ភ្នំពេញ : LG Optimus Vu ជាទូរស័ព្ទស្មាតហ្វូនមានភាសាខ្មែរ និងមានឯកទេសខាង Multimedia ដែលជាការផ្សំគ្នារវាងទូរស័ព្ទ និងទម្រង់អេក្រង់បែប Tablet សមាមាត្រទំហំ៣គុណ៤ ជាមួយល្បឿនដ៏លឿននៃអង្គប្រតិបត្តិការ Tegra 3 ល្បឿន 1.5GHz ចំនួន 4 មានរ៉េម RAM ទំហំ 1GB និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ 32GB។
Optimus Vu ដែលជាទូរស័ព្ទស្មាតហ្វូនទីបួនពី LG នេះក៏មានមុខងារ និងកម្មវិធីពិសេសៗជាច្រើនទៀតដូចជា Video Wiz សម្រាប់កាត់តវីដេអូ Notebook QuickMemoTMនិងMedia PlexTM។ វាមានភាសាខ្មែរពេញលេញសម្រាប់ផ្ដល់ភាពងាយស្រួលក្នុងការ ប្រើប្រាស់កម្មវិធីនានា និងអាចអានព័ត៌មានជាភាសាខ្មែរតាមវេបសាយផងដែរ។
កម្មវិធី Notebook ជាកម្មវិធីសម្រាប់បង្កើតសៀវភៅកំណត់ត្រាប្រភេទ Multimedia រួមមានអក្សរ រូបភាព សំឡេង វីដេអូ និងប្រភេទឯកសារផ្សេងៗជាច្រើន។ ក្រៅពីនោះ លោកអ្នកក៏អាចប្ដូរម៉ូដគម្រប និងក្រដាសទំព័រអេឡិចត្រូនិកនៅក្នុងទូរស័ព្ទ នោះបានច្រើនប្រភេទទៅតាមតម្រូវការ។ កម្មវិធី QuickMemoTM អាចឲ្យលោកអ្នកថតយករូបនៅលើអេក្រង់ ដូចជា គេហទំព័ររូបភាព និងវីដេអូ បន្ទាប់មកសរសេរ ឬគូសលើរូបភាពដែលបានថត។ បន្ទាប់មកលោកអ្នកអាចយករូបភាពទាំងនោះមកចែករំលែកតាមរយៈការ ផ្ញើសារ chat អ៊ីមែល ឬបណ្ដាញសង្គម Facebook ជាដើម។
ជាមួយកាមេរ៉ាមុខ 8.0 MP និងកាមេរ៉ាក្រោយ 1.3 MP ចំណែកឯកម្មវិធី Time Catch Shot លោកអ្នកក៏អាចថតម្ដង ៥ រូប ហើយអាចរើសរូបដែលស្អាតបំផុតផងដែរ។
ទូរស័ព្ទ ស្មាតហ្វូន LG Optimus Vu ជំនាញខាងកត់ត្រានេះ បានចេញលក់នៅប្រទសកម្ពុជាហើយ ជាមួយនឹងតម្លៃប្រមាណជា៥៦០ដុល្លារក្នុង១គ្រឿង៕
ភ្នំពេញ ប៉ុស្តិ៍







