សិង្ហបុរី : នៅបណ្ដាប្រទេសតំបន់ត្រូពិច រដូវកាលមានខ្យល់ជំនោរត្រជាក់ល្ហឹម គឺជាពេលវេលាជាទីមនោរម្យសម្រាប់ការមមាញឹកនឹងសកម្មភាពលើគ្រែរបស់គូស្នេហ៍ទាំងឡាយ។
មូលហេតុដែលធ្វើឲ្យបុរសស្ត្រីមានទំនាញផ្លូវភេទរត់ត្របាញ់ចូលគ្នានោះគឺដោយសារតែកត្តាអាកាសធាតុត្រជាក់បានធ្វើឲ្យអារម្មណ៍ល្ហែល្ហើយពីភាពតានតឹង។ ម៉្យាងវិញទៀត នៅពេលដែលធាតុអាកាសត្រជាក់ រាងកាយរបស់មនុស្សតែងបង្កើនសីតុណ្ហភាពដើម្បីទប់ទល់នឹងភាពត្រជាក់ពីខាងក្រៅ។ ដំណើរបង្កើតកម្ដៅខ្លួននេះហើយ ដែលធ្វើឲ្យមនុស្សជាពិសេសគឺបុរសតែម្ដងឆាប់មានអារម្មណ៍សិចនិងពុះកញ្ជ្រោលផ្លូវភេទ។
ថ្វីដ្បិតតែរដូវរំហើយ មានខ្យល់ត្រជាក់នេះវាអំណោយផលដល់អារម្មណ៍ផ្លូវភេទក៏ពិតមែនប៉ុន្តែបុរសស្ត្រីក៏គួរស្វែងយល់ពីកត្តាមួយចំនួន មុននឹងឈានទៅដល់ការបង្កាត់ភ្លើងតណ្ហាលើគ្រែនោះ។
ការងូតទឹកសម្អាតខ្លួនមុននឹងប្រយុទ្ធ
នារដូវរំហើយ ខ្យល់អាកាសមានសភាពស្ងួត ហើយមិនមានសំណើមដូចរដូវធ្លាក់ភ្លៀងឡើយ។ ដូច្នេះស្ត្រីបច្ចុប្បន្នច្រើននិយមលាបឡេពាសពេញរាងកាយ ដើម្បីផ្ដល់សំណើមស្បែក និងការពារការប្រេះស្រកា។ ប៉ុន្តែឡេលាបស្បែកផ្ដល់សំណើមមួយចំនួនមានផ្ទុកសារធាតុដែលអាចប៉ះពាល់ដល់សុខភាព នៅពេលដែលបុរសលិទ្ធ ឬថើបស្បែកដែលគ្របដណ្ដប់ដោយសារធាតុនោះ។
ដូច្នេះហើយមុនពេលបើកឆាកប្រយុទ្ធ ស្ត្រីគួរតែធ្វើការងូតទឹកលាងសម្អាតខ្លួន ជាមុនសិន ដើម្បីជម្រះចេញនូវភាពរអិលនៃសារធាតុឡេលាបស្បែក ដើម្បីផ្ដល់សុវត្ថិភាពដល់ភាគីខាងបុរស។
ខណៈដែលមេឃត្រជាក់បែបនេះ គូស្នេហ៍ក៏អាចងូតទឹកក្ដៅឧណ្ហៗជាមួយគ្នាដ៏រ៉ូមែនទិកដើម្បីកម្ដៅខ្លួន និងបញ្ឆេះអារម្មណ៍ផ្លូវភេទមួយកម្រិតផងដែរ។
ការវាយប្រហារកុំទម្លាក់អាវុធ
ការសិក្សាស្រាវជ្រាវ និងយោងតាមបទពិសោធផ្ទាល់របស់បុរសនោះ លិង្គគឺជាអវយវៈភេទដែលជាសត្រូវនឹងធាតុត្រជាក់ដោយសារតែអាកាសធាតុបែបនេះបានធ្វើឲ្យអាប្អូនរួញទំហំឬងាយថមថយអានុភាព។ ដូច្នេះហើយ នៅពេលធ្វើការវាយប្រហារ បុរសត្រូវផ្ដោតអារម្មណ៍ខ្ពស់ចំពោះសមរភូមិសិច ចៀសវាងការបែកអារម្មណ៍នាំឲ្យខូចការ។ ចំណែកឯភាគីខាងស្ត្រីវិញ ត្រូវចេះសិល្ប៍វិធីក្នុងការកម្ដៅសាច់ដុំលិង្គឲ្យរឹងបានយូរ ចៀសវាងការប្ដូរក្បាច់ញឹកញាប់ ឬការរំខានដោយសំឡេងទូរស័ព្ទ ឬគោះទ្វារ ដែលធ្វើឲ្យអាក់ខានដល់ដំណើរឡើងឋានសួគ៌។
ការប្រើសុដន់ជាម៉ាស៊ីនកម្ដៅសាច់
អ្នកជំនាញសិចសាស្ត្រ ឡូ ផាហ្គេត បាននិយាយថា សុដន់របស់ស្ត្រីជាបណ្ដុំនៃជាលិកាពិសេសម៉្យាងដែលអាចបង្កើនកម្ដៅដល់រាងកាយបុរស នៅពេលដែលប្រើវាទាំងគូទៅត្រដុស។ ដូច្នេះ លោកបានណែនាំឲ្យស្ត្រីប្រើសុដន់ម៉ាស្សាថ្នមៗនៅលើដងខ្លួនបុរសដើម្បីធ្វើឲ្យការរួមភេទរឹតតែកក់ក្ដៅនារដូវត្រជាក់។
ក្បាច់ដ៏ពេញនិយមនារដូវត្រជាក់
ខណៈដែលមានអាកាសធាតុត្រជាក់ ដៃគូត្រូវចេះវៃឆ្លាតក្នុងការជ្រើសរើសក្បាច់ណាដែលទាមទារឲ្យប្រាណទាំងពីរត្របាញ់ចូលគ្នា។ ចូរសាកល្បងក្បាច់ចំណិតត្រសក់ (ប្រុសដេកផ្អៀងវាយប្រហារពីចំហៀងក្រោយស្រី) ឬក្បាច់ស្រី ដេកផ្កាប់ប្រុសដេកផ្អិបពីលើស្រីហើយវាយប្រហារពីក្រោយ ជាដើម៕
ភ្នំពេញ ប៉ុស្តិ៍







