សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ទេសចរណ៍

កោះ​កុង​​មាន​កន្លែង​​កម្សាន្ត​ពិសេស​ស្វាគមន៍​ឆ្នាំ​ថ្មី

20140411_21d

ឆ្នេរ​ស្នេហ៍​ខេត្ត​ កោះកុង ជា​កន្លែង​មួយ​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​មាន​ភ្ញៀវ​ទៅ​ទស្សនា​ញឹក​ញាប់​បំផុត។ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មក​ខេត្ត​កោះកុង​ពី​តំបន់​ផ្សេងៗ​ជុំវិញ​ពិភព​លោក​ ចូលចិត្ត​ទស្សនា​កោះ​ស្នេហ៍ ព្រោះ​ឆ្នេរ​នេះ​ផ្តល់​ជូន​សម្រស់ដ៏​ស្រស់​ស្អាត​នៃ​សមុទ្រ​និង​ ឆ្នេរ​សមុទ្រ​។

គំនូរ​តាម​ជញ្ជាំង​នៅ​រូង​ភ្នំ​អេស្ប៉ាញ​ចាស់​ជាង​គេ​​នៅ​លើ​​លោក

20140411_24a

ស្នាដៃ​សិល្បៈ​តាម​ជញ្ជាំង​នៅ​ឯ​រូង​ភ្នំ ​អែល​កាស្ទីលឡូ​ នៅ​ក្បែរ​ក្រុង​ ពូអេនតេ​វីសហ្គោ​ ចម្ងាយ​ ៣០ ​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ក្រុង​សាន់​តាន់​ឌឺរ ​នៃ​តំបន់​កាន់តា​ប្រ៊ីយ៉ា​ប្រទេស​ អេស្ប៉ាញ ​បច្ចុប្បន្ន។

បឹង​ពណ៌​ស៊ីជម្ពូ​នៅ​អូស្រ្តាលី​មាន​ទេសភាព​ទាក់​ទាញ​ភ្ញៀវ

20140410_24b

ប្រសិន​បើ​លោក​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ប៉ែក​ខាង​លិច​នៃ ប្រទេស​អូស្រ្តាលី នោះ​នឹង​បាន​ពើប​ប្រទះ​ឃើញ​នូវ​ទេសភាព​ដ៏​ចម្លែក​របស់​បឹង ហ៊ីលីយ៉ឺរ ឬ​បឹង​ពណ៌​ស៊ី​ជម្ពូ​ជា​មិន​ខាន។

កែប ក្រុង​កែច្នៃ​ជំនាន់​បារាំង​មាន​កន្លែង​ពិសេសៗ​ស្វាគមន៍​ភ្ញៀវទេសចរ​ឆ្នាំ​ថ្មី

20140409_20a

ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៤ មេសា​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រាកដ​ណាស់​ថា​នឹង​មាន​គម្រោង​ដើរ​កម្សាន្ត នៅ​ទី​រមណីយដ្ឋាន​នានា​។ ដូច្នេះ​ខេត្ត​កែប ក្រៅពី​ជា​ទីរមណីយដ្ឋាន​ជាប់​មាត់​សមុទ្រ និង​មាន​ទេសភាព​ដ៏​ស្រស់ស្អាត​នោះ កែប​ក៏​បាន​បង្កប់​ទៅ​ដោយ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​ស៊ីជម្រៅ​ផង ដែរ​។

ឈីត័រហ្គាហ្វត បន្ទាយ​បុរាណ​ចំណាស់​បំផុត

20140409_24a

ឈីត័រហ្គាហ្វត​គឺជា បន្ទាយ​ទាហាន​បុរាណ​មួយ​កន្លែង​មាន​ទំហំ​ធំ​ជាង​គេ​នៅក្នុង​ប្រទេស​ឥណ្ឌា។ តំបន់​នេះ​មាន​ទីតាំង​ស្ថិត​នៅលើ​កូន​ភ្នំ​មួយ​ក្បែរ​ទន្លេ​ហ្គេមបេរី​នៃ ក្រុង​ឈីត័រហ្គា។ តំបន់​បន្ទាយ​ទាហាន​នេះ​មាន​ចម្ងាយ​១១២​គីឡូម៉ែត្រ​ពី​ក្រុង​ឧដាយព័រ​ក្នុង ខេត្ត​រ៉ាចាសថាន​ប្រទេស​ឥណ្ឌា។

សេវាទេសចរណ៍​បោះជំរំ និង​ការ​ដើរ​ថ្មើរជើង​ក្នុង​ព្រៃ​ជ្រៅ​ចាប់ផ្តើម​ជា​លើក​ដំបូង​នៅ​កម្ពុជា

20140408_21a

កញ្ចប់​ទេសចរណ៍​សម្រាប់​សេវា​បោះជំរំ​ស្នាក់នៅ​លើ​កំពូល​ភ្នំ ក្នុង​ពេល​រាត្រី និង​ការ​ដើរ​ថ្មើរជើង​ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​ត្រូវ​បាន​ចាប់ផ្ដើម​លើក ដំបូង​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម លោក អាង គឹមអ៊ាង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​មហានគរ​ទេសចរណ៍​។

កោះ​សំណល់​ភ្នំភ្លើង​អាហ្គាស៊ីម៉ា​មាន​អ្នក​រស់នៅ

20140408_24a

អាហ្គាស៊ីម៉ា ជា​ដែនដី​កោះ​សំណល់​ភ្នំភ្លើង​មួយ​កន្លែង​របស់​ជប៉ុន​មាន​ទីតាំង​ស្ថិត នៅក្នុង​ព្រំដែន​សមុទ្រ​ប្រទេស​ហ្វីលីពីន ហើយ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ក្រុង​តូក្យូ។

បណ្តុំ​ផ្កាយ​កាឡាក់ស៊ី​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​កម្ពុជា

20140404_21a

អ្នក​ប្រមាញ់​រូប​ឯករាជ្យ​មួយ​ក្រុម​និង​ជា​មន្ត្រី​ក្រសួង ទេសចរណ៍ ផង​បាន​ថត​បណ្ដុំ​ផ្កាយ កាឡាក់ស៊ី ដ៏​ស្រស់​ស្អាត​នៅ​លើ​កំពូល​ភ្នំ បូកគោ ខេត្ត​កំពត កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​ដែល​ជា​ហ្វូង​ផ្កាយ​ពេញ​និយម​យ៉ាង​ ខ្លាំង​សម្រាប់​ទេសចរ​បរទេស​គយគន់​កម្សាន្ត។

បឹង​ចំណិត​ដួង​ខែ​នៅ​កណ្ដាល​វាលខ្សាច់​ប្រទេស​ចិន

20140404_24a

ផុស​ឡើង​នៅ​កណ្ដាល​ពំនូក​ខ្សាច់​បឹង​ចំណិត​ខែ​ដែល​មាន​ឈ្មោះ​ភាសា​ចិន​ហៅថា យូអឺយ៉ាគាន់ (Yue-yaquan) គឺជា​បឹង​ដែល​មាន​រាង​ដូច​ព្រះខែ​មួយ​ចំណិត ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ទុនហ៊័ង។

ទីលាន​ជិះ​ស្គី​កម្សាន្ត​ដំបូង​រំលេច​រូបរាង​នៅ​សៀមរាប

20140403_23a

ស្ថិត​នៅលើ​ដងវិថី​ឆ្ពោះ​ទៅ​កាន់​សណ្ឋាគារ​ថ្មមាស អេសខេអេក (Sk8 Park)​គឺជា​ទីលាន​ជិះស្គី​កម្សាន្ត​ដំបូង​បំផុត​នៅ​ខេត្ត​សៀមរាប ដែល​ទើប​សម្ពោធ​នា​ចុង​ខែ​មីនា។

ព្រៃស្ដុក​ដុះ​លេប​លើ​គំនរ​រថយន្ត​១​ពាន់​គ្រឿង​នៅ​ស៊ុយអែត

20140403_24a

នៅក្នុង​តំបន់​ព្រៃ​មួយ​ក្នុង​ប្រទេស​ស៊ុយអែត គំនរ​រថយន្ត​ចាស់ៗ​ស៊េរី​ឆ្នាំ​១៩៥០​ជាង​១​ពាន់​គ្រឿង​ត្រូវ​បាន​គេ ទុក​ចោល​រហូត​ដល់​ច្រែះស៊ី និង​ចាក់​ត្របាញ់​ដោយ​មែក​រុក្ខជាតិ​តូច​ធំ​ជា​ទ្រនំ​សត្វ​បក្សាបក្សី ព្រៃ​ដ៏​ខ្ញៀវខ្ញារ។

បឹង​នៅ​អាមេរិក​គ្របដណ្តប់​ដោយ​កំណកស្លែ​ដ៏​ធំ​ពណ៌​បៃតង

20140402_24a

ឡេកអេរី គឺជា​បឹង​ដែល​ធំ​ជាង​គេ​ទី​បួន​ក្នុង​ចំណោម​បឹង​ទាំង​ប្រាំ​នៅ​តំបន់​អាមេរិក​ខាង​ជើង​ហើយ​ធំ​ជាង​គេ​ទី​១១​លើ​ពិភពលោក។

ខ្សែកាប​ចម្ងាយ​១​គីឡូម៉ែត្រ​ភ្ជាប់​ភូមិ​ចិន​ទៅ​ពិភពក្រៅ

20140401_24a

ភូមិឋាន​មួយ​នៅ​ទីជនបទ​ស្ថិត​នៅក្នុង​ខេត្ត​ហ៊ូប៉ី​ចំ​កណ្តាល​ ប្រទេស ចិន​មាន​បណ្តាញ​ផ្លូវ​ធ្វើ​ដំណើរ​តាម​ខ្សែពួរ​ដ៏​វែងអន្លាយ​មួយ​ខ្សែ ប្រវែង​១​គីឡូម៉ែត្រ​ដែល​សាងសង់​នៅ​ពី​លើ​ជ្រលង​ភ្នំ​មាន​ជម្រៅ​៤៨០ ម៉ែត្រ​ឯណោះ។

តំបន់​អន្លង់​ទន្លេ​រាងក្រចក​សេះ​នៅ​រដ្ឋ​អារីហ្សូណា

20140331_24a

ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ អារីហ្សូណា និង​ភាគ​ខាង​ត្បូង​រដ្ឋ​យូតា​នៃ​សហរដ្ឋ​អាមេរិក​យើង​នឹង​បាន​ប្រទះ​ឃើញ​នូវ ទន្លេ​មួយ​ដែល​មាន​រូបរាង​ចម្លែក​ខុសប្លែក​ពី​ទន្លេ​ដទៃ​ជា​មិន​ខាន។

អតីត​បន្ទាយ​កងទ័ព​សង់​លើ​ភូមិសាស្ត្រ​ដូច​ផ្កាយ​នៅ​អ៊ីតាលី

20140328_24a

ប៉ាល់ម៉ាណូវ៉ា (Palmanova) គឺជា​ទីក្រុង​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​អ៊ីតាលី​ជាប់​នឹង ប្រទេស​ស្លូវេនី។

រោង​អេតចាយ​នៅ​ចិន​កែច្នៃ​មនុស្សយន្ត​បង្អួត​ទេសចរ

20140327_23a

ពេល​ថ្មីៗ​នេះ​ក្រុម​កម្មករ​ធ្វើ​ការងារ​នៅឯ​តំបន់​គំនរ​ដែក​អេតចាយ ​ក្នុង ប្រទេស​ចិន​ឯណោះ​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​មួយ​របស់​ខ្លួន​ដោយ​បាន​ផលិត មនុស្សយន្ត​ជា​តួអង្គ​ក្នុង​ខ្សែភាពយន្ត​ហូលីវូដ​ដ៏ល្បីល្បាញ​រឿង ត្រេនស្វមមើរ (Transformers) ជាច្រើន​គ្រឿង​ដាក់​បង្ហាញ​ច្រូងច្រាង​ដូច​សំណង់​អគារ​ដ៏​ខ្ពស់ៗ​នៅ ខេត្ត​មួយ​នៃ​ប្រទេស​ចិន​។

ផ្លូវរថភ្លើង​បរ​ប៉ប្រះ​នឹង​ជញ្ជាំង​ផ្ទះ​នៅ​ទីក្រុង​ហាណូយ

20140327_24a

ហាណូយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​មួយ​ដែល​ល្បី​ខាង​មាន​សំណង់​អគារ និង​បណ្តាញ​ផ្លូវ​តូច​ចង្អៀត​ប្រជ្រៀត​គ្នា។ សូម្បី​តែ​ស្ថិត​នៅ​ចំកណ្តាល​បេះដូង​នៃ​ទីក្រុង​នេះ​ក៏​មាន​បណ្តាញ​ផ្លូវ រថភ្លើង​ឆ្លងកាត់​សម្រាប់​ជា​មធ្យោបាយ​ចរាចរណ៍​ដឹក​អ្នក​ដំណើរ​ដែរ ដូច្នេះ​ពួកគេ​ហាក់​ស៊ាំ​ទៅ​នឹង​សំឡេង​រថភ្លើង​យ៉ាង​ប្រកិត​ដែល​ធ្វើឲ្យ រញ្ជួយ​ជញ្ជាំង​ផ្ទះ​នីមួយៗ​ទៅ​ហើយ។

ដុំថ្ម​មូល​ដូច​បាល់​ស្ថិត​នៅ​រាយប៉ាយ​នៅ​ទឹកដី​កូស្តារីកា​

20140326_24a

កាលពី​ឆ្នាំ​១៩៣០ ខណៈ​ដែល​ប្រជាពល​រដ្ឋ​កូស្តារីកា​បាន​កាប់គាស់​ឆ្ការ​ដី​ព្រៃ​ដើម្បី ដាំ​ចេក​ស្រាប់តែ​កម្មករ​របស់​ក្រុមហ៊ុន​United Fruit Company​បាន​ប្រទះ​ឃើញ​ដុំថ្ម​រាងមូល​មួយ​ចំនួន​កប់​ក្នុង​ដី​ចម្ការ​នៅ ព្រៃ​នោះ។

បឹង​ទឹកកក​ជម្រក​សត្វក្ងាន​នៅ​តំបន់​ខ្ពង់រាប​ស៊ីបេរី​

20140325_24A

បឹង​ស្វេតឡូ (Svetloe Lake) ជា​ជម្រក​ដ៏​សុខសាន្ត​របស់​ហ្វូង​សត្វ​ក្ងាន​និង​សត្វ​ដទៃ​នៅ​តំបន់​ខ្ពង់រាប​ស៊ីបេរី​ប្រទេស​រុស្ស៊ី។ ស្វេតឡូ​ជា​ឈ្មោះ​បឹង​មួយ​មាន​ទីតាំង ស្ថិត​នៅ​ក្បែរ​ភូមិ​អូរ៉ូហ្សៃណូ (Urozhainoe)។

ហូឡង់​បើក​ទ្វារ​ឧទ្យាន​ផ្កា​ដ៏ ធំបំផុត​ក្នុង​លោក​ឆ្នាំ​ទី​៦៥

20140324_21a

នា​ឱកាស​ខួប​លើក​ទី​៦៥​នៃ​ការ​បង្កើត​សួនឧទ្យាន​ផ្កា​ដ៏ច្រើន​លើសលប់​នៅឯ​ តំបន់​ឃឺខិនហូហ្វ៍ ប្រទេស​ហូឡង់ ដែល​ជា​តំបន់​សួន​ផ្កា​ធំ​ជាង​គេ​បំផុត​ក្នុង​លោក។

ប្រាសាទ​បាក់បែក​លើ​ភ្នំ​ផុស​ចេញ​ពី​សមុទ្រ​ពពក​ជប៉ុន​

20140324_24a

ប្រាសាទ​បុរាណ​បែកបាក់​តាកេដា (Takeda) ក្នុង​ប្រទេស​ជប៉ុន​ជា​ទី​មនោរម្យ​សម្រាប់​ស្រូប​យក​ខ្យល់​បរិសុទ្ធ និង​គយគន់​ពពក​វិល​ដែល​ហ៊ុមព័ទ្ធ​តំបន់​ភ្នំ​នោះ។

More Articles...