សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ក្រុម​ហ៊ុន​អាមេរិក​នឹង​ពង្រីក​នៅ​អាស៊ាន​



121113_13
លោកស្រី Panela Lopker ប្រធាន​ និងជាស្ថាបនិក​របស់ក្រុមហ៊ុន QAD។ រូបថត Bloomberg

បាងកកៈ ក្រុម​ហ៊ុន​QAD​inc​មាន​មូល​ដ្ឋាន​នៅ​រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​កំពូល​ទាំង​៥​របស់​ពិភព​លោក​ដែល​ផលិត​software​កំពុង​ផ្តោត​ជា​សំខាន់​លើ​ទី​ផ្សារ​កំពុង​អភិវឌ្ឍ​នៅ​អាស៊ាន​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពីការ​ស្រោច​ស្រង់​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់​។​នេះ​បើ​តាម​លោក​ស្រី​Pamela Lopker ប្រធាន​និង​ជា​ស្ថាប​និក​QAD​។

ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​ស៊ូណាមិ​នៅ​ជប៉ុន​រួម​ទាំង​គ្រោះ​ទឹក​ជំនន់​នៅ​ថៃ​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ប្តូរ​ទី​តាំង​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ដើម្បី​កាត់​បន្ថយ​ហា​និភ័យ​ចង្វាក់​ផលិត​កម្ម។

លោក​ស្រី​Lopker​ឲ្យ​ដឹង​ថា​៖​«​ចរន្ត​នេះ​កំពុង​បង្កើន​ការ​ចំណាយ​សម្រាប់​ក្រុម​ហ៊ុន​software​ថ្មី​ៗ​ជា​ពិសេស​ក្រុម​ហ៊ុន​ដែល​ប្រើ​ប្រាស់​ម៉ូដែល​អន​ឡាញ​តាម​រយៈ​បច្ចេក​វិទ្យា​បណ្តាញ​កុំព្យូទ័រ​»​។

លោក​ស្រី​បន្ថែម​ថា​៖​«​ការ​កើន​ឡើង​នៃ​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​software​ដោយ​អន​ឡាញ​»​។

លោក​ស្រី​បន្ត​ថា​ទំហំ​នៃ​ប្រាក់​ចំណូល​របស់​QAD​នឹង​កើន​ឡើង​ខ្លាំង​ពី​៨​ភាគ​រយ​កាល​ពី​ឆ្នាំ​ទៅ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​។

ទីផ្សារ​សកល​ផ្នែក​software​សម្រាប់​រោង​ចក្រ​ជា​ច្រើន​ត្រូវ​បាន​វាយ​តម្លៃ​ដល់​១,៥​ពាន់​លាន​ដុល្លារ​ដែល​កើន​ឡើង​ប្រចាំ​ឆ្នាំ​ជា​មធ្យម​ពី​១ ទៅ​២​ភាគ​រយ​។

លោក​Gordon​Fleming​ប្រធាន​ទីផ្សារ​បាន​និយាយ​ថា​នៅ​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​ជា​ទី​ផ្សារ​មាន​ការ​កើន​ឡើង​ហើយ​បាន​រួម​ចំណែក​ស្ទើរ​តែ​២០​ភាគរយ​នៃ​ចំណូល​របស់​ក្រុម​ហ៊ុន​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​អាច​ធូរ​ស្រាល​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិភព​លោក​។

លោក​Chobkid​Kasonsamut​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​QAD (Thailand) បាន​និយាយ​ថា​ការ​កើន​ឡើង​ប្រាក់​ខែ​កំពុង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​ទៅ​ពង្រីក​នៅ​ប្រទេស​វៀតណាម​ឥណ្ឌូនេស៊ី​និង​ប្រទេស​មីយ៉ាន់​ម៉ា​។

ទោះ​បី​យ៉ាង​នេះ​លោក​បន្ត​ថា​ថៃ​នៅ​តែ​ជា​ប្រទេស​ក្នុង​តំបន់​សម្រាប់​ការ​វិនិ​យោគ​លើ​software ប៉ុន្តែ​គ្រាន់​តែ​ការ​កើន​ឡើង​ប្រាក់​ខែ​ធ្វើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​៕ SS