Headlines:

សេដ្ឋកិច្ចជាតិ

ក្រសួង​គ្រោង​ស្នើ​ឲ្យ​បញ្ឈប់​នាំ​ចូល​រថយន្ត​ជជុះ

20140423_11

រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​គ្រោង​ស្នើ​ទៅ​រដ្ឋាភិបាល​លើ​ការ​ហាម​ឃាត់​នាំ​ចូល​រថយន្ត​ ជជុះ​មក ប្រទេស​កម្ពុជា ក្នុង​បំណង​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន។

តារាង​បាល់ទាត់​សិប្បនិម្មិត​កំពុង​តែ​ពេញ​និយម

20140423_12

នៅ​មុន ឆ្នាំ​២០១២ ដី​ទំហំ ៦ ០០០ ម៉ែត្រ​ការ៉េ​នៅ​ទល់​មុខ​ក្រសួង ការ​បរទេស​គឺជា​ដី​ទំនេរ​ចោល និង​ជា​កន្លែង​ដែល​មាន​សំរាម​រាយប៉ាយ​ពាស​វាល​ពាស​កាល។

ADB: ស្ថាប័ន​ពន្ធដារ​របស់​កម្ពុជា​ខ្វះ​នូវ​ធនធាន និង​ការ​គ្រប់​គ្រង

ភ្នំពេញៈ របាយ​ការណ៍​វិភាគ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​បង្ហាញ​ថា នាយកដ្ឋាន​ពន្ធដារ​របស់ កម្ពុជា ត្រូវ​បាន​រក​ឃើញ​ថា មាន​ធនធាន និង​បុគ្គលិក​មិន​គ្រប់​គ្រាន់​ជា​ហេតុ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សមត្ថភាព​ ប្រមូល​ពន្ធ​ដើម្បី​បង្កើន​ប្រាក់​ចំណូល។

កម្មវិធី VIP របស់ NagaCorp ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង

20140422_13a

Citi Research ជា​ក្រុមហ៊ុន​វិភាគ និង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Citigroup Inc បាន​ឲ្យ​ដឹង​ថា ភាព​ប្រកួត​ប្រជែង និង​បរាជ័យ​ក្នុង​ការ​ទាក់​ទាញ​ទេសចរ​មក ភ្នំពេញ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​នៃ​កម្មវិធី VIP junket program របស់ Nagacorp ជា​កម្មវិធី​សម្រាប់​បង្កើន​ចំណូល​ក្រុមហ៊ុន។

គម្រោង​សង់​ផ្លូវ​ដែក​ពី​ព្រះវិហារ​ទៅ​កោះកុង​ត្រូវ​បាន​ពន្យារ

20140422_13b

ផែនការ​សាង​សង់​ផ្លូវ​ដែក​ពី​ភាគ​ខាង​ជើង​ទៅ​ភាគ​ខាង​ត្បូង ប្រទេស​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ៧,៥ ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន China Railway Group ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​តែ​កង្វះ​ហិរញ្ញវត្ថុ។ នេះ​បើ​តាម​ប្រធាន​ក្រុមហ៊ុន។

Grand Twins ពន្យារ​ការ​បោះផ្សាយ​មូលបត្រ

20140422_11

ភាព​វឹកវរ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ និង​ការ​ចរចា​ការ​បង្កើន​ប្រាក់​ឈ្នួល​ដែល​កំពុង​បន្ត​បាន​រំខាន​ដល់​វិស័យ​ ឯកជន និង​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាត់ដេរ​សម្លៀក​បំពាក់ Grand Twins International (GTI) ពន្យារ​ពេល​វេលា​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO)។

ក្រុមហ៊ុន​វៀតណាម​មាន​គម្រោង​វិនិយោគ​ដំណាំ​ពោត​នៅ​រតនគិរី

ភ្នំពេញៈ ក្រុមហ៊ុន Hoang Anh Gia Lai (HAGL) JSC ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ផ្នែក​កសិកម្ម​ដ៏​ធំ​មួយ​របស់ វៀតណាម បង្ហាញ​ពី​គម្រោង​វិនិយោគ​លើ​ការ​ដាំ​ដុះ​ពោត​នៅ កម្ពុជា នៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​បាន​ធ្វើ​អាជីវកម្ម​នៅ កម្ពុជា លើ​ដំណាំ​កៅស៊ូ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​តាម​រយៈ​គម្រោង​ដី​សម្បទាន​ សេដ្ឋកិច្ច។

រដ្ឋ​មន្ត្រី​ជំរុញ​ឧស្សាហកម្ម​ប្រើ​ប្រាស់​ថាមពល​បៃតង​ឲ្យ​ច្រើន

20140422_12

លោក​រដ្ឋ​មន្ត្រី​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឧស្សាហកម្ម​បៃតង​ក្នុង​ចំណោម​ ឧស្សាហករ​និង​សិប្បករ​ក្នុង​ស្រុក ដើម្បី​សម្រេច​បាន​ការ​អភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព។

ភាគ​លាភ​របស់​រដ្ឋាករ​ទឹក​កើន​ឡើង​ទ្វេ​ដង

20140421_11

ភាគហ៊ុនិក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) នឹង​ទទួល​បាន​ភាគ​លាភ​ពី​ប្រតិបត្តិការ​ក្នុង ឆ្នាំ​២០១៣ នៅ​ថ្ងៃ ទី២៣ មេសា ខាង​មុខ​ដែល​មាន​ទឹក​ប្រាក់ ៥៤,៧៤ រៀល​ក្នុង​មួយ​ហ៊ុន។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់ PPWSA ដែល​ផ្តល់​ឲ្យ​ភាគហ៊ុនិក​របស់​ខ្លួន។

ភ្ញៀវ​ទៅ​លេង​តំបន់​ទេសចរណ៍​កើន​ឡើង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ

ភ្នំពេញៈ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​រមណីយដ្ឋាន​តាម​បណ្តា​ខេត្ត​សំខាន់ៗ​របស់ កម្ពុជា ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

ការ​ផលិត​ត្រី​ប្រហុក​សៀមរាប​ត្រូវ​បាន​ផ្អាក

20140418_12

សមាគម​ផលិត​ត្រី​ប្រហុក​ក្នុង ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា អ្នក​ផលិត​ត្រី​ប្រហុក​ក្នុង ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បាន​ផ្អាក​ការ​ផលិត​ដោយ​សារ​តែ​តម្រូវ​ការ​ទីផ្សារ​មាន​ដំណើរការ​យឺត។

ក្រសួង​លុប​ចោល​កម្រៃ​បែបបទ​គយ​នៃ​ការ​នាំ​ចេញ​អង្ករ

20140418_11

អ្នក​នាំ​ចេញ​អង្ករ​នឹង​មិន​ចាំ​បាច់​បង់​កម្រៃ​លើ​បែបបទ​គយ​សម្រាប់​ដឹក​ ជញ្ជូន​អង្ករ​ទៀត​ទេ​គិត​ចាប់​ពី​ថ្ងៃ ទី១ ឧសភា នេះ​ត​ទៅ​បន្ទាប់​ពី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​លុប​ចោល​ក្នុង​គោល​បំណង​ពង្រឹង​លទ្ធភាព​ប្រកួត​ ប្រជែង​របស់​ឧស្សាហកម្ម​នេះ។

ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​នៅ​ត្រីមាស ទី១​កើន​ ៧៦%

ភ្នំពេញៈ មន្ដ្រី និង​វិស័យ​ឯកជន​បាន​ឲ្យ​ដឹង​ថា ទោះ​បី​មាន​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​បាន​បង្អាក់​ដល់​បរិយាកាស​ អាជីវកម្ម​នៅ​តាម​កន្លែង​មួយ​ចំនួន​ក៏​ដោយ ក៏​ចំនួន​នៃ​ការ​ចុះ​ឈ្មោះ​អាជីវកម្ម​ថ្មី បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​នេះ​ធៀប​នឹង​រយៈ​ពេល​ដូច​ គ្នា​កាល​ពី​ឆ្នាំ​មុន។

ឡាវ​គ្រោង​បង្កើត​អគ្គកុងស៊ុល​នៅ សៀមរាប

20140411_11

ប្រទេស​ឡាវ គ្រោង​បើក​អគ្គ​កុង​ស៊ុល​ប្រចាំ​នៅ ខេត្ត​សៀមរាប ក្នុង​បំណង​ជំរុញ​សហ​ប្រតិបត្តិការ​ជាមួយ កម្ពុជា តាម​រយៈ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង ការ​បរទេស​កម្ពុជា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក។

ក្រុមហ៊ុន ម៉ុង ឫទ្ធី នាំ​ចេញ​ស្វាយ​លើក ទី​២ ទៅ​ទីផ្សារ ចិន

20140411_12

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នឹង​នាំ​ចេញ​ស្វាយ កែវ​រមៀត ដោយ​ផ្ទាល់​ទៅ ប្រទេស​ចិន ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​ដោយ​មាន​បរិមាណ​ជាង ៤០ តោន​បន្ទាប់​ពី​បាន​នាំ​ចេញ​ជា​លើក​ដំបូង​កាល​ពី​ចុង​សប្តាហ៍​មុន។

លោក គិត ម៉េង ឈរ​ឈ្មោះ​ប្រជែង​តំណែង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

ភ្នំពេញៈ លោក គិត ម៉េង ប្រធាន​ក្រុមហ៊ុន Royal Group កំពុង​ងាក​មក​ចាប់​អារម្មណ៍​ចំពោះ​ឧស្សាហកម្ម​អង្ករ​កម្ពុជា ដោយ​លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា (CRF) ដែល​ទើប​តែ​បាន​បង្កើត​នា​ពេល​ថ្មីៗ​នេះ។

ការ​ប្តូរ​ទីតាំង​ថ្មី​នៅ​តែ​ត្រូវ​រង់ចាំ​ដាក់​បញ្ចូល​ក្នុង​ផែនការ ADB

ភ្នំពេញៈ ក្រុម​គ្រួសារ​ដែល​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​សម្រាប់​គម្រោង​ផ្លូវ​ដែក​បាន​ និយាយ​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ទុក​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ភាព​ខ្មៅ​ងងឹត​ជា​ថ្មី​ម្តង​ទៀត។

ក្រុមហ៊ុន EMAXX វិនិយោគ $១៤៨ លាន​ដុល្លារលើ 4G

20140410_12

ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត EMAXX បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា នឹង​បោះបង់​ចោល​ប្រតិបត្តិការ​លក់​រាយ​របស់​ខ្លួន​ដោយ​ចាប់​ផ្តើម​ការ​ វិនិយោគ​ថវិកា ១៤៨ លាន​ដុល្លារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​វិញ​ចាប់​ពី ខែ​តុលា ឆ្នាំ​នេះ។

ស្ពាន​ជ្រោយចង្វារ ២ នឹង​បើក​ឲ្យ​ដំណើរការ​ចុង​ឆ្នាំ

20140410_11

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ស្ពាន ជ្រោយចង្វារ ថ្មី​ដែល​ទទួល​បាន​កម្ចី​ពី ចិន នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​នៅ ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​រយៈ​ពេល​បី​ខែ​បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​នៅ ខែ​កញ្ញា។

ទេសចរ​ទៅ​ព្រះវិហារ​កើន​ឡើង​ប៉ុន្តែ​ការ​ស្នាក់​នៅ​មាន​ចំនួន​តិច​តួច

ព្រះវិហារៈ ទិន្នន័យ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា ខេត្ត​ព្រះវិហារ មាន​កំណើន​កាន់​តែ​ខ្លាំង​នៅ​ដើម ឆ្នាំ​២០១៤។ ទោះ​បី​យ៉ាង​នេះ​ក្តី​ការ​ស្នាក់​នៅ​ក្នុង​ខេត្ត​មាន​តិច​តួច​នៅ​ឡើយ​ដោយ​ សារ​ភ្ញៀវ​ភាគ​ច្រើន​តែង​ត្រឡប់​មក​ស្នាក់នៅ ខេត្ត​សៀមរាប វិញ។

ច្បាប់ FID របស់​កម្ពុជា​គួរ​តែ​ពិនិត្យ​ឡើង​វិញ

20140409_11

ច្បាប់​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់ កម្ពុជា ដែល​មាន​អាយុ ១១​ឆ្នាំ អាច​ជា​ច្បាប់​ដែល​ផ្តល់​សេរីភាព​ខ្លាំង​បំផុត​ក្នុង​តំបន់​ប៉ុន្តែ​ការ​ អនុវត្ត​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​មិន​ងាយ​ស្រួល​នោះ​ទេ។

More Articles...