ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យម (SME) គឺជាឆ្អឹងខ្នងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ដោយសារសហគ្រាសទាំងនោះជួយបង្កើតការងារជូនប្រជាជន។
នៅក្នុងតំបន់ SME មានចំនួនជាង៥៦ភាគរយនៃសហគ្រាសទាំងអស់ ហើយអាចបង្កើតការងារបានពី៥០ ទៅ ៩៨ភាគរយនៃការងារសរុប។ ប៉ុន្តែសមត្ថភាពរបស់ SME ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ប្រឈមនឹងបញ្ហាដ៏សំខាន់មួយ គឺការទទួលបានហិរញ្ញវត្ថុជាផ្លូវការ។
ទោះបីជាមានភាពខុសគ្នារវាងបណ្តាប្រទេសអាស៊ានក៏ដោយ ប៉ុន្តែបញ្ហានេះ នៅតែជាការពិតសម្រាប់ប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍក្នុងតំបន់ដោយSME បានផ្តល់ការងារនិងប្រាក់ចំណូលដ៏សំខាន់បន្ទាប់ពីវិស័យកសិកម្ម។
នៅកម្ពុជា ប្រជាជនភាគច្រើនរស់នៅតំបន់ជនបទ ហើយពឹងផ្អែកលើកសិកម្ម និងមុខរបរតូចតាច រីឯវិស័យធនាគារមិនទាន់មានលទ្ធភាពផ្តល់ហិរញ្ញវត្ថុដល់ប្រជាជនភាគច្រើនបានឡើយ។
បញ្ហាសម្រាប់ការអភិវឌ្ឍ SME គឺការទទួលហិរញ្ញវត្ថុ និងថ្លៃចំណាយការផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសដូចជាកម្ពុជា ដែលនៅតែស្ថិតក្នុងចំណោមប្រទេសមានការអភិវឌ្ឍតិចតួចមានភាពប្រថុយប្រថានជាងប្រទេសអភិវឌ្ឍន៍។
លទ្ធផលវិស័យធនាគារនៅកម្ពុជា ប្រឈមនឹងហានិភ័យ និងថ្លៃចំណាយប្រតិបត្តិការខ្ពស់ជាងការផ្តល់កម្ចីដល់SME។ ក្នុងចំណោមបញ្ហាធំៗទាំងនោះ ពួកគេ មិនចាំបាច់អភិវឌ្ឍអាជីវកម្មផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនតូចៗទេ នៅពេលពួកគេប្រតិបត្តិការកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ ទិដ្ឋភាពនេះរារាំងSME ជាច្រើន មិនឲ្យទទួលបានហិរញ្ញវត្ថុផ្លូវការ។ ករណីលើកលែងផ្សេងមួយគឺធនាគារអេស៊ីលីដាបានរក្សាវិធីសាស្ត្រ និងផ្តោតលើការដោះស្រាយករណីSME ដែលត្រូវការហិរញ្ញវត្ថុ។
ស្ថានភាពនេះ កាន់តែពិបាកនៅពេលគិតដល់មូលធនហានិភ័យ ដោយសារវាកាន់តែលំបាកក្នុងការស្វែងរកជាងបំណុល។ ក្រុមហ៊ុនវិនិយោគដែលទើបចាប់ផ្តើមមូលធនវិនិយោគ ឬវិនិយោគិនស្ទើរតែមិនមាននៅក្នុងប្រទេសនេះទេ។ SME ក្រៅផ្លូវការ និងជាលក្ខណៈគ្រួសារ នៅកម្ពុជា ប្រឈមនឹងឧបសគ្គក្នុងការស្វែងរកវិនិយោគដែលជួបការលំបាកក្នុងការស្វែងរកព័ត៌មាន និងវិជ្ជាជីវៈដែលនេះជាបញ្ហាប្រឈមដ៏ចម្បង។
ដំណោះស្រាយ៖ ក្របខ័ណ្ឌច្បាប់កាន់តែប្រសើរ និងការគាំទ្រដល់ SME
បញ្ហាផ្តល់ហិរញ្ញវត្ថុដល់ SME ត្រូវតែដោះស្រាយឲ្យបានគ្រប់ជ្រុងជ្រោយ ដោយបង្កើតក្របខ័ណ្ឌសមស្របដែលទាមទារនូវការលើកកម្ពស់ការទទួលបានព័ត៌មានការការពារច្បាប់ដល់អ្នកផ្តល់ប្រាក់កម្ចីវិនិយោគិន និងការគាំទ្រដល់ SME ដើម្បីឲ្យពួកគេអាចបង្កើនឱកាសទទួលបានកម្ចីពីធនាគារ និងការវិនិយោគដោយវិនិយោគិនជំនាញ។
ការបង្កើតការិយាល័យឥណទានសម្រាប់ផ្តល់ព័ត៌មានដល់អ្នកផ្តល់ប្រាក់កម្ចី ដើម្បីយល់ដឹងពីស្ថានភាពឥណទានរបស់អ្នកខ្ចី ជាការអភិវឌ្ឍដ៏សំខាន់ទាក់ទងនឹងការបង្កើតព័ត៌មានកាន់តែល្អ។
ម្យ៉ាងទៀត គម្រោងផ្តើមបង្កើតប្រព័ន្ធដែលអាចជឿទុកចិត្តសម្រាប់ការធានាដោយមានវត្ថុបញ្ចាំ ដីធ្លី និងឥណទានដើម្បីផ្តល់សុវត្ថិភាពបន្ថែមដល់អ្នកផ្តល់ឥណទាន។ វាជាដំណើរការដ៏វែង និងលំបាក ក្នុងការទទួលបានឥណទាន ឬការធានានៅកម្ពុជា ហើយការណ៍នេះ ពន្យល់អំពីហេតុផលដែលធនាគារជាច្រើន នៅតែប្រុងប្រយ័ត្ននៅពេលជ្រើសរើសអ្នកខ្ចី និងកំណត់តម្រូវការបញ្ចាំ។
ការបង់ពន្ធ និងថ្លៃចំណាយកាន់តែច្រើនអាចនឹងមានការប្រែប្រួល (ដូចជា ពន្ធលើប្រាក់ចំណេញ VAT និងគណនេយ្យផ្លូវការ) ដូច្នេះហើយបានជា SME នៅតែចង់បន្តអាជីវកម្មរបស់ខ្លួន ក្នុងវិស័យក្រៅផ្លូវការ។ ប៉ុន្តែ ក្របខ័ណ្ឌច្បាប់ និងគណនេយ្យផ្លូវការ អាចជួយពួកគេឲ្យទទួលបានទុនកាន់តែងាយស្រួល និងជួយឲ្យពួកគេធ្វើអាជីវកម្មជាមួយអតិថិជនកាន់តែច្រើន។
យុទ្ធសាស្ត្រគាំទ្រ SME រួមមានដំណើរការជួយពួកគេ ឲ្យផ្លាស់ប្តូរពីស្ថានភាពមិនផ្លូវការ ទៅផ្លូវការ និងជួយផ្តល់ការគាំទ្រផ្នែកគ្រប់គ្រង និងអភិបាលកិច្ចដើម្បីឲ្យសហគ្រាសទាំងនោះ យល់កាន់តែប្រសើរនិងធ្វើអាជីវកម្មកាន់តែល្អ។ ការប្រើប្រាស់ ឬបង្កើតក្រុមហ៊ុនដែលខ្លួនចង់ធ្វើ ដើម្បីផ្តល់ការគាំទ្រទាំងនោះ ពិតជាមានសារៈសំខាន់ណាស់។
ផ្លូវឆ្ពោះទៅកាន់ការទទួលបានឥណទាន នៅតែជួបការលំបាក។ ឧទាហរណ៍នៅក្នុងប្រទេសអាស៊ានផ្សេងៗទៀត បង្ហាញថា ការផ្លាស់ប្តូរសមស្របឆ្ពោះទៅកាន់ការទទួលបានព័ត៌មានកាន់តែល្អស្តង់ដារគណនីគ្រប់គ្រាន់ ការធ្វើពិពិធកម្មផលិតផល និងការពង្រឹងកិច្ចសន្យាសម្រាប់ការសងវត្ថុបញ្ចាំមកវិញ ជាផ្លូវឆ្ពោះទៅកាន់ជោគជ័យ។
នៅពេលធ្វើសមាហរណកម្មអាស៊ាន គម្រោងផ្តួចផ្តើមក្នុងតំបន់ ដើម្បីសម្របសម្រួលការផ្តល់ហិរញ្ញប្បទានឆ្លងដែនសម្រាប់ SME នឹងក្លាយជាកត្តាសំខាន់នាពេលអនាគត និងការអភិវឌ្ឍពិពិធកម្មសេដ្ឋកិច្ចសម្រាប់ប្រទេសជាសមាជិក នោះជាឱកាសពិតប្រាកដ។
មុននឹងអនុវត្តវិធានការប្រចាំតំបន់និងការផ្តល់ហិរញ្ញប្បទានឆ្លងដែន ការកសាងសមត្ថភាព ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរព័ត៌មានពីប្រទេសអភិវឌ្ឍន៍ដែលជាសមាជិកអាស៊ាន ដល់ប្រទេសជាសមាជិកផ្សេងទៀត គួរតែជាដំណាក់កាលដំបូងឆ្ពោះទៅរកការធ្វើសមាហរណកម្មនិងដើម្បីឈានដល់ការដោះស្រាយជម្លោះដីកោះ៕
ទស្សនៈរបស់លោក Christophe Forsinetti អគ្គនាយករបស់ក្រុមហ៊ុន DEVENCO
ភ្នំពេញ ប៉ុស្តិ៍







