Headlines:

គឹម​ លីហ្សា អ្នក​កៀក​កើយ​ក្នុង​ហ្វេសប៊ុក​មិន​មែន​សង្សា



121123_28a

ភ្នំពេញ : យ៉ាង​ហោច​ណាស់​រូប​ថត​ចំនួន​៥០​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​តារា​សម្តែង​សាច់​សខ្ចី គឹម លីហ្សា និង​ហ្វេសប៊ុក​ ឈ្មោះ ​steven v kiv  ដែល​ពួក​គេ​ទាំង​ពីរ​ថត​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ផ្អែម​ល្ហែម​ដូច​គូ​ស្នេហ៍​ក្នុង​គ្រា​ក្រេប​ទឹក​ឃ្មុំ​។ ​អម​ជាមួយការ​សរសេរ​ដាក់​គ្នា​ទៅ​វិញ​ ទៅ​មក​ថា៖ «Sweet ​memory​ with​ my ​honey​ in​ Australia ​... (ការ​ចង​ចាំ​ដ៏​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​នៅ​អូស្ត្រាលី អម​ដោយ​រូប​បេះដូង» ​លោក ​ស្តេវិន​ ឯ​នោះ​វិញ​ក៏​បាន​សរ​សេរ​​លើ​រូប​ថត​ ដែល​ពួក​គេ​ទាំង​ពីរ​ថត​ជា​មួយ​គ្នា​ថា ​«I love ​you​ liza » ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ តារា​សម្តែង​ នាង​គឹម លីហ្សា​ ប្រាប់​ថា​ បុរស​ឈ្មោះ ​ស្តេវិន​ ​និង​នាង​មាន​ភាព​ស្និទ្ធស្នាល​ត្រឹម​តែ​ជា​មិត្តភក្តិ​ទេ មិន​មាន​ស្នេហា​អ្វី​ឡើយ។

ក្រោយ​ពី​រំសាយ​ភាព​ស្និទ្ធស្នាល​ ពី​តារា​សម្តែង​លោក​ អេឡិច​ ចាន់​ត្រា​ ដែល​ជា​ឆាក​​ល្ខោន​បង្ក​ភាព​ស្និទ្ធស្នាល​ ស្វែង​រក​ការ​ចាប់​អារម្មណ៍​គាំទ្រ​ពី​មហាជន​នោះ នាង​ គឹម ​លីហ្សា ​ក៏​ស្រាប់​តែ​បោះ​ដើម​ទុន​ មហា​សាល​៥០​ម៉ឺន​ដុល្លារ​ ឡើង​ធ្វើ​ជា​ថៅ​កែ​ផ្ទះ​សំណាក់​ នៅ​ម្តុំ​ទួល​គោក​ និង​មាន​គម្រោង​បោះ​ទុន​ចំនួន​៥០​ម៉ឺន​បន្ថែម​ទៀត​ ពង្រីក​លើ​ជំនួញ​ ដែល​ទើប​ចេញ​ដើរ​បាន​ពីរ​បី​ជំហាន​មុន​នោះ​។

ភាព​ប្រែប្រួល​ជីវភាព​យ៉ាង លឿន​ដូច​ផ្លេក​បន្ទោរ​ របស់​តារា​សម្តែង​ល្បី​លំៗ​នាង​ គឹម​ លីហ្សា​ ដល់​ថ្នាក់​ក្លាយ​ជា​ថៅ​កែ​ផ្ទះ​សំណាក់​ យ៉ាង​ស្កឹម​ស្កៃ​ទាំង​វ័យ​ក្មេង ​ត្រូវ​គេ​ទម្លាយ​ថា​ នាង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​បុរស​ពោះម៉ាយ​ទ្រព្យ​ស្តុក​នៅ​ កោះ​អូស្រ្តាលី​​ឈ្មោះ​ ស្តេវិន​ ដែល​ពួក​គេ​តែង​ស្កាត់​ជួប​គ្នា​ និង​ថត​រូប​ដ៏​ស្និទ្ធស្នាល​នឹង​គ្នា​នោះ។​

ទោះយ៉ាងណា គឹម លីហ្សា មិន​បាន​ទទួល​ពី​ចំណង​ស្នេហ៍​នេះ​ឡើយ ដោយ​នាង​បាន​បដិសេធ​ថា៖​ «ខ្ញុំ​មិន​ទាន់​មាន​បុរស​ណា​ម្នាក់​ ថត​ទុក​នៅ​ក្នុង​បេះ​ដូង​ខ្ញុំ​នៅ​ឡើយ​ទេ រហូត​ថ្ងៃ​នេះ​»។ នាងបក​ស្រាយ​ថា៖​ «បុរស​ស្និទ្ធស្នាល​ក្នុង​ហ្វេស​ប៊ុក​ឈ្មោះ ស្តេវិន ដូច​ដែល​បង​ប្អូន​ មើល​ឃើញ​ភាព​ស្និទ្ធស្នាល​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ខ្ញុំ​ និង ក្នុង​ហ្វេសប៊ុក​គាត់​នោះ ​មិន​មែន​ជា​សង្សារ​ខ្ញុំ ឬ​ជា​ម្ចាស់​ចិត្ត​ បេះ​ដូង​អី​ទេ​»។

ថៅ​កែ​ផ្ទះ​សំណាក់​សាច់​ស​ខ្ចី​វ័យ ជាង​២០​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖ «គាត់​ ស្តេវិន​ ជា​មិត្តភក្តិ​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​ ហើយ​។ ពួក​យើង​តែង​នាំ​គ្នា​ដើរ​កម្សាន្ត​លេង​​ជា​លក្ខណៈ​គ្រួសារ​តាម​ តំបន់​រមណីយដ្ឋាន​ និង​ថត​រូប​ជាមួយ​គ្នា​តែ​រហូត​ហ្នឹង​សុំ​កុំ​ច្រឡំ​ថា​ ខ្ញុំនិង​គាត់​នោះ​ជា​សង្សារ​ខ្ញុំ​អី​បង​ប្អូន ហើយ​គាត់ ស្តេវិន នោះ​ក៏​មិនមែន​ជា​អ្នក​នៅ​ពី​ក្រោយ​​រឿង​ថៅ​កែ​ផ្ទះ​សំណាក់​នោះ​ដែរ»។

នាង​អះអាង​ថា៖ «​អ្នក​នៅ​ពី​ក្រោយ​ដំណើរ​ឡើង​ធ្វើ​ថៅកែ​ផ្ទះ​សំណាក់​គឺជា​អ្នក​មាន​គុណ​ខ្ញុំ​[ឪពុក​ម្តាយ] តែ​ម្ដង»។

ទោះយ៉ាងណា ការ​ថ្លែង​លាង​ខ្លួន​ពី​សំណៅ​ស្នេហ៍​ ជា​មួយ​បុរស​ឆ្លង​ទ្វីប លោក ​ស្តេវិន ​នោះ​មិន​បាន​គេច​ផុត​ពី​ទស្សនៈ​មហាជន​ ដែល​តែង​តាម​ដាន​សកម្មភាព​តារា​ឡើយ​ ពួក​គេ​ក៏​បាន​លើក​ឡើង​ថា៖ «ស្និទ្ធ​ស្នាល​ប៉ុណ្ណឹង​ហើយ បើ​មិន​មែន​ជា​គូស្នេហ៍ ​តើ​មិត្តភក្តិ​រាប់​អាន​គ្នា​កម្រិត​ណា? មិត្ត​ប្រភេទ​ណា​ដែរ​?»។

មហាជន​ទាំង​នោះ​ ក៏​បាន ​សម្តែង​ការ​ភ្ញាក់​ផ្អើល​នឹង​លាន់​មាន់​ថា៖ ​«​មិត្តភក្តិ​សម័យ​នេះ ​ក្មេង​ទាល់​តែ​ថើប​គ្នា ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​នឹក​រឭក​រក​គ្នា​ចឹង​ទើប​គេ​​ហៅ​ថា​មិត្តភក្តិ​ អី! ។ ចប់​ហើយ​វប្ប​ធម៌​ស្រគត់​ស្រគំ​ខ្មែរ​»។

អ្នក​លេង​ហ្វេសប៊ុក ទាំង​នោះ​បាន​ថ្លែង​​ចំៗ​ថា៖ «ក្មេងៗ​សម័យ​នេះ ​ពិសេស​គឺ​តារាៗ​តែ​ម្តង ​ទាល់​តែ​បាន​ឃើញ​នឹង​ភ្នែក​ ទើប​ពួក​គេ​ទទួល​ស្គាល់​ការ​ពិត​»។

ផ្ទុយ​ពី​ទស្សនៈ​មហា​ជន​ គឹម លីហ្សា ​បាន​បដិសេធ​ហើយ​បដិសេធ ទៀត​ថា៖ «បុរស​ឈ្មោះ ​ស្តេវិន​ ជា​អ្នក​រស់​នៅ​ក្នុង​ស្រុក​នេះ​ទេ មិន​មែន​ជា​អាណិក​ជន​រស់​នៅ​អូស្ត្រាលី ដូច​ដែល​គេ​និយាយ​ឡើយ​ ហើយ​ពួក​យើង​មិន​មែន​ជា​គូ​ស្នេហ៍​នឹង​គ្នា​មែន​»។

បើ​ទោះ​ជា​យ៉ាង​ណា ​ថៅកែ​ផ្ទះ​សំណាក់​រូប​នេះ​ ក៏​បាន​ប្រាប់​ដែរ​ថា៖ «ក្នុង​ចំណោម​មិត្តភក្តិ​​ដែល​តែង​ដើរ​លេង​កម្សាន្ត​ជា​មួយ​គ្នា​នោះ ​មាន​តែ​លោក​ ស្តេវិន​ មែន​ជា​អ្នក​ខ្ញុំ​ស្និទ្ធស្នាល​ជាង​គេ ​រហូត​មាន​ពេល​ខ្លះ​ ពួក​យើង​ក៏​សម្តែង​ការ​នឹក​រឭក​រក​គ្នា​តាម​រយៈ​ហ្វេសប៊ុក និង​បាន​ប្រើ​ពាក្យ​នឹក​រឭក​បែប​គូសង្សារ​ទៀត តែ​នេះ​គ្រាន់​តែ​ជាពាក្យ​លេង​សើច​ហ្នឹង​»​។

នាង​បញ្ជាក់​ថា៖ «បើខ្ញុំ​រក​បាន​ម្ចាស់​ចិត្ត​នោះ​ ខ្ញុំ​នឹង​មិន​លាក់​បាំង​នឹង​ទស្សនិកជន​ទេ ព្រោះ​ថា ខ្ញុំ​មាន​អ្វីៗ​មក​ដល់​ពេល​នេះ ក៏​ដោយ​សារ​តែ​មហា​ជន​ដែរ»៕

This content has been locked. You can no longer post any comments.
Show/hide comments
busy