Headlines:

នារី​ដូច​កូន​ក្រមុំ​តុក្កតា​ជ័រ​ធ្វើ​ឲ្យ​ញាប់ញ័រ​ពិភព​បង្ហាញ​ម៉ូដ



121119_21

ក្រុងញូវយ៉ក : នារី​ជន​ជាតិ​អ៊ុយក្រែន​នាង វ៉ាលេរៀ លូគីយ៉ាណូវ៉ា ដែល​មាន​រូបរាង​ដូចជា​កូន​ក្រមុំ​ជ័រ​មាន​ជីវិត បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​នៅ​សហរដ្ឋ​អាមេរិក​ហើយ ដោយ​សារ​តែ​សម្ផស្ស​សិប្បនិម្មិត​របស់​នាង​បាន​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​លោក​មាន ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

តារា​ម៉ូដែល​វ័យ ​២១ ​ឆ្នាំ​រូប​នេះ បាន​វះកាត់​កែ សម្ផស្ស​ជា​ច្រើន​លើក និង​ផាត់​មុខ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ប្រែ​ក្លាយ​ខ្លួន​ជា​កូន​ក្រមុំ​ តុក្កតា បាប៊ី។

នាង វ៉ាលេរៀ លូគីយ៉ាណូវ៉ា ដែល​ទើប​តែ​លេច​មុខ​លើ​ក្រប​ទស្សនាវដ្ដី​ V របស់​អាមេរិក​នោះ ត្រូវ​បាន​មនុស្ស​រាប់​ម៉ឺន​នាក់​កោត​សរសើរ​ពី​សម្រស់​នាង​ថា៖ «​ជា​ស្ត្រី​ស្អាត​បំផុត​នៅ​រុស្ស៊ី»។

កញ្ញា វ៉ាលេរៀ លូគីយ៉ាណូវ៉ា​ មាន​ភ្នែក​ធំៗ​ សក់​ពណ៌​ទង់​ដែង​វែង​ សុដន់​ធំ​មូល​ក្លំ​ និង​មាន​ចង្កេះ​តូច​មួយ​ក្តាប់​ មិន​ដូច​នារី​ធម្មតា​ទាល់​តែ​សោះ។

តារា ម៉ូដែល​មាន​រូប​រាង​ដូច​ជា​កូន​ក្រមុំ​ជ័រ​នេះ​ មាន​កម្ពស់​១,៧៥​ម៉ែត្រ និង​មាន​ទំហំ​សំខាន់​ទាំង​បី​គឺ​ដើម​ទ្រូង​ទំហំ ៣៩ ចង្កេះ​ទំហំ ១៨ ត្រគាក​ទំហំ ៣៣ ពាក់​ស្បែក​ជើង​ទំហំ​លេខ​ ៣​ និង​ទម្ងន់​មិន​ដល់​៥០​គីឡូ​ក្រាម​ផង។ ក្រៅពី​អាជីព​ជា​នារី​ម៉ូដែល នាង​ក៏​ជា​គ្រូ​បង្រៀន​វិជ្ជា​សមាធិ​ផង​ដែរ។

គួរ​បញ្ជាក់​ថា នាង វ៉ាលេរៀ លូគីយ៉ាណូវ៉ា ពុំ​មែន​ជា​ស្រ្តី​ទី​មួយ​ក្នុង​ការ​ព្យាយាម​ប្រែ​ក្លាយ​រូប​កាយ​ខ្លួន ឲ្យ​ដូច​ជា​កូន​ក្រមុំ​ជ័រ​នោះ​ទេ​។ នាង​សារ៉ា បឺក ស្រ្តី​ជាតិ​អង់គ្លេស​ ធ្លាប់​បាន​ចំណាយ​ប្រាក់​តម្លៃ​ ៨០ ម៉ឺន​ដុល្លារ​ អាមេរិក​ក្នុង​ការ​ចំណាយ​ការ​វះ​កាត់​បែប​នេះ​ដើម្បី​ឲ្យ​មើល​ទៅ​ដូច​ជា​ កូន​ក្រមុំ​ជ័រ​បាប៊ី ដែល​មាន​ជីវិត​ពិត​ផង​ដែរ៕ PR

This content has been locked. You can no longer post any comments.
Show/hide comments
busy