Headlines:

កាំជណ្តើរ​មាន​ក្បាច់រចនា​ល្អ​ជាង​គេ​បំផុត​លើ​លោក



130814_23a
ការ​តុបតែង​ជណ្ដើរ​បុរាណ​ដ៏​ស្អាត​​បំផុត​ក្នុងលោក។

La Scala di Santa Maria del Monte​គឺជា​កាំជណ្តើរ​បុរាណ​មួយ​ខ្សែ​ដែល​មាន​ចំនួន​១៤២​កាំ​ស្ថិត​នៅក្នុង​តំបន់​ស៊ីស៊ីលៀន​ទីក្រុង​កាល់តាហ្គីរ៉ុន​ប្រទេស​អ៊ីតាលី​។ សិល្បៈ​តុបតែង​កាំជណ្តើរ​ខាង​លើ​នោះ​គឺ​វា​ពិតជា​មាន​សម្រស់ស្រស់​ស្អាត​បំផុត​នៅ​លើ​លោក​។ តែ​អ្វី​ដែល​កាន់​មាន​សម្រស់​ទាក់ទាញ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​នៅ​រដូវក្តៅ​និង​រដូវ​ផ្កា​រីក​គេ​ឃើញ​មាន​ការ​រចនា​កាំជណ្តើរ​នោះ​មាន​លក្ខណៈ​ជា​រូបរាង​ផ្កា​និង​ចង្កៀងគោម​គួរ​ឲ្យ​ចង់​គយគន់​។

វា​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​៦៨​គីឡូម៉ែត្រ​ពី​ខេត្ត​កាតានៀ ខណៈ​ទឹកដី​ក្រុង​កាល់តាហ្គីរ៉ុន​នេះ​មាន​ភាព​ល្បី​រន្ទឺ​ខាង​សិល្បៈ​ផលិត​សិប្បកម្ម​ស្មូន​ឆ្នាំង​តាំងពី​យូរយារ​ណាស់​មក​ហើយ​។ ឈ្មោះ​របស់​វា​ត្រូវ​បាន​គេ​សម្រួល​ន័យ​ពី​ភាសា​អារ៉ាប់​ដែល​មាន​ន័យ​ថា​ទឹកដី​ប្រាសាទ​ដែល​ជំនាញ​ខាង​ផ្នែក​សិប្បកម្ម​ស្មូន​ឆ្នាំង​និង​មាន​ទំនៀមទម្លាប់​យូរអង្វែង​មក​ហើយ​ដែរ​។

ក្រុម​សិប្បករ​តំបន់​នោះ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ស្នាដៃ​សិប្បកម្ម​ពួកគាត់​មិន​ដែល​ដាច់​ឡើយ​នៅ​គ្រប់​ទីកន្លែង​ជាមួយ​នឹង​សិល្បៈ​ឆ្លាក់​និង​ស្មូន​រូប​លើ​គ្រឿង​សេរ៉ាមិច​របស់​ពួកគេ​។

តែ​បើ​យើង​ក្រឡេក​ទៅ​មើល​ស្នាដៃ​សិល្បៈ​លម្អ​លើ​កាំជណ្តើរ​ទាំង​១៤២​កាំ​របស់​La Scala di Santa Maria del Monte​នា​ឆ្នាំ​១៦០៨​វិញ​នោះ​គឺ​វា​រឹងរឹត​តែ​មាន​ភាព​អស្ចារ្យ​ណាស់​សម្រាប់​ការ​តុបតែង​លម្អ​នៃ​គ្រឿង​សេរ៉ាមិច​របស់​សិប្បករ​។

គេ​ឃើញ​មាន​ការ​តុបតែង​របៀប​នេះ​វា​មាន​តាំងពី​នៅ​កាំជណ្តើរ​ខាង​ក្រោម​ទៅ​ដល់​កាំជណ្តើរ​ខាង​លើ​ជាមួយ​នឹង​សិល្បៈ​តុបតែង​ដ៏​សម្បូរ​បែប​របស់​សិប្បករ​ទៅ​តាម​ក្បាច់ក្បូរ​ចម្លាក់​បែប​ប្រពៃណី​អ្នក​ស្រុក​។ ដោយសារ​តែ​ការ​រចនា​លម្អ​និង​ក្បាច់​តុបតែង​របស់​សិប្បករ​ទៅ​លើ​ជណ្តើរ​ La Scala di Santa Maria del Monte ​នោះ​ហើយ​ទើប​បង្កើត​ឲ្យ​អ្នក​ស្រុក​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ឈ្មោះ​ថា​La Scala Infiorata និង​La Luminaria​ផង​ដែរ​។

ស្នាដៃ​ដ៏​ប៉ិនប្រសប់​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​និង​កោតសរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​ភ្ញៀវ​ទេសចរ​៕PR

This content has been locked. You can no longer post any comments.
Show/hide comments
busy