Headlines:

ខ​ប្រហុក​បាត់ដំបង​ពី និស្ស័យ



120911_22a
120911_22b
120911_22c
  • Prev
  • 1 of 3
  • Next

ភ្នំពេញ : ជម្រាប​សួរ​មិត្ត​អ្នក​អាន ភ្នំពេញ ​ប៉ុស្ដិ៍​ជាទី​មេត្រី! ថ្ងៃ​នេះ​នាង​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​ភ្លក្ស​ម្ហូប​ខ្មែរ​ នៅ​អាហារដ្ឋាន និស្ស័យ ដើម្បី​ភ្លក្ស​ «ខ​ប្រហុក​បាត់ដំបង​»។

គ្រឿង​ផ្សំ : ត្រី​អណ្ដែង សាច់​ជ្រូក​បី​ជាន់ ប្រហុក ខ្ទឹមស ម្ទេស ស្លឹក​ក្រូច​សើច និង​ត្រប់​ពុត​លំញង។

បន្លែ​អន្លក់​ : ត្រកួន ត្រប់ស្រួយ ត្រសក់ ផ្កា​ស្នោ ខ្ញី ស្វាយ​ខ្ចី ពពាយ ​និង​ព្រលិត (ឬ​បន្លែ​ផ្សេង​តាម​ចំណូល​ចិត្ត)​។

គ្រឿង​ផ្សំ​រសជាតិ : ម្សៅស៊ុប ប៊ីចេង ស្ករស និង​ស្ករ​ត្នោត។

វិធី ចម្អិន : ដំបូង​ត្រូវ​យក​ខ្ទឹមស​មក​បក​សម្បក​ចេញ និង​បេះ​ត្រប់​ពុត​លំញង។ យក​សាច់​ជ្រូក​បី​ជាន់​ទៅ​ចិញ្ច្រាំ​ទុក​មួយ​អន្លើ រួច​សឹម​ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ​ល្អ​ឲ្យ​ទុក​ដោយ​ឡែក​។

ដំណាក់​កាល​បន្ទាប់ យក​ត្រី​អណ្ដែង​ទៅ​បំពង​ឲ្យ​ស្រួយ និង​ឆ្អិន​ល្មម រួច​ដួស​ទុក​ឲ្យ​ស្រក់​ខ្លាញ់។

បន្ទាប់​មក ទៀត​ យក​ខ្ទឹមស គ្រាប់​ពុត​លំញង ម្ទេស​ក្រហម និង​ស្លឹក​ក្រូច​សើច​ទៅ​លីង​ឲ្យ​មាន​ក្លិន​ឈ្ងុយ មុន​នឹង​ដាក់​ប្រេង​ឆា​ចូល។ ចាប់​ផ្ដើម​បង់​ប្រហុក និង​សាច់​ជ្រូក​ចិញ្ច្រាំ​រួច​ដាក់​ចូល​ក្នុង​ខ្ទះ​ឆា​ជាមួយ​គ្នា​ឲ្យ​សព្វ​ សាច់។ ចុង​ក្រោយ​ដាក់​ត្រី​អណ្ដែង​បំពង​ចូល​ក្នុង​ខ្ទះ ជាមួយ​ប្រហុក និង​សាច់​ជ្រូក​ចិញ្ច្រាំ រួច​ចាក់​ទឹក​ចូល​បន្តិច។ ចាប់​ផ្ដើម​បង់​គ្រឿង​ផ្សំ​រសជាតិ រួម​មាន ម្សៅស៊ុប ប៊ីចេង ស្ករស និង​ស្ករ​ត្នោត​ក្នុង​បរិមាណ​តិច​តួច ហើយ​រម្ងាស់​ឲ្យ​ឆ្អិន​សាច់​ត្រី ដើម្បី​ឲ្យ​ខ​ប្រហុក​បាត់ដំបង​នេះ​កាន់តែ​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់។

ប្រសិន បើ​លោក​អ្នក​ចង់​ភ្លក្ស ខ​ប្រហុក​បាត់ដំបង​នេះ​ផ្ទាល់ សូម​អញ្ជើញ​ទៅ​កាន់​អាហារដ្ឋាន និស្ស័យ ស្ថិត​នៅ​ផ្លូវ​លេខ ១៧៨ AB ផ្លូវ​លេខ ៦៣ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​។ ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០១១ ៥៧ ៤៧ ៦៧ និង ០៨៨ ៣៦ ៨៨ ២៨៨។។

ភោជនីយដ្ឋាន សាលា​បង្រៀន​ធ្វើ​ម្ហូប និង​លោក​អ្នក​ដែល​ចង់​ចែក​រំលែក​វិធី​ចម្អិន​ម្ហូប​​របស់​ខ្លួន​ជាមួយ ប្រិយមិត្ត​ ភ្នំពេញ​ ប៉ុស្ដិ៍ សូម​ទាក់ទង​មក​ផ្នែក​ជីវិត​កម្សាន្ត​តាម​រយៈ​លេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕

This content has been locked. You can no longer post any comments.
Show/hide comments
...
hahahhahaahh nice
chhayleng lao on September 11, 2012 Report
vote down vote up Votes: 0
busy