Headlines:

រថយន្ត និង​បច្ចេក​វិទ្យា

Galaxy S5 ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​កម្ពុជា

20140410_21b

ក្រុមហ៊ុន Samsung កម្ពុជា​បាន​ដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ត្រកូល ហ្គាឡាក់ស៊ី Galaxy S ស៊េរី​ថ្មី​ចុងក្រោយ គឺ Galaxy S5 ដែល​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​កំពុង​ទន្ទឹង​រង់ចាំ កាលពី​ថ្ងៃ​ពុធ ទី​៩ ខែ​មេសា ឆ្នាំ​២០១៤ ម្សិលមិញ​នៅ​សណ្ឋាគារ​ណាហ្គាវើល។

ទូរស័ព្ទ iPhone 6 មាន​ទំហំ​ធំ​ជាង iPhone 5s និង​មីនី iPad

20140410_21c

កាលពី​ខែ​មីនា​កន្លង​មក​នេះ​ក្រុមហ៊ុន Apple ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀម និង​រៀបចំ​គម្រោង​ចេញ​ផលិតផល​ស៊េរី​ថ្មី​គឺ​ទូរស័ព្ទ​ស្មាតហ្វូន iPhone 6។

ម៉ូដែល BMW M4 ស៊េរី​ឆ្នាំ​២០១៥ ធ្វើឲ្យ​អាមេរិក​ភ្លឺ​ភ្នែក

20140410_21a

នេះ ជា​ការ​ប្រកាស​នៃ​ការ​ចេញ​ម៉ូដ​រថយន្ត​ស៊េរី​ថ្មី​សម្រាប់​ត្រៀម​ចេញ​នៅ ឆ្នាំ​២០១៥​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់ BMW ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ល្បី​នៅលើ​ពិភពលោក​។

ស្មាតហ្វូន Huawei លក់​ថ្លៃ​ដើម​ឲ្យ​អតិថិជន​កម្ពុជា​សាកល្បង​ប្រើ

20140403_21a

ក្រុមហ៊ុន​ស្មាតហ្វូន​ដ៏​ធំ​លេខ​៣​លើ​ពិភពលោក Huawei បាន​ដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​ដ៏​ស្ដើង​របស់​ខ្លួន​គឺ Ascend​G730 និង Ascend​Y600​នា​ដើម​សប្ដាហ៍​។

ម៉ាស៊ីន​ត្រជាក់ AR 3050 សំចៃ​ភ្លើង​អាច​ប្រើ​ស្មាតហ្វូន​បញ្ជា​បាន

20140403_21c

ក្រុមហ៊ុន​សាំស៊ុង​បាន​ដាក់​បង្ហាញ​នូវ​ម៉ាស៊ីន​ត្រជាក់ AR 3050 The Triangle ដែល​អាច​បង្កើន​ថាមពល​ត្រជាក់​កាន់តែ​ខ្លាំង​។

GLA 200 ធ្វើ​តេស្ត​សមត្ថភាព​ធន់​រអិល​នៅ​ការដ្ឋាន​រ៉ែ​ដ៏ជ្រៅ

20140403_21b

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​មែរសឺដេស ប៊ិនហ្ស៍ បាន​បញ្ជូន​ស៊េរី​ចុងក្រោយ​របស់​ខ្លួន​សម្រាប់​ការ​ធ្វើ​តេស្ត​សមត្ថភាព​ធន់ ​នឹង​ភាព​ស្អិត ឬ​រអិល​ក្នុង​ការដ្ឋាន​រ៉ែ​ក្រោម​ដី​ដ៏​ជ្រៅ​នៅ​ទឹកដី​អង់គ្លេស។

ទូរស័ព្ទ​ស្មាតហ្វូន​អាច​ប្រើ​ស្ដាប់​ចង្វាក់​បេះដូង​ទារក​នៅក្នុង​ផ្ទៃ​

20140328_22d

ដោយ​គ្រាន់តែ​ប្រើ​ឧបករណ៍​តូច​មួយ​ភ្ជាប់​ទៅ​នឹង​កម្មវិធី​ទូរស័ព្ទ​ ស្មាតហ្វូន ស្រ្តី​ជា​ម្តាយ​អាច​ស្តាប់​សំឡេង​បេះដូង និង​តាមដាន​ការ​លូតលាស់​ទារក​មិន​ទាន់​កើត​បាន។

Highlander ឆ្នាំ​២០១៤​ធំ​ទូលាយ​តែ​នៅ​ស៊ីសាំង​ដដែល​

20140327_21b

រថយន្ត​តូយ៉ូតា Highlander ស៊េរី​ឆ្នាំ​២០១៤​ដែល​កាន់តែ​មាន​ភាព​ទូលាយ​ជាង​មុន​ត្រូវ​បាន​បំពាក់​ដោយ បច្ចេកវិទ្យា​ប្រណីតៗ​នៅ​ខាង​ក្នុង​គួបផ្សំ​នឹង​ប្រព័ន្ធ​បើកបរ​ AWD សមស្រប​សម្រាប់​លក្ខខណ្ឌ​ផ្លូវ និង​អាកាសធាតុ​លំបាក។

កាមេរ៉ា​ស្ដើង​ដោះ​កាណុង​បាន​អាច​បញ្ជា​ថត​ស្វ័យប្រវត្តិ​គ្រាន់តែ​ធ្មេច​ភ្នែក

20140327_21c

ក្រុមហ៊ុន​សាំស៊ុង​អេឡិចត្រូនិក​កាលពី​សប្ដាហ៍​មុន​បាន​បង្ហាញ​ម៉ាស៊ីនថត ប្រភេទ Smart Camera NX mini គុណភាព​រូប​២០​មេហ្គាភិកសែល ដែល​អាច​បង្វិល​អេក្រង់​តូច​មក​ខាង​មុខ​បាន​សម្រាប់​អ្នក​និយម​ថតរូប ខ្លួនឯង​(Selfie)។

Ferrari រះ​ខ្ពស់​នៅ​ពិព័រណ៍​ហ្សឺណែវ

20140320_21d

នៅ​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីសនា​ថ្ងៃ​ទី​១៦ ខែ​មីនា​ថ្មីៗ​នេះ រថយន្ត​កំពូល​ល្បឿន​តម្លៃ​ថ្លៃ​កប់ពពក​៤​ម៉ាក​របស់​អ៊ីតាលី បាន​ប្រជែង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជុំវិញ​ពិភពលោក​។

ប៉ូលិស​អាមេរិក​ឡើង​ស៊េរី​ឡាន​ឡាំប៊័រហ្គីនី​

20140320_21c

នាយកដ្ឋាន​នគរបាល​ក្រុង​ឡូសអេនជឺលេស​ថ្មីៗ​នេះ​បាន​ស្វាគមន៍​វត្តមាន​ រថយន្ត​ដ៏​ទំនើប និង​មាន​ល្បឿនលឿន​អស្ចារ្យ​របស់​អ៊ីតាលី​ម៉ាក​ឡាំប៊័រហ្គីនី​។

រថយន្ត​ធ្វើ​ពី​ទំនិញ​គ្រប់​មុខ​ចរាចរ​នៅ​អង់គ្លេស

20140320_21a

ក្រុមហ៊ុន Tesco កែច្នៃ​រថយន្ត​ធ្វើ​ពី​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គ្រប់​មុខ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​យុទ្ធនាការ​សន្សំសំចៃ​ថ្លៃ​សាំង​របស់​អតិថិជន​នៅ ​អង់គ្លេស​។

តើ​រថយន្ត​មួយ​ណា​លក់​ដាច់​បំផុត​ក្នុង​ពិភពលោក?

20140314_22a

យោងតាម​របាយការណ៍​វិភាគ​ដែល​ទើប​តែ​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន FORD និង​ទិន្នន័យ​នៃ​ការ​ចុះ​បញ្ជី​រថយន្ត​នៅ​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Polk ក្នុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា រថយន្ត FORD Focus នៅតែ​រក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ក្នុង​នាម​ជា​រថយន្ត​ដែល​លក់​ ដាច់ ជាងគេ​បំផុត​លើ​ពិភពលោក។

Ferrari FF ច្នៃម៉ូដ​សម្រាប់​គ្រួសារ​ចង់​ឲ្យ​សត្វ​ចិញ្ចឹម​រួម​ដំណើរ

20140313_21c

កន្លង​មក​រថយន្ត​សែស្រឡាយ Ferrari តែង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រថយន្ត​ស្ព័រ​មាន​ល្បឿន​លឿន មាន​រាង​ឆើតឆាយ និង​ស័ក្ដិសម​សម្រាប់​អ្នក​ដំណើរ​ចំនួន​តិច។

មែរសឺដេស​១​លាន​ដុល្លារ​សម្រាប់​តែ​ទីផ្សារ​ចិន

20140313_21a

វែកសៃ (Versailles) គឺជា​ទឹកដី​នៃ​វិមាន​ដ៏​ល្អ​ប្រណីត និង​មាន​សម្រស់​ផូរផង់​ដូច​រាជវាំង​ស្តេច​មួយ​សម្រាប់​ក្រុម​គ្រួសារ ត្រកូល​អភិជន​នៅឯ​ប្រទេស​បារាំង។

ម៉ាស៊ីន​ពិសេស​ជប់​ឲ្យ​ទឹក​ក្លាយ​ជា​ស្រា​មួយ​ប៉ប្រិច​ភ្នែក

20140313_20b

បើ​នៅ​សម័យ​បុរាណ​វិញ​ច្បាស់​ជា​នាំ​គ្នា​គិត​ថា​នេះ​ជា​ការ​ប្រទាន​របស់ ព្រះយេស៊ូ​គ្រិស្ដ​មិន​ខាន​ព្រោះ​ថា​ដប​ពិសេស​នេះ​អាច​ច្រក​ទឹក​ហើយ​បំលែង និង​ផលិត​បាន​ជា​ស្រា។

ស្វ៊ីស​នាំ​រថយន្ត​នៃ​អនាគត​២០៥០​មក​បច្ចុប្បន្នកាល​

20140306_21a

រថយន្ត​ក្នុង​រូប​នេះ​មើល​ទៅ​ដូចជា​ស្ថិត​ក្នុង​ទស្សនវិស័យ​វែង​ឆ្ងាយ ណាស់! ដ្បិត​តែ​បច្ចេកវិទ្យា​បំពាក់​ក្នុង​រថយន្ត​នេះ​មើល​ទៅ​ដូចជា​ស្ថិត​នៅ ឆ្នាំ​២០៥០​ក៏​ពិតមែន ប៉ុន្តែ​ក្រុមហ៊ុន​ផលិតរថយន្ត​ស្វ៊ីស​បាន​រំលេច​រថយន្ត​ដ៏ទំនើប​បំផុត​មួយ ចេញ​ជា​រូបរាង​ដោយ​ដាក់​ឈ្មោះ​ថា XchangE Concept មក​ដាក់​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​នា​ពេល​ថ្មីៗ​នេះ។

កសិករ​ចិន​ច្នៃ​រថយន្ត​ឡាំប៊័រហ្គីនី​ពី​អេតចាយ​ជា​អំណោយ​ចៅប្រុស

20140306_21c

មិនមែន​សុទ្ធតែ​កសិករ​ចិន​ទាំងអស់​មាន​លទ្ធភាព ទិញ​រថយន្ត​ទំនើប​ដ៏ល្បី​របស់​អ៊ីតាលី​ម៉ាក​ឡាំប័រហ្គីនី (Lamborghini) មក​ជិះ​ឡើយ ខណៈ​ដែល​យាន​ជំនិះ​នេះ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​មិន​ក្រោម​៣០​ម៉ឺន ដុល្លារ​អាមេរិក​នោះ​។

តូយ៉ូតា នាំ​ចូល​រថយន្ត AVANZA ស៊េរី​២០១៤

20140227_21a

ស្រប​ពេល​ដែល​ក្រុមហ៊ុន តូយ៉ូតា ( ខេមបូឌា) រៀបចំ​ពិធី​សម្ពោធ​សាខា​ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) បឹងកេងកង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ជិត​ស្តុប​បូកគោ នោះ ក្រុមហ៊ុន​រថយន្ត​យក្ស​មួយ​នេះ ក៏​បាន​រៀបចំ​ពិធី​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៀត គឺ​ការ​ដាក់​តាំង​បង្ហាញ​រថយន្ត​តូយ៉ូតា AVANZA ស៊េរី​ឆ្នាំ​២០១៤ ដែល​រថយន្ត​ប្រភេទ​នេះ​ទើប​តែ​នាំ​ចូល​ដំបូង​បំផុត​មក​កាន់​កម្ពុជា​។

Hennessey Venom GT ផ្ដួល Bugatti ខាង​កំពូល​ល្បឿន

20140227_21b

រថយន្ត​ស្ព័រ​អាមេរិក Hennessey Venom GT អាច​ក្លាយ​ជា​ជើងឯក​កំពូល​ល្បឿន​តាមរយៈ​ការ​ធ្វើ​តេស្ត​បើកបរ​លើក​ទី​មួយ រត់​បាន​ចម្ងាយ​៤៣៤​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

កម្ពុជា​អាច​បើក Aston Martin លើ​ទឹកកក​

20140220_21a

មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​នោះ​បាន​ស្គាល់​រថយន្ត​ស្ព័រ អាស្តុន ម៉ាទីន (Aston Martin) ថា​ជា​យាន​ដ៏​ទំនើប​សម្រាប់​សុភាព​បុរស តាមរយៈ​ភាពយន្ត​ហូលីវូដ​ជេមស៍ប៊ន​០០៧។