
ស្រ្តីម្នាក់កំពុងអង្គុយលាងអង្ករដាំបាយ ដោយមានកូនស្គមកំព្រឹងស្លៀកខោរយីករយាកម្នាក់ ឈរកាន់វែកបាយនៅតាមចិញ្ចើមផ្លូវដីហុយបែកសំពោងមួយ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីចុងសប្តាហ៍មុន។

ស្រ្តីម្នាក់កំពុងអង្គុយលាងអង្ករដាំបាយ ដោយមានកូនស្គមកំព្រឹងស្លៀកខោរយីករយាកម្នាក់ ឈរកាន់វែកបាយនៅតាមចិញ្ចើមផ្លូវដីហុយបែកសំពោងមួយ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីចុងសប្តាហ៍មុន។

រ៉ុក្កែត Shenzhou-10 របស់ចិន បានផ្ទុះចេញពីមជ្ឈមណ្ឌលអវកាសជីវក្វាន ក្នុងតំបន់វាលខ្សាច់កូប៊ី តំបន់ជីវក្វាន ភាគពាយព្យនៃខេត្តកានស៊ូ កាលពីថ្ងៃទី១២ មិថុនា។

បុរសម្នាក់លីចបដើរមើលថែថ្នាលសំណាប។ បុរសម្នាក់ទៀតដឹកគោទៅកាន់ទីវាលឲ្យស៊ីស្មៅ បន្ទាប់ពីភ្ជួររាស់រួច និងក្មេងប្រុសម្នាក់ កំពុងជិះក្របីឲ្យស៊ីស្មៅនៅទីវាលព្រៃរបោះមួយ។

កុំព្យូទ័រ Iconia W3 របស់ក្រុមហ៊ុន Acer ដែលបានដាក់តាំងបង្ហាញក្នុងសនិ្នសីទសារព័ត៌មានមួយនៅទីក្រុងតៃប៉ិ មុនពេលប្រារព្ធពិធីតាំងពិព័រណ៍ពាណិជ្ជកម្មកុំព្យូទ័រ កាលពីថ្ងៃទី៣ ខែមិថុនា។

ប្រាសាទអង្គរវត្តដែលជាព្រលឹងរបស់ជាតិខ្មែរមិនអាចកាត់ថ្លៃបាននោះ ត្រូវបានជើងខ្លាំងសេដ្ឋកិច្ចជប៉ុនយកទៅច្នៃសូនពីដីខ្សាច់ដើម្បីដាក់តាំងបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាពីភាពអស្ចារ្យនៃអច្ឆរិយវត្ថុនេះនៅក្នុងសារមន្ទីរមួយឈ្មោះថា Tottori នៅតំបន់ Chugoku៕ គឹមសឿន

រថយន្តធុនតូច Nano ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Tata Motors Ltd ត្រូវបានដាក់តាំងបង្ហាញនៅក្នុងបន្ទប់តាំងបង្ហាញរថយន្ត របស់ក្រុមហ៊ុនចែកចាយរថយន្ត Prabhadevi Concorde Motors India នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

អាកាសធាតុស្អុះស្អាប់ ភ្លៀងផ្គររន្ទះបានកើតមានស្ទើររាល់ថ្ងៃ ក្នុងរដូវវស្សាមកដល់ នៅតាមតំបន់នានាក្នុងប្រទេស។ រាជធានីភ្នំពេញនាសប្តាហ៍នេះ ក៏ទទួលរងអាកាសធាតុបែបនេះដែរ។

កសិករ មួន សាវី អាយុ ៤២ ឆ្នាំ រស់នៅភូមចំបក់មាស សង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងស្រោចដំណាំស្ពៃ នៅចម្ការក្បែរផ្ទះ ដែលដាំជាអាជីវកម្មលក្ខណៈគ្រួសារ។

ស្ត្រីម្នាក់នេះរស់នៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង កំពុងមមាញឹកដាក់ហាលអាចម៍គោដើម្បីដុតចម្អិនអាហារជំនួសអុស។

ឡានដឹកកំណាត់ឈើកំពុងបើកឆ្លងកាត់ផ្លូវលំបែកភក់ នៅច្រកព្រំដែន ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ទឹកដីវៀតណាមកាលពីថ្ងៃអាទិត្យ។

ម៉ាស៊ីនកំពុងបោះពុម្ពក្រដាសប្រាក់ដុល្លារថ្មីនៅការិយាល័យបោះពុម្ព កាលពីថ្ងៃទី២០ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

យន្តហោះត្រូវបានដាក់បង្ហាញនៅក្នុងទីធ្លាតាំងបង្ហាញក្នុងឱកាសពិព័រណ៍ និងសន្និសីទអាជីវកម្មអាកាសចរណ៍អឺរ៉ុប (European Business Aviation Convention & Exhibition) ប្រចាំឆ្នាំ២០១៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២១ ខែឧសភា៕ រូបថត AFP

អ្នកលក់ចង្រិតបំពងកំពុងឈរលក់ឲ្យអ្នកធ្វើដំណើរនៅលើស្រឡាងចម្លង អ្នកលឿង។ អ្នកលក់ចង្រិតត្រូវឆ្លងស្រឡាងទៅមកដើម្បីលក់ឲ្យអ្នកធ្វើដំណើរ។

អ្នកភូមិចាក់ត្រឡោក ក្នុងឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងដងទឹកអណ្តូងមុជ កាលពីថ្ងៃអាទិត្យ និងទិដ្ឋភាពផ្ទះរយីករយាក របស់អ្នកភូមិជនបទមួយនេះ ដែលមើលទៅគួរឲ្យសង្វេគ។ ទឹកអណ្តូងលូនេះ មិនមែនគ្រាន់តែសម្រាប់មុជមួយមុខនោះទេ វាក៏សម្រាប់ផឹក និងចម្អិនម្ហូបអាហារផងដែរ។

បុរសចំណាស់ម្នាក់កំពុងធ្វើទូកនៅមាត់ទន្លេសេសាន ក្នុងឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីខែមុន។ ទូកគឺជាមធ្យោបាយសម្រាប់ធ្វើដំណើរ ឬដឹកជញ្ជូនអីវ៉ាន់ដ៏ពេញនិយមមួយរបស់អ្នករស់នៅតាមដងទន្លេ។ ទូកក៏ត្រូវបានគេប្រើសម្រាប់ការនេសាទផងដែរ។ រូបថត ម៉ៃ វីរៈ

កាលពីម្សិលមិញ ទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ីបានឲ្យដឹងថា អតិផរណាបានធ្លាក់ចុះមកនៅត្រឹម៥,៥៧ភាគរយកាលពីខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះតម្លៃមាស និងម្ហូបអាហារ៕

សមាជិកនៃទីបញ្ជាការកម្លាំងពិសេសកងទ័ពម៉ិកស៊ិក ធ្វើសមយុទ្ធប្រយុទ្ធក្នុងក្រុង ដែលគាំទ្រដោយរថពាស ដែកនៅឯជំរំយោធា 37-B នៅរដ្ឋតេម៉ាណាត្លា កាលពីថ្ងៃទី១ ឧសភា។

យន្តហោះរបស់ក្រុមហ៊ុន Japan Airlines (JAL) ចតនៅព្រលានយន្តហោះហាណេដាក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ស្ត្រីបរទេសម្នាក់កំពុងពិនិត្យស្ត្រីអ្នកតវ៉ាដីធ្លី ម្នាក់ដែលសន្លប់ នៅកណ្តាលផ្លូវ បន្ទាប់ពីមានការប្រតាយប្រតប់គ្នាក្តៅគគុក រវាងអ្នកភូមិបឹងកក់ បុរីកីឡា ជាមួយប៉ូលិស នៅមុខទីស្នាក់ការគណបក្សប្រជាជន និងនៅក្បែរភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ។

បុរសម្នាក់កំពុងអាំងគោ នៅមុខហាងមួយក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីសប្ដាហ៍មុន។ គោអាំង គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

សកម្មជនស្ត្រីនៃសហគមន៍បឹងកក់ កាលពីម្សិលមិញ បាននាំគ្នាធ្វើការតវ៉ារកដំណោះស្រាយទីជម្រក មុខផ្ទះនាយករដ្ឋមន្ត្រី ខណៈដែលដីធ្លីធ្លាប់រស់នៅត្រូវរឹបអូសដោយពុំមានផ្តល់សំណង។ ប៉ុន្តែ មិនត្រឹមតែគ្មានដំណោះស្រាយទេ ពួកគាត់ត្រូវបានបង្ក្រាបទៀតផង។