
ក្រុង ប៉េកាំងៈ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបង្កើតនូវភាពប្រទូស្ត-រាយមួយបន្ទាប់ពី ពួកគេបានធ្វើតេស្តក្លិនក្លៀកលើអ្នកបើកយន្តហោះទាំងឡាយ។ រាល់បេក្ខជនអ្នកបើកបរយន្តហោះត្រូវបានគេធ្វើតេស្តលើក្លិនដោយ មានអ្នកស្រង់ក្លិនផ្ទាល់តែម្តង ដើម្បីកុំឲ្យពួកគេមានក្លិនក្លៀកមិនល្អ។
ក្រុមហ៊ុនអាកាសចរណ៍ ហៃណានរបស់ចិនបានដាក់ចេញនូវលក្ខណៈសម្បត្តិបែបនេះលើបេក្ខជន អ្នកបើកបររបស់ក្រុមហ៊ុនខ្លួន។ ក្រៅពីនេះក៏មានតម្រូវការទូទៅដែរដូចជា សុខភាពភ្នែកល្អ កម្ពស់១,៧៨ឡើងទៅ និងមានចំណេះដឹងភាសាអង់គ្លេសល្អអាចប្រើការបាន តែបើពួកគេមានក្លិនក្លៀកមិនល្អទេក៏មិនអាចជាប់បានដែរ។
បេក្ខ ជនម្នាក់បាននិយាយថា៖ «ខ្ញុំមានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាង តែបែរជាត្រូវធ្លាក់ដោយសារក្លិនក្លៀកនេះឯង។ គឺគេតម្រូវឲ្យយើងរក្សាក្លិនក្លៀកក្រអូបជាប់ជានិច្ច»។
នេះពេល ដែលមានសំណួរចោទសួរពីតម្រូវការដ៏ចម្លែកនេះ អ្នកតំណាងនៃការធ្វើតេស្តរបស់ក្រុមហ៊ុនបានបកស្រាយថា៖ «ជាទូទៅបុគ្គលិករបស់យើងតែងមានសម្ព័ន្ធភាពយ៉ាងស្និទ្ធស្នាលនឹង គ្នាពេលបម្រើការងារ។ ម្យ៉ាងទៀតភ្ញៀវគ្រប់រូបគេមិនត្រូវការអ្នកមានក្លិនក្លៀកមិនល្អ នោះទេ។ ប្រសិនបើពួកគេអាចចេះថែខ្លួននោះ មិនចាំបាច់ភ័យរឿងក្លៀកមានក្លិនឡើយ»៕ PR
ភ្នំពេញ ប៉ុស្តិ៍







