ក្រុងឡុងដ៍ៈអត្រាគ្មានការងារធ្វើនៅអង់គ្លេសឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំខណៈការបង្កើតការងារមានអត្រាទាបធ្វើឲ្យទីផ្សារការងារគាំងដែលនាំទៅរកភាពផុយស្រួយនៃទស្សនវិស័យសេដ្ឋកិច្ច។
នៅក្នុងខែតុលាអត្រាគ្មានការងារបានកើនឡើង១០១០០នាក់រហូតដល់១,៥៨លាននាក់ដែលជាកំណើនខ្ពស់បំផុតចាប់តាំងខែកញ្ញាឆ្នាំទៅ។នេះបើតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងកាលពីថ្ងៃម្សិលមិញនៅទីក្រុងឡុងដ៍។
ការស្ទង់មតិចំនួន២៨លើករបស់ទីភ្នាក់ងារBloombergគឺពុំមានការប្រែប្រួលអ្វី ទេចំពោះអត្រាមានការងារដោយផ្អែកលើអង្គការពលកម្មអន្តរជាតិILO។
អត្រាគ្មានការងារធ្វើទំនងជានឹងកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះទៀតខណៈក្រុមហ៊ុនជាច្រើនបានបង្ហាញអំពីទស្សនវិស័យដ៏ទន់ខ្សោយតាមរយៈការបញ្ឈប់ការងារឬកាត់ប្រាក់ខែ។
លោកMervynKing ទេសាភិបាលធនាគារអង់គ្លេសបាននិយាយកាលពីថ្ងៃម្សិលមិញថាសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសទំនងជាអាចធ្លាក់ចុះនៅក្នុងត្រីមាសនេះហើយបានបង្ហាញសញ្ញាថាអ្នកធ្វើគោលនយោបាយបានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមវិធានការជំរុញសេដ្ឋកិច្ចប្រសិនបើចាំបាច់។លោកបន្តថាពួកគេមិនទាន់បាត់បង់ជំនឿលើគោលនយោបាយចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចនៅឡើយទេ។
លោកRoss Walker សេដ្ឋវិទូនៅក្រុមហ៊ុនRoyalBankofScotlandGroupPlcក្នុងទីក្រុងឡុងដ៍បានឲ្យដឹងថា៖
«ដោយសារតែកំណើនសេដ្ឋកិច្ចនៅតែធ្លាក់ចុះក៏បានធ្វើឲ្យការជ្រើសរើសបុគ្គលិកធ្លាក់ចុះហើយកំណើនគ្មានការងារធ្វើក៏បានហក់ឡើងបន្តិចផងដែរ»។
អត្រាគ្មានការងារធ្វើរបស់អង្គការILOនៅចន្លោះខែកក្កដានិងខែកញ្ញាបានធ្លាក់ចុះ៤៩,០០០នាក់មកនៅត្រឹម២,៥១លាននាក់ទោះបីតួលេខឈរលើការពិសោធជាមូលដ្ឋានបង្ហាញថាបានកើនឡើង៥៣០០០នាក់នៅក្នុងខែកញ្ញាក៏ដោយ។នេះបើតាមការិយាល័យស្ថិត។
អត្រាគ្មានការងារធ្វើបានធ្លាក់ចុះពី៧,៩ភាគរយមកនៅ៧,៨ភាគរយក្នុងរយៈពេលបីខែគិតត្រឹមខែសីហា៕ SS
ភ្នំពេញ ប៉ុស្តិ៍







