ក្រុងប៉េកាំង : ប្រសិនបើយើងបានស្តាប់ឮថាបុរសមានបុរសវ័យច្រើនអាចជាជីតាគេទៅ ហើយនោះមកប្រឡាក់ប្រឡូសនឹងរឿងការបង្ហាញម៉ូដសម្លៀកបំពាក់ចៅស្រី ខ្លួននោះ ប្រហែលជាមានទស្សនៈនិយាយថាចម្លែក និងគិតថាមានរោគចិត្តជាមិនខាន។ ប៉ុន្តែពេលឃើញរូបពិតរបស់បុរសជាតិចិនវ័យ៧២ឆ្នាំដែលបានស្លៀក សម្លៀកបំពាក់ចៅស្រីគាត់យ៉ាងសង្ហា បន្ទាប់ពីចៅស្រីបានថតបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត រហូតធ្វើឲ្យលោកតារូបនេះល្បី និងលក់ខោអាវកាន់តែដាច់ច្រើនលើសលប់ហួសពីការស្មាន។
លោកតា លីវ សៀនពីង បានធ្វើឲ្យផ្អើលប្រទេសចិនមុនគេតែម្តងនូវឈុតបង្ហាញម៉ូដរបស់ គាត់ដោយបានយកសម្លៀកបំពាក់ក្មេងស្រីមកស្លៀក។ លោកតាលីវ សៀនពីង មានវ័យ៧២ឆ្នាំទៅហើយនោះកំពុងត្រូវបានក្លាយខ្លួនជាតារាបង្ហាញ ម៉ូដសម្លៀកបំពាក់ក្មេងស្រីនៅតាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងគគ្រឹក គគ្រេង។
លោកតាបានបង្ហាញនូវភាពប៉ិនប្រសប់នានាលើការស្លៀកឈុត ទាំងឡាយនេះបានល្អឥតខ្ចោះ នាពេលថតបង្ហាញនោះ។ មិនតែប៉ុណ្ណោះគាត់ក៏ទទួលបានការកោតសរសើរពីសំណាក់ក្មេងៗស្រី រាប់លាននាក់ពេលបានឃើញកាយវិការថតម៉ូដសម្លៀកបំពាក់នេះទៀតផង។ ដោយសារតែការប្រើរូបថតតាខ្លួនបង្ហាញម៉ូដនេះបែប ក៏បានជួយបង្កើនការលក់ដាច់នូវសម្លៀកបំពាក់នៅហាងចៅស្រីគាត់ដល់ទៅ៥ដងឯណោះ។
ពេល សួរសំណួរថា តើលោកតាមានអារម្មណ៍យ៉ាងម៉េចដែរ ពេលក្លាយជាតារាម៉ូដែលស្លៀកខោអាវនារីស្ទាវៗដូច្នេះ? លោកតា លីវ សៀនពីង និយាយថា៖ «ហេតុអ្វីបានមនុស្សប្រុសចំណាស់ខ្ញុំនេះមិនអាចស្លៀកពាក់ឈុតទាំង នេះបាន? ម្យ៉ាងទៀតវាជាកិច្ចការមួយបានជួយបង្ហាញម៉ូដសម្លៀកបំពាក់ហាងចៅ ស្រីខ្ញុំផង ខ្ញុំគ្មានអារម្មណ៍ថាខុសអ្វីទេ»៕ PR
ភ្នំពេញ ប៉ុស្តិ៍







