Headlines:

ច្បាប់​សម្រាប់​វិនិយោគិន​បរទេស​នៅ​កម្ពុជា​



130125_12
លោក Chris Muessel ដែល​បានផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ ​ប៉ុសិ៍​កាល​ពីថ្ងៃព្រហស្បតិ៍​។ រូបថត ផា លីណា

ភ្នំពេញៈ ក្រុមហ៊ុន VDB LOI ផ្តល់​ជូន​ដំណោះ​ស្រាយ​ផ្នែក​ច្បាប់ និង​ពន្ធ សម្រាប់​កិច្ចការ​ជំនួញ និង​វិនិយោគ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​មេធាវី​ផ្នែក​ច្បាប់ មេធាវី​ផ្នែក​ពន្ធ​អាករ​និង​អ្នក​ប្រឹក្សា​ផ្នែក​ពន្ធ​អាករ​ទាំង​ជាតិ និង​បរទេស​ចំនួន​២៥​នាក់​ដែល​ផ្តោត​សំខាន់​លើ​វិនិយោគិន​បរទេស​។

អ្នក​យក​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ Sarah Thust បាន​ជួប​ជាមួយ​លោក Chris Muessel មក​ពី​អាមេរិក​ដោយ​និយាយ​បញ្ហា​វិនិយោគិន​បរទេស​នៅ​កម្ពុជា​។

អ្វី​ជា​លក្ខណៈ​ពេញ​សមត្ថភាព​ដែល​អ្នក​ផ្តល់​ប្រឹក្សា​ដល់​វិនិយោគិន​បរទេស​?

ក្រុមហ៊ុន VDB LOI កំពុង​តែ​ដំណើរ​ការ​ជិត​មួយ​ឆ្នាំ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ដៃ​គូរ​បស់​យើង​និង​បុគ្គលិក​ភាគ​ច្រើន​បាន​ធ្វើ​ការ​នៅ​ទី​នេះ​យូរ​ឆ្នាំ​មក​ហើយ​។ ជាមួយ​គ្នា​ផង​ដែរ​យើង​ក៏​មាន​បទ​ពិសោធ​ច្រើន​នៅ​តាម​តំបន់​ពី​ព្រោះ​យើង​មាន​ការិយាល័យ​៦​នៅ​អាស៊ី​បូព៌ា​។ ដៃ​គូ​របស់​យើង​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​ហើយ​មួយ​ចំនួន​មាន​មូល​ដ្ឋាន​នៅ​ទី​នេះ​។ ខ្ញុំ​មក​ទី​នេះ​ជា​លើក​ដំបូង​គឺ​ធ្វើ​ជា​អ្នក​ប្រឹក្សា​នៅ​ធនាគារ​ពិភពលោក ជា​អ្នក​ប្រឹក្សា​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​កម្ពុជា​ស្តី​ពី​ច្បាប់​ពាណិជ្ជកម្ម​ថ្មី​។ នៅ​ក្រុមហ៊ុន VDB Loi ខ្ញុំ​ផ្តោត​លើ​ការ​ចាប់​បញ្ចូល​គ្នា​ជាមួយ​ប្រទេស​ផ្សេង​លើ​គម្រោង​អចលន​ទ្រព្យ ហិរញ្ញវត្ថុ ការ​អនុវត្ត​ច្បាប់ និង​ពាណិជ្ជកម្ម។

តើ​អ្វី​ជា​បញ្ហា​ប្រឈម​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​សម្រាប់​វិនិយោគិន​បរទេស​?

ក្រប​ខ័ណ្ឌ​ច្បាប់​អាច​ជា​បញ្ហា​ប្រឈម​បន្តិច​ក្នុង​បរិបទ​នេះ​ជា​ពិសេស​នៅ​កន្លែង​ណា​ដែល​ការ​អនុវត្ត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នៅ​មាន​ភាព​មិន​ច្បាស់​។​ប៉ុន្តែ​ការ​ផ្តល់​ពេល​វេលា​ដល់​ពួក​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ច្រើន​ឆ្នាំ​យើង​បាន​រៀន​តាម​រយៈ​ការ​អនុវត្ត​ដដែលៗ​អំពី​របៀប​បក​ស្រាយ​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ឲ្យ​កាន់​តែ​ច្បាស់​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ក្នុង​ករណី​ជា​ច្រើន​ពិសេស​ខាង​ផ្នែក​ពន្ធ​ដៃ​គូ​និង​នាយក​របស់​ក្រុមហ៊ុន VDB Loi បាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​រដ្ឋាភិបាល​ចំពោះ​ការ​អនុវត្ត​ជា​លក្ខណៈ​ស្តង់​ដារ​អន្តរជាតិ​។ ជា​ទូទៅ​វា​កាន់​តែ​ងាយ​ស្រួល​និង​លឿន​សម្រាប់​វិនិយោគិន​បរទេស​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ដូចជា​វៀតណាម​និង​ឡាវ​។ បញ្ហា​នេះ​គឺ​ពិត​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​មាន​លក្ខណៈ​រសើប​។ ឧទាហរណ៍​វិស័យ​ទូរគម​នាគមន៍​។

តើ​អាច​មាន​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ទេ​ដូចជា ការ​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យ?

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ ទាក់​ទង​ទៅ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ផ្តល់​ដី​ថ្មី និង​ការ​ផ្ទេរ​ដី​សម្បទាន​ដែល​មាន​ស្រាប់​ត្រូវ​បាន​ពន្យារ​ពេល​។ ទោះបី​យ៉ាង​នេះ​ក្តី វិនិយោគិន​បរទេស​មាន​ការ​អត់​ធ្មត់​និង​រង់​ចាំ​ជំហាន​បន្ទាប់​របស់​រដ្ឋាភិបាល​ដូច្នេះ​ពួកគេ​ដំណើរ​ការ​គម្រោង​ដែល​ពួក​គេ​បាន​ស្នើ​ឡើង។

តើ​បញ្ហា​អនុវត្ត​ច្បាប់​ធ្វើ​ឲ្យ​វិនិយោគិន​បរទេស​ស្ទាក់​ស្ទើរ​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា​ទេ​?

ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​អស់​កំពុង​ប្រឈម​នឹង​ការ​អនុវត្ត​ច្បាប់​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ជា​អាមេរិក​ដែល​ជា​ប្រទេស​របស់​ខ្ញុំ​។​ប្រទេស​កម្ពុជា​កំពុង​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​នេះ​ដោយ​មាន​ការ​ជួយ​ជំរុញ​ពី​ប្រទេស​ម្ចាស់​ជំនួយ​។

ឧទាហរណ៍​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ការ​ដាក់​ចេញ​ថ្លៃ​សេវា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ភាព​វិជ្ជមាន​។​លើស​ពី​នេះ​ទៀត​សមាគម​មេធាវី​កម្ពុជា​និង​មេធាវី​កម្ពុជា​ច្រើន​កំពុង​ផ្តោត​លើ​បញ្ហា​អនុវត្ត​ច្បាប់​និង​ការ​អនុវត្ត​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​៕ CS

This content has been locked. You can no longer post any comments.
Show/hide comments
busy