ភ្ញៀវទេសចរ កំពុងបំពេញសំណុំបែបបទ នៅមុខរោងប្រក់ស្បូវ ដែលមានសមត្ថ-កិច្ចខ្មែរចំនួន ៣ ស្ថាប័ន គឺកាំកុងត្រូល គយ និងប៉ូលិសសេដ្ឋកិច្ច និងភ្ញៀវទេសចរកំពុងបំពេញសំណុំបែបបទ នៅក្រោមកៅស៊ូតង់ របស់ប៉ូលិសអន្តោប្រវេសន៍ដើម្បីចូលទៅក្នុងទឹកដីថៃ នៅច្រកព្រំដែនអន្តរជាតិជាំសាង៉ាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីចុងសប្តាហ៍មុន។ មន្ត្រីប៉ូលិសនៅទីនេះ បាននិយាយថា ថៃមិនអនុញ្ញាតឲ្យកម្ពុជា សង់ការិយាល័យសមរម្យ ឬធ្វើការជួសជុលរោងប្រក់ស្បូវនេះឲ្យបានល្អប្រសើរជាងនេះនោះទេ បើទោះបីទីនេះ ជាទឹកដីកម្ពុជាក្តី។ រោងប្រក់ស្បូវនេះ មានចម្ងាយប្រមាណ ៥ ម៉ែត្រពីតំបន់ស និងប្រមាណ ៤០ ម៉ែត្រពីប៉ុស្តិ៍ព្រំដែនថៃ។ រូបថត ហេង ជីវ័ន
ភ្នំពេញ ប៉ុស្តិ៍







