Headlines:

ការពេញនិយមយុវវ័យ

សងខៃ៖ យើង​បង្កើត​អ្វី​ដែល​ថ្មី យើង​មិន​ចម្លង​ពី​គេ

20140409_03

ស្រប​ពេល​មាន​ការ​រិះគន់​ពី​ភាព​អន់​ខ្សោយ​នៃ​ផ្នែក​ចម្រៀង​ខ្មែរ ដោយ​សារ​ការ​លួច​ចម្លង​ស្នាដៃ​ពី​បរទេស អ្នក​និពន្ធ​ខ្មែរ​ដែល​ទើប​តែ​ដុះ​ពន្លក​ថ្មី​មួយ​កំពុង​តែ​ខិតខំ​តាក់តែង​ និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ថ្មីៗ​ដោយ​ខ្លួន​ឯង។

អ្នក​ជំនាញ​ផ្នែក​លក់៖ រៀន​អ្វី​ក៏​អាច​ធ្វើការ​ផ្នែក​លក់​បាន​ដែរ

20140402_08

ដើម្បី អាច​បញ្ចុះបញ្ចូល​ទឹកចិត្ត​អ្នក​ទិញ​ឲ្យ​ជឿ​លើ​ផលិតផល​របស់​ខ្លួន តើ​អ្នក​លក់​ត្រូវ​មាន​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​? តើ​ការ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ទិញ ឬ​ប្រើប្រាស់​សេវាកម្ម​អ្វី​មួយ​លំបាក​យ៉ាង​ណា​?

គ្រាន់តែ​ជំនាញ​ធ្វើ​ម្ហូប​តើ​ហេតុអ្វី​ចាំបាច់​ទៅ​រៀន​ដល់​ក្រៅ​ប្រទេស?

20140402_11b

យុវជន សយ សារិន អាយុ​២៦​ឆ្នាំ ជា​និស្សិត​ខ្មែរ​ម្នាក់​ដែល​បាន​ជ្រើសរើស​ប្រទេស​អូស្ដ្រាលី​ជា​ទិសដៅ សម្រាប់​បន្ដ​ការ​សិក្សា​ក្នុង​មុខវិជ្ជា​គ្រប់គ្រង​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​មុខវិជ្ជា​ធ្វើ​ម្ហូប ក្នុង​រយៈពេល​២​ឆ្នាំ។

បទសម្ភាស​ជាមួយ​ពិធីការិនី ខៀវ សានសាណា​

20140319_05

តាម​រយៈ​កម្មវិធី «​ពេញចិត្ត ឬ​អត់​?» របស់​ទូរទស្សន៍​ម៉ាយធីវី ពិធីការិនី ខៀវ សានសាណា បាន​ទទួល​ការ គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

បទសម្ភាស​ស្ដីពី​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​ផ្ទេរប្រាក់​

20140312_08

វីង (Wing) បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ផ្ទេរ​ប្រាក់​នៅ​ ទូទាំង​ប្រទេស​។ ប្រាកដ​ណាស់ វីង​ គឺជា​ជំនួញ​បែប​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​នឹក ស្មាន​មិន​ដល់​។

បទសម្ភាស​ជាមួយ​​​អ្នក​ជំនាញ​ផ្នែក​ផលិត​អង្ករ

20140312_09

របាយការណ៍​របស់ CAMFEBA កាលពី​សប្តាហ៍​មុន​ដែល​មាន​ចំណងជើង​ថា «​វិធី​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន» បាន​ឲ្យ​ដឹង​ថា ជាង​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ឯកជន​បាន​យល់​ថា កម្មវិធី​បណ្តុះបណ្តាល និង​អប់រំ​វិជ្ជាជីវៈ​នៅ​មិន​ទាន់​បាន​បំពេញ​តម្រូវការ​របស់​សហគមន៍ ជំនួញ​នៅ​ឡើយ​ទេ។

លេស​ដ៏​ពេញ​និយម​របស់​យុវវ័យ​ដែល​ចង់​ទៅ​ជួប​គូ​ស្នេហ៍​នៅ​ទិវា​នៃ​ក្ដី​ស្រឡាញ់

20140212_07

នៅ តែ ២ថ្ងៃ ទៀត​ប៉ុណ្ណោះ ទិវា​នៃ​ក្ដី​ស្រឡាញ់ ឬ​យុវវ័យ​ហៅ​ថា ថ្ងៃ​បុណ្យ​សង្សារ​បាន​ចូល​មក​ដល់។ រៀងរាល់​ឆ្នាំ យុវវ័យ​ភាគ​ច្រើន​តែងតែ​ចេញ​ពី​ផ្ទះ​ទៅ​ណាត់​ជួប​សង្សារ ឬ​មិត្ដភក្ដិ​ដើម្បី​ដើរ​លេង​កម្សាន្ដ ឬ​ជូន​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ក៏​រហូត​ដល់​ឡើង​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​ទៀត​ផង។

កិច្ច​សម្ភាស​ជាមួយ​អ្នក​ដឹក​នាំ​រឿង «គ្រាប់​ពេជ្រ»

20140212_11

រឿង គ្រាប់​ពេជ្រ ជា​ស្នាដៃ​ថ្មី​មួយ​ដែល​បាន​ថត​ដោយ​ជនជាតិ​ខ្មែរ និង​ក្រុមហ៊ុន​ភាពយន្ត​ខ្មែរ កំពុង​តែ​ដាក់​បញ្ចាំង​ទន្ទឹម​នឹង​រឿង​បរទេស​មួយ​ចំនួន​ទៀត​នៅ​រោង​កុន​នានា ក្នុង​ទីក្រុង ភ្នំពេញ។

iDevice Band: ប្រគំ​បទភ្លេង​តាម​រយៈ iPhone & iPad

140205_10

ជា​ទូទៅ ការ​ប្រគំ​តន្ដ្រី​ដែល​បង្កើត​ជា​សំឡេង​ដ៏​ពីរោះ​រណ្ដំ​សម្រាប់​អ្នក​ចម្រៀង ច្រៀង​បន្ទរ​តាម​ចង្វាក់​ភ្លេង​ត្រូវ​គួប​ផ្សំ​ពី​ឧបករណ៍​ស្គរ អក ហ្គីតាបាស និង​ហ្គីតា សូឡូ​ជាដើម។

បទ​​សម្ភាស​​ម្ចាស់​ហាង​បង្អែម​ខ្មែរ

140115_05a

The Taste Khmer Dessert & Café ស្ថិត​នៅ​បណ្ដោយ​ផ្លូវ ៣១០ នៃ​សង្កាត់ បឹង​កេង​កង ១ ដែល​ជា​ទី​ប្រមូល​ផ្ដុំ​នៃ​ហាង​បែប​បស្ចិម​ប្រទេស បម្រើ​ជូន​ដល់​អតិថិជន​នូវ​បង្អែម​ខ្មែរ និង​ម្ចាស់​ហាង​ជា​ជនជាតិ​ខ្មែរ​ដែល​ជា​អតីត​និស្សិត​មក​ពី​ចក្រភព​ អង់គ្លេស។

យុវវ័យ​ចាប់ផ្តើម​ចាប់​អារម្មណ៍​លើ​ការ​បង្កើត Troll ថ្មីៗ

140115_08a

កន្លង​មក តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហ្វេសប៊ុក គេ​ឃើញ​មាន​ការ​បង្ហោះ​រូបភាព​រួម​បញ្ចូល​ទាំង​ការ​សរសេរ​អធិប្បាយ​ខ្លីៗ ឬ​វីដេអូ បែប​កំប្លែង ដែល​យុវជន​ភាគ​ច្រើន​ស្គាល់​ថា ជា ត្រូល (Troll)។

យុវជន​ខ្មែរ​មួយ​ក្រុម​តាំង​ចិត្ត​ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ឲ្យ​ល្បី​ទូទាំង​សកលលោក

140108_11

ក្រុម យុវជន​ខ្មែរ ដែល​មាន​សមាជិក​ចំនួន​៥​នាក់​បាន​ពួតដៃ​គ្នា​តស៊ូ​កែតម្រូវ​គំនិត ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ដែល​មាន​ឈ្មោះ​ថា Kitsnap។Kitsnap គឺជា​កម្មវិធី​ទូរស័ព្ទ ដែល​អ្នក​ប្រើប្រាស់​អាច​បង្កើត​កម្មវិធី​ផ្សេងៗ អញ្ជើញ​មិត្តភក្តិ​ចូលរួម បង្ហោះ​រូបភាព និង​វីដេអូ​ដែល​កើតឡើង​ក្នុង​កម្មវិធី​នោះ។

អាជីព​ជា​ចុងភៅ​ពិត​ជា​មិន​អន់​សោះ​ឡើយ

140108_08a

តើ​អ្នក​យល់​យ៉ាង​ណា​ពេល​ដែល ឮ​ពី​អាជីព​ជា​ចុងភៅ? មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​គិត ឬ​ក៏​កំពុង​គិត​ថា អាជីព​ជា​អ្នក​ចំអិន​ម្ហូប​ជា​អាជីព​សម្រាប់​ស្ត្រី​មេផ្ទះ និង​មិន​អាច​ផ្គត់​ផ្គង់​ជីវភាព​បាន​ទេ ហេតុ​នេះ​ហើយ​ទើប​មិន​សូវ​ឃើញ​មាន​យុវជន​ច្រើន​ទេ​ដែល​ចង់​ចាប់​យក​មុខ​ ជំនាញ​នេះ។

Cambo Headbanger ព្យាយាម​ជួយ​ជំរុញ​តន្ត្រី​រ៉ុក ខ្មែរ

131218_09a

អំឡុង​ទសវត្សរ៍ ទី៥០ គឺជា​រយៈ​ពេល​នៃ​ការ​ចាប់​បដិសន្ធិ​ចម្រៀង​រ៉ុក​ខ្មែរ និង​ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ខ្មែរ។

បទសម្ភាស​ជាមួយ​អ្នក​ជំនាញ​ចិត្ដសាស្ដ្រ​ចំពោះ​អ្នក​ចូលចិត្ដ​លេង​ហ្វេសប៊ុក

5_Brak-Thida

លោកវេជ្ជបណ្ឌិត យឹម សុបត្រា នាយក​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ដ​សាន់​រ៉ាយ ចូល​ខ្លួន​មក​បកស្រាយ​បញ្ហា​មួយ​ចំនួន​ជុំវិញ​ការ​ប្រើប្រាស់​បណ្ដាញ សង្គម​ហ្វេសប៊ុក​ដែល​ទាក់ទង​នឹង​ផ្លូវ​ចិត្ដ

អ្នក​ជិះ Skateboard ដ៏ល្បី​បំផុត​ជំរុញ​ទឹកចិត្ត​យុវជន​ខ្មែរ​លើ​ទីលាន Skate board

10_Tony-Hawk

លោក Tony Hawk អ្នក​ជិះ​ស្គី​ជាជនជាតិ​អាមេរិក​ដ៏អស្ចារ្យ និង​ជា​វីវបុរស​ក្នុង​វីដេអូហ្គេម បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ ព្រហស្បតិ៍​កន្លង​ទៅ​នេះ​។

អារី ហ្គន​លេងស្ទីល​ហ៊ីបហប​អម​ដោយ​ម៉ូតូ​ធំ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍

131113_10a

ជាមួយ​នឹង​ស្ទីល ហ៊ីបហប ដែល​មាន លក្ខណ​ពិសេស​ពី​អ្នកដទៃ អារី ហ្គន ហៅ អារី ទទួល​បាន​ភាព​ល្បីល្បាញ​ដោយសារ​តែ​ទេពកោសល្យ​នៃ​ការ​រាំ និង​របៀប​តុបតែង​ខ្លួន របស់​នាង។

អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​មិន​អាច​បំភ្លេច​បាន​តាម​រយៈ​ស្ទីល​រូបភាព​មុន​អាពាហ៍​ពិពាហ៍

131106_12

ការ ថត​រូប​អនុស្សាវរីយ៍​មុន​ពេល​រៀប​មង្គលការ​កំពុង​តែ​អន្ទង​ចិត្ដ​យុវវ័យ ដែល​ត្រៀម​រៀបចំ​ពិធី​សិរី​មង្គល​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

​ស្ដ្រី​ខ្មែរ​ទើប​រៀប​ការ​មាន​សំណាង​ជាប់​ឆ្នោត​ទៅ​រស់​នៅ អាមេរិក

131106_11

អ្នក​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ដូចជា​បាន​គាស់​យក​កំណប់​មហាសាល​ជា​មនុស្ស​ ឆ្អឹង​អណ្ដែត។ យ៉ាង​ណា​មិញ ឆ្នោត​ដែល​បាន​លើក​ឡើង​នេះ​វា​មិន​មែន​ជា​កន្ទុយ​លេខ​ឡើយ​ប៉ុន្ដែ​វា​ជា​ ឆ្នោត​ផ្សង​សំណាង​ទៅ​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​តាម​រយៈ​កម្មវិធី Diversity Immigrant Visa (DV)។

អាជីវកម្ម​លក់​ទឹក​ក្រូច​ថ្លុង​ស្រស់​កំពុង​តែ​ពេញ​និយម​ចំពោះ​យុវវ័យ

131030_07a

កន្លង​មក អាជីវកម្ម​ខ្នាត​តូច ដូចជា​ការ​លក់​ទឹក​ដូង ចាហួយ​ដូង តែ​បៃតង ទឹក​ក្រូច​ស្រស់ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មិត្ត​យុវវ័យ​ជាច្រើន។ ប៉ុន្ដែ ថ្មីៗ​នេះ ការ​លក់​ទឹក​ក្រូច​ថ្លុង​ស្រស់​កំពុង​តែ​ក្លាយ​ទៅ​ជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កញ្ញា សេម រ៉ុកខើរ​ចូលចិត្ដ​ស្ទីល​រ៉ុក​ដែល​ឆ្លុះបញ្ចាំង​ពី​អត្ដចរិត​ខ្លួនឯង

131030_12

កញ្ញា សេម រ៉ុកខើរ​វ័យ​២២​ឆ្នាំ ជា​អ្នកចម្រៀង​នៅក្នុង​ក្រុម​No Forever ចូលចិត្ដ​តុបតែង​ខ្លួន​បែប​រ៉ុក។ ជាធម្មតា កញ្ញា​ចូលចិត្ដ​ពាក់​អាវយឺត ខោ​ខូវប៊យ​ស្បែកជើង​ប៉ាតា​អាវក្រៅ​មូរដៃ​នាឡិកា​ធំ​និង​គ្រឿង​តុបតែង​កាយ​ ដែល​ស័ក្ដិសម​នឹង​នារី​រ៉ុក​ជាពិសេស សក់​ខ្លី។

More Articles...