ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

«ការអប់រំ និង អាជីព»

My Style: កញ្ញា តឹក សុភាវត្តី បង្ហើប​ពី​ស្ទីល​ជ្រើស​រើស​សម្លៀក​បំពាក់​ធ្វើ​ការងារ

130515_12

ការ​តុប​តែង​ខ្លួន​បែប​នារី​សម័យ​ថ្មី​ជា​ចំណង់​ចំណូល​ចិត្ត​របស់​កញ្ញា តឹក សុភាវត្តី ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន VTRUST Property មុខ​តំណែង​ជា​តំណាង​ផ្នែក​លក់​និង​ទីផ្សារ​។ស្ថិត​ក្នុង​ឈុត​រ៉ូប​ពណ៌​ស​ខ្លី​ជាមួយ​នឹង​អាវ​ក្រៅ​ពណ៌​ក្រហម​ស្រស់​ កញ្ញា​វត្តី​បាន​និយាយ រៀបរាប់​ប្រាប់​ពី​ស្ទីល​ប្រចាំ​ខ្លួន​ថា​៖ «ម៉ូដ​សម្លៀក​បំពាក់​នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ​ជា​រ៉ូប​ខ្លី​មាន​អាវ​ ធំ​ពី​ក្រៅ​ជា​អាវ​សាច់​ក្រណាត់​ឬ​ឈុត​កំប្លេ»។

ដំណោះស្រាយ​ពី​លោក ចាង ប៊ុនលាង ម្ចាស់​ហាង​កាហ្វេ​ប្រោន ចំពោះ​បញ្ហា​របរ​តាម​គ្នា

130515_09
ឆ្លើយ​តប​ទៅ​នឹង​ក្តី​កង្វល់​របស់​កញ្ញា ថន សុភី អ្នក​លក់​ពង​មាន់​អាំង ដែល​បាន​ជួប​នឹង​បញ្ហា​ការ​ប្រកប​អាជីវកម្ម​តាម​គ្នា​នោះ នៅ​សប្តាហ៍​នេះ លោក ចាង ប៊ុនលាង អ្នក​គ្រប់​គ្រង​ហាង​កាហេ្វ ប្រោន ដែល​ជា​ហាង​កាហ្វេ​មួយ​ទទួល​បាន​ជោគជ័យ​បាន​មើល​ឃើញ​ថា ការ​រក​ស៊ី​តាម​គ្នា​មិន​មែន​កើត​មាន​ឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ តែ​វា​ក៏​កើត​ឡើង​នៅ​ប្រទេស​ដទៃ​ផង​ដែរ។

តើ​ធ្វើ​ដូចម្តេច​ទើប​អាច​រួម​ហ៊ុន​នៅ​ក្នុង​អាជីវកម្ម​ជាមួយ​គ្នា​បាន​ជោគជ័យ?

130515_09a

លោក ដេវីត បាន​លាលែង​ពី​ការងារ​ផ្នែក​ទីផ្សារ​របស់​ខ្លួន ដើម្បី​មក​បើក​របរ​ចូល​ហ៊ុន​ជាមួយ​បង​ជី​ដូន​មួយ​ដោយ​នឹក​ស្មាន​ថា វា​នឹង​ទទួល​បាន​ជោគជ័យ ដោយ​សារ​តែ​ម្នាក់​មាន​ជំនាញ និង​ម្នាក់​ទៀត​មាន​ចំណេះ។ផ្ទុយ​ទៅ​វិញ នឹក​ស្មាន​មិន​ដល់​ថា មុខ​របរ​ផលិត និង​ចែក​ចាយ​សាប៊ូ​លាង​ចាន​ចាប់​ផ្ដើម​ពី​ពេល​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ដែល​ បាន​ខំ​ប្រឹង​ចាប់​ដៃ​គ្នា​តាំង​ពី​បាត​ដៃ​ទទេ​រហូត​បាន​ចេញ​ជា​រូបរាង និង​ដំណើរការ​នៅ​លើ​ទីផ្សារ​ទៅ​ហើយ​នោះ​ត្រឹម​តែ​រយៈ​ពេល​៤​ខែ​ប៉ុណ្ណោះ បាន​រលាយ​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក។

អាជីព​ជា​អ្នក​ផ្ដល់​ប្រឹក្សា​អំពី​បញ្ហា​ស្នេហា​របស់​យុវវ័យ

130515_08b
អាជីព​ជា​អ្នក​ផ្ដល់​ប្រឹក្សា​អំពី​បញ្ហា​បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​ពី ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​យុវជន​ពិសិដ្ឋ បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​អ្នក​ផ្តល់​ប្រឹក្សា​អំពី​បញ្ហា​ផ្សេងៗ​របស់ យុវវ័យ​និង​កុមារ​នៅ​អង្គការ​សេវាកម្ម​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​១២៨០ ឥត​គិត​ថ្លៃ​សម្រាប់​គ្រប់​ប្រព័ន្ទ​ទូរស័ព្ទ​។ ការងារ​របស់​លោក​ភាគ​ច្រើន​ផ្តោត​ទៅ​លើ​ការ​ផ្ដល់​យោបល់​ពី​បញ្ហា​សេ្នហា​ យុវវ័យ ការ​រំលោភ​បំពាន និង​ជួញ​ដូរ​កុមារ ទំនាក់​ទំនង​គ្រួសារ ឬ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម។

ចង់​កាន់​បរិញ្ញាបត្រ​ត្រឡប់​ទៅ​ស្រុក​វិញ​ខ្ញុំ​ត្រូវ​តែ​តស៊ូ

130515_08a

«ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​អាច​រក​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​ការ​ សិក្សា​របស់​ខ្ញុំ​បាន​ដោយ​ខ្លួន​ឯង។ អនាគត​របស់​ខ្ញុំ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ខ្ញុំ​ហើយ​ខ្ញុំ​មិន​ចង់​ពឹង​អ្នក ​ដទៃ​ទេ» នេះ​ជា​សម្ដី​របស់​កញ្ញា ពៅ សុវណ្ណ។កំពុង​អង្គុយ​មុខ​គំនរ​ចាន​ប្រឡាក់​កញ្ញា​បាន​ប្រាប់​ថា កញ្ញា​មក​ពី​ខេត្ត​សៀមរាប​ពី​ឆ្នាំ​២០១២ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ហើយ​បច្ចុប្បន្ន​កញ្ញា​ជា​ និស្សិត​ឆ្នាំ​ទី១ ផ្នែក​ធនាគារ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​។

ក្រដាស​ប្រាក់​១០​ម៉ឺន​រៀល​ថ្មី​ល្បី​ពេញ Facebook

130515_11b
រូបិយប័ណ្ណ​គឺជា​ក្រដាស​ប្រាក់​ត្រូវ​បាន​ប្រើ​ប្រាស់​តំណាង​នៅ​ក្នុង​ ប្រទេស​នីមួយៗ​ហើយ​ថ្មីៗ​នេះ​កម្ពុជា​បាន​ចេញ​ក្រដាស​ប្រាក់​ថ្មី​មួយ​ទៀត​ គឺ​ក្រដាស​ប្រាក់​១០​ម៉ឺន​រៀល​។ ក្រដាស​ប្រាក់​ថ្មី​នេះ​បាន​បោះពុម្ព​ឡើង​ដោយ​មាន​លម្អ​រូប​សម្តេច​តា​ ព្រះបាទ​នរោត្តម សីហនុ ដែល​ជា​វីរ​ក្សត្រ​មួយ​ព្រះ​អង្គ​សម្រាប់​ប្រទេស​កម្ពុជា​។

កម្ពុជា​ស្ថិត​ក្នុង​ទិស​ដៅ​ទេសចរណ៍​ទី៩​ចំណោម​១០​ប្រទេស​ក្នុង​លោក?

130515_11a

ក្រុង​សៀមរាប​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់ ​ទី៩​នៅ​ក្នុង​ទិសដៅ​ទេសចរណ៍​កំពូល​ទាំង​១០​ហើយ​បាន​ផ្សាយ​ជា​ផ្លូវការ​នៅ​ លើ​ការ​ស្ទង់​មតិ​របស់ AFP កាល​ពី​ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ​២០១២​កន្លង​ទៅ​។ថ្មីៗ​នេះ ព័ត៌មាន​នេះ​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ប្រិយមិត្ត​នៅ​លើ​ បណ្តាញ​សង្គម Facebook ដោយ​មាន​ចំនួន​អ្នក​ចូល​ចិត្ត​បញ្ចេញ​មតិ​និង​ចែក​ចាយ​ជា​ច្រើន។ នៅ​ពេល​ដែល​បាន​ឮ​ដំណឹង​នេះ​អ្នក​រាល់​គ្នា​ពិត​ជា​រីករាយ​និង​មាន​មោទនភាព​ ជា​ខ្លាំង​ដោយ​ពួកគេ​បាន​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ជា​ច្រើន។

លោក​សាស្ដ្រាចារ្យ ងួន សេរ័ត្ន បង្រៀន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

130515_10a

លោក​ងួន សេរ័ត្ន បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​សារ​ព័ត៌មាន​ថ្នាក់​អនុ​បណ្ឌិត​មក​ពី Ateneo de Manila University ប្រទេស​ហ្វីលីហ្វីន​។ឆ្លើយ​តប​ទៅ​នឹង​បំណង​ប្រាថ្នា​របស់​កញ្ញា ស៊ិន សៀកលី ដែល​ចង់​បម្រើ​ការងារ​ជា​មន្ដ្រី​ទំនាក់​ទំនង​សាធារណៈ (PR) លោក​សាស្ដ្រាចារ្យ​បាន​ឲ្យ​ដឹង​ថា ផ្នែក​នេះ​នៅ​មិន​ទាន់​រីក​ធំ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ក្រុមហ៊ុន​ជា​ច្រើន​មិន​ទាន់​យល់​ច្បាស់​ពី​ការងារ​នេះ​។ សំខាន់​បំផុត បើ​យើង​មិន​ចេះ​សរសេរ​ប៉ុន្ដែ​ចង់​ធ្វើ​ជា​មន្ដ្រី​ទំនាក់​ទំនង​សាធារណៈ​វា​ គឺជា​កិច្ចការ​ដ៏​លំបាក​ណាស់។

ខ្ញុំ​ចង់​បម្រើ​ការងារ​ជា​មន្ដ្រី​ទំនាក់​ទំនង​សាធារណៈ

130515_10b

កញ្ញា ស៊ិន សៀកលី ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​បាន​ប្រាប់​ថា កញ្ញា​ចង់​ធ្វើ​ការងារ​ផ្នែក​រៀបចំ​កម្មវិធី​ទាក់ទង​ជាមួយ​ទំនាក់​ទំនង​ សាធារណៈ​ដែល​គេ​ហៅ​កាត់​ថា PR ។តាំង​ពី​កុមារភាព​កញ្ញា​ចូល​ចិត្ដ​ខាង​ផ្នែក​រៀបចំ​កម្មវិធី​ផ្សេងៗ​ ក្នុង​គ្រួសារ​និង​ចូល​ចិត្ដ​ធ្វើ​ការងារ​សង្គម​។​សម្រាប់​ការងារ​ក្នុង​ សុបិន កញ្ញា​បាន​ពិគ្រោះ​ជាមួយ​នឹង​ឪពុក​ម្ដាយ​ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់ ​គ្រួសារ​ទៀត​ផង។

ហេតុ​អ្វី​ខ្មែរ​ខ្លះ​ឲ្យ​តម្លៃ​ជន​បរទេស​ជា​ចៅហ្វាយ​នាយ​ជានិច្ច?

130515_06
ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​យើង​សង្កេត​ឃើញ​ថា​នៅ​តាម​ស្ថាប័ន​នានា​ជា ​ពិសេស​គឺ​ស្ថាប័ន​ឯកជន​អ្នក​ដែល​កាន់​តំណែង​ធំៗ​និង​មាន​តួនាទី​ដឹក​នាំ​ ភាគ​ច្រើន​ជា​ជនជាតិ​បរទេស​ហើយ​ជនជាតិ​ខ្មែរ​ជានិច្ច​ជា​កាល​ស្ថិត​នៅ​ក្រោម ​ការ​គ្រប់​គ្រង​របស់​គេ​ប៉ុណ្ណោះ​។ តើ​មូលហេតុ​អ្វី​បណ្តាល​ឲ្យ​មាន​ទំនោរ​បែប​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា?

លោក ដុង សក្កណា ប្រាប់​អំពី​បទ​ពិសោធ​ការងារ​នៅ​ប្រទេស​ថៃ

130515_05
កត្តា​ជីវភាព​ក្នុង​គ្រួសារ​មិន​សម​ប្រកប​រក​ព្រឹក​ខ្វះ​ល្ងាច​បាន​រុញ​ ក្បូន​ជីវិត​យុវជន ដុង សក្កណា ត្រាច់ចរ​ទៅ​ដល់​ទឹក​ដី​អ្នក​ជិត​ខាង ដែល​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​និង​មាតុ​ភូមិ ដោយ​លោក​រំពឹង​ថា នឹង​អាច​ស្វែង​រក​ប្រាក់​មក​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​អាច​សង់​ផ្ទះ​មួយ​ខ្នង​សមរម្យ​សម្រាប់​ជា​ជម្រក​ចុះ​ជំនុំ​ចំណោម​នឹង​ គេ។

កញ្ញា ម៉ិច ចាន់​សុជាតា អភិវឌ្ឍ​ខ្លួន​ពី​អ្នក​ចូល​ចិត្ដ​លេង​ហ្គេម​មក​ជា​អ្នក​ស្រឡាញ់​និង​ផលិត​តួអង្គ​ហ្គេម

130515_04

« យើង​គួរ​តែ​ជ្រើស​រើស​នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់» នេះ​ជា​សម្ដី​បស់​យុវតី​វ័យ​២៣​ឆ្នាំ​កញ្ញា ម៉ិច ចាន់សុជាតា ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផ្នែក​តុប​ តែង​នៃ​ស្ថាបត្យកម្ម។ថ្វី​ដ្បិត​តែ​ខ្លួន​ជា​ស្រី​ប៉ុន្ដែ កញ្ញា សុជាតា មាន​ការ​តាំង​ចិត្ដ​យ៉ាង​មុត​មាំ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​ ដែល​ចង់​ក្លាយ​ជា​វិចិត្រករ​គំនូរ 3D ។

រៀន​ភាសា​អង់គ្លេស​ អ្នក​មិន​ចាំបាច់​សិក្សា​តាម​ការ​បញ្ចេញ​សំឡេង​នោះ​ទេ​ អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ ចំណង់​ចំណូល​ចិត្ដ

120510_lift11b

ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ដ អ្នក​នឹង​មិន​រៀន​វា​ជា​ដាច់​ខាត​។ ដូច្នេះ ទាំង​នេះ​គឺជា​វិធីសាស្រ្ដ​ងាយៗ​៥​យ៉ាង​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​ដ៏​មាន ​ប្រសិទ្ធភាព​ដែល​អ្នក​ពិត​ជា​ពេញ​ចិត្ដ។