Headlines:

ម្ហូប​ឆ្ងាញ់

ទាកាញ់​ពី​ហាង​បុក​មាន់​សៀមរាប

130521_22a

តាម​ដង​ផ្លូវ​ទៅ​បារាយណ៍​ស្ថិត​ក្នុង​ខេត្ត​សៀមរាប លោក​អ្នក​នឹង​បាន​ឃើញ​ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា​បុក​មាន់​សៀមរាប​។​ ក្រៅ​ពី​មុខ​ម្ហូប​បុក​មាន់​ដ៏​ល្បី​នេះ គឺ​នៅ​មាន​មុខ​ម្ហូប​ប្លែក​ៗ​ជាច្រើន​មុខ​ទៀត​ដែល​កម្រ​នឹង​បាន​ឮ​ណាស់​ ដូចជា​ម្ហូប​បុក​កន្ទុយ​ហេះ​ទាកាញ់​មាន់​លីង​និង​ម្ហូប​ជាច្រើន​ទៀត​ដែល​ ប្រចាំ​តំបន់​នៅ​ទី​នោះ។

ម៉ាំ​ពោះតាន់​ងាយស្រួល​ធ្វើ​ហើយ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទៀត

130521_22b

ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​យើង​នឹង​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ដែល​ជា​ កន្លែង​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឈប់​សម្រាក​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ​នោះ។ នៅ​ក្នុង​ខេត្ត​កំពង់ធំ​មាន​ហាង​ជាច្រើន​សម្រាប់​ភ្ញៀវ​ទាំងអស់​ចូល​បរិភោគ​ អាហារ​ប៉ុន្តែ​សម្រាប់​សប្តាហ៍​នេះ​សូម​បង្ហាញ​កន្លែង​ញុំា​អាហារ​មួយ​ដែល​ មាន​មុខ​ម្ហូប​ឆ្ងាញ់​និង​មាន​ផាសុកភាព​ពី​ហាង​ព្រៃប្រោះ​កំពង់ធំ​ម្តង។

តុងយាំ​ក្បាល​ត្រី​សាលម៉ុន​ពិសេស!

130514_22a

សប្តាហ៍​នេះ​ក្រុមហ៊ុន​ខេ​អេស​ស៊ី​ស្តារ​បាន​បង្ហាញ​នូវ​មុខ​ម្ហូប​ថ្មី​ ប្លែក​មួយ​មុខ​ទៀត​ហើយ​គឺ​តុងយាំ​ត្រី​សាលម៉ុន។ ជា​ទូទៅ​ប្រជាជន​ខ្មែរ​យើង​ច្រើន​តែ​យក​ប្រភេទ​ត្រី​ធម្មតា​មក​ធ្វើ​សម្ល​ តុងយាំ​តែ​ប៉ុណ្ណោះ​ក៏​ប៉ុន្តែ​ឥឡូវ​នេះ​ដើម្បី​ភ្លក្ស​នូវ​រសជាតិ​ថ្មី គឺ​លោក ម៉ៅ វុត្ថា បាន​យក​ត្រី​សាលម៉ុន មក​ធ្វើ​ជា​សម្ល​តុងយាំ​វិញ​ម្តង ដែល​ធ្វើ​ឲ្យ​កាន់​តែ​មាន​រសជាតិ​ប្លែក​មួយ​កម្រិត​ទៀត។

ស៊ុប​សាច់​គ្រប់​មុខ​ពី Memo

130507_22a

ស៊ុប​ក្ដៅៗ គឺជា​ជម្រើស អាហារ​ដ៏​ប្រពៃ​សម្រាប់​ជួប​ជុំ​មិត្តភក្តិ និង​ក្រុម​គ្រួសារ ដោយ​សារ​តែ​អាហារ​ប្រភេទ​នេះ​ជួយ​បង្កើន​ថាមពល ម្យ៉ាង​វា​មាន​គ្រឿង​ផ្សំ​សាច់ និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។

ភោជនីយដ្ឋាន​ជប៉ុន និង​អ៊ីតាលី ហាណាមិ បញ្ចុះ​តម្លៃ​៥០​ភាគរយ

130507_22b

ភោជនីយដ្ឋាន​បែប​ជប៉ុន និង​អ៊ីតាលី ហាណាមិ(Hanami) ដែល​មាន​មុខ​ម្ហូប​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​រាប់​សិប​មុខ​នោះ បាន​បើក​ដំណើរ​ការ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​តែ​ម្តង ដើម្បី​បម្រើ​ជូន​អតិថិជន​ទាំង​ខ្មែរ និង​បរទេស​ហើយ​នៅ​ក្នុង​ឱកាស​ចាប់​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា (​ថ្ងៃ​បើក​សម្ពោធ​) រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ខាង​មុខ​នេះ ភ្ញៀវ​ទាំង​អស់​អាច​ទទួល​ទាន​ស៊ូស៊ី ស្ពៃគីទី និង​ប៉ាស្តា រួម​ជាមួយ​នឹង​មុខ​ម្ហូប​ជា​ច្រើន​មុខ​ទៀត​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ ពិសេស​៥០​ភាគរយ។

ចាយ៉​សាច់​គោ​ពិសេស​ពី​អាយហ៊្វូត

130430_21a

ជម្រាប​សួរ​មិត្ត​អ្នក​អាន​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ ទាំង​អស់​គ្នា! សប្ដាហ៍​នេះ​លោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​កាន់​តែ​ប្លែក ដោយ​សារ​យើង​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ភោជនីយដ្ឋាន អាយហ៊្វូត ដើម្បី​ស្វែង​យល់​ពី​វិធី​ចម្អិន​ម្ហូប​ឆ្ងាញ់ៗ ហើយ​សប្តាហ៍​នេះ​ភ្នំពេញ ប៉ុស្តិ៍ នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ចាយ៉​ដ៏​ងាយៗ តែ​វា​ពិត​ជា​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ពិសា​។

ត្រី​សាលម៉ុន​ឆា​អម្ពិល​ទុំ ចំណី​មាត់​ប្លែក​អាច​ទិញ​បាន​តាម​រទេះ​រុញ

130430_21b

សប្តាហ៍​នេះ​ក្រុមហ៊ុន​ខេ​អេស​ស៊ី​ស្តារ​បាន​បង្ហាញ​នូវ​មុខ​ម្ហូម​ថ្មី​ ប្លែក​មួយ​មុខ​ទៀត​ហើយ​គឺ​ត្រី​សាលម៉ុន​ឆា​ទឹក​អម្ពិល​ជូរ​អែម។

អាថ៌កំបាំង​បួន​យ៉ាង​ដើម្បី​ចម្អិន​អា​ហារ​សមុទ្រ​ឲ្យ​មាន​ឱជារស​ឆ្ងាញ់

130430_21c

លោក​អ្នក​តែ​ស្តាប់​ឮ​ពី​មតិ​ភាន់​ច្រឡំ​មួយ​ចំនួន​យល់​ថា ការ​ចម្អិន​ម្ហូប​ពី​គ្រឿង​សមុទ្រ​មាន​ការ​លំបាក។ អាហារ​សមុទ្រ​ទាំង​នោះ​មាន​ដូច​ជា ត្រី បង្គា បង្កង ក្តាម និង​សត្វ​សមុទ្រ​នានា​ទៀត ដែល​សុទ្ធ​សឹង​ជា​អាហារ​ប្រចាំ​សប្តាហ៍​របស់​យើង។

ចុង​ភៅ​ជំនាញ​កូរ៉េ​បង្ហាញ​ជូន​ប្រភេទ​នំ​ថ្មីៗ​នៅ Tous les Jours

130423_22c

ចុង​ភៅ​ជំនាញ​ពីរ​នាក់ ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន CJ Foodville ប្រទេស​កូរ៉េ បាន​បើក​ការ​បង្ហាញ​ជូន​នូវ​ផលិតផល​នំ​ថ្មី​ចំនួន​១៤​មុខ​បន្ថែម​ទៀត​នៅ​ហាង ​នំ Tous les Jours ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១១៦ ផ្លូវ​ព្រះ​សីហនុ សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន (សាខា​ព្រះ​សីហនុ)។

ស៊ូស៊ី​ប្លូ ត្រាហ្គឹន​ពី​ហាង​Lavo

130423_22a

ជម្រាប​សួរ​មិត្ត​អ្នក​អាន​ភ្នំពេញ ប៉ុស្ដិ៍​! សប្ដាហ៍​នេះ​លោក​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​កាន់​តែ​ប្លែក ដោយ​សារ​យើង​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ភោជនីយដ្ឋាន និង​ក្លិប LAVO ដែល​ទើប​នឹង​បើក​ថ្មី ដើម្បី​ស្វែង​យល់​ពី​វិធី​ចម្អិន​ម្ហូប​បរទេស ស៊ូស៊ី​ប្លូត្រាហ្គឹន (Sushi Blue Dragon) ដ៏​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់។

សូម​សាក​ភ្លក្ស​រសជាតិ​ពង​ទា​ចៀន​ត្រី​សាលម៉ុន​ម្តង​មើល!

130423_22b

ពង​ទា​ចៀន​ត្រី​ប្រមា គឺជា​ម្ហូប​ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ហើយ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទៀត​ ផង។ ម្ហូប​នេះ​ភាគ​ច្រើន​ប្រជាជន​ខ្មែរ​យើង​ច្រើន​តែ​ជ្រើស​រើស​យក​ត្រី​ប្រមា មក​ធ្វើ ប៉ុន្តែ​ឥឡូវ​នេះ លោក ម៉ៅ វុត្ថា ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ខេអេស ស៊ីស្ដារ បង្កើត​ភាព​ច្នៃ​ប្រឌិត​ថ្មី​មួយ​ទៀត​ដោយ​លោក​បាន​ជ្រើស​រើស​យក​ត្រី សាលម៉ុន មក​ចម្អិន​ជំនួស​វិញ។

បង្កង​ទន្លេ​ឆ្ងាញ់​ជាង​បង្កង​ចិញ្ចឹម​ព្រោះ​វា​ប្រឹង​រក​ចំណី

130109_23a

ទន្លេ​មេគង្គ​ត្រូវ​គេ​ដឹង​ថា​ជា​ទី​ជម្រក​ត្រី​ទឹក​សាប​និង​ជា​ ឡូត៍​នេសាទ​ដ៏​សំខាន់​សម្រាប់​គេ​ចាប់​ត្រី​ទាំង​ឡាយ​មក​ធ្វើ​ជា​ម្ហូប​ អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។

ស៊ុប​ក្បាល​ត្រី​សាលម៉ុន​ពី MEMO

130109_22a

ស៊ុប​ក្ដៅៗ គឺជា​ជម្រើស​អាហារ​ដ៏​ប្រពៃ​សម្រាប់​ជួប​ជុំ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ ដោយ​សារ​តែ​វា​មាន​គ្រឿង​ផ្សំ​សាច់ និង​បន្លែ​ជា​ច្រើន​មុខ ដែល​អាច​បំពេញ​តាម​ចំណូល​ចិត្ត​របស់​អ្នក​ទទួល​ទាន​បាន​គ្រប់ៗ​គ្នា។

ខ​ទៀវ​ត្រី​រ៉ស់​កម្ដៅ​ពោះ​ភ្ញៀវ​ទេសចរ​ស្ទឹង​ត្រែង​ជាមួយ​ម្រេច​ហឹរ

130109_22b

ស្ថិត​នៅ​ទល់​មុខ​សួនច្បារ​ទីរួម​ខេត្ត​ស្ទឹងត្រែង ភោជនីយដ្ឋាន ហួរ ម៉ាយ កាហ្វេ អាច​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ដែល​អ្នក​ដំណើរ និង​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ស្រស់​ស្រូប​អាហារ​មិន​ថា​ពេល​ព្រឹក ឬ​ថ្ងៃ​ត្រង់​នោះ​ទេ។

ឆា​សាលាដ​សង​ពង​ទា​សាច់​ជ្រូក​ចិញ្ច្រាំ​ពី​ភោជនីយដ្ឋាន​អាយហ្វូត

130109_22c

ស្ថិត​នៅ​ខាង​កើត​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ភោជនីយដ្ឋាន​អាយហ្វូត (iFood) ដែល​មាន​ការ​តុប​តែង​ដោយ​សិង្ហរិម​ពណ៌​ខ្មៅ​រលោង​លាយ​ពូក​អង្គុយ​ពណ៌​ក្រហម​ នោះ មិន​ត្រឹម​តែ​មាន​លក់​នូវ​ស៊ុប​ក្ដៅៗ​លើ​ចង្ក្រាន​ជាមួយ​បន្លែ និង​សាច់​នោះ​ទេ។

ភោជនីយដ្ឋាន​កូរ៉េ​តុប​តែង​បែប​បស្ចិម​ប្រទេស​ស្វាគមន៍​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍

130109_21a

អគារ​ពណ៌​ស​មាន​កញ្ចក់​ថ្លាៗ​ដែល​ប្រជាជន​រស់​នៅ​ម្ដុំ​វត្ត​បូព៌ តែង​ងឿង​ឆ្ងល់​ថា ជា​សំណង់​អ្វី​នោះ ឥឡូវ​នេះ​បាន​រំលេច​ចេញ​ជា​រូបរាង​ភោជនីយដ្ឋាន​កូរ៉េ​យីហោ K-Story ដែល​មាន​ការ​រចនា និង​គោល​ដៅ​អាជីវកម្ម​ខុស​ពី​ហាង​លក់​អាហារ​កូរ៉េ​ដទៃ​ទៀត។

ភ្លា​ផ្លិត​ឃ្មុំ​ម្ហូប​ប្រចាំ​ទឹកដី​ខេត្ត​កំពង់ស្ពឺ

130402_22a

សហការ​រៀប​ចំ​ឡើង​ដោយ​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ និង​ក្រសួង​ទេសចរណ៍​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ម្ហូប​ប្រចាំ​ខេត្ត​និង​តំបន់​នានា​ជា​ច្រើន ត្រូវ​បាន​លើក​យក​មក​បង្ហាញ​នៅ «ពិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ» ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃ​សុក្រ និង​សៅរ៍​ចុង​សប្ដាហ៍​មុន​ជាមួយ​នឹង​វត្តមាន​អ្នក​ចូល​រួម​ទស្សនា និង​ភ្លក្ស​ម្ហូប​អាហារ​យ៉ាង​កកកុញ។

អាហារ​ចិន​ហុងកុង​នៅ​ភោជនីយ​ដ្ឋាន​ឌីមសាំ អែមភើរើ​ទើប​បើក​ថ្មី

130402_22b

ឌីម​សំា​ត្រូវ​បាន​ចាត់​ទុក​ជា​អាហារ​សម្រន់​ដ៏​មាន​ប្រជាប្រិយ​ភាព​ជាមួយ​ ការ​រៀប​ចំ​ពោរ​ពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រឌិត​និង​រសជាតិ​ចម្រុះ​គ្នា។ ឌីម​សាំ​ក៏​ត្រូវ​បាន​ណែនាំ​ជូន​ជា​ឈុត​ប្រអប់​ឫស្សី​ក្តៅៗ​សម្រាប់​ចែក​ រំលែក​ជាមួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ផង​ដែរ។

ជ្រក់​ធាង​ត្រាវ​ខេត្ត​ស្វាយរៀង​មាន​វត្តមាន​ក្នុង​ពិធី​បង្ហាញ​ម្ហូប​ខ្មែរ

130402_22c

នៅ​ពេល​ដែល​យើង​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ ជ្រក់​បន្លែ​គឺ​ជា​ម្ហូប​ដ៏​ចាំ​បាច់​ដែល​ជួយ​បង្កើន​រសជាតិ​ឲ្យ​មុខ​ម្ហូប​ ដទៃ ក៏​ដូច​ជា​ជួយ​ឲ្យ​យើង​មិន​រងាន់​នឹង​អាហារ​ដដែល​ផង​ដែរ។

សាច់​កណ្តុរ​អាំង​ជា​អាហារ​ឈ្ងុយ​ឆ្ងាញ់​នៅ​ទឹកដី​ម៉ាឡាវី

130402_23b

សាច់​កណ្តុរ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អាហារ​ពេញ​និយម​ពី​សំណាក់​ប្រជាជន​ នៅ តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​រួម​មាន​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម​ជា​ដើម។

ភ្លក្ស​អាហារ​ប្រចាំ​តំបន់​ក្នុង​ពិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ នៅ​ពហុ​កីឡដ្ឋានជាតិ​

130328_21a

នំ​បញ្ចុក​ពិសេស​មក​ពី​ខេត្ត​កំពត អាម៉ុក និង​សង្វាក់​មក​ពី​ខេត្ត​បាត់​ដំបង មី​កូឡា​មក​ពី​ខេត្ត​ប៉ៃលិន និង កង្កែប​បោក​មក​ពី​ខេត្ត​តាកែវ ជាដើម។ អាហារ​ទាំង​នេះ បូក​រួម​ទាំង​មុខ​ម្ហូប​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​នឹង​ត្រូវ​បាន​តាំង​ បង្ហាញ​នៅ «ពិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ» នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃ​សុក្រ និង​សៅរ៍​ចុង​សប្ដាហ៍​នេះ។