Headlines:

ទេព្យ​កោសល្យ​អច្ឆរិយៈ

បុរស​វិចិត្រករ​បារាំង​ម្នាក់​រស់​នៅ​ក្នុង​សត្វ​ខ្លា​ឃ្មុំ​រយៈ​ពេល ១៣​ថ្ងៃ

20140410_23b

អាប្រាហាម ផ័ញឆេវ៉ាល់ វិចិត្រករ​បារាំង​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​មួយ​ទៀត​សម្រាប់​ខ្លួន​ឯង ដោយ​ការ​រស់​នៅ​ក្នុង​ជម្រក​ដ៏​តូច​បំផុត​មាន​រយៈ​ពេល​យូរ​ថ្ងៃ​ខណៈ​វា​មាន​ រូប​រាង​ជា​សត្វ​ខ្លា​ឃ្មុំ។

ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​ធ្វើ​ពី​វត្ថុ​អេតចាយ​ធំ​បំផុត​ក្នុង​លោក

20140404_21c

ប្រទេស​ស៊ីរី បាន​បំបែក​ឯតទគ្គកម្ម​ក្នុង​ការ​កែច្នៃ​របស់​របរ​អេតចាយ​ឲ្យ​ក្លាយ​ទៅ​ជា​ ផ្ទាំង​គំនូរ​តាម​ជញ្ជាំង​ដ៏​ធំ​បំផុត​ក្នុង​លោក​ដែល​មាន​ទំហំ​ដល់​ទៅ ៧២០ ម៉ែត្រការ៉េ។

វិចិត្រករ​ផាត់​ពណ៌​ដង​ខ្លួន​ស្ត្រី​ឲ្យ​ទៅ​ជា​សត្វ​សេក​ចម្រុះ​ពណ៌​

20140320_22b

ពេល លោក​អ្នក​ដើរ​ទៅ​ឲ្យ​ជិត​ហើយ​ពិនិត្យ​មើល​មួយ​សន្ទុះ​ទើប​អាច​ជឿ​ថា​នេះ មិនមែន​ជា​សត្វសេក​ឡើយ​ខណៈ​ការពិត​ជា​រូប​គំនូរ​ដែល​វិចិត្រករ​បាន​ប្រើ ពណ៌​ចម្រុះ​ឆ្លាក់​ជា​រូបរាង​សត្វ​សេក​មួយ​ក្បាល​ដ៏​ស្រស់​ស្អាត​ដោយ មើល​មួយ​ភ្លែត​មិន​ដឹង​ឡើយ។

ប្រើ​ក្បាល​បំបែក​គ្រាប់​វ៉ាល់ណាត់​១៥៥​គ្រាប់​ក្នុង​១​នាទី

20140319_20b

ក្នុង​ពិធី​បុណ្យ​ពុនចាប នៅ​ទីក្រុង​ឡាហ័រ ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្មីៗ​នេះ បុរស​ម្នាក់​ឈ្មោះ មហាម៉ាត់ រ៉ាស៊ីត បាន​បំបែក​កំណត់ត្រា​ហ្គីណេស​ពិភពលោក​ដោយ​ការ​ប្រើ​ក្បាល​ត្រង់​ថ្ងាស របស់​ខ្លួន​វាយ​បំបែក​គ្រាប់​វ៉ាល់ណាត់​ចំនួន​១៥៥​ក្នុង​រយៈពេល​តែ​១​នាទី​ តែ​ប៉ុណ្ណោះ។

បុរស​ឥណ្ឌា​ជាប់​កំណត់ត្រា​ប្រើ​ច្រមុះ​ចុច​អក្សរ​លឿន​បំផុត​

20140311_21c

បុរស​ជាតិ​ឥណ្ឌា​មហាម៉េត​ឃូស៊ីត ហាសាន់ មកពី​តំបន់​ហ៊ីឌើររ៉ាបាត កំពុង​តែ​បង្កើត​ឯតទគ្គកម្ម​ហ្គីណេស​ពិភពលោក​ជាមួយ​នឹង​ទេពកោសល្យ​ដ៏ពិសេស​ របស់​លោកប្រើ​ច្រមុះ​ចុច​លើ​ការ​ចុច​អក្សរ​នៃ កុំព្យូទ័រ។

ឪពុក​ដើរ​បាន​ជាង​៥​ម៉ឺន​គីឡូម៉ែត្រ​ដើម្បី​រំសាយ​ទុក្ខ​ស្លាប់​កូន​ប្រុសស្រី​

20140307_22g

បុរស​វ័យ​៦៧​ឆ្នាំ​ជ្រើសរើស​វិធី​ថ្មើរជើង​រាប់​ពាន់​គីឡូម៉ែត្រ​ ផ្សព្វផ្សាយ​សារៈសំខាន់​មួយ​ឃ្លា​«ស្រឡាញ់​ជីវិត»(​Love Life)​ដើម្បី​រំសាយទុក្ខ​ដ៏​សែន​ធ្ងន់​ក្នុង​ចិត្ត​អស់​រយៈពេល​១៤​ឆ្នាំ ។

យុវតី​ចិន​អាច​បង្វិល​ខ្លួន​ឥត​ឈប់​បាន​រយៈពេល​៤​ម៉ោង​

140211_20b

យុវតី​វ័យ​១៥​ឆ្នាំ​នាង វី កៃឈី ដែល​ជា​ក្មួយស្រី​របស់​តារា​របាំ​ស្រី​ដ៏​ល្បី​របស់​ចិន នាង យ៉ាង​លីពីង នោះ​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​របស់​ខ្លួន​តាមរយៈ​ការ សម្តែង​របាំ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​ដោយ​នាង​អាច​រាំ​បង្វិល​ខ្លួន​ឥត ឈប់​ដល់​ទៅ​៤​ម៉ោង​ឯណោះ។

ប្រើ​ពេល​១១​ឆ្នាំ​ប្រមូល​សរសៃ​សក់​ចាក់​ធ្វើ​អាវ​និង​មួក​ជូន​ស្វាមី

140203_21b

សៀង យិនសៀង ស្រ្តី​ចិន​វ័យ​៦០​ឆ្នាំ​ជា​អ្នកគ្រូ​បង្រៀន​ចូលនិវត្តន៍​ម្នាក់​មកពី ខេត្ត​ចុងឈីង​ប្រទេស​ចិន​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​គាត់​ចំនួន ១១​ឆ្នាំ​ក្នុង​ការ​ចាក់​អាវ និង​មួក​មួយ​ពី​សរសៃ​សក់​របស់​គាត់​សម្រាប់​ឲ្យ​ប្តី​របស់​គាត់​ពាក់។

វិចិត្រករ​អេស្ប៉ាញ​ប៉ាក់​រូប​មនុស្ស​ដោយ​មិន​ខ្លាច​ឈឺ​

140117_22b

វិចិត្រករ​អេស្ប៉ាញ​ដេវិដ កាតា បាន​ប្រើ​បាតដៃ​ខ្លួន​ឯង​ជំនួស​ឲ្យ​ផ្ទាំង​ក្រណាត់ ដើម្បី​ប៉ាក់​រំលេច​ចេញ​ជា​រូបមនុស្ស​នានា​ដែល​ខ្លួន​បាន​ស្គាល់​ក្នុង ឆាកជីវិត។

កុមារា​មហា​សាច់ដុំ​ល្បី​អាច​លើក​ទម្ងន់​ ១៣៩ ​គីឡូក្រាម​

140110_23a

ដើម្បី​សម្រេច​ក្តីប្រាថ្នា​ចង់​ក្លាយ​ជា​កុមារ​ខ្លាំងក្លា​ជាង​គេ​លើ លោក ក្មេងប្រុស​អាមេរិក​ម្នាក់​បាន​ខិតខំ​ពុះពារ​ហាត់​កីឡា​កាយវប្បកម្ម តាំងពី​ខ្លួន​មាន​វ័យ​១២​ឆ្នាំ​មក។

គូស្នេហ៍​សក់​ស​រត់​ម៉ារ៉ាតុង​ ៣៦៦ ​ថ្ងៃ​បាន​ចម្ងាយ​ជាង ​១៥០០០ ​គីឡូម៉ែត្រ

140110_23b

រយៈពេល​ពេញ​១​ឆ្នាំ​២០១៣​តែ​ម្តង​ដែល​អ្នកស្រី ចាណេត ម៉ូរេវ៉ាខ្លីន វ័យ​៦៤​ឆ្នាំ និង​ស្វាមី​លោក អាឡេន ម៉ូរី វ័យ​៦៨​ឆ្នាំ​បាន​នាំ​គ្នា​រត់​ម៉ារ៉ាតុង​រាល់​ថ្ងៃ​ជុំវិញ​ទឹកដី អូស្រ្តាលី។

វិចិត្រករ​ក្រៅ​សាលា​ប្រើ​ដៃ​ទាំង​ពីរ​គូរ​គំនូរ​ពីរ​រូប​ក្នុង​ពេល​តែ​មួយ​

140107_23b

យុវជន ស៊ុន ស៊ាវណាន បាន​ក្លាយ​ទៅ​ជា​តារា​ដ៏ល្បីល្បាញ​តាម​បណ្ដាញ​ចែកចាយ​រូបភាព​វីដេអូ YouTube បន្ទាប់ពី​លោក​បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​រូប​លោក​ប្រើ​ដៃ​ទាំង​សង​ខាង គូររូប​មុខ​មនុស្ស​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​បាន​ស្អាត​ឥតខ្ចោះ​។

បុរស​ដែកឆក់​ស្រូប​ស្លាបព្រា​ចំនួន​៥៣​ជាប់​នឹង​រាងកាយ​

140103_22b

លោក អេទីបា អែលឆីយ៉េវ បាន​ក្លាយ​ជា​បុរស​ល្បី​លើ​លោក​មួយ​រូប​តាមរយៈ​ក្រុម​ការងារ​កំណត់ត្រា ពិភពលោក​ហ្គីណេស​ដោយសារ​ខ្លួន​ប្រាណ​របស់​គាត់​ទំនង​ជា​មាន​ធាតុឆក់​ដូច មេដែក។

ស្ត្រី​នូវែលសេឡង់​រត់​ម៉ារ៉ាតុង​៥០០​គ.ម​អត់​សម្រាក​សោះ

140102_18c

ថ្មីៗ​នេះ​ស្រ្តី​វ័យ​៤៧​ឆ្នាំ​ឈ្មោះ គីម អាឡេន បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ដោយ​ការ​រត់​ចម្ងាយ​៥០០​គីឡូម៉ែត្រ​ចេញ​ពី ប្រទេស​នូវែលសេឡង់​ដោយ​មិន​បាន​សម្រាក និង​ដេកពួន​សូម្បី​បន្តិច​នោះ​ឡើយ។

ប្រាសាទ​អង្គរ​បំផុស​គំនិត​ស្ថាបត្យករ​អូស្ត្រាលី​ឈ្នះ​ពាន​រង្វាន់​គេហដ្ឋាន​ឆ្នើម​

131231_20a

ក្រោយ​ពី​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ផ្ទាល់​ភ្នែក ស្ថាបត្យករ ឌ្រូ ហេដ (Drew Heath) បាន​រំពៃ​នឹក​រក​ម៉ូដ​ដើម្បី​កែច្នៃ​គេហដ្ឋាន​របស់​ខ្លួន។ ដោយ​ប្រើ​គំនិត​ជ្រួតជ្រាប​ពី​ប្រាសាទ​អច្ឆរិយ​របស់​ប្រទេស​កម្ពុជា ស្នាដៃ​រចនា​ម៉ូដ​ផ្ទះ​របស់​លោក​បាន​ឈ្នះ​ពាន​រង្វាន់​ជា «សំណង់​គេហដ្ឋាន​ឆ្នើម​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៣»។

យុវតី​ ១៤ ​ឆ្នាំ​ដុះ​ពន្លក​លើ​ថ្នាល​កូនគោល

131231_21a

យុវតី​វ័យ​ ១៤ ​ឆ្នាំ​មកពី​ខេត្ត​សៀមរាប​បាន​ចូលរួម​ការ​ប្រកួត​វាយ​កូនគោល លំដាប់​អន្តរជាតិ​នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​កន្លង​មក​នេះ។

បិតាហ្គេម​ស្ដុក​ ១០៦០៧ ​ប្រភេទ​តម្លៃ​ជាង​៨០​ម៉ឺន​ដុល្លារ​

131230_20b

កំណត់ត្រា​ហ្គីណេស​ពិភពលោក​បាន​ផ្ដល់​វិញ្ញាបនបត្រ​ដល់​បុរស​អាមេរិក ម៉ៃឃើល ថូម៉ាសិន ថា​ជា​បិតា​ហ្គេម​ដែល​មាន​ស្ដុក​ឧបករណ៍​លេង​ហ្គេម​១០៦០៧​ប្រភេទ​នៅក្នុង ផ្ទះ។

បុរស​វះកាត់​ប្ដូរ​បេះដូង​អាយុ​វែង​ជាង​គេ​បំផុត​ក្នុង​លោក

131227_23a

បុរស​អង់គ្លេស​ម្នាក់​បាន​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ហ្គីណេស​ពិភពលោក​ ក្នុង នាម​ជា​មនុស្ស​ដែល​រស់រាន​មាន​ជីវិត​បាន​យូរ​ជាង​គេ​ក្រោយពី​ធ្វើការ វះកាត់​ប្ដូរ​បេះដូង។

និស្សិត​បារាំង​កាក់កប​ពី​ការ​លក់​ខ្យល់​បរិសុទ្ធ​ច្រក​កំប៉ុង

131226_21C

សម័យ​ជឿនលឿន​សម្បូរ​ដោយ​ផលិតផល​រាប់​លាន​មុខ​នៅលើ​ទីផ្សារ មនុស្សម្នា​មិន​សាញ​នឹង​សាកល្បង​ទំនិញ​ប្លែកៗ​ឡើយ​ដរាប​ណា​របស់​នោះ​ត្រូវ បាន​គេ​វេចខ្ចប់​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ល្អ។ សូម្បី​តែ​«ខ្យល់​បរិសុទ្ធ​» ច្រក​កំប៉ុង​ក៏​បាន​ក្លាយ​ជា​ទំនិញ​ដ៏​ពេញ​និយម​មួយ​លើ​ទីផ្សារ​ដែរ។

បុរស​ដៃឯក​ប្រើ​ចប​ច្នៃ​រូង​ភ្នំ​ទៅជា​វិមាន​នៃ​ចម្លាក់​ដ៏​អស្ចារ្យ

131209_24a

វិចិត្រករ​ចម្លាក់ រ៉ា ប៉ូឡេត បាន​បង្កើត​នូវ​បាតុភូត​សិល្បៈ​ចម្លែក​មួយ​តាមរយៈ​ស្នាដៃ​ដាប់​ថ្ម ក្នុង​រូង​ភ្នំ​មួយ​នៅ​ឯ​តំបន់​ញូវម៉ិកស៊ីកូ​ដោយ​ការ​ប្រើ​ចប​ត្រសេះ និង​រទេះ​រុញ​ជា​ឧបករណ៍​ជំនួយ​តែ​ប៉ុណ្ណោះ​។

ស្រ្តី​វ័យក្មេង​កម្ពុជា​ឈ្នះ​ពាន​រង្វាន់​កម្មវិធី​ប្រកួត​រូបថត​អន្តរជាតិ​អង្គរ ឆ្នាំ​២០១៣

131203_21a

ស្រ្តី​វ័យក្មេង​ម្នាក់​មកពី​ខេត្ត​តាកែវ​បាន​ទទួល​រង្វាន់​ធំ​សម្រាប់ ការ​ប្រកួត​ប្រជែង​រូបថត​លក្ខណៈ​អន្តរជាតិ​ដែល​មាន​ឈ្មោះ Angkor Photo Festival នៅ​ឆ្នាំ​២០១៣​នេះ​កាលពី​ចុងសប្តាហ៍​មុន។

More Articles...