Headlines:

ម៉ូត​សម្លៀក​បំពាក់​

ស្ត្រី​អូស្ត្រាលី​ច្នៃម៉ូដ​ពី​សារុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទេសចរ

20140220_20a

ដោយ​ក្តីស្រឡាញ់​ផ្នែក​សម្លៀកបំពាក់​ក្មេងៗ និង​ធ្លាប់​បាន​រក​សម្រិតសម្រាំង​ខោអាវ​តុបតែង​កាយ​កូនប្រុស​ខ្លួន​កាល រស់នៅ​ឯ​ភ្នំពេញ​កាលពី​ឆ្នាំ​មុន ស្រ្តី​ជាតិ​អូស្រ្តាលី​រ៉េបា កាម៉េកគ្វីន ក៏​បាន​ចាប់ផ្តើម​បង្កើត​ឲ្យ​មាន​ពិភព​កែច្នៃ​ម៉ូដ​សម្លៀកបំពាក់​កុមារ លើក​ដំបូង​ផង​ដែរ។

ខោស្លីប​រំញ័រ​បញ្ជា​ពី​ទូរស័ព្ទដៃ​សម្រាប់​គូស្នេហ៍​នៅ​ឆ្ងាយ

140109_20b

តាំងពី​យូរយារ​ណាស់​មក​ហើយ​ដែល​គូស្នេហ៍​នានា​បាន​ប្រើ​ទូរស័ព្ទ​តេ​ហៅ ឬ​ផ្ញើ​សារ​ឬ​រូបថត​សម្រាប់​ទំនាក់ទំនង​គ្នា​ដើម្បី​បង្កើន​ភាព ស្និទ្ធស្នាល។ តែ​ឥឡូវ​នេះ​គេ​បាន​បង្កើត​បន្ទះ​ពិសេស​ស៊ក​ក្នុង​ខោ​ទ្រនាប់​ភ្ជាប់ ប្រព័ន្ធ​ប្លូធូត​សម្រាប់​បញ្ជា​ដោយ​ទូរស័ព្ទដៃ​ស្មាតហ្វូន​ឲ្យ​បញ្ចេញ ចលនា​រំញ័រ​។

ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​លំដាប់​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ធ្វើ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ

140107_21a

ក្រុមហ៊ុន​សូវរិន រីថែល គ្រុប (SOVEREIGN Retail Group) ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ម៉ាក​ផលិតផល​ម៉ូដ​សម្លៀកបំពាក់​អន្តរជាតិ មួយ​នៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​៣០ ខែ​ធ្នូ កន្លង​ទៅ​នេះ​បាន​រៀបចំ​សន្និសីទ​កាសែត​មួយ នៅ​សណ្ឋាគារ Raffles Le Royal ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​បង្ហាញម៉ូដ​ដ៏​ ធំ​ជា​លើក​ទី​ពីរ។

អាវ​សម័យ​ថ្មី​បញ្ចេញ​ពន្លឺ​ទៅ​តាម​អារម្មណ៍​អ្នក​ពាក់

131231_21b

ប្រសិនបើ​អ្នក​ជា​មនុស្ស​អៀនប្រៀន​មិន​ចេះ​សម្ដែង​អារម្មណ៍​ចេញ​មក​ក្រៅ ឲ្យ​គេ​ឯង​បាន​ដឹង​នោះ អ្នក​អាច​សាកល្បង​ប្រើ​អាវ​ដែល​ជា​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​នៅ ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ។

និស្សិត​អាមេរិក​ផលិត​អាវយឺត​ពិសេស​មិន​ចេះ​ប្រឡាក់

131225_21b

ស៊ីលីក​(Silic)​គឺជា​អាវយឺត​ពិសេស​ដែល​មាន​សមត្ថភាព​មិន​ជក់​ទឹក​ឬ ប្រឡាក់ប្រឡូស​ជាមួយ​នឹង​សារធាតុ​រាវ​ផ្សេងៗ​ដូចជា​ទឹក​សូដា​ទឹកក្រូច ជាដើម​នា​ពេល​កំពប់​ប្រឡាក់។

ខោអាវ​ឈុត លី ស៊ាវឡុង ដេញ​ថ្លៃ​បាន​១០​ម៉ឺន​ដុល្លារ​

131210_20b

ឈុត​អាវ​ជាប់​ខោ​ពណ៌​លឿង​មាន​ឆ្នូត​ខ្មៅ​របស់​អតីត​តារាសម្តែង​ភាពយន្ត ចិន និង​ជា​ស្តេច​ក្បាច់គុន​កុងហ្វូ​ចិន ប្រ៊ូស លី ឬ​លី​ស៊ាវឡុង​នោះ​ត្រូវ​បាន​គេ​យក​មក​ដាក់​ដេញ​ថ្លៃ​លក់​នៅក្នុង​ក្រុង ហុងកុង ចំ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៤០​ឆ្នាំ​នៃ​ថ្ងៃ​មរណភាព​របស់​លោក លី ស៊ាវឡុង តែ​ម្តង។

នារី​ប៉ូឡូញ​កែច្នៃ​គីង្គក់​ពុល​ទៅ​ជា​កាបូប​ស្បែក​ដ៏​ល្បី

131127_21b

ទីបំផុត​ស្បែក​សត្វ​គីង្គក់​ពិស​ដែល​មាន​ជីវិត​រស់នៅ​តំបន់​កោះ​សៅហ៍ស៊ី​ ស្ថិត​ក្នុង​ប្រទេស​អូស្រ្តាលី​នោះ​ត្រូវ​បាន​គេ​កែច្នៃ​ជា​របស់​ប្រើប្រាស់ ​ប្រចាំ​ថ្ងៃ​រាប់ពាន់​សម្រាប់​ឯណោះ។

ស្រោមជើង​ថ្លៃ​បំផុត​ក្នុង​លោក​ធ្វើ​ពី​រោម​សត្វ​កម្រ​នៅ​ទឹកដី​ប៉េរូ

131125_21b

ក្រុមហ៊ុន​ផលិត​ស្រោម​ជើង​របស់​អាល្លឺម៉ង់​ FALKE​ បាន​ដាក់​លក់​ផលិតផល​ស្រោម​ជើង​ដែល​ថ្លៃ​ជាង​គេ​បំផុត​លើ​លោក​នា​រដូវរងា។ តើ​លោក​អ្នក​ហ៊ាន​ទិញ​ទេ​ស្រោមជើង​មួយ​គូ​តម្លៃ​ដល់​ទៅ​១២០០​ដុល្លារ​នោះ?​ ទោះ​យ៉ាង​ណា​ ក្រុមហ៊ុន​កំណត់​ផលិត​តែ​១០​គូ​ប៉ុណ្ណោះ។

សុដន់​មាន​សំណាង​គ្រង​អាវទ្រនាប់​តម្លៃ​១០​លាន​ដុល្លារ

131021_21a

កម្មវិធី​បង្ហាញ​ម៉ូដ​ខោអាវ​ក្នុង​ម៉ាក​ល្បី​ប្រចាំ​ឆ្នាំ​រៀបចំ​ដោយ​ ក្រុមហ៊ុន​Victoria's Secret​តែង​មាន​អ្នក​ទស្សនា​រាប់​លាន​នាក់​នោះ​នៅលើ​សកលលោក ដោយសារ​ពួកគេ​រមែង​នឹក​ចង់​ឃើញ​គ្រឿង​តុបតែង​គ្រប​សុដន់ និង​តំបន់​អាថ៌កំបាំង​ប្លែក​ៗ​ដែល​ជា​ចំណីចក្ខុ​ដ៏​ឆ្ងាញ់​ពិសា។

ផ្នួងសក់​ដាំ​គ្រឿង​ពេជ្រ​និង​អលង្ការ​តម្លៃ​$៥០០​លាន

131011_23a

នា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​ការ​បើក​ហាង​លក់​ពេជ្រ​និង​ គ្រឿងអលង្ការ​នេះ​លោក​ឡូរ៉េន​ក្រាហ្វ​ហាក់​ដូចជា​ជះ​ប្រាក់​មិន​សំចៃ​ឡើយ ដើម្បី​សម្ញែង​ងារ​ជា​ថៅកែ​ហាង​គ្រឿងអលង្ការ​ដ៏ល្បី​បំផុត​ក្នុង​លោក។

ប្រើ​សត្វ​ឆ្មា​ជួយ​ឃោសនា​លក់​សម្លៀក​បំពាក់​មនុស្ស

131003_18b

ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ United Bamboo ត្រូវ​បាន​ល្បី​ថា​ជា​អ្នក​ផលិត​សម្លៀក​បំពាក់​ឲ្យ​សត្វ​ឆ្មា និង​មនុស្ស។

សូហ្វីតែល​រៀបចំ​ពិធីពិព័រណ៍​មង្គលការ​លើក​ទី​២​ផ្តល់​ជម្រើស​ល្អ​ដល់​អតិថិជន

130906_21a

ខណៈ​រដូវកាល​នៃ​ការ​រៀបចំ​ពិធីមង្គលការ​ជិត​ចាប់ផ្តើម​ឡើង​វិញ​នោះ គេ​ក៏​ឃើញ​សណ្ឋាគារ​សូហ្វីតែល​បាន​រៀបចំ​ពិធីពិព័រណ៍​មង្គលការ​លើក​ទី​២​ របស់​ខ្លួន​កាលពី​សប្តាហ៍​មុន។ជាទូទៅ​រដូវកាល​រៀបចំ​ពិធីមង្គលការ​ប្រចាំ​ឆ្នាំ​តែង​មាន​ភាព​មមាញឹក​ខ្លាំង​ពេញ​ប្រទេស​តែ​ម្តង​ច្រើន​ចាប់ផ្តើម​ឡើង​នៅ​ខែ​វិច្ឆិកា។

អាវទ្រនាប់​បំពាក់​អំពូល​LED ទាក់ទាញ​បុរស​ពេល​នៅ​ទីងងឹត

130815_23b

ដោយ​ប្រើប្រាស់​នូវ​បច្ចេកទេស​បំភ្លឺ​បែប​ថ្មី​ដែល​គេ​ស្គាល់​ថា​អិល​អ៊ី​ឌី ​(LED)​នោះ​ក្រុមហ៊ុន​អគ្គិសនី​ដ៏​ធំ​មួយ​បាន​កែច្នៃ​អំពូល​ប្រភេទ​នេះ​ដាក់ ​នៅក្នុង​អាវទ្រនាប់​របស់​មនុស្សស្រី​ដែល​អាច​ទាក់ទាញ​ចំណី​ភ្នែក​បុរស​ៗ​ ក្នុង​ពេល​រាត្រី​នៅ​ទី​ងងឹត​បាន​។

អូស្ត្រាលី​ច្នៃម៉ូដ​ស្បែកជើង​ផ្ទុក​តង់កៅស៊ូ​សម្រាប់​ជ្រក

130815_23a

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ច្នៃម៉ូដ​របស់​ប្រទេស​អូស្ត្រាលី​Sibling​បាន​ចេញ​នូវ ​ម៉ូដ​ស្បែកជើង​កីឡា​ពិសេស​បំផុត​ឈ្មោះ​ថា​«​ជម្រក​ចល័ត​» ដោយសារ​តែ​វា​មាន​ផ្ទុក​តង់កៅស៊ូ​មួយ​តូច​ល្មម​សម្រាប់​ម្ចាស់​របស់​វា​ ជ្រកកោន​នៅ​ពេល​បោះ​ជំរំ ជ្រក​ពី​កម្ដៅ​ថ្ងៃ និង​ទឹកភ្លៀង​ជាដើម​។

អ្នក​ច្នៃម៉ូដ​វ័យក្មេង​លក់​ខោអាវ​ខ្នាត​បរទេស​តម្លៃ​សមរម្យ​នៅ​សៀមរាប

130809_20a

Tuggu​គឺជា​ឈ្មោះ​ហាង​លក់​សម្លៀកបំពាក់​បុរស​នារី​ក្បែរ​មាត់ទន្លេ​ដែល​ បាន​បើក​ទ្វារ​បម្រើ​អតិថិជន​នៅ​ម្ដុំ​វិថី​ពោធិកំបោរ ជិត​ហាង​លក់​សៀវភៅ​ម៉ូញូវមេនប៊ុក ក្នុង​ក្រុង​សៀមរាប​។ លោក ធឿន ប៉ាវលី ដែល​ជា​ម្ចាស់​ហាង និង​ជា​អ្នក​ច្នៃម៉ូដ​ខោអាវ​នៅ​ទីនោះ​ផ្ទាល់ ក៏​បាន​នាំ​ចូល​ទំនិញ​មួយ​ចំនួន​ពី​ផ្សារ​ចតុចាក់​នៅ​ទីក្រុង​បាងកក​ផង​ដែរ​ ។

ប្រើ​សំឡេង​ទះដៃ​បញ្ជា​អាវទ្រនាប់​ពិសេស​ឲ្យ​របូត​គន្លឹះ

130719_23a

សិល្បករ​មកពី​ទីក្រុង​សាន់ ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក បាន​បង្កើត​នូវ​អាវទ្រនាប់​នារី​ពិសេស​មួយ ដែល​អាច​របូត​គន្លឹះ​បាន​ដោយ​គ្រាន់​តែ​បន្លឺ​សំឡេង​ទះដៃ។

កុមារ​អាយុ​៥​ឆ្នាំ​ល្បី​លេង​ម៉ូដ​ខោអាវ​ផ្អើល​អ៊ីនធឺណិត

130717_20c

ពេល​នេះ​យើង​សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​ជួប​ជាមួយ​កុមារ​វ័យក្មេង​ដែល ​មាន​ភាព​ល្បី​ដោយសារ​ការ​លេង​ម៉ូដ​សម្លៀកបំពាក់​ឆើតឆាយ​និង​ស៊ីវិល័យ​ដូច​ មនុស្ស​ចាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​វិញ​ម្តង​មើល៍។

អ្នក​ច្នៃម៉ូដ​គ្រឿង​អលង្ការ​ពី​គ្រាប់​រុក្ខជាតិ​

130701_20a

ត្បូង និង​លោហធាតុ​មាន​តម្លៃ​មិនមែន​ជា​អ្វី​ដែល​អ្នក​ច្នៃម៉ូដ​គ្រឿង​អលង្ការ សោម រ៉ានី យក​មក​ប្រើ​ឡើយ។ អ្នក​ច្នៃម៉ូដ​នៅ​ខេត្ត​សៀមរាប​រូប​នេះ​បាន​ប្រើប្រាស់​គ្រាប់​រុក្ខជាតិ​ ជាង​២០​ប្រភេទ​ខុស​ៗ​គ្នា​មក​ច្នៃ​ចេញ​ជា​ខ្សែក ខ្សែដៃ និង​គ្រឿង​លម្អកាយ​ផ្សេង​ៗ​ទៀត​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​។

អាវធំ​ផលិត​ពី​រោមទ្រូង​បុរស​ពិត​តម្លៃ​ជិត​៤​ពាន់​ដុល្លារ

130627_21b

ក្រុម​អ្នក​ច្នៃម៉ូដ​ជនជាតិ​អង់គ្លេស​បាន​ចំណាយពេល​ប្រមាណ​ជា​២០០​ម៉ោង​ទើប​ អាច​ប្រមូល​រោមទ្រូង​របស់​មនុស្ស​ប្រុស​មក​ដេរ​ភ្ជាប់​និង​បង្កើត​ជា​ម៉ូដ​ អាវធំ​មួយ​បាន។ អាវធំ​ធ្វើ​ពី​រោមទ្រូង​របស់​បុរស​មួយ​នេះ​មាន​ឈ្មោះ​ថា Man-Fur Coat។

រ៉ូប​តារា​ដែល​មាន​តម្លៃ​១,៥​លាន​ដុល្លារ

130424_23b

នេះ​បាន​ចំ​ជា​អ្នក​ពូកែ​ច្នៃ​ម៉ូដ​មែន! ហ្សាក់ ប៉ូសិន​ច្នៃ​ម៉ូដ​រ៉ូប​មួយ​ធ្វើ​ពី​មាស​សន្លឹក​សុទ្ធ​។ គេ​បាន​ប៉ាន់​ប្រមាណ​ថា​រ៉ូប​នោះ​ត្រូវ​ប្រើ​មាស​សន្លឹក​ចំនួន​២៤​ការ៉ាត​ មាន​តម្លៃ​សរុប​១,៥​លាន​ដុល្លារ។

ម៉ូដ​សម្លៀក​បំពាក់​ស.វ.​ទី​១៩​និង​បារាំង​ក្នុង​ទស្សនាវដ្តី សូវរីន

130329_21b

ម៉ូដ​សម្លៀក​បំពាក់​បុរាណ​តាំង​ពី​សតវត្សរ៍​ទី​១៩ និង​សម័យ​អាណានិគម​និយម​បារាំង​ត្រូវ​បាន​លេច​ឡើង​ក្នុង​ទស្សនាវដ្តី ហ្វេស្សិន​ក្នុង​ស្រុក​មួយ​ហៅ​ថា​សូវរីន​ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​លំដាប់​ ខ្ពស់​ខ្នាត​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១​ហើយ​សូវរីន បាន​ប្រារព្ធ​ពិធី​សម្ពោធ​លេខ​ពិសេស​ទី​១៩​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី ២៧ មីនា ឆ្នាំ​២០១៣​។