
ក្រុងខាសុន ស៊ីធី : លោក ដានីញ៉ែល អាវណឺរ បុរសវ័យ៥៤ឆ្នាំរស់នៅរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិកដែលបានចំណាយពេលរាប់ឆ្នាំក្នុងការកែច្នៃមុខ មាត់ខ្លួន ដើម្បីដូចជាសត្វឆ្មាបេះបិទនោះបានស្លាប់ហើយ។ គេបានប្រទះឃើញសពរបស់លោកនៅផ្ទះ ក្រុងតូណូប៉ា កាលពីថ្ងៃទី៥ ខែវិច្ឆិកា កន្លងមកនេះ។
លោកគឺជានាយទាហានជើងទឹកអាមេរិកមួយ រូបដែលបានលះបង់ពេលវេលាក្នុងការប្រែក្លាយកាយខ្លួនឲ្យមានសភាព ដូចជាសត្វឆ្មាញីមួយក្បាល។
លោក អាវណឺរ បានវះកាត់ផ្នែកផ្សេងៗលើផ្ទៃមុខគាត់ដូចជាបបូរមាត់ខាងលើត្រចៀក ថ្ពាល់ និងថ្ងាសជាដើម។ ចំណែកនៅបរិវេណមាត់ធ្មេញវិញលោកបានចាក់សាក់ពាសពេញមុខតែម្តងហើយ គាត់ក៏ដោតទម្លុះសាច់ផ្ទៃមុខ ដើម្បីមើលទៅដូចជាពុកមាត់ឆ្មា។
លោក និយាយថា៖ «ខ្ញុំចង់ប្រែក្លាយកាយខ្ញុំឲ្យទៅជាសត្វខ្លារខិនមួយក្បាលខណៈ វាគឺជានិមិត្តរូបសត្វឆ្មាម្យ៉ាងរបស់ប្រជាជនអាមេរិកកំណើត ឥណ្ឌា»។
ដោយសារតែមានការលើកទឹកចិត្តពីប្រធានក្រុមកុលសម្ព័ន្ធជាតិឥណ្ឌាផងនោះ លោកក៏ចាប់ផ្តើមវាតែម្តង។
ដើមឡើយគេឃើញលោក អាវណឺរ បានបណ្តុះក្រចកឲ្យវែង សម្រួចធ្មេញឲ្យមុតស្រួច និងតកន្ទុយយន្តនៅគូទ។
ដោយឡែកចំពោះមរណភាពរបស់លោក ប៉ូលិសពុំទានស្រាវជ្រាវដឹងពីមូលហេតុច្បាស់នៅឡើយទេ៕ PR
ភ្នំពេញ ប៉ុស្តិ៍







