
ក្រៅពីជួយឲ្យស្រ្តីអាចការពារអាការលេចទឹកនោមលំហាត់ប្រាណពង្រឹង សាច់ដុំទ្វារមាសដែលភាសាអង់គ្លេសហៅថា ឃីហ្គល (Kegel) ក៏រួមចំណែកធ្វើឲ្យទ្វារមាសតឹងណែន និងបង្កើនអារម្មណ៍ផ្លូវភេទរបស់ស្ត្រីផងដែរ។
ឥណ្ឌាផ្តល់ជំនួយជាទឹកខ្មៅលុបលាងមិនជ្រះចំនួន ៤០.០០០ ដបគិតជាទឹកប្រាក់ប្រមាណ ៨៨ ម៉ឺនដុល្លារអាមេរិក ដល់ គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាពេលខាងមុខ។ ពិធីចុះហត្ថលេខានឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ។

ក្រៅពីជួយឲ្យស្រ្តីអាចការពារអាការលេចទឹកនោមលំហាត់ប្រាណពង្រឹង សាច់ដុំទ្វារមាសដែលភាសាអង់គ្លេសហៅថា ឃីហ្គល (Kegel) ក៏រួមចំណែកធ្វើឲ្យទ្វារមាសតឹងណែន និងបង្កើនអារម្មណ៍ផ្លូវភេទរបស់ស្ត្រីផងដែរ។

កាលពីប្រមាណ៣ឆ្នាំមុនយុវតីអង់គ្លេសវ័យ១៥ឆ្នាំ បានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយ និងមនុស្សម្នាក្នុងពិភពលោកមិនតិចទេ ដោយនាងបានសម្រេចចិត្តធ្វើការវះកាត់ពង្រីកទ្រូង ដើម្បីជាកាដូក្នុងថ្ងៃបុណ្យកំណើតរបស់ខ្លួន។

ជាមួយនឹងភាពសោកសៅ ដិតជ្រៅនៅក្នុងដួងចិត្តនោះ ម្ចាស់ហាងឯកទេសកែសម្ផស្សម្នាក់នៅភ្នំពេញដែលមានឈ្មោះក្រៅ កក្កដា មានវ័យ២៨ឆ្នាំបានលើកកកាយរឿងរ៉ាវនៅក្នុងគ្រួសារឲ្យដឹងថា អ្នកស្រីបានបាត់បង់ក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយខណៈដែលស្វាមីនាងជាមន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រើអំពើហិង្សាមកលើនាងជាស្រ្តីទន់ខ្សោយទាំងខ្លួនគាត់ជា មនុស្សម្នាក់មានភាពចេះដឹងរៀនសូត្របានខ្ពង់ខ្ពស់។

អ្នកសិល្បៈនិងអ្នកផលិតកម្មវិធីទូរទស្សន៍បានអះអាងក្នុងកម្មវិធីថា តារាសម្តែងសារ៉ាយសក្ខណារកបានថ្ងៃចូលរោងការជាមួយគូដណ្តឹងមេធាវី នៅអាមេរិកហើយ គឺនៅថ្ងៃទី១២ ខែ១២ឆ្នាំ២០១៣។

បន្ទាប់ពីមានការបង្ហោះចេញរូបផ្កាអ័រគីដេមានមុខដូចសត្វស្វា តាមប្រព័ន្ធអ៊ីនធឺណិតរយៈពេលមួយឆ្នាំកន្លងមកនោះ មនុស្សមួយចំនួននៅពុំទាន់ហ៊ានជឿនិងចោទថាហេតុអ្វីបានជាកញ្ចុំ ផ្កានេះដូចមុខសត្វស្វាទៅរួច?

សត្វលាកវែងឬជីរ៉ាហ្វក្បាលពីរនេះត្រូវបានអ្នកថតរូបប្រមាញ់ វាបានហើយយកមកដាក់បង្ហាញគេឯងផ្អើលមើលយ៉ាងឈូឆរតែម្តងពីភាព ចម្លែករបស់វា។

របាយការណ៍ពីទស្សនាវដ្ដីConsumer Reports កាលពីខែមុនបានប្រកាសថា ការតរោមភ្នែកអាចបង្កបញ្ហាគ្រោះថ្នាក់ជាច្រើនដូចជាឆ្លងមេរោគ ហើមត្របកភ្នែក អាការឈឺក្រហាយ រលាក ពងបែក រមាស់ និងបាត់បង់រោមភ្នែកធម្មជាតិជារៀងរហូត។

ក្រុមវេជ្ជបណ្ឌិតនៅសហភាពអឺរ៉ុប បានព្រមានឲ្យបណ្ដាក្រុមហ៊ុនផលិតថ្នាំប្ដូរពណ៌សក់ឲ្យដាក់ស្លាក សញ្ញាណែនាំពីគ្រោះថ្នាក់នៅលើកញ្ចប់ផលិតផល ដោយសារតែវាអាចបណ្ដាលឲ្យមានប្រតិកម្មស្បែកធ្ងន់ធ្ងររហូតដល់មាន ករណីស្លាប់ទៀតផង។

នៅមណ្ឌលកែប្រែឬពន្ធនាគារ(DRC)នៅខេត្តសេប៊ូប្រទេសហ្វីលីពីនឯណោះ ក្រុមទណ្ឌិតទាំងឡាយបានប្រែក្លាយការជាប់ទោសរបស់ខ្លួនឲ្យទៅជា ការរាំជាប្រចាំដែលល្បីល្បាញផ្អើលពេញឆាកអន្តរជាតិតែម្តង។

តារាហូលីវូដលោកប្រេដភីតនិយាយថាគូដណ្តឹងខ្លួននាងអេនជេលីណាជោលី បានវិលត្រឡប់មកធ្វើការងារសប្បុរស និងទទួលថតខ្សែភាពយន្តដូចពីមុនវិញហើយចាប់ពីនាងបានវះកាត់សុដន់ ចប់សព្វគ្រប់នៅចុងខែមេសានោះ។

លោកភោគ សុភាពមានដើមកំណើតនៅខេត្តបាត់ដំបងដែលមានរហស្សនាមថា ប៊ី ឬ«ឃ្មុំ» នោះជាវិចិត្រករម្នាក់មិនដែលទទួលបានការបណ្តុះបណ្តាលជំនាញនេះនៅ សាលាឡើយ។ លោកបានចាប់ផ្តើមនូវអាជីពវិចិត្រករនិងរៀនសូត្រដោយខ្លួនឯងអស់ រយៈពេលពីរឆ្នាំមកហើយ។

ទើបតែមកពីសម្តែងច្រៀងនៅលើទឹកដីអាមេរិករយៈពេល៣ខែហើយបាន កុម៉្មង់រថយន្តស៊េរីទំនើបមួយគ្រឿងមកជាមួយផងមិនទាន់នឹងបាន ប៉ុន្មាននោះ នៅពេលនេះ តារាចម្រៀងដែលគ្រងតំណែងកំពូលជាង១០ឆ្នាំលោក ព្រាប សុវត្ថិ នឹងត្រូវបោះពួយចេញទៅច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីជាលើកទី៥ នៅក្នុងខែកក្កដាខាងមុខនេះ។

ខណៈមន្ទិលរឿងសម្រាលបានកូនប្រុសគ្មានឪពុកមិនទាន់លាងជ្រះនិងកំពុង ស្ថិតក្រោមការតាមដានរបស់មហាជននោះ អតីតពិធីការិនីកម្មវិធីរាត្រីពណ៌ស្វាយរបស់ស្ថានីយទូរទស្សន៍បាយ័ន ដែលបោកខ្ទប់រឿងអាស្រូវជីវិតគ្មានពេលល្ហែ នាង ពេជ្រ សេរីរ័ត្ន បែរជាបង្កឲ្យមានការសង្ស័យកាន់តែខ្លាំងចំពោះមហាជន ខណៈស្ងាត់ៗនាងបែរជាបង្ហោះរូបថតអង្គុយបីកូននៅក្នុងហ្វេសប៊ុក

ហាង Metro St. James គឺជាអាហារដ្ឋានមួយយកលំនាំការតុបតែងតាមបែបស្ទីលបារាំង ដែលស្ថិតនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ ទើបតែបើកបម្រើភ្ញៀវបានតែបីខែប៉ុណ្ណោះ តែវាបានស្រូបយកចំណាប់អារម្មណ៍ពីភ្ញៀវមិនតិចឡើយ។

នៅក្នុងខ្សែភាពយន្តបរទេស យើងឃើញតួអង្គប្រុសស្រីទទួលទានអាហារ ក្រេបស្រាក្រឡុក និងភេសជ្ជៈនៅលើអគារខ្ពស់ៗ ដែលអាចឲ្យពួកគេគយគន់ទេសភាពទីក្រុងទាំងមូល ជាពិសេសគឺភ្លើងរាត្រីយ៉ាងស្រស់ត្រកាល។

ប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិនមិនដែលរំលងពិធីបុណ្យសែននំចាំង ឡើយ។ ឆ្នាំនេះ បុណ្យសែននំចាំងត្រូវប៉ះចំថ្ងៃទី១២ ខែមិថុនា គឺកន្លងទៅមួយសប្ដាហ៍ទៅហើយ។

សាកលភាវូពាណិជ្ជកម្ម បានធ្វើឲ្យមនុស្សមានទំនោរផ្លាស់ទីទៅរស់នៅ សិក្សា ប្រកបរបររកស៊ី និងបម្រើការនៅបរទេស ដែលជាហេតុធ្វើឲ្យមានការរស់នៅលាយឡំគ្នារវាងជាតិសាសន៍ផ្សេងៗ។

នារីស្អាតៗក្នុងឈុតអាវទ្រនាប់ និងខោក្នុងកំប៉ិតឡិត កំពុងសម្ញែងដើមទ្រូងមូលក្លំសដូចសំឡីនៅលើឆាកដែលមានមនុស្សម្នា រាប់សិបនាក់លើកទូរស័ព្ទ និងកាមេរ៉ាថតព្រោងព្រាត។

បេក្ខនារីវ័យ២៥ឆ្នាំបានគ្រងមកុដបវរកញ្ញាសហរដ្ឋអាមេរិកប្រចាំ ឆ្នាំ២០១៣ក្នុងការប្រកួតនៅក្រុងឡាវេហ្គាសកាលពីរាត្រីថ្ងៃ អាទិត្យ។

ខណៈដែលនៅកូរ៉េខាងត្បូង មានតារាស្រីប្រុសជាច្រើនដឹកដៃគ្នារៀបការហូរហែនោះ ទើបចេះតែមានពាក្យចចាមអារ៉ាមចេញពីបុគ្គលិកសណ្ឋាគារមួយថា តារាបាល់ទាត់លំដាប់អន្តរជាតិ ផាក ជីស៊ុង និងគូស្នេហ៍នាង គីម សារ៉ាំង គឺជាគូបន្ទាប់ដែលបានកក់កន្លែងរៀបការភ្ជាប់និស្ស័យតាមច្បាប់នៅ ខែកញ្ញាខាងមុខនេះ។

បើទោះជាភាពបរាជ័យស្ទើរអស់ដើមនៃរបរបើកភោជនីយដ្ឋាននៅ ក្តៅងំៗនៅក្នុងចិត្តក៏ដោយក៏តារាកំប្លែងរាងខ្ពស់ស្រឡះនាង លន់ ដាណេ នៅមិនជិនណាយ និង ថែមប្រកាសបោះទុនជាថ្មីលើរបរដដែលដល់ទៅ១០ម៉ឺនដុល្លារដើម្បី ដណ្តើមភាពជោគជ័យឲ្យទាល់តែបាន។ ប៉ុន្តែនាងក៏បានប្រកាសដែរថា ដុំប្រាក់ខ្ទង់សែនដុល្លារដែលយកមកចំណាយ បើកភោជនីយដ្ឋានជាថ្មីនេះ មិនមានជំនួយរបស់បុរសណាម្នាក់ឡើយ។