Headlines:

ហោរាសាស្ត្រ​ប្រចាំថ្ងៃ

ថ្ងៃ​ ១៤​​កើត ខែ​ ចេត្រ ឆ្នាំ​​ម្សាញ់ បញ្ចស័ក ព.ស​ ២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ ព្រហស្បតិ៍ ទី​ ២៣ ខែ ឧសភា ឆ្នាំ ២០១៣
 
rat

បណ្តូលរាសីលោកអ្នកថ្ងៃនេះឡើង​ខ្ពស់​ត្រដែត​​។ លោកអ្នក​មាន​ទឹក​ចិត្ត​អង់អាច​ក្លាហាន​ក្នុង​ការ​សម្រេច​កិច្ចការ​​ផ្សេង​ៗ ប្រកបដោយ​ភាព​ឈ្លាស​​វៃ និង​ជោគជ័យ​។ ការ​ប្រកបរបរ​រកទទួលទាន​នឹង​ទទួល​បាន​នូវ​ផល​ចំណេញ​យ៉ាងគាប់​ប្រសើរ​​។ ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញ​ការ​ងារ​ផ្សេងៗតែង​មាន​ជោគ​ និង​មាន​គេ​ចាំ​យក​អាសា​ជានិច្ច​។ បញ្ហាស្នេហា​គូស្នេហ៍​​មាន​ការ​យកចិត្ត​ទុក​ដាក់​​ចំពោះ​គ្នា​។

ox

បណ្តូលរាសីលោកអ្នក​ថ្ងៃ​នេះ​ឡើង​ខ្ពស់។ លោកអ្នក​មានសមត្ថភាព​គិត​ និង​​រកដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​ឡាយ​បាន​យ៉ាង​ប្រសើរ​ ពោល​គឺ​មានស​មត្ថភាព​សម្រេច​ការ​ងារ​ផ្សេងៗ​បាន​ដោយ​ខ្លួនឯង​ និង​ទទួល​ជោគ​ជ័យ​​ដោយ​សារ​តែ​ញើស​ឈាម​​​ខ្លួន​ឯង។ ការ​ធ្វើ​ដំណើរ​តែ​ង​ប្រកប​ដោយ​ការ​យក​ចិត្តទុក​ដាក់​ ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​ជាប់ជានិច្ច​។ គូស្នេហ៍​មាន​ការ​ស្វែង​យល់ចិត្តគ្នា​បានល្អ។

tiger

បណ្តូល​រាសីលោកអ្នកថ្ងៃនេះមធ្យម។ ការ​ធ្វើ​ដំ​ណើរ​ដោយ​មធ្យោបាយ​​ផ្សេង​ៗ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​​។ ការ​ប្រកប​របរ​រក​ទទួល​ទាន​ហុច​ផល​ស្ដួច​ស្ដើង​មិន​សម​​​តាម​បំណង។ ដំណឹង​ដែល​ទទួល​បាន​ថ្ងៃ​នេះ​មាន​រឿង​ល្អ​លាយ​ឡំ​នឹង​អាក្រក់។ ការ​និយាយ​ស្ដី​មាន​អ្នក​យក​ចិត្ត​ទុក​ដាក់ស្ដាប់ និង​អ្នក​ចាំ​រិះ​គន់​ចាប់​ទោស​​អូស​ដំណើរ។ គូស្នេហ៍​គួរ​តែ​ចេះ​អត់​ឱន​ឲ្យគ្នា​ ទើប​​មានសេចក្ដីសុខសាន្ត​ត្រាណ។

rabbit

បណ្តូលរាសី​របស់លោកអ្នកថ្ងៃនេះ​ខ្ពស់​ត្រដែត​។ ការប្រកបរបររក​ទទួល​ទាន​បានផលចំណេញគួរជាទី​គាប់​​ចិត្ត។ លោក​អ​្នក​ហាក់​សប្បាយ​​ចិត្ត​នឹង​​ទង​្វើ​របស​់ខ្លួន។ ការនិយាយស្តី​មាន​វិចារណញ្ញាណ និង​ត្រូវ​បានឆ្លង​កាត់ការ​ព​ិចា​រ​ណា​យ៉ាង​ល្អិត​ល្អន់។ ការ​ធ្វើ​ដំណើរមានគេ​​ទទួល​រាក់​ទាក់។ សុខភាពផ្លូវ​កាយ​​ត្រូវ​បៀត​បៀនដោយជំងឺ។ ចំណង​ស្នេហា​ល្អ​ធម្មតា មិន​មាន​អ្វី​ប្រែប្រួលឡើយ។

dragon

បណ្តូល​រាសីលោកអ្នកថ្ងៃនេះ​ល្អ​​បង្គួរ។ សុខភាព​ផ្លូវកាយល្អ។ ទឹកចិត្ត​មិន​សូវ​មានអារម្មណ៍​ល្អ​ប៉ុន្មាន​​នោះ​ឡើយ​។ ការ​និយាយ​ស្តី​មាន​គេ​ជឿ​ជាក់​គោរព​ស្រឡាញ់​។ ការ​បំពេញ​ការងារ ឬ​​ប្រកប​របរ​រក​ទទួល​ទាន​ត្រូវ​ប្រើ​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ប្រាជ្ញា​យ៉ាង​ច្រើន​ទើប​ទទួល​​បាន​​លាភ​សក្ការៈ។​ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​នឹង​មាន​ឧបសគ្គ​ខ្លះៗ។ គូស្នេហ៍​នឹង​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ខ្លះៗ។

snake

បណ្តូលរាសីលោកអ្នកថ្ងៃនេះល្អ​បង្គួរ។ ការ​ប្រកប​របរ​រក​ទទួល​ទាន​ផ្សេង​ៗ​បាន​ផលចំណេញ​សមរម្យ​។ ការ​បំពេញ​ការងារ​ផ្សេង​ៗ​ធ្វើ​ឡើង​ទាំង​មិន​ពេញ ចិត្ត​ បណ្តាលឲ្យ​​​សម្រេច​បានផល​​ពុំសូវ​ជាល្អ​ប៉ុន្មាន​នោះ​ឡើយ​។ ការ​និយាយស្តីជា​សាច់ការ​ តែ​បែរ​ជា គេគិត​ថា​ជា​ការលេង​សើចទៅ​វិញ​។ ទឹក​ចិត្ត​ប្រកប ដោយ​ឧបេក្ខា ពុំសូវ​មានគំនិត​អភិវឌ្ឍន៍​ប៉ុន្មាន​ឡើយ​។ ​គូស្នេហ៍​មាន​ភាពសោះ​អង្គើយ​ដាក់​គ្នា។

horse

បណ្តូលរាសីលោកអ្នកថ្ងៃនេះ​ខ្ពស់​ត្រដែត​។ ការប្រកបរបររក​ទទួល​ទាន​បាន​ផល​​​ជាទីមោទនៈ​ក្រៃ​លែង​។ ការ​និយាយ​ស្តី​ធ្វើ​ឲ្យ​អ្នក​ផង​ទាំង​ពួង​​យក​ចិត្ត​ទុក​ដាក់ស្ដាប់។ លោក​​អ្នក​មាន​ចិត្ត​សោមនស្ស​រីករាយ​​។ ដំណឹង​ដែល​ទទួល​បាន​ថ្ងៃ​នេះ​គឺ​ជា​រឿង​មង្គល។ ការ​ធ្វើ​ដំណើរ​ទៅកាន់ទីជិត​ឆ្ងាយ​មាន​ជោគជ័យ​គ្រប់ពេល​​។ គូស្នេហ៍​​ទាំង​សង​ខាង​មាន​ការ​ចុះសម្រុង និង​មានអធ្យាស្រ័យ​គ្នាល្អ​​​។

goat

បណ្តូល​រាសីលោកអ្នកថ្ងៃនេះខ្ពស់​ត្រដែត។ រាល់​ការ​បំពេញ​ភារកិច្ច​ផ្សេង​ៗ​​​នឹង​ទទួល​លាភ​ជ័យ​​សម​​​តាម​បំណង​។ ​សុខភាព​រាង​កាយ​​អាច​​រង​សម្ពាធ​បរិយាកាស​​អាប់​អួ។ ការ​ពោល​ពាក្យ​សម្ដី​ប្រកប​ដោយ​​គុណធម៌ ធ្វើ​ឲ្យ​អ្នក​ផង​រាប់អាន។ ដំណឹង​​ដែល​ទទួលបាន​ច្រើន​ជា​រឿងធ្វើ​ឲ្យ​លោក​អ្នក​សប្បាយ​ចិត្ត​។ គូស្នេហ៍​នឹង​បង្កើត​បាន​អនុស្សាវរីយ៍​ថ្មី ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​កាន់តែ​ផ្អែម​ល្ហែម​ស្អិត​ល្មួត។

monkey

បណ្តូលរាសីរបស់លោកអ្នកថ្ងៃនេះខ្ពស់​​ត្រដែត​។ អ្នក​នឹងទទួល​បាន​នូវ​​កា​រ​​អាណិត​​អាសូរ។ រីឯ​ការ​និយាយ​ស្តី​ខ្លះ​ក៏យក​ជាការ​បាន​ តែ​ខ្លះក៏​មិន​​បាន​។ មុខ​របរ​រក​ទទួល​ទាន​បាន​ផល​ចំណេញ​ច្រើន​ក្រាស់​ក្រែល ប៉ុន្តែ​​គួរ​កុំ​ធ្វេស​ប្រហែស​នឹង​លាភ​សក្ការៈ​​នេះ​ឲ្យសោះ។ ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​​គប្បី​ប្រយ័ត្ន​​។ បញ្ហាស្នេហា​ត្រូវ​មាន​ការ​អត់ធ្មត់​ចំពោះ​ដៃគូ​ឲ្យ​បាន​ច្រើន​ប្រយ័ត្ន​មាន​ការ​បែកបាក់​។

rooster

បណ្តូលរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ សមត្ថភាព​បំពេញ​ការងារ​ធា្លក់​ចុះ​​ជាហេតុ​បណ្តាល​​ឲ្យ​ការ​ប្រកប​របរ​រក​ទទួល​ទាន​មាន​ការ​ខាត​បង់ និង​ធ្លាក់​ទឹក​​ចិត្ត​យ៉ាងខ្លាំង​ ដែល​មាន​ដើម​ហេតុ​ចម្បង​បំផុត​​គឺ​បញ្ហា​សុខភាព​ផ្លូវ​កាយ​។ ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​តែង​ជួប​នូវ​ឧបសគ្គ​។ ចំណែក​ឯ​បញ្ហា​ស្នេហា​​វិញ​គូ​ស្នេហ៍​តែង​តែ​ចាំ​ចាប់​កំហុស​គ្នា​ មាន​ការ​អធ្យា​ស្រ័យ​ចំពោះគ្នា​តិច​តួចណាស់។

dog

បណ្តូលរាសីរបស់​លោកអ្នកថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត​​។ ការ​ប្រកបរបរ​រក​ទទួល​ទាន​បាន​ផលចំណេញ​ច្រើន​​ហួស​​​ពី​ការ​​រំពឹង​ទុក។ ការនិយាយស្តី​ត្រូវ​បាន​​គេ​គោរព​ និង​កោត​សរសើរ។ ​ការ​ធ្វើដំណើរ​ទៅ​កាន់​ទី​ជិតឆ្ងាយ​តែង​ទទួល​បាន​នូវ​ការ​ស្វាគមន៍​ និង​ធ្វើ​គារវៈចំពោះលោកអ្នក​។ ដំណឹង​ដែល​ទទួល​បាន​សុទ្ធ​សឹង​តែ​ជា​រឿង​ល្អ។ លោក​អ្នក​​នឹង​ទទួល​បាន​នូវ​ការ​គោរព​ពី​គូស្នេហ៍​របស់​អ្នក​។

pig

បណ្តូ​លរាសីលោកអ្នកថ្ងៃនេះស្រុតចុះបន្តិច។ មុខ​របរ​រក​ទទួល​ទាន​ខាត​បង់​ ដោយសារ​ការ​ពោល​ពាក្យ​សម្តី​​មិន​សមរម្យ​ និង​គ្មាន​សេចក្តី​រាក់ទាក់​​ចំពោះ​​​ភ្ញៀវ​ ព្រោះ​តែ​អារម្មណ៍​អាប់អួតាម​​បរិយា-​កាស។ សុខភាព​ផ្លូវ​កាយ​មិន​​សូវ​ជាល្អ​ប៉ុន្មាន​ទេ​​។ ​ទឹក​ចិត្ត​ពោរ​ពេញ​​​​ដោយ​​​អកុសល​។ ការ​ធ្វើ​ដំណើរ​គួរតែ​​ប្រុង​ប្រយ័ត្ន​​។ គូស្នេហ៍​ខិត​ខំ​ស្វែង​យល់​​ចិត្ត​គ្នា​ដើម្បី​ចៀស​វាង​ការ​បែក​បាក់​គ្នា​ដោយ​កត្តា​ផ្សេង​ៗ។

ទស្សន៍ទាយតាមក្បួនសប្តគ្រោះ និងនព្វគ្រោះ នៃព្រហ្មជាតិខ្មែរ ​​ដោយលោក វ៉ាយ វិបុល មន្ត្រីស្រាវជ្រាវហោរាសាស្ត្រ និងទំនៀមទម្លាប់​នៃក្រសួងធម្មការ និងសាសនា