ក្រុងតូក្យូ : គេសឹងតែអាចនិយាយបានថាលើលោកនេះគ្មានពីរឡើយ ចំពោះទិដ្ឋភាពដូចដែលយើងបានឃើញនេះ គឺដាក់ពង្រាយអំពូលភ្លើងនៅតាមវាលស្រែយ៉ាងព្រោងព្រាត។ វាជាការបំពាក់អំពូលភ្លើងពណ៌ស៊ីជម្ពូប្រភេទ LED ចំនួន២ម៉ឺនអំពូលនៅដីវាលស្រែ ដែលស្ថិតនៅស្របតាមតំបន់មហាសមុទ្រ ដែលនៅក្នុងពិភពលោកគ្មានពីរទេ។
ទិដ្ឋភាពនេះត្រូវបានគេប្រទះឃើញនៅតំបន់វាលស្រែហ្ស៊ីរ៉ូយ៉ូនី ស៊ិនម៉ៃដា ក្នុងប្រទេសជប៉ុន។ វាត្រូវបានក្រុមកំណត់ត្រាពិភពលោកហ្គីនណេសបញ្ចូលក្នុងបញ្ជីវាល ស្រែដែលមានភ្លើងបំភ្លឺច្រើនជាងគេបំផុតក្នុងលោកផងដែរ។ គួរបញ្ជាក់ថាទីនេះត្រូវបានគេចុះបញ្ជីឈ្មោះជាបេតិកភណ្ឌនៃ ប្រព័ន្ធកសិកម្មដ៏សំខាន់លើលោក(GIAHS)កាលពីឆ្នាំមុនមកហើយ។
វា ស្ថិតនៅលើដែនដីនៃឧបទ្វីបណូតូ ដែលជាវាលស្រែក្រោមអាកាសធាតុក្តៅល្មមមួយដោយវាបានទទួលឥទ្ធិពល ជំនោរខ្យល់សមុទ្ររបស់ជប៉ុន។
ប្រសិនបើយើងមើលទៅវាហាក់ដូចជា បណ្តុំនៃគំនូរមួយមានប្រព័ន្ធប្រឡាយចំនួន២០០០ដែលគេប្រើវាសម្រាប់ ផ្គត់ផ្គង់ទឹកធ្វើកសិកម្មតែម្តង។
ដីស្រែរាប់ពាន់នោះត្រូវ បានគេសម្រិតសម្រាំងដោយប្រើមនុស្សជាអ្នកកែច្នៃជម្រាលជើងភ្នំ ច្នៃទៅជាវាលស្រែតាមវិធីសាស្រ្តដែលជាទំនៀមទម្លាប់នៃការធ្វើ កសិកម្មជប៉ុន និងមានបណ្តុំនៃជីវចម្រុះដ៏ច្រើនទៀតផង។
គេ សង្កេតឃើញថាប្រជាជនក្នុងស្រុកនៃតំបន់នេះមានជីវភាពរស់នៅមិន សូវជាមានការប្រែប្រួលច្រើនជាងសម័យមុនៗឡើយ។ បច្ចុប្បន្នសហគមន៍ទាំងអស់នោះក៏កំពុងតែសហការគ្នាក្នុងការរក្សា ទិដ្ឋភាពនិងប្រពៃណីនៅតំបន់នោះឲ្យមានសុពលភាពបានយូរអង្វែងត ដល់ជំនាន់ក្រោយៗទៀតផងដែរ។
ពួកគេក៏កំពុងតែរកវិធីសាស្រ្ត ដើម្បីដោះស្រាយទៅនឹងលក្ខខណ្ឌនៃការផ្លាស់ប្តូរអាកាសធាតុនិងការ អភិរក្សនូវជីវចម្រុះនៅតំបន់ដីស្រែនោះផងដែរ៕ PR
ភ្នំពេញ ប៉ុស្តិ៍








