Headlines:

ក្រុមហ៊ុន​ចិន​ប្រកាស​រក​នារី​ដើម្បី​តេស្ត​ស្រោម​អនាម័យ



121114_23a

ក្រុងប៉េកាំង : គេ​ឃើញ​មាន​ដំណឹង​ផ្សព្វ​ផ្សាយ​ប្រកាស​ជ្រើសរើស​ក្រុម​នារី​ស្រស់​ស្អាត​ និង​រវាស​រវៃ​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ​សម្រាប់​ការ​ងារ​ជា​អ្នក តេស្ត​ស្រោម​អនាម័យ ដោយ​ពួក​គេ​អាច​ទទួល​ប្រាក់​កម្រៃ​បាន​ចំនួន​៥៨៨​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

តែ ត្រឹម​រយៈ​ពេល​៣​ម៉ោង​សោះ ក៏​មាន​ក្រុម​នារី​ស្រស់​សោភា​បាន​ដាក់​ពាក្យ​បម្រើ​ការ​ងារ​នោះ​ចំនួន​២២​ នាក់​ទៅ​ហើយ។ តែ​ដំណឹង​ជ្រើស​រើស​នោះ​ត្រូវ​បាន​គេ​បង្ហោះ​វា​នៅ​តាម​គេហ​ទំព័រ​របស់​ ក្រុម​ហ៊ុន​ផលិត​ស្រោម​អនាម័យ​តែ​ប៉ុណ្ណោះ ដោយ​មាន​ទស្សនៈ​ខាង​ក្រៅ​ហៅ​វា​ថា​ជា​ទង្វើ​មួយ​ដែល​នឹង​អាច​បង្ក​ឲ្យ​មាន​ នូវ​សកម្ម​ភាព​ពេស្យា​ចារ្យ។

លោក ​ឈិន ដែល​បាន​បម្រើ​ការ​ងារ​នៅ​ឯ​ក្រុម​ហ៊ុន​ផលិត​ស្រោម​អនាម័យ​មាន​មូល​ដ្ឋាន​នៅ ​ក្រុង​ស៊ាងហៃ​នោះ​បាន​និយាយ​ថា ក្រុម​ហ៊ុន​បាន​ជួល​ក្រុម​នារី​ស្អាត​ក្មេងៗ​ឲ្យ​ធ្វើ​ការ​តេស្ត​ស្រោម​ អនាម័យ​នេះ​រយៈ​ពេល​បួន ឬប្រាំ​ខែហើយ។ គេ​បាន​សម្ភាសន៍​នារីៗ​ទាំង​នោះ​រួច​រាល់​អស់​ហើយ ខណៈ​ក្រុម​បុរសៗ​ក៏​គេ​បាន​ជ្រើស​រើស​សម្រាប់​ការ​ងារ​នេះ​ដែរ។

លោក​ ឈិន​ បន្ត​ថា៖ «ជាទូទៅ​ក្រុមហ៊ុន​ធំៗ​ច្រើន​តែ​ប្រើ​គ្រឿង​ម៉ាស៊ីន​សម្រាប់​ពិសោធន៍​លើ​ ស្រោម​អនាម័យ។ ប៉ុន្តែ​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​នេះ​ទេ ដូច្នេះ​ទើប​ប្រើ​មនុស្ស​ជំនួស​វិញ»។

លោក​អះអាង​ថា៖«ការ​ធ្វើ​តេស្ត​នេះ​ គឺ​ខាង​ស្រ្តី​មិន​មាន​ការ​លំបាក​ក្នុង​ការ​ងារ​ឡើយ តែ​បុរសៗ​ឯ​ណោះ​វិញ​ទេ​ដែល​ត្រូវ​ធ្វើ​ការ​កត់​ត្រា​ និង​ពិពណ៌នា​អារម្មណ៍​ពេល​កំពុង​ពាក់​ស្រោម​អនាម័យ​នោះ​រួម​ភេទ​»។

ក្រុម ស្ត្រី​តម្រូវ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ដើម្បី​ពិសោធ​ពី​គុណភាព​ស្រោម ប៉ុន្តែ​ទង្វើ​នេះ​ជា​ផ្នែក​មួយ​នៃ​អាជីព​អ្នក​ពិសោធ មិន​មែន​ជា​ពេស្យា​ចារ្យ​ឡើយ។

លោក​ ឈិន​ បន្ត​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ចង់​ធ្វើ​ការងារ​នេះ​ទេ គឺ​មាន​អ្នក​ដទៃ​ទៀត​គេ​នឹង​ធ្វើ​វា។ ចំណែក​នារីៗ​វិញ​អាច​ធ្វើ​តេស្ត​រួម​ភេទ​ពាក់​ស្រោម​តែ​ម្ដង​គត់​ក្នុង​មួយ​ថ្ងៃ។ បើ​ទោះ​ជា​ខំ​ប្រឹង​ធ្វើ​លើស​ពី​នេះ ក៏​ខាង​ក្រុម​ហ៊ុន​មិន​គិត​ប្រាក់​ជូន​ឡើយ»។

លោក ឈិន ​បន្ត​ថា ក្រុមហ៊ុន​មិន​ចង់​ចំណាយ​លើ​ការ​ជួល​ប្រាក់​ចាប់​ពី​៨០​ដុល្លារ​ទៅ​១៦០​ ដុល្លារ​លើ​ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​អាជីព​នោះ​ឡើយ។

ចំណែក​មេធាវី ហ្សូ បាន​និយាយ​ថា ករណី​បែប​នេះ​ដូច​ជា​លំបាក​ក្នុង​ការ​គិត​ថា វាការ​ងារ​​ខុស​ច្បាប់ ឬ​ស្រប​ច្បាប់​ណាស់​ ព្រោះ​ថា​ទង្វើ​បែប​នេះ​​មិន​បាន​ចែង​នៅ​ក្នុង​នីតិ​ការងារ​នៅ​ប្រទេស​ចិន ទេ៕ PR

This content has been locked. You can no longer post any comments.
Show/hide comments
...
Good for company. Although, it's good for ability and happy happy for boys.
Sam ol on November 14, 2012 Report
vote down vote up Votes: 0
...
ដើម្បីស្វែងរកភាពស្រណុកសុខស្រួលផ្នែកផ្លូវភេទ ចំពោះការប្រើប្រាស់ស្រោមអនាម័យ និង ដើម្បីកាត់បន្ថយ ឬ បំបាត់ឲ្យអស់នូវមេរោគអេដស៍ ជំងឺអេដស៍ នៅលើពិភពលោក ក្រុមនារីដែលមានភាពក្លាហានហ៊ានធ្វើតេស្ត៍ស្រោមអនាម័យថ្មីនេះ ដោយការរួមភេទជាមួយបុរស ថាតើវាផ្តល់នូវក្តីសុខកំរិតណាដល់ដៃគូរដែលបានប្រើប្រាស់ស្រោមអនាម័យនេះ ។
មានបុរសខ្លះមិនចូលចិត្តប្រើស្រោមអានាម័យ ដោយមូលហេតុ ឬ លេស៍ថា មិនស្រួសដូចមិនប្រើស្រោម។ ដូច្នេះ មានតែក្រុមនារីមួយចំនូនតូចនេះទេ ដែលអាចផ្តល់ចំលើយដល់ក្រុមហ៊ុនផលិតស្រោមអនាម័យ ដើម្បីរកវិធីផលិតអោយមានគុណភាពខ្ពស់ និង ស្រួលដូចអារម្មណ៍មិនប្រើស្រោមចឹងដែរ។
ក្តីសុខរបស់មនុស្សរយៈពេលខ្លីគឺ ការរួមភេទ។
ក្តីសុខរបស់មនុស្សរយៈពេលវែងគឺ សុភមង្គលពិតប្រាកដ។
មនុស្សភាគច្រើនលើកពិភពលោក តែងតែភ្លេចខ្លួន និង ប្រព្រឹត្តការរួមភេទ ដើម្បីក្រកតីសុខរយៈពេលខ្លីនេះ។
ដូច្នេះ សូមកុំភ្លេចប្រើស្រោមអនាម័យ ដើម្បីកាត់បន្ថយអត្រាឆ្លង មេរោគ។
leakhys on November 13, 2012 Report
vote down vote up Votes: 0
busy