បី​ជា​លោក​បាន​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​ក៏​ដោយ​។

ចាប់​ខ្លួន​ចិន​តៃវ៉ាន់​២៦​នាក់ ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ចិន​តាម VOIPs

handcuffs-vector

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​​បាន​ឲ្យ​ដឹង​ថ្ងៃ​នេះ​ថា ជន​ជាតិ​តៃវ៉ាន់ ២៦ នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ដោយ​នាយក​ដ្ឋាន​សន្តិ​សុខ​ និង​ព័ត៌មាន​នៃកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​និង​ជំរិត​ទារ​ប្រាក់​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ ចិន​និង​តៃ​វ៉ាន់​តាម​រយៈ​បណ្ដាញ​ទូរ​ស័ព្ទ​ VOIPs ចេញ​ពី​ប្រទេស​កម្ពុជា​។​

ចាប់​បញ្ជូន​​ខ្លួន​អង្គរក្ស​មន្ត្រី​រាជ​រដ្ឋាភិ​បាល​ជាន់​ខ្ពស់​ម្នាក់​ទៅ​តុលាការ

Handcuff

អង្គរក្ស​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាញ់​បោះ​សេរី និង​គម្រាម​សម្លាប់​ស្ត្រីពីរ​នាក់ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ប្រកាន់ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មិថុនា​នេះ​​ដើម្បី​ធ្វើ​ការ​ចោទ​។

ការ​នាំ​ចេញ​របស់​សិង្ហបុរី ធ្លាក់​ចុះ​ជាង​ការ​ព្យាករណ៍

Singapore-export

ការ​នាំ​ចេញ​របស់​ប្រទេស​សិង្ហបុរី បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​ព្យាករ​របស់​ក្រុម​សេដ្ឋ​វិទូ​កាល​ពី​ខែ​ ឧសភា ដោយ​សារ​ក្រុមហ៊ុន​ផលិត​កម្ម បាន​នាំ​ចេញ​គ្រឿង​អេឡិច​ត្រូនិក​តិច​ជាង​មុន បន្ទាប់​ពី​ការ​ស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​ពិភពលោកដែល​ប្រែ​ប្រួល​ខ្លាំង​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​។

ធ្លាក់​ទូ​កុងតឺន័រ​នៅ​ក្បែរ​ការ​ដ្ឋាន​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

IMG_6354

ទូ​កុង​តឺន័រ​មួយ​គ្រឿង បាន​រអិល​ធ្លាក់​ពី​លើ​រថយន្ត ខណៈ​កំពុង​បើកបរ បត់​តាម​ផ្លូវ​កោង នៅ​ក្បែរ​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាល​ពី​ព្រឹក​មិញ ប៉ុន្តែ​មិន​បាន​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ទេ ដោយ​សារ​សំណាង​ល្អ​ខណៈ​ដែល​កុង​តឺន័រ​ធ្លាក់​នោះ ស្ងាត់​មិន​មាន​មនុស្ស។

រលក​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​មនុស្ស​ ៣០ ​នាក់​នៅ​អ៊ីរ៉ាក់​

IRAQ-01

រលក​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​រថយន្ត និង​ការ​បាញ់​សម្លាប់​ដែល​ភាគ​​ច្រើន​យក​និកាយ​ស៊ីអ៊ីត​ជា​គោល​ដៅ​បាន​ សម្លាប់​មនុស្ស​យ៉ាង​តិច​​៣០​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ប្រទេស​អ៊ីរ៉ាក់ប្រយុទ្ធ​​​នឹង​ហិង្សា​ និង​ការ​ជាប់​គាំង​ផ្នែក​នយោបាយយូរ​អង្វែង​​​ដែល​បង្កើន​​ការ​ភ័យ​ខ្លាច​នៃ​ សង្គ្រាម​និកាយ​គ្រប់​រូប​ភាព​។

នាយករដ្ឋ​​មន្ត្រី​​តួក​គី​ថា​ជា ភារកិច្ច​របស់​លោក​ក្នុង​បង្រ្កាប​អ្នក​តវ៉ា

TURKEY-02

នាយករដ្ឋ​មន្ត្រី​តួក​គី​លោក រ៉េស៊ិប ​តៃ​យីប អឺរដូហ្គេន​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ជាង​១០​ម៉ឺន​នាក់​ថា វា​ជា​«ភារ​កិច្ច​»​របស់​លោក​ក្នុង​ការ​បញ្ជា​ឲ្យ​មាន​ការ​បង្ក្រាប​ទៅ​លើ​ អ្នក​តវ៉ា​នៅ​ឧទ្យាន​តវ៉ា​ក្នុង​ក្រុង​អ៊ិស្តាន​ប៊ូល​ ខណៈ​ប៉ូលិស​ និង​ក្រុម​បាតុ​ករ​ប្រឆាំង​រដ្ឋា​ភិបាល​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ ការ​ប៉ះ​ទង្គិច​ថ្មីៗ​នេះ​។​​

តម្លៃ​កៅ​ស៊ូ​ឡើង​ថ្លៃ ដោយ​សារ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ធៀប​នឹង​ដុល្លារ

rubber

កៅ​ស៊ូ​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់គ្នា ដោយ​សារ​រូបិយប័ណ្ណ​របស់​ប្រទេស​ជប៉ុន បាន​ធ្លាក់​ថ្លៃ​ធៀប​នឹង​ប្រាក់​ដុល្លារ ដោយ​ជំរុញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ចំពោះកៅ​ស៊ូ​ក្នុង​​កិច្ច​សន្យា​អនាគត​ ដែល​ទូរទាត់​ជា​ប្រាក់​យ៉េន និង​ដោយ​សារ​កំណើន​ថ្លៃ​ប្រេង​ បាន​ជំរុញ​ឲ្យ​មាន​ការ​រំពឹង​ថា តម្លៃ​ផលិតផល​សំយោគ នឹង​កើន​ឡើង​។​​

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​រាជ​រដ្ឋាភិបាល​ពិចារណា​ការ​ទាមទារ​ទឹក​ដី និង​កោះ​មក​វិញ

roc-001

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ដាក់​លិខិត​មួយ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើ​សុំ​ឲ្យ​ពិចារណា ចំពោះ​ពាក្យ​ថា កម្ពុជា​មិន​អាច​យក​ទឹក​ដី និង​កោះ​របស់​ខ្មែរ​ពី​ការ​បាត់​បង់​ពី​ប្រទេស​ជិត​ខាង​បាន​មក​វិញ។

អតីត​មេធាវី ដេវិដ ឆាណាយវា​ ប្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ

David-chanava

អតីត​មេធាវី ដេវិដ ឆាណាយវា បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​សាលា​ឧទ្ធរណ៍​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា គាត់​បាន​វាយ​អ្នក​កាសែត​មួយ​ក្រុម​កាល​ពី​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ទី១៨ ខែ​មីនា នៅ​ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ។

សវនាការ​រឿង​អតីត​អភិបាល​ក្រុង​បាវិត​បាញ់​កម្មការិនី​ប្រកាស​នៅ​ថ្ងៃ​ទី២៥ ខែ​មិថុនា

_MG_8658

សវនាការ​សាក​សួរ​លើ​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ដែល​អតីត​អភិបាល​ក្រុង​ បាវិត​លោក ឈូក បណ្ឌិត បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស​ធ្ងន់​ នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៣។

តំណាង​អតីតជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ដាក់​ពាក្យ​ប្តឹង​មេ​បក្ស​ប្រឆាំង

Chum-Mei

តំណាង​អតីតជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក កឹម សុខា ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពីបទ​«បរិហារ​កេរ្តិ៏ ជា​សា​ធា​រណៈ» ។

ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ត្រូវ​បាន​ព្រឹទ្ធ​សភា​អនុម័ត

3_Khmer_rouge

សមាជិក​ព្រឹទ្ធសភា បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់ ស្តីពី​ការ​ប្រឆាំង ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​​កម្ពុជា​ប្រជាធិប​តេយ្យ ដោយ​សំឡេង​គាំទ្រ ៤៨ លើ​៤៨ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

More Articles...

  1. ឧទ្ធរណ៍​បន្ត​ជំនុំ​ជម្រះ​រឿង​សកម្ម​ជន​បឹង​កក់​នៅ​រសៀល​ថ្ងៃ​នេះ
  2. កូរ៉េ​ខាង​ជើង​វាយប្រហារ​កូរ៉េ​ខាង​ត្បូង​ក្នុង​រឿង​លុបចោល​ការ​ចរចា
  3. សង្ឃ​ពុទ្ធសាសនា នៅ​មីយ៉ាន់ម៉ា​ជួប​ពិភាក្សា​ជុំវិញ​ភាព​ចលាចល​អំពី​ទំនាស់​ខាង​សាសនា
  4. សង្ខេប​ព័ត៌មាន​សេដ្ឋ​កិច្ច​ប្រចាំ​សប្តាហ៍
  5. ប្រណាំង​សេះថ្វាយ​អ្នក​តាដើម្បី​សុំ​សេចក្តី​សុខសប្បាយ
  6. USAID ផ្តល់​២០​ម៉ឺន​ដុល្លារ​​ដល់​វេទិកា​ឆ្លើយ​តប​ផ្នែក​មនុស្ស​ធម៌​នៅ​កម្ពុជា
  7. ទឹក​ភ្ញៀង​ម៉ូសុង នាំឲ្យ​​ទិន្ន​ផល​ស្រូវ​ឥណ្ឌា​កើន​ឡើង
  8. ក្រិច​ប្រឈម​នឹង​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជុំ​វិញ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​
  9. ធនាគារ​ពិភព​លោក​ទម្លាក់​ការ​ព្យា​​ករណ៍​កំណើន​សេដ្ឋ​កិច្ច​ត្រឹម​២,២​%
  10. លោក​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​ឲ្យ​ផ្អាក​​បាតុកម្ម​រំខាន​លោក កឹម សុខា