
កូននេន វ័យក្មេងជាច្រើនអង្គ និមន្តចូលទៅឆាន់ចង្ហាន់នៅលើសាលាឆាន់ ក្នុងវត្តអង្គមៀន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងពិធីបុណ្យកឋិនទានមួយ កាលពីថ្ងៃអាទិត្យ។ នៅតាមទីជនបទ ប្រជាពលរដ្ឋជាច្រើន និយមឲ្យកូនប្រុសរបស់ខ្លួនទៅបួសជាសង្ឃទាំងនៅវ័យក្មេង។ ការបួសជាសង្ឃត្រូវគេជឿថា អាចជួយចម្លងឪពុកម្តាយពីអំពើបាបផ្សេងៗ និងក៏ដើម្បីរៀនសូត្រ លត់ដំខ្លួនផងដែរ។ រូបថត មិនា
ភ្នំពេញ ប៉ុស្តិ៍







