​កម្ពុជា​បើក​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​ឆ្មាំ​អង្គរ ២០១៤ រវាង​កង​ទ័ព​ជើង​គោក​កម្ពុជា និង​កង​ទ័ព​​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​ក្នុង​ខេត្ត​កំពង់​ស្ពឺ លើ​ការ​ងារ​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ និង​ដើម្បី​កសាង​សមត្ថភាព​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយនិង​ជំនួយ​មនុស្ស​ធម៌។
Headlines:

នារី​គ្រូទាយ​ថៃ​ប្រើ​ក្រឡាអុក​មើល​ជោគវាសនា



131018_22a
គ្រូ​ទាយ​ថៃ ​អាម៉ុនណាតា​ ឡាំវ៉ាន់ណា​ រហស្សនាម គ្រូណុង ឬ​អាចារ្យណុង ល្បីខាង​ប្រើ​ក្ដារ​អុក​ទស្សន៍ទាយជោគវាសនា​មនុស្ស។

ក្រុងបាងកក :​ដើម្បី​ប្រមើល​ឃើញ​ជោគវាសនា​មនុស្សលោក​ទាំងឡាយ គ្រូទាយ​បាន​ប្រើ​វិធីសាស្រ្ត​និង​ជំនាញ​រៀង​ៗ​ខ្លួន​ដូចជា​ការ​ប្រើ​ក្តារ​គូសវាស​ប្រើ​សន្លឹកបៀរ​មើល​និង​ការ​មើល​ខ្សែ​បាតដៃ​ផង​ដែរ។ ប៉ុន្តែ​គ្រូទាយ​ជាតិ​ថៃ​អាម៉ុនណាតា ឡាំវ៉ាន់ណា​រហស្សនាម​អាចារ្យណុង ឬ​គ្រូណុង នោះ​ប្រើ​វិធីសាស្រ្ត​ទស្សន៍ទាយ​ដ៏​ចម្លែក​របស់​ខ្លួន​ដោយ​ការ​ប្រើ​ក្តារអុក​បកស្រាយ​ជោគជតា​ជីវិត​ទៅ​វិញ។

ក្រោយពី​បរាជ័យ​ក្នុង​ជីវិត​គូស្រករ​សម្រាល​កូន​មិន​គ្រប់ខែ និង​ធ្លាក់ខ្លួន​ដើរ​អនាថា​ឥត​ផ្ទះសម្បែង​មួយ​រយៈ​អាចារ្យ​ណុង​បាន​ចូល​បម្រើការ​ជា​អ្នក​រក​ម៉ូយ​ឲ្យ​គ្រូទាយ​ល្បី​ឈ្មោះ​ម្នាក់។ ពេល​នោះ ស្ត្រី​អភ័ព្វ​រូប​នេះ​ចាប់ផ្ដើម​នឹកភ្នក​ចង់​ក្លាយ​ជា​គ្រូទាយ​ល្បី​ម្នាក់​នឹង​គេ​ដែរ។

អាចារ្យ​ណុង​បាន​ខិតខំ​ក្រេបជញ្ជក់​យក​ចំណេះដឹង​ផ្នែក​តារាសាស្រ្ត​នេះ​ចប់​សព្វ​គ្រប់​រហូត​បាន​ក្លាយ​គ្រូទាយ​ដ៏​ល្បី​តាមរយៈ​ការ​បំបែក​ក្បួន​ទាយ​ដោយ​ប្រើ​ក្រឡាអុក។ គំនិត​ប្រើ​ល្បែង​ចត្រង្គ​ធ្វើ​ជា​ឧបករណ៍​ទស្សន៍ទាយ​នេះ​បាន​កើតឡើង​ពេល​នាង​បាន​ឃើញ​មនុស្សម្នា​ជាច្រើន​លេង​ល្បែង​ប្រាជ្ញា​នេះ​នៅក្នុង​សួនច្បារ​មួយ។ មិន​យូរ​ប៉ុន្មាន​អាចារ្យ​ណុង​ក៏​បង្កើត​ក្បួនទាយ​ដោយ​ក្ដារអុក​នេះ​យ៉ាង​ជោគជ័យ។

អ្នកគ្រូទាយ​ជាតិ​ថៃ​អាចារ្យ​ណុង​បាន​ពន្យល់​ថា​៖ «ខ្ញុំ​បាន​ច្នៃ​នូវ​របៀប​ប្រើ​សម្ភារ​ទស្សន៍ទាយ​នេះ​ខុស​ពី​គ្នា​ដោយ​ជ្រើស​យក​ក្តារអុក​មក​ប្រើ​ឲ្យ​ស្រប​តាម​ក្បួនខ្នាត​តម្រាសាស្រ្ត​របស់​ថៃ​ដែល​មាន​លក្ខណៈ​ដូចជា​ការ​ប្រើ​សន្លឹកបៀរ​និង​ក្បួន​ហុងស៊ុយ​ចិន​ដែរ។ វិធីសាស្រ្ត​ប្រើ​ក្តារអុក​នេះ​ត្រូវ​បាន​នាង​ខ្ញុំ​ប្រើ​វា​តាំងពី​ឆ្នាំ​២០១០​មក ចំណែក​មនុស្ស​ដែល​ខ្ញុំ​បាន​ទស្សន៍ទាយ​ឲ្យ​មុន​គេ​គឺ​ស្វាមី​របស់​ខ្ញុំ​នេះ​ឯង​តែ​ម្តង​»។

ចំពោះ​សេវាកម្ម​បង់​ប្រាក់​ឈ្នួល​លើ​ការ​ទស្សន៍ទាយ​វិញ​មាន​តម្លៃ​ចាប់ពី​៣០​ដុល្លារ​ដល់​៥០​ដុល្លារ​ក្នុង​មនុស្សម្នាក់។ គេ​សង្កេត​ឃើញ​អតិថិជន​ខ្លះ​ដែល​មាន​បំណង​ចង់​ឲ្យ​អ្នកគ្រូ​ណុង​ទស្សន៍ទាយ​មើល​ជោគជតា​រាសី​ពេញ​មួយ​ឆ្នាំ​វិញ​នោះ​ត្រូវ​បង់​ថ្លៃ​ឈ្នួល​ចំនួន​២០០​ដុល្លារ។ តាម​ធម្មតា​អាចារ្យ​ណុង​បាន​ឲ្យ​អតិថិជន​ជ្រើស​យក​កូនអុក​ចំនួន​ប្រាំ​និង​ក្រឡាអុក​ប្រាំ​ដាក់​ទៅលើ​បន្ទះ​ក្តារអុក។ បន្ទាប់មក​គាត់​ប្រើ​ការ​សង្កេត​និង​ធ្វើការ​ទស្សន៍ទាយ​លើ​ខ្សែជីវិត​នៃ​អនាគត​របស់​អតិថិជន​នោះ​ទៅ​តាម​ក្រឡាអុក​នោះ​តែ​ម្តង។

គួរ​បញ្ជាក់​ថា​អតិថិជន​ជា​ភ្ញៀវ​ប្រចាំ​របស់​អ្នកគ្រូ​ច្រើន​ជា​ទាហាន​និង​មន្ត្រី​ផ្នែក​ច្បាប់​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​ជួរ​រាជការ។ អ្នកគ្រូទាយ​ជាតិ​ថៃ​រូប​នេះ​បន្ត​ថា​៖ «ភ្ញៀវ​ភាគច្រើន​របស់​នាង​ខ្ញុំ​ច្រើន​តែ​សួរ​រឿង​ក្តី​បារម្ភ​ចំពោះ​សកម្មភាព​ឬ​ទង្វើ​ខុស​ច្បាប់​របស់​ខ្លួន​ការងារ​រកស៊ី​ឬ​ចង់​បាន​ការ​ប្រឹក្សា​នានា​ដើម្បី​ឡើង​តំណែង​ក្នុង​ការងារ​ជាដើម​»។

ចំណែក​ភ្ញៀវ​ដទៃ​ទៀត​ជាពិសេស​ក្រុម​ស្រ្តី​ជា​អ្នកម្តាយ​នោះ​មាន​បំណង​ចង់​បាន​ឲ្យ​កូនចៅ​ពួកគាត់​បាន​សុខ​ដោយ​ការ​ប្រឹក្សា​រក​វិធី​ដោះស្រាយ​និង​កម្ចាត់​នូវ​គ្រឿង​សៅហ្មង​ឧបទ្រព​ចង្រៃ​ពី​រាងកាយ​កូន​ៗ​ចេញ​ឲ្យ​អស់។

ក្រៅពី​កាក់កប​នឹង​អាជីព​មើល​ជោគវាសនា គ្រូទាយ​ស្រី​ដ៏ល្បី​ឈ្មោះ​រូប​នេះ​ក៏​លេច​មុខ​ក្នុង​កម្មវិធី​ហោរាសាស្រ្ត​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ផង​ដែរ។

អាចារ្យ​ណុង អះអាង​ថា​៖ «ខ្ញុំ​ប្រើ​វិធីសាស្រ្ត​ទស្សន៍ទាយ​គ្រប់​បែប​យ៉ាង​ដែល​សុទ្ធតែ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​»។

អ្នកគ្រូ​បាន​ផ្តល់​ជា​អនុសាសន៍​ថា​សូម​បងប្អូន​ទាំងអស់​ត្រូវ​ពិនិត្យ​មើល​ពី​ប្រវត្តិរូប​គ្រូទាយ​ផង​មុន​នឹង​សម្រេច​ចំណាយ​លុយកាក់​លើ​ការ​ទស្សន៍ទាយ​នោះ។ អ្នកគ្រូ​បន្ថែម​ថា​៖ «លោកអ្នក​គួរ​តែ​ស្វែងរក​គ្រូទាយ​ណា​ដែល​ធ្លាប់​មាន​បទពិសោធ និង​មាន​មុខមាត់​ដូចជា​ធ្លាប់​ចូល​កញ្ចក់ទស្សន៍​ជាដើម​មុន​នឹង​សម្រេច​ចំណាយ​ប្រាក់​លើ​ការ​មើល​ជោគជតា​របស់​ខ្លួន​»៕ PR

This content has been locked. You can no longer post any comments.
Show/hide comments
busy