ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

LDP ប្តេជ្ញា​នឹង​កំណត់​អតិផរណា​ត្រឹម​២%

តូក្យូៈ​គណបក្ស​ប្រជា​ធិប​តេយ្យ​សេរី​និយម​(LDP) ដែល​ជា​បក្ស​ប្រឆាំង​របស់​ជប៉ុន​ហើយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១៦​ធ្នូ​ឆ្នាំ​នេះ​បាន​ប្តេជ្ញា​ថា​នឹង​កំណត់​ទិស​ដៅ​អតិ​ផរណា​ឲ្យ​នៅ​ត្រឹម​២​ភាគ​រយ។​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​។

ការ​ប្តេជ្ញា​បែប​នេះ​របស់​គណបក្ស​LDP គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ធនា​គារ​កណ្តាល​ឲ្យ​បង្កើន​ថវិកា​លើក​កម្ពស់​សេដ្ឋ​កិច្ច​។

គណបក្ស LDP ក៏​នឹង​ពិចារណា​លើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​គ្រប់​គ្រង​ធនាគារ​កណ្តាល​ផង​ដែរ​ដើម្បី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​រដ្ឋា​ភិបាល​លើ​គោល​នយោ​បាយ​ដែល​មាន​រាប់​ទាំង​ពី​ការ​គ្រប់​គ្រង​បំណុល​រហូត​ដល់​លទ្ធ​ភាព​នៃ​ការ​ទិញ​មូល​បត្រ​បំណុល​របស់​បរទេស​។​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ជប៉ុន​៕ SS