Headlines:

រិះគន់ស្ថាបនា

ក្បាច់​គុន​បុរាណ​ខ្មែរ​នឹង​មិន​មាន​បញ្ហា​ទេ បើ​ទោះ​បី MMA មាន​ប្រជាប្រិយភាព​ក៏​ដោយ

20140219_06

បច្ចុប្បន្ន នេះ​យើង​សង្កេត​ឃើញ​ថា Mix Martial Art (MMA) ដែល​ប្រជាជន​ខ្មែរ​ទូទៅ​ស្គាល់​ថា ជា​កីឡា​ប្រដាល់​វាយ​ដាក់​ទ្រុង​នោះ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ ទស្សនិកជន និង​អ្នក​ដែល​ស្នេហា​វិស័យ​ប្រដាល់​ជាច្រើន។

អំពើ​ពុករលួយ​នេះ ចូលរួម​បំពាន​សិទ្ធិ​របស់​ប្រជាពលរដ្ឋ

5_Ou-Virak

លោក អ៊ូ វីរៈ ជា​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា (CCHR) និង​ជា​ស្ថាបនិក​នៃ​សម្ព័ន្ធភាព​ដើម្បី​សេរីភាព​បញ្ចេញ​មតិ​នៅ កម្ពុជា (AFEC)។ លោក​ក៏​ជា​សកម្មជន​មួយ​រូប​ដែល​បាន​ធ្វើ​កិច្ចការងារ​សិទ្ធិមនុស្ស​នៅក្នុង​ ប្រទេស​កម្ពុជា​ផង​ដែរ​។

ការ​និយាយ​ពី​សុខភាព​ផ្លូវ​ភេទ​មិន​មែន​ជា​រឿង​អាសអាភាស

131127_04

នៅ​ប្រទេស​កម្ពុជា​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​យល់​ថា ការ​និយាយ​ពី​ការ​រួមភេទ (sex) គឺ​គ្មាន​អ្វី​ក្រៅ​ពី​រឿង​អាក្រក់​នោះ​ទេ។ ដោយ​សារ​តែ​ការ​យល់​ឃើញ​បែប​នេះ​ហើយ​បាន​ជា​មាតា​បិតា​ទាំង​ឡាយ​យល់​ឃើញ​ថា ប្រធានបទ​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ​នេះ​គឺជា​រឿង​មិន​គួរ​លើក​យក​មក​ និយាយ។ ពួកគេ​មិន​ចង់​ឲ្យ​កូនៗ​របស់​គេ​ដឹង​ឮ​អំពី​បញ្ហា​នេះ​ទេ។

ដោយសារតែ​ក្រម​សីលធម៌ ភាពយន្ដ​ស្ដីពី​ការ​អប់រំ​ផ្លូវភេទ ៣.៥០ ត្រូវ​បាន​ហាម​ប្រាម​ការចាក់​ផ្សាយ?​

1

មាន​ប្រតិកម្ម​ជា​ច្រើន​ បាន​ផ្ទុះ​ឡើង​ពី​សំណាក់​យុវជន​កម្ពុជា​លើ​គេហទំព័រ​ហ្វេសប៊ុក​ចំពោះ​ការ​ សម្រេច​ចិត្ដ​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មិន​ទាន់​ផ្ដល់​សិទ្ធិ​ឲ្យ​ដាក់​បញ្ចាំង​ភាព​យន្ដ​ឯកសារ ​ស្ដីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​មាន​ចំណង​ជើង​ថា ៣.៥០ នៅ​រោង​ភាពយន្ដ​លីជែន​ក្នុង​រាជ​ធានីភ្នំពេញ​។​

បង្កើន​ការ​គោរព​ច្បាប់ បញ្ចៀស​ការ​មាក់​ងាយ​លើ​មន្ដ្រី​ប៉ូលិស​ចរាចរ

131009_05

បើ គ្រាន់​តែ​មាន​ច្បាប់​ចរាចរណ៍​និង​ប៉ូលិស​ចរាចរ​មិន​គ្រប់​គ្រាន់​នៅ ក្នុង​ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​ចរាចរណ៍​ល្អ​មួយ​នោះ​ឡើយ។ អ្វី​ដែល​ជា​កត្តា​គួប​ផ្សំ​និង​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​សីលធម៌​ របស់​អ្នក​បើកបរ​លើ​ដង ផ្លូវ​ទូទៅ ជា​ពិសេស យុវជន​ខ្វះ​ការ​យល់​ដឹង​ពី​ប្រភព និង​តម្លៃ​នៃ​សីលធម៌​របស់​សង្គម។

តើ​ពុទ្ធបរិស័ទ​អាច​ទៅ​ពិសា​បាយ​នៅ​វត្ដ​បាន​ដែរ​ឬ​ទេ?

131002_05a

ជា​រៀង​រាល់​ឆ្នាំ អំឡុង​ពេល ១៥ ថ្ងៃ នៃ​បុណ្យ​ភ្ជំបិណ្ឌ វត្ត​អារាម​ទាំង​ឡាយ ដែល​ជា​កន្លែង​ស្ងប់​ស្ងាត់​មួយ បាន​ប្រែ​ក្លាយ​ជា​ទីសក្ការ​បូជា​ដ៏​អ៊ូអរ សម្បូរ​ទៅ​ដោយ​ពុទ្ធ​បរិស័ទ​មក​ពី​គ្រប់​ទិស​ទី។

លែ្បង​ភ្នាល់​បាល់​តាម​អ៊ីនធឺណិត​កំពុង​អន្ទង​ចិត្ត​យុវជន​ឲ្យ​ភ្លើត​ភ្លើន

130911_06-07

ល្បែង​ភ្នាល់​បាល់ ជា​សកម្មភាព​ដ៏​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ​នា​សតវត្សរ៍​ទី២១​នេះ។ បើ​ទោះ​បី​ជា​វា​មាន​ការ​ពេញ​និយម​មែន​ក៏​ដោយ​ការ​ភ្នាល់​បាល់​ជា​សកម្មភាព​ មួយ​ដែល​រដ្ឋ​អំណាច​បាន​ហាម​ឃាត់។ ប៉ុន្តែ​ហេតុ​អ្វី​សព្វ​ថ្ងៃ​យុវជន​នៅ​តែ​អាច​ធ្វើ​ការ​ភ្នាល់​បាល់​បាន? ​ចម្លើយ​គឺ​មក​ពី​ពួក​គេ​ធ្វើ​ការ​ភ្នាល់​តាម​អ៊ីនធឺណិត។

តើ​ជា​របង​សាលា​រៀន ឬ​តៀម​កាហ្វេ?

130710_08b

ជាទូទៅ សាលា​រៀន​គឺជា​ទី​កន្លែង​សម្រាប់​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស ប៉ុន្ដែ​នៅ​ពេល​ដែល​ទី​កន្លែង​នោះ​ក្លាយ​ទៅ​ជា​ទី​កន្លែង​ជួប​ជុំ​លើស​ពី​ សកម្មភាព​សិក្សា​តើ​វា​ទៅ​ជា​យ៉ាង​ណា​វិញ​ដែរ?

តើ​អ្នក​ចង់​ស្រង់​ក្លិន​ឡេ ឬ​ស្បែក​ធម្មជាតិ?

130703_08b

សម្ភារ​តុប​តែង​មុខ និង​ឡេ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​សម្រស់​របស់​នារី​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​និង​ទាក់​ទាញ​។ ខ្មៅ​ដៃ​គូរ​ភ្នែក ម៉ាស្ការ៉ា ក្រែម និង​ម្សៅ​ផាត់​មុខ សុទ្ធ​តែ​ជា​វត្ថុ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​កាបូប​យួរ​ដៃ​របស់​នារី​សម័យ​ ថ្មី។

បន្លែ​ស្រស់​ស្អាត​ខ្លះ​អាច​ជា​ផ្លែ​ល្វា​ដែល​ល្អ​តែ​សម្បក​ក្រៅ

130612_08b

នៅ​តាម​ទីផ្សារ​នានា យើង​សង្កេត​ឃើញ​ថា មាន​បន្លែ​ស្រស់ៗ​គ្មាន​ស្នាម​ដង្កូវ​ចោះ​អី​បន្ដិច​ដែល​គួរ​ឲ្យ​ចង់​ញ៉ាំ​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បន្លែ​ស្រស់ៗ​ទាំង​នោះ​ផ្ទុក​នូវ​សារធាតុ​អ្វី​ខ្លះ? តើ​អ្នក​ទទួល​ទាន​បាន​គិត​ច្បាស់​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ពី​សារធាតុ​ គីមី​ក្នុង​បន្លែ​ទាំង​នោះ​ដែរ​ឬ​ទេ?

មេឃ​រក​កល់​ភ្លៀង បន្ថយ​ល្បឿន​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍

130605_06a

ស្រប​ពេល​ដែល​ពពក​ខ្មៅ​មីរ ដេរ​ដាស​ខ្យល់​ត្រជាក់​បក់​បំប៉ើង​ស្លឹក​ឈើ​ដាច់​ធ្លាក់​លើ​ដី ហើយ​តំណក់​ទឹក​តូច​ខ្ទាត​ធ្លាក់​មក​មួយ​តក់​ម្ដងៗ​ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ ​ថា មេឃ​រក​កល់​ភ្លៀង។ អ្នក​បើក​បរ​យាន​យន្ត​លើ​ដង​ផ្លូវ​គ្រប់​ប្រភេទ ជា​ពិសេស អ្នក​ជិះ​កង់​អ្នក​បើក​បរ ម៉ូតូ​ជា​ច្រើន​នៅ​គ្រប់​ច្រក​ល្ហក និង​បណ្តោយ​មហាវិថី​នានា ផ្តើម​បន្ថែម​ល្បឿន​ដើម្បី​គេច​ពី​តំណក់​ទឹក​ភ្លៀង និង​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ​រៀងៗ​ខ្លួន។

បញ្ហា​ក្លិន​ស្អុយ​ចេញ​ពី​ប្រឡាយ​លូ និង​ការ​រស់​នៅ​ក្បែរ​របស់​ប្រជា​ពលរដ្ឋ

130605_08

អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន គ្រាន់​តែ​ជិះ​កាត់​ផ្លូវ​លូ​ទឹក​ស្អុយ​តែង​តែ​ត្អូញ​ត្អែរ​ថា មាន​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​ទឹក​លូ​ទាំងអស់​នោះ​។ ចុះ​យើង​ធ្លាប់​គិត​ទេ​ថា ទម្រាំ​តែ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ផ្លូវ​លូ​ទឹក​ស្អុយ​ទៀត​នោះ តើ​ពួក​គេ​គិត​បែប​ណា?

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ចូល​ចិត្ដ​ប្រកប​របរ​តាម​គេ​ម៉្លេះ?

130508_05a

ការ​ប្រកប​អាជីវកម្ម​ដោយ​អនុវត្ដ​តាម​អ្នក​ដទៃ (ធ្វើ​តាម​គ្នា) វា​សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ប្រកប​របរ​តាម​គ្នា​នេះ​ពេល​ខ្លះ​ត្រូវ​បាន​ គេ​យក​ធ្វើ​ជា​ទ្រឹស្តី​អាជីវកម្ម មុន​សម្រេច​ចិត្ត​បើក​មុខ​ជំនួញ​អ្វី​មួយ។

សូម​​​អ្នក​រើស​អេតចាយ​ដែល​កកាយ​សំរាម​​គិត​​​ដល់​បរិស្ថាន​ផង

130501_08a

ជា​ទូទៅ យើង​សង្កេត​ឃើញ​ថា នៅ​តាម​ផ្ទះ​នីមួយៗ គេ​តែង​តែ​ប្រមូល​កាក​សំណល់​ផ្ទះ​បាយ​និង​សំរាម​ទៅ​ដាក់​ចោល​នៅ​មុខ​ផ្ទះ​ រង់​ចាំ​រថយន្ត​មក​ប្រមូល។

ផ្ទះ​សំណាក់​ក្បែរ​របង​សាលា​បង្កើន​ក្ដី​បារម្ភ​ដល់​ឪពុក​ម្ដាយ

130424_08

យើង​ធ្លាប់​តែ​ឮ​គេ​ថា ផ្ទះ​សំណាក់​ជា​ទី​កន្លែង​ប្រព្រឹត្ដ​ផ្ដេស​ផ្ដាស ប្រាស​ចាក​ប្រពៃណី​របស់​សិស្ស-និស្សិត​ឬ​គូ​សង្សារ​។ ជាក់​ស្ដែង វីដេអូ និង​រូបភាព​អាស​អាភាស​របស់​សិស្ស-និស្សិត​ជា​ច្រើន​ត្រូវ​បាន​ថត​នៅ​ក្នុង​ ផ្ទះ​សំណាក់​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ជិះ​ម៉ូតូ​ឌុប​នារី​ហៅ​ម៉ូយ​នា​ពេល​រាត្រី

130424_08a

តើ​អ្នក​ធ្លាប់​ជិះ​ម៉ូតូ លើ​ដង​វិថី​នៅ​តំបន់​ជិត​ផ្សារ​ទំនើប​សូរិយា​ទិស​ខាង​ត្បូង​នា​ពេល​រាត្រី ដែរ​ឬ​ទេ​? តើ​អ្នក​មាន​ធ្លាប់​ជួប​ប្រទះ​បទ​ពិសោធ​ហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដូច​ខ្ញុំ​ដែរ​ឬ​ទេ​?

យុវជន​កាន់​តែ​លែង​ស្គាល់​ក្បួន​ខ្នាត​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ

130410_04

បើ​រំឭក​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​ជំនាន់​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទាំង​កំលោះ​ក្រមុំ និង​ក្មេង​ចាស់ តែង​តែ​មក​ជួប​គ្នា​លេង​ល្បែង​ប្រជាប្រិយ​យ៉ាង​សប្បាយ​រីករាយ​។

ការ​កាត់​ថ្លៃ​ទំនិញ​ខ្ពស់​កប់​ពពក​ចង់​កោរ​អ្នក​ទិញ​មិន​ដាក់​ទឹក​មែន​ទេ?

130403_04

បច្ចុប្បន្ន មាន​ទំនិញ​ជា​ច្រើន​ប្រភេទ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ហើយ​ទំនិញ​នាំ​ចូល​ទាំង​នោះ​កំពុង​តែ​ទាក់​ទាញ​អតិថិជន​ជា​ពិសេស​ យុវវ័យ​យ៉ាង​ច្រើន​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ជ្រើស​រើស​ទំនិញដ៏​សម្បូរ​បែប​នោះ​អ្វី​ដែល​ជា​ បញ្ហា​ចោទ​សម្រាប់​អ្នក​ទិញ​នោះ​គឺ​តម្លៃ​ដ៏​សមរម្យ​នៅ​ពេល​ដែល​អ្នក​លក់​ ទំនិញ​មួយ​ចំនួន​កំណត់​តម្លៃ​ទំនិញ​ថ្លៃ​ហួស​ហេតុ​ពេក។

កង្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​សង្វេគ

130327_05a

ជារៀងរាល់​ថ្ងៃ​នៅ​តាម​បណ្ដា​កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​សារព័ត៌មាន​នានា ​តែងតែ​ចុះ​ផ្សាយ​អត្ថបទ​ពីគ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​រង​របួស​​ស្រាល ​ធ្ងន់ ​ឬក៏​រហូត​ដល់​​បាត់​បង់​ជីវិត​យ៉ាង​សង្វេគ​ទៀត​ផង។ ហេតុ​ដែល​បណ្តាល​ឲ្យ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ច្រើន​តែ​បណ្តាល​មក​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ និង​កង្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ។

យុវវ័យ​ចង់​ចូល​រួម​កម្មវិធី​ជាមួយ​មិត្ដភក្ដិ​ជាង​គ្រួសារ

130320_05a

ដើម្បី​ពង្រឹង​មិត្តភាព​មួយ​ឲ្យ​បាន​កាន់​តែ​រឹង​មាំ​ការ​ជប់​លៀង​ជា​ ផ្នែក​មួយ​ដែល​មិន​អាច​ចៀស​ផុត​ចំណោម​យុវវ័យ​។​ការ​ទទួល​ទាន​អាហារ​នៅ​ខាង​ ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ជា​ការ​ស្វែង​រក​ភាព​សប្បាយ​រីករាយ​ការ​ កម្សាន្ដ​របស់​ពួក​គាត់។សកម្មភាព​ជា​ទម្លាប់​រៀង​រាល់​ថ្ងៃ​ពិត​ជា​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ ​មក​ដល់​ខ្លួន​មែន​ទេ?

ស្រី​ស្អាត៖ ទាល់​តែ​ខាត់​ស្បែក​ស​ខ្ចី​ទើប​ហៅ​ថា​ស្អាត​និង​ទាន់​សម័យ​ឬ​?

130306_04

សម្រាប់​ទស្សនៈ​ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​ចូល​ចិត្ដ​និយម​ស្បែក​ពណ៌​សូកូឡា ប៉ុន្តែ​ចំពោះ​ប្រជាជន​អាស៊ី​វិញ​យើង​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ពេញ​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​សម្បុរ​ស្បែក​ពណ៌​ស។ ជា​ទូទៅ ស្រ្តី​ខ្មែរ​កើត​មក​មាន​សម្បុរ​ស្បែក​ពណ៌​សណ្តែក​បាយ​ពី​ធម្មជាតិ។

More Articles...