មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ប្លែក ៗ

ហាង​កាហ្វេ​អូស្ត្រាលី​គ្រាន់តែ​ថើប​គ្នា​មិនបាច់​គិត​លុយ

130618_21c

ហាង Metro St. James គឺជា​អាហារដ្ឋាន​មួយ​យក​លំនាំ​ការ​តុបតែង​តាម​បែប​ស្ទីល​បារាំង ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី។ ទើប​តែ​បើក​បម្រើ​ភ្ញៀវ​បាន​តែ​បី​ខែ​ប៉ុណ្ណោះ តែ​វា​បាន​ស្រូប​យក​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវ​មិន​តិច​ឡើយ។

ទណ្ឌិត​ប៉េរូ​ប្រមូល​គ្នា​ហាត់​ប្រាណ​បំបែក​ឯតទគ្គកម្ម​

130617_20b

អ្នកទោស​ប្រមាណ​ជា​១១៨០​នាក់​នៅ​ពន្ធនាគារ​លូរីហ្គានឆូ ក្នុង​ប្រទេស​ប៉េរូ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​រាំ និង​ហាត់ប្រាណ​ជាង​៣​ម៉ោង ដើម្បី​បំបែក​ឯតទគ្គកម្ម​ហ្គីណេស​ពិភពលោក ក្នុង​ចំណាត់​ថ្នាក់​ជា​«លំហាត់​ប្រាណ​មួយ​តួ​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ មនុស្ស​ច្រើន​បំផុត»។

ជាងដែក​នៅ​រុស្ស៊ី​យក​ក្បាល​រថភ្លើង​ធ្វើ​ចង្ក្រាន​អាំងសាច់

130614_22b

ប្រជាជន​រុស្ស៊ី​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្សម្នា​ចោមរោម​មើល​សួនច្បារ​ផ្ទះ​ របស់​លោក​ជានិច្ច​រាល់​ពេល​ដែល​លោក​រៀបចំ​ពិធី​ជប់លៀង​អាំងសាច់ ដោយសារ​ចង្ក្រាន​នោះ​ត្រូវ​បាន​កែច្នៃ​ពី​ក្បាល​រថភ្លើង និង​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​«Steampunk»។

ចិន​ផ្អើល​មើល​មនុស្ស​ពិភពផ្កាយ​ក្លាស្សេ​ក្នុង​ទូទឹកកក

130613_21c

បុរស​ជាតិ​ចិន​ម្នាក់​បាន​បង្ហោះ​រូបភាព​មនុស្ស​ក្រៅភព​មួយ​ដោយ​បាន​ អះអាង​ថា​គាត់​បាន​ចាប់​វា​បាន​បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ធ្លាក់​យានអវកាស​ ថាសហោះ​UFOs​មក។

បុរស​ចិន​បង្ហូរ​ទឹកកក​កម្ពស់​៧​ជាន់

130613_23b

ទឹកជ្រោះ​កក​ហូរ​ធ្លាក់​ពី​អគារ​ជាន់​ទី​៧​ក្នុង​ក្រុង​ជីលីន ភាគ​ខាង​កើត​ប្រទេស​ចិន​នេះ មើល​ទៅ​បី​ដូចជា​ស្នាដៃ​សិល្បៈ​ចម្លែក​អ្វី​ម៉្យាង​អ៊ីចឹង តែ​តាម​ពិត វា​កើតឡើង​ដោយសារ​តែ​បុរស​វ័យ​៥៨​ឆ្នាំ​វិន ស៊ូ បើក​បង្ហូរ​ទឹកម៉ាស៊ីន​ចោល​សោះ។

ស្ត្រី​រស់​ដោយ​ជញ្ជក់​ឈាម​មនុស្ស​អស់​ជាង​៣​ទសវត្សរ៍

130613_23a

ដោយ​មាន​សម្បុរស​ស្លេក សក់​ខ្មៅក្រឹប និង​បបូរមាត់​ក្រហមច្រាល​ដូច​ឈាម ស្រ្តី​ឈ្មោះ​ជូលៀ​ខាប់ឡេស​គឺជា​មនុស្ស​ដែល​រស់​នៅ​ក្នុង​ជីវភាព​ដូច​បិសាច​ ជញ្ជក់​ឈាម​អស់​ជាង​៣០​ឆ្នាំ​មក​ហើយ។

ទារក​កើត​ក្នុង​ស្រោម​ជា​ករណី​ដ៏​កម្រ​បំផុត​ក្នុង​លោក​

130612_21b

ទារក​ដែល​ប្រសូត​ទាំង​ស្រោម​ទឹកភ្លោះ ជា​ករណី​ដ៏​កម្រ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​មិន​តិច​ទេ។វេជ្ជបណ្ឌិត​ក្រិក អារីស ស៊ីហ្គីរីស ដែល​ធ្វើការ​បង្កើត​ទារក​នេះ​មាន​ការ​រំភើប​ជា​ខ្លាំង ដោយ​ឃើញ​ក្មេង​នោះ​ប្រសូត​ដោយ​មាន​សុវត្ថិភាព បើ​ទោះ​ជា​វា​ស្ថិត​នៅ​ក្នុង​ថង់​ទឹកភ្លោះ​ជាមួយ​សុក​ដែល​កំពុង​ផ្ដល់​ ជីវជាតិ និង​អុកស៊ីសែន​ឲ្យ​វា​ក្ដី។

ពិភពលោក​ងាក​មក​ចាប់​អារម្មណ៍​ចំណី​ធ្វើ​ពី​សត្វល្អិត

130611_21c

ប្រសិន​បើ​អ្នក​មិន​ធ្លាប់​បាន​ញ៉ាំ​សត្វល្អិត​ជា​អាហារ​កំដរ​មាត់​ទេ នោះ​ថ្ងៃ​ណា​មួយ​អ្នក​ប្រាកដ​ជា​ក្លាយ​ជា​ជន​ចម្លែក​មិនខាន ព្រោះ​បច្ចុប្បន្ន​មាន​មនុស្ស​ដល់​ទៅ​២​ពាន់​លាន​នាក់​ឯណោះ​កំពុង​ទទួលទាន​ វា​ជា​អាហារ។​

ឆ្កែ​កំបុត​ច្រមុះ​ទទួល​ឥស្សរយស​ក្រោយ​សង្គ្រោះ​ក្មេងស្រី​២​នាក់

130611_23b

សុនខ​កូនកាត់​មួយ​ក្បាល​ដែល​ធ្លាប់​បាន​ជួយ​ក្មេងស្រី​ពីរ​នាក់​ក្នុង​ គ្រោះថ្នាក់​ចរាចរណ៍​នោះ​ឥឡូវ​បាន​ហោះ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​កាល​ពី​ថ្ងៃ​ អាទិត្យ​បន្ទាប់​ពី​វា​បាន​សម្រាក​ព្យាបាល​នៅ​សហរដ្ឋអាមេរិក​អស់​៨​ខែ។

ផ្ទះ​ខ្មោច​លង​ម្ដុំ​ស្ទឹង​សៀមរាប​ស្វែងរក​ម្ចាស់​ថ្មី​ហ៊ាន​ឲ្យ​ថ្លៃ​លើស​១​លាន​ដុល្លារ

130610_20a

ស្ថិត​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប​ក្បែរ​វត្ត​ក្នុង​ភូមិ​ដូនប៉ា ក្នុង​សង្កាត់​ស្លក្រាម ផ្ទះឈើ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើមចេក និង​ដើមឈើ​ដទៃ​ទៀត​នោះ​បាន​បង្កប់​នូវ​អតីតកាល​ដ៏​ជូរចត់។ ផ្ទះ​ម៉ូដ​បុរាណ​សង់​ក្នុង​ឆ្នាំ​២០០៣ មួយ​នេះ​ធ្លាប់​ជា​កន្លែង​រស់នៅ​របស់​គ្រួសារ​ខ្មែរ​មួយ​ដែល​ជួបជុំ​គ្នា​ មិន​បាន​ប៉ុន្មាន​ខែ ស្រាប់​តែ​មាន​សមាជិក​ស្លាប់​ជា​បន្តបន្ទាប់់។ នៅ​ឆ្នាំ​២០០៤ គ្រួសារ​នេះ​ក៏​រើ​ចេញ ដោយ​ទុក​ផ្ទះ​ទំនេរ​ចោល។

គ្រួសារ​ថៃ​ចិញ្ចឹម​សត្វ​ក្រពើ​បង្អើល​ចោរ​កុំ​ឲ្យ​ក្រវែល​ផ្ទះ

130610_21a

ម្ចាស់​ផ្ទះ​ជាតិ​ថៃ​ម្នាក់​ឈ្មោះ​អាវីរុត​ណាធីប​បាន​និយាយ​ថា គ្មាន​ចោរ​ណា​ក្លាហាន​ហ៊ាន​សម្រុក​ចូល​ឬ​មក​យាយី​ក្បែរ​ផ្ទះ​លោក​ឡើយ​នា​ រយៈពេល​១៥​ឆ្នាំ​នេះ​ដោយសារ​តែ​លោក​បាន​ចិញ្ចឹម​សត្វ​ក្រពើ​ពីរ​ក្បាល​ធ្វើ​ អ្នក​ចាំ​ផ្ទះ​តែ​ម្តង។

និស្សិត​អូស្ត្រាលី​រៀបការ​ជាមួយ​ឆ្កែ​ញី​ដោយ​ភ្លើង​ស្នេហ៍​បរិសុទ្ធ

130610_21b

កូន​កំលោះ​ចូសេហ្វ ហ្គីស៊ូ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មិត្តភក្តិ​របស់​លោក​ក៏​ដូចជា​មនុស្ស​ជុំវិញ​ ពិភពលោក​ភ្ញាក់​ក្រញាង​តែ​ម្ដង​នៅ​ពេល​ដែល​លោក​សម្រេច​ចិត្ត​ចូល​រោងការ​ ជាមួយ​សម្លាញ់​ជើងបួន​ប៉ិន​បក់​កន្ទុយ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១០។

ស្ត្រី​អាមេរិក​ដេរ​កែប​ពាក់​លើ​ខ្លួន​មាន់ញី​ការពារ​ឈ្មោល​ឡើង​ជាន់

130607_23b

ស្ថិតិ​បាន​បង្ហាញ​ថា ក្រៅ​ពី​ឆ្កែ និង​ឆ្មា ចំនួន​អ្នក​ចិញ្ចឹម​សត្វ​មាន់​ដើម្បី​លម្អ​ផ្ទះ​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ធ្វើ​ឲ្យ​អាជីវកម្ម​លក់​សម្ភារ​សម្រាប់​វា​ដូច​ជា​ខោអាវ ខោកន្ទប ចំណី និង​គ្រឿង​លម្អ​កំពុង​តែ​កាក់កប។

ប្រពៃណី​លោត​កន្លង​ទារក​ធ្វើ​ឲ្យ​ភូមិ​ប្រទេស​អេស្ប៉ាញ​ល្បីល្បាញ

130606_23b

លើ​លោក​នេះ​ប្រហែល​ជា​មិន​មាន​អ្នក​ម្តាយ​ច្រើន​ឡើយ​ដែល​ហ៊ាន​ប្រថុយ​យក​កូន ​ជា​ទី​ស្រឡាញ់​មិន​ទាន់​ដឹង​ក្តី​របស់​ខ្លួន​ទៅ​ឲ្យ​ចូលរួម​ក្នុង​ពិធី​បែប ​អបិយជំនឿ​មួយ​ដូច​ក្នុង​រូប​ភាព​នេះ​ទេ​មើល​ទៅ តែ​ទោះ​ជា​យ៉ាង​ណា​គេ​ឃើញ​នៅ​តែ​មាន​មួយ​ចំនួន​បាន​ចូលរួម​ដោយ​ជឿស៊ប់​ដដែល។

អាចម៍ផ្កាយ​ចម្លែក​ដូច​មាស​ស្រោប​ត្បូង

130605_22c

អាចម៍ផ្កាយ​ហ្វូកាង​ដែល​បាន​ឃើញ​ដូច​នៅ​ក្នុង​រូបភាព​នេះ​ត្រូវ​បាន​គេ​ជឿ​ ថា​វា​មាន​អាយុ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​គឺ​ចំនួន​៤,៥​ពាន់​លាន​ឆ្នាំ ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​វា​នៅ​ទីក្រុង​ហ្វូកាង​ប្រទេស​ចិន ​ក្នុង​ឆ្នាំ​២០០០។

អនុញ្ញាត​ឲ្យ​ទា​និង​មនុស្ស​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​តែ​មួយ​

130604_24a

ភីបូឌី (Peabody) មិន​ត្រឹម​តែ​ជា​សណ្ឋាគារ​ល្អ​ប្រណីត​សម្រាប់​មនុស្ស​ស្នាក់​នៅ​ក្នុង​ ទីក្រុង​ម៉ែមភីស​នៃ​រដ្ឋ​ថេនណេសស៊ី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​ការ​រៀបចំ​ពិធីបុណ្យ​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៀត​ផង​ គឺ​ពិធី​កម្សាន្ត​ជាមួយ​សត្វ​ទា។

បុរស​អ៊ីរ៉ាក់​ញៀន​បរិភោគ​ខ្យាដំរី​រស់​អស់​ជាង​១៥​ឆ្នាំ

130603_20b

អ៊ីស្មែល​ចាស៊ីម​មហាម៉េត​ជា​កសិករ​មកពី​តំបន់​មួយ​នៃ​ទីក្រុង​សាម៉ារ៉ា​ ប្រទេស​អ៊ីរ៉ាក់​ដែល​ទទួលទាន​សត្វ​ខ្យាដំរី​ទាំង​រស់​រាល់​ថ្ងៃ។ បុរស​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ចាប់​យក​ទម្លាប់​ទទួល​ទាន​សត្វ​ខ្យាដំរី​ទាំងរស់​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ។

មនុស្ស​ខ្យង​រស់​នៅ​ក្នុង​ផ្ទះ​ចល័ត​ទម្ងន់​៦០​គីឡូ​រាល់​ថ្ងៃ​

130529_23a

គិត​ទៅ​ប្រទេស​ចិន​ពិតជា​សម្បូរ​ទៅ​ដោយ​ស្ថានភាព​ចម្លែក​នៃ​ជីវិត​រស់នៅ​ របស់​ប្រជាជន​ខ្លួន​មែន! តួយ៉ាង​បុរស​ជាតិ​ចិន​វ័យ​៣៨​ឆ្នាំ​ឈ្មោះ លីវ លីនចាវ ដែល​គេ​ឲ្យ​រហស្សនាម​គាត់​បុរស​ខ្យង។

ម្តាយ​ចុង​បង្ខំ​ឲ្យ​កូន​ដើម​ក្លាយ​ជា​មនុស្ស​សាហាវ​នៅ​សាលា

130527_24

វា​ជា​រឿង​មួយ​មិន​គួរ​ឲ្យ​ជឿ​ខណៈ​គេ​បាន​ឃើញ​ក្មេង​ស្រី​វ័យ​១០​ឆ្នាំ​មាន​ ចរិត​ខែងរ៉ែង​មិន​ចេះ​ខ្លាច​គេ​ឯង​ឬ​ចរិត​មានៈ​ម្នាក់​មកពី​តំបន់​អុតា​ (Utah)​ដោយសារ​ម្តាយ​ចុង​នាង​បាន​បង្ហាត់​បង្រៀន​នាង​ឲ្យ​ស្លៀក​ សម្លៀកបំពាក់​មិន​សមរម្យ​និង​មាន​តម្លៃ​ថោក​ៗ​ជាង​សិស្ស​ដទៃ​ទៅ​សាលារៀន។

ស្ត្រី​ចម្លែក​ញៀន​ផឹក​ទឹកនោម​ខ្លួន​ឯង​រយៈពេល​បួន​ឆ្នាំ​មក​ហើយ

130524_21c

វា​ជា​រឿង​ពិត​មែន​សម្រាប់​ស្រ្តី​ដ៏​ចម្លែក​ម្នាក់​ឈ្មោះ​ខារី មាន​វ័យ​៥៣​ឆ្នាំ​មកពី​ទីក្រុង​ខូឡូរ៉ាដូស្រ្ពីង​រដ្ឋ​ខូឡូរ៉ាដូ​សហរដ្ឋ​ អាមេរិក។ គាត់​ជា​ស្រ្តី​ម្នាក់​ដែល​មាន​ជំងឺ​ញៀន​ដ៏​ចម្លែក ដោយ​បាន​ផឹក​ទឹកនោម​ខ្លួន​ឯង​អស់​រយៈពេល​បួន​ឆ្នាំ​មក​ហើយ។ គាត់​តែង​បាន​ផឹក​ទឹកនោម​ខ្លួន​ឯង​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ចំណុះ​ជាង​ពីរ​ លីត្រ។ បើ​គិត​ពី​ដើម​ដំបូង​មក​គាត់​ផឹក​វា​ប្រមាណ​ជា​៣ ៤០៧​លីត្រ​ហើយ។ ស្រ្តី​មាន​ជំងឺ​ចម្លែក​នេះ​និយាយ​ថា​៖​«ឲ្យ​តែ​ជា​ទឹកនោម​ខ្លួន​ឯង គឺ​ខ្ញុំ​ផឹក​វា​ទាំងអស់។ វា​ដូចជា​ទឹក​សម្រាប់​រូប​នាង​ខ្ញុំ»។

តន្ត្រីករ​ម្នាក់​សង់​សំណង់​ផ្ទះ​កប់​នៅ​ក្នុង​ព្រៃ​ជ្រៅ​

130524_21b

តំបន់​កូន​ភ្នំ​ដែល​មាន​ព្រៃឈើ​ខៀវ​ស្រងាត់​ស្ថិត​នៅ​ទីក្រុង​ផតឡេនដ៍​ រដ្ឋ​អូរីហ្គុន​សហរដ្ឋ​អាមេរិក​នោះ​ពិតជា​បាន​បង្កប់​នូវ​ស្នាដៃ​ ស្ថាបត្យកម្ម​ដ៏​សម្ងាត់​ដូចជា​ការ​រក្សា​ដុំត្បូង​មាន​តម្លៃ​មួយ​ទុក​ដែរ។

ទី​នោះ​វា​បាន​លាក់​កំបាំង​នូវ​សំណង់​ស្ថាបត្យកម្ម​ផ្ទះ​ឈើ​សហសម័យ​មួយ​ ចំនួន​ស្ថិត​នៅ​ក្នុង​ព្រៃ​ដោយ​គេ​មើល​ទៅ​ហាក់​ដូចជា​ការ​កែច្នៃ​បែប​ វិទ្យាសាស្រ្ត​អ៊ីចឹង។

More Articles...