Headlines:

ធនាគារ​ និង ហិរញ្ញវត្ថុ

ធនាគារ SBC លក់​ភាគ​ហ៊ុន ១០០%

ភ្នំពេញៈ បន្ទាប់​ពី​បាន​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​អស់ ២០ ឆ្នាំ​រួច​មក​សាជីវកម្ម​ធនាគារ​សិង្ហបុរី (SBC) បាន​សម្រេច​លក់​ភាគ​ហ៊ុន ១០០ ភាគរយ​ទៅ​ឲ្យ​ធនាគារ កាថេ យូណៃធីត របស់ តៃវ៉ាន់ ហើយ​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ម្សិលមិញ​ថា​ប្តូរ​ឈ្មោះ​ទៅ​ជា​ធនាគារ កាថេ យូណៃធីត កម្ពុជា។

ធនាគារ​តៃវ៉ាន់​ឈាន​ជើង​ចូល​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា​កាន់​តែ​ច្រើន

ភ្នំពេញៈ ធនាគារ​តៃវ៉ាន់ Shanghai Commercial & Savings Bank, LTD (SCSB) បាន​បើក​ការិយាល័យ​តំណាង​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​បាន​ប្រកាស​ការ​ចូល​មក​កម្ពុជា​កាល​ពី​ខែ ឧសភា ដើម​ឆ្នាំ​នេះ។

សហភាព​ធនាគារ​មាន​កិច្ចការ​ច្រើន​ដើម្បី​ស្ថិរភាព​ហិរញ្ញវត្ថុ

131203_12

ក្រុម​មន្ដ្រី​របស់​សហភាព​អឺរ៉ុប (EU) បាន​និយាយ​ថា មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​រួច​រាល់​សម្រាប់​ សហភាព​ធនាគារ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ខណៈ​ដែល​ការ​បែង​ចែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ទីផ្សារ​ឥណទាន​ទទួល​បាន​កំណើន​ឡើង​វិញ។

ធនាគារ​កណ្តាល​ថៃ​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ​ចរចា​គ្នា

បាងកកៈ លោក Prasarn Trairatvorakul ​ប្រធាន​ធនាគារ​ថៃ​និយាយ​ថា​ ការ​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន​អាច​ដោះស្រាយ បាន បើ​ភាគី​ទាំង​ពីរ​ចរចា​គ្នា​។លោក​បាន​និយាយ​ថា ​បុគ្គល និង​អង្គការ​ជាច្រើន​បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្របសម្រួល​។

ធនាគារ​ថៃ​បាន​កាត់​បន្ថយ​ការ​ប្រាក់​លើក​ទី​ពីរ

បាងកកៈ ប្រទេស​ថៃ​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​របស់​ខ្លួន​ដោយ​មិន​នឹង​ ស្មាន​ជា​លើក​ទី​ពីរ​នៅ​ឆ្នាំ​នេះ​ខណៈ​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កំពុង​ រីក​ធំ​ឡើង​គំរាម​កំហែង ដល់​ទំនុក​ចិត្ត​វិនិយោគិន និង​តម្រូវការ​ក្នុង​ស្រុក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចក្ខុវិស័យ កំណើន​របស់​ប្រទេស​នេះ។

ធនាគារ​គួរ​តែ​បង្ហាញ​ទិន្នន័យ​ទៅ​ដល់​វិនិយោគិន​ពី​បំណុល

អឺរ៉ុបៈ និយតករ​ទីផ្សារ​ធំៗ​របស់​សហភាព​អឺរ៉ុប​និយាយ​ថា ធនាគារ​អឺរ៉ុប​ជាច្រើន​គួរ​តែ​ផ្ដល់​ព័ត៌មាន​អំពី​បំណុល​មិន​ដំណើរការ​ដល់​ វិនិយោគិន​ខណៈ​ធនាគារ​ជាច្រើន​រៀបចំ​ត្រួត​ពិនិត្យ​បទ​ប្បញ្ញត្តិ​ជា​បន្ត​ បន្ទាប់​ក្នុង​ការ​សម្លឹង​មើល​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ។

ធនាគារ វៀតណាម ចរចា​លក់​ភាគ​ហ៊ុន

វៀតណាមៈ ធនាគារ Ho Chi Minh City Housing Development Commercial Joint-Stock Bank កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ជប៉ុន បី​ដើម្បី​លក់​ភាគហ៊ុន ៣០ ភាគរយ ដោយ​សារ​តែ​ការ​វិនិយោគ​ពី​ប្រទេស ជប៉ុន មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស វៀតណាម។

អេស៊ីលីដា បាន​ចាប់​ផ្តើម​សេវា​កាត​ឥណទាន​វីសា​លើក​ដំបូង

131113_12

ធនាគារ អេស៊ីលីដា បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កាត​ឥណទាន លើក​ដំបូង​របស់​ខ្លួន​ដោយ​រំពឹង​ពី​ការ​ខិត​ជិត​មក​ដល់​របស់​កម្ពុជា​ជា​ ប្រទេស​មាន​ចំណូល​មធ្យម។

ក្រុមហ៊ុន ជប៉ុន នឹង​ទិញ​ភាគ​ហ៊ុន​ពី​ធនាគារ អេស៊ីលីដា

ភ្នំពេញៈ ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ Orix Corporation របស់​ជប៉ុន​នឹង​ទិញ​ភាគ​ហ៊ុន​ជាង ៦ ភាគរយ​របស់​ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ឈាន​មុខ​គេ​របស់​កម្ពុជា។

ធនាគារ ម៉ាឡេស៊ី លក់​អាជីវកម្ម​នៅ​កម្ពុជា

ភ្នំពេញៈ ធនាគារ ម៉ាឡេស៊ី HwangDBS នឹង​លក់​ពាណិជ្ជកម្ម​ធនាគារ​ពាណិជ្ជ​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​តម្លៃ ៤០ លាន​ដុល្លារ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុម​នៅ​ផ្សារ​ហ៊ុន Bursa Malaysia។

បញ្ញើ​នៅ​ធនាគារ​ធ្លាក់​ចុះ $៦៣០ លាន

131108_11

ប្រាក់​បញ្ញើ​នៅ​ធនាគារ​ពាណិជ្ជ​កម្ពុជា​ក្នុង​ត្រីមាស ទី៣​បាន​ធ្លាក់​ចុះ ៦៣០ លាន​ដុល្លារ ដែល​ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា ដោយ​សារ​ស្ថានការណ៍​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ នេះ​បើ​តាម​តួលេខ​ផ្លូវ​ការ​បាន​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC)។

ភាគ​ហ៊ុន​អាស៊ី​ធ្លាក់​ចុះ​ដោយ​សារ​តែ​ចក្ខុវិស័យ​នៅ អាមេរិក

ក្រុង ហុងកុងៈ ភាគ​ហ៊ុន​នៅ​តំបន់​អាស៊ី​ដោយ​មិន​រាប់​បញ្ចូល​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ ដែល​នាំ​មុខ​ដោយ​ភាគ​ហ៊ុន​របស់​ថៃ និង​កូរ៉េ​ខាង​ត្បូង ក្នុង​គ្រា​ដែល​មាន​ក្តី​បារម្ភ​ថា ធនាគារ​កណ្តាល​អាមេរិក​នឹង​កាត់​បន្ថយ​វិធានការ​ជំរុញ​រូបិយវត្ថុ​របស់​ ខ្លួន។ មាស​បាន​បន្ត​ធ្លាក់​ថ្លៃ​រយៈ​ពេល​វែង​បំផុត​នៅ​ក្នុង​រយៈ​ពេល​បី​ខែ ខណៈ​ប្រាក់​ដុល្លារ​អូស្រ្តាលី​បាន​ឡើង​ថ្លៃ។

អឺរ៉ូ ឡើង​ថ្លៃ​ពី​តម្លៃ​ទាប ខណៈ​វិស័យ​ផលិតកម្ម​តំបន់​អឺរ៉ុប​កើន​ឡើង

131105_16b

ប្រាក់​អឺរ៉ូ​បាន​ឡើង​ថ្លៃ​ពី​តម្លៃ​ទាប​បំផុត​ក្នុង​រយៈ​ពេល ៦ សប្តាហ៍​ធៀប នឹង​ប្រាក់​ដុល្លារ បន្ទាប់​ពី​មាន​របាយ​ការណ៍​មួយ​បាន​បង្ហាញ​ថា វិស័យ​ផលិតកម្ម​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​នេះ បាន​កើន​ឡើង​ក្នុង​រយៈ​ពេល ៤ ខែ​ជាប់​គ្នា។

ធនាគារ​កណ្តាល​អាស៊ាន​បង្កើន​ទុន​បម្រុង

131031_12a

ធនាគារ​កណ្ដាល​អាស៊ី​អាគ្នេយ៍​នឹង​កែ​តម្រូវ​ទុន​បម្រុង​រូបិយប័ណ្ណ​បរទេស​ របស់​ខ្លួន​ឡើង​វិញ ដោយ​លើក​ឡើង​ពី​ការ​រំពឹង​ទុក​ថា ពួក​គេ​នឹង​បង្កើន​ការ​កាន់​កាប់​មូលបត្រ​ជា​ប្រាក់​ដុល្លារ​អាមេរិក។

ឥណ្ឌា បញ្ចូល​ប្រាក់ $២,៣ ពាន់​លាន​ទៅ​ក្នុង​ធនាគារ​រដ្ឋ

ក្រុង ញូវដែលីៈ ប្រទេស ឥណ្ឌា នឹង​ចាក់​បញ្ចូល​សាច់​ប្រាក់ ១៤០ ពាន់​លាន​រូពី (២,៣ ពាន់ លាន​ដុល្លារ​អាមេរិក) ទៅ​ក្នុង​ធនាគារ​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​រួម​មាន ធនាគារ​រដ្ឋ ឥណ្ឌា និង​ធនាគារ​កណ្ដាល​ឥណ្ឌា ក្នុង​ការ​ទប់ទល់​នឹង​កម្ចី​ខូច​ដោយ​សារ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​យឺត បំផុត​នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ។

វៀតណាម ប្តេជ្ញា​រក្សា​ស្ថិរភាព​ប្រាក់ ដុង

131016_14

ធនាគារ​កណ្តាល វៀតណាម បាន​សន្យា​ចាត់​វិធានការ​ចាំ​បាច់​ដើម្បី​រក្សា ស្ថិរភាព​ប្រាក់​ដុង និង​បង្ហាញ​សញ្ញា​ថា ខ្លួន​នឹង​មិន​ដំឡើង​អត្រា​ការ​ប្រាក់​ទេ ខណៈ​ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កំពុង​ព្យាយាម​ ស្តារ​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​នោះ។

ដុល្លារ​អាមេរិក​បន្ត​ធ្លាក់​ចុះ

អាមេរិកៈ តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់​ចុះ​ធៀប​នឹង​រូបិយប័ណ្ណ​សំខាន់ៗ​មួយ​ ចំនួន​ខណៈ​ផ្សារ​ហ៊ុន​បាន​ផ្ដល់​សញ្ញា​សុទិដ្ឋិនិយម​ពី​ការ​ពិភាក្សា​របស់​ សភា​អាមេរិក​ស្ដី​ពី​ការ​លើក​ឡើង​ពី​ការ​កម្រិត​បំណុល​ប្រទេស​នេះ។

ការ​ផ្តល់​ប្រាក់​កម្ចី​ធនាគារ​នៅ​ចិន​កើន​នៅ​ខែ កញ្ញា

ក្រុង ស៊ាងហៃៈ ធនាគារ​កណ្តាល​ចិន​បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ឥណទាន​ធនាគារ​នៅ​ប្រទេស ចិន បាន​កើន​ឡើង​កាល​ពី​ខែ កញ្ញា តែ​ក្រុម​អ្នក​វិភាគ​បាន​ឲ្យ​ដឹង​ថា ការ​បន្ធូរ​បន្ថយ​គោល​នយោបាយ​អាច​ធ្វើ​ឡើង​ដោយ​សន្សឹមៗ ខណៈ​រដ្ឋាភិបាល​ចិន​ព្យាយាម​គ្រប់គ្រង​អតិផរណា។

ប្រាក់​បញ្ញើ​នៅ​ធនាគារ អេស៊ីលីដា ធ្លាក់​ចុះ $២០០ លាន​រយៈ​ពេល​បី​ខែ

131015_12

វា​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន​សម្រាប់​ធនាគារ អេស៊ីលីដា ដែល​ការ​ដាក់​ប្រាក់​បញ្ញើ​របស់​អតិថិជន​បាន​ធ្លាក់​ចុះ​ជិត ២០០ លាន ដុល្លារ​ប្រចាំ​ត្រីមាស។ នេះ​បើ​តាម​របាយ​ការណ៍​ត្រី​មាស​ទី​បី​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី ​ថ្ងៃ​សុក្រ។

ធនាគារ​​មិន​ផ្លាស់​ប្តូ​អត្រា​​ការ​​ប្រា​ក់​

​ហ្សាការតាៈ ធនាគារ​កណ្ដា​ល​របស់​​ប្រទេស​ឥណ្ឌូនេ​ស៊ី​​​បាន​រក្សា​​អត្រាការ​ប្រាក់​ របស់​ខ្លួន​​​នៅ​ដដែល​ បន្ទាប់​ពី​​​ការ​រឹត​បន្ដឹង​ដ៏​ខ្លាំង​​បំផុតនៅ​ក្នុង​រយៈ​ពេល​ជិត​ ៨ ​ឆ្នាំ ​ខណៈ​សម្ពាធ​អតិ​ផរណា​បាន​​ថយ​ចុះ។​

ប្រធាន​ធនាគារ Malayan នឹង​មក​ចូល​រួម​ជាមួយ CIMB វិញ

130925_12b

លោក Zafrul Aziz ប្រធាន​ធនាគារ​វិនិយោគ​របស់​ធនាគារ Malayan Banking Bhd បាន​លាលែង​ពី​ដំណែង​កាល​ពី​ម្សិលមិញ ហើយ​នឹង​ចូល​រួម​ជាមួយ CIMB Group Holdings Bhd ដែល​ជា​ធនាគារ​ធំ​ជាង​គេ​ទី​ពីរ​របស់​ប្រទេស ម៉ាឡេស៊ី។

More Articles...