
ភ្នំពេញ : ការកើនឡើងនូវតម្រូវការកែសម្ផស្សដោយពុំវះកាត់ បានបង្កើតឲ្យមានការស្រាវជ្រាវរុករកវិធីសាស្ត្រផ្សេងៗ ដែលក្នុងនោះវិធីសាស្ត្រវេជ្ជសាស្ត្រ មេហ្សូតេរ៉ាពី សម្រាប់បំបាត់ខ្លាញ់លើរាងកាយទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អតិថិជនដែលមានបញ្ហាកកខ្លាញ់ ជាពិសេសគឺអ្នកដែលមិននិយមវិធីសាស្ត្រកែសម្ផស្សដោយវះកាត់តែម្ដង។
មូលហេតុនៃការកកខ្លាញ់ក្នុងរាងកាយ
ជាទូទៅ បញ្ហាកកខ្លាញ់ច្រើនកើតឡើងលើមនុស្សចាប់ពីអាយុពេញវ័យ រហូតដល់មជ្ឈិមវ័យ។ កត្តាជាច្រើនរួមផ្សំគ្នាដូចជា របៀបរបបក្នុងការហូបចុក ធ្វើការ និងការអនុវត្តកីឡាជាដើម។ កត្តាតំណពូជក៏រួមចំណែកក្នុងការកកើតខ្លាញ់កកតាំងពីវ័យក្មេងផង ដែរ។
មេហ្សូតេរ៉ាពី និងការវះកាត់បូមខ្លាញ់
តាំងពីយូរយារណាស់ មកហើយ ការបំបាត់ខ្លាញ់ដោយវះកាត់ ឬភាសាសាមញ្ញហៅថា «ការបូមខ្លាញ់» ជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតសម្រាប់បំបាត់ខ្លាញ់នៅលើ ទីតាំងណាមួយនៃរាងកាយរបស់យើង។
ប៉ុន្តែការបូមខ្លាញ់នេះតម្រូវ ឲ្យមានការប្រើប្រាស់នូវថ្នាំសន្លប់ ឬថ្នាំស្ពឹក ដែលលាយជាមួយទឹកសេរ៉ូម។ ការវះកាត់នេះក៏តម្រូវឲ្យអ្នកជំងឺឈប់សម្រាកពីការងារប្រមាណ១ សប្ដាហ៍ផងដែរ។
ខុសពីការវះកាត់បំបាត់ខ្លាញ់ ការប្រើប្រាស់វិធីសាស្ត្រមេហ្សូតេរ៉ាពី គឺពុំតម្រូវឲ្យមានការសម្រាកពីការងារឡើយ។ នៅក្នុងវិធីសាស្ត្រនេះ ល្បាយនៃសារធាតុវេជ្ជសាស្ត្រដែលមានឥទ្ធិពលសម្រាប់បំបែក និងបញ្ចេញកោសិកាខ្លាញ់មកក្រៅ ត្រូវបានចាក់បញ្ចូលដោយម្ជុលឆ្មារៗ ឬឧបករណ៍ពិសេសម្យ៉ាងទៅក្នុងស្រទាប់ខ្លាញ់ ដែលវេជ្ជបណ្ឌិតឯកទេសវិនិច្ឆ័យថា ត្រូវព្យាបាល។
សារៈសំខាន់នៃមេហ្សូតេរ៉ាពី
សារៈសំខាន់នៃវិធីសាស្ត្រនេះគឺពុំតម្រូវឲ្យមានការវះកាត់ ឬសម្រាកពេទ្យយូរថ្ងៃ ដែលនាំឲ្យខាតបង់ពេលវេលាដល់ការប្រកបមុខរបររកទទួលទាននោះទេ។
ប៉ុន្តែ មុននឹងទទួលយកនូវវិធីសាស្ត្រនេះ អ្នកគួរស្វែងយល់ឲ្យបានច្បាស់លាស់ពីកាលៈទេសៈនៃការប្រើប្រាស់វា ជាពិសេសទាក់ទិននឹងកម្រិតនៃប្រសិទ្ធភាពរបស់វិធីសាស្ត្រ មេហ្សូតេរ៉ាពីក្នុងការបំបាត់ខ្លាញ់កកនេះ។
បរិវេណដែលអាចព្យាបាលដោយមេហ្សូតេរ៉ាពី
មេហ្សូតេរ៉ាពីអាចព្យាបាលការកកខ្លាញ់ត្រង់បរិវេណក្រោមចង្កា ដើមដៃ ពោះ និងភ្លៅ ជាដើម។
ដំណើរការព្យាបាលដោយវិធីសាស្ត្រមេហ្សូតេរ៉ាពី
សារធាតុ ម៉្យាងឈ្មោះ Phosphatidylcholine ឬ PPC) ជាជាតិម្យ៉ាងដែលចម្រាញ់ចេញពីគ្រាប់សណ្ដែកសៀង មានឥទ្ធិពលសម្រាប់បំបែកស្រោមរបស់កោសិកាខ្លាញ់ ដែលក្រោយមកកោសិកាខ្លាញ់ដែលបែកទាំងនោះនឹងត្រូវបំផ្លាញតាម យន្តការបំប្លែងពិសេសម៉្យាងរបស់រាងកាយមនុស្សយើង។
កាលពីដើមឡើយ PPC នេះត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការកកខ្លាញ់នៅក្នុងសរសៃ ឈាមសួត ប៉ុន្តែ ដោយសារតែប្រយោជន៍របស់វាលើសពីនេះ ទើបវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យកែសម្ផស្សដោយ ពុំវះកាត់។
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការប្រើប្រាស់ PPC ដោយរួមផ្សំនឹងសារធាតុផ្សេងទៀត ដូចជា Desoxycholate ដែលមានតួនាទីសម្រាប់ដឹកជញ្ជូនកោសិកាខ្លាញ់ក្រោយពីត្រូវបាន បំផ្លាញ។ រីឯសារធាតុម៉្យាងទៀតដែលជំរុញឲ្យសម្បូរទឹករងៃ និងប្រព័ន្ធសរសៃឈាមក្នុងដុំខ្លាញ់ អាចបណ្ដាលឲ្យមានការថយចុះគួរឲ្យកត់សម្គាល់នូវបរិមាណខ្លាញ់ក្រោម ចង្កា ដើមដៃ ក្បាលពោះ និងភ្លៅជាដើម។
ប្រសិទ្ធភាពមានព្រំដែននៃវិធីសាស្ត្រមេហ្សូតេរ៉ាពី
ការ ប្រើវិធីសាស្ត្រមេហ្សូតេរ៉ាពីបំបាត់ខ្លាញ់កកនេះ ទាមទារការព្យាបាលឲ្យបានត្រឹមត្រូវច្រើនដង ដែលក្នុងនោះប្រសិទ្ធភាពរបស់វាអាចនឹងឃើញចាប់តាំងពីការព្យាបាលលើក ទី២តទៅ។ អ្វីដែលអ្នកត្រូវយល់ដឹងនោះគឺវាពុំមែនជាវិធីសាស្ត្រសម្រកទម្ងន់ ឡើយ។ ពោលគឺវាគ្រាន់តែអាចបន្ថយបរិមាណខ្លាញ់នៅទីតាំងដែលចាក់វា ប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ វិធីសាស្ត្រនេះក៏ពុំអាចជំនួសការវះកាត់ព្យាបាលខ្លាញ់កក និងការយារធ្លាក់នៃស្បែកពោះបណ្ដាលមកពីការមានគភ៌នោះទេ។ ក្នុងករណីនេះ ការវះកាត់យកស្បែក និងខ្លាញ់ចេញ គឺជាវិធីសាស្ត្រមានប្រសិទ្ធភាពបំផុត។
សម្រាប់ការផ្ដល់ប្រឹក្សា ស្ដីពីបញ្ហាសម្ផស្ស លោកអ្នកអាចទាក់ទងគ្លីនិក Pearl Medical Center តាមលេខ ០៨៨ ៣៣ ៧៧ ៧៧៧ និងវិបសាយ www.pearlmedicalcenter.net៕
ភ្នំពេញ ប៉ុស្តិ៍







