ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ព័ត៌មានជាតិ

លោក ហ៊ុន សែន​គំរាម​ប្តឹង​មន្ត្រី​គណបក្ស​ប្រឆាំង

130620_02c

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​គំរាម​ប្តឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​និយាយ​ថា ភាព​ចម្រូង​ចម្រាស​ជុំវិញ​ស្រ្តី​ដែល​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង ជា​រឿង​ប្រឌិត​ឡើង ដោយ​គណបក្ស​ប្រជាជន​នោះ។

ឃាត់​ខ្លួន​ជន​បរទេស​បងាំ្ខង​ធ្វើ​ទារុណកម្ម​ខែ្មរ

130620_01

សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហនុ​បាន​ចាប់​ខ្លួន​ជន​ជាតិ​រុស្ស៊ី ពីរ​នាក់ និង​បុរស​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់ និង​ធ្វើ​ទារុណកម្ម​លើ​បុរស​កម្ពុជា​ម្នាក់ ព្រោះ​តែ​ចោទ​ថា​លួច​ទ្រព្យ​សម្បតិ្ត​ពួក​គេ។

នាយក​រដ្ឋ​មន្ត្រី​សុំ​ឲ្យ​កម្មករ​បញ្ឈប់​កូដកម្ម

130620_02a

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ​បាន​អំពាវនាវ​ទៅ​កម្មករ​ប្រមាណ ៥០​ម៉ឺន​នាក់​ក្នុង​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​ចៀស​ពី​ការ​ធ្វើ​កូដកម្ម​ដែល ​អាច​នឹង​ធ្វើ​ឲ្យ​បាត់បង់​អាជីវកម្ម​របស់​ម្ចាស់​រោងចក្រ​ងាក​ទៅ​ប្រទេស​ ដទៃ។

អតីត​អ្នក​សំបុក​ចាប​បារម្ភ​ខ្លាច​ត្រូវ​បណ្តេញ​ចេញ​ជា​ថ្មី

130620_04

អតីត​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ភូមិ​សំបុកចាប​ក្នុង​ សង្កាត់​ទន្លេ​បាសាក់ ឲ្យ​ទៅ​រស់​នៅ​ភូមិ​អណ្ដូង សង្កាត់​គោករកា កាល​ពី​ជាង​៧​ឆ្នាំ​មុន​បាន​សម្ដែង​ក្ដី​កង្វល់ អំពី​ការ​បណ្ដេញ​ចេញ​ជា​ថ្មី​ទៀត​បន្ទាប់​អាជ្ញាធរ​សង្កាត់​នេះ នៅ​តែ​បន្ត​ចាត់​ទុក​ពួក​គាត់​ជា​ជន​អនាធិបតេយ្យ​រស់​នៅ​លើ​ដី​រដ្ឋ។

ស្រី​កំណាន់​នៅ​តែ​ត្រូវ​យក​ទៅ​ធ្វើ​ជា​របៀបវារៈ​នយោបាយ

130620_07

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​នូវ​បទ​សម្ភាស ជាមួយ​នឹង​អ្នក​ស្រី កែវ សុផាន់ណារី ស្រ្តី​ដែល​ត្រូវ​បាន​គេ​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កោះកុង​ចូល​ដល់​ថ្ងៃ​ទី៣

130620_06

តំណាង​ប្រជា​ពលរដ្ឋ​ជាង ១០០នាក់​មក​ពី​សហគមន៍​ចំនួន ៦ ក្នុង​ស្រុក​ពីរ នៃ​ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ចិន Union Develoment Group Co.,Ltd និង លោក ហេង ហ៊ុយ បាន​បន្ត​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កោះកុង​ចូល​ដល់​ថ្ងៃ​ ទី៣ ដើម្បី​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់។

បក្ស​ប្រឆាំង​រង​ការ​ចំអក​រឿង​ប្រកាន់​ជាតិ​សាសន៍

កណ្តាលៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ម្សិលមិញ​បាន​ចំអក​តប​នឹង​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ដែល​ថា មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​វៀតណាម​ចំនួន​ ៤,៥​ លាន​នាក់​កំពុង​រស់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​បាន​គំរាម​បញ្ជូន​សារ​សំឡេង​«ប្រកាន់​ជាតិ ​សាសន៍» នេះ ទៅ​ស្ថានទូត​បរទេស​នៅ​រាជធានី​ភ្នំពេញ។

សាក្សី​ថា ខ្លួន​បាន​ដឹង​ពី​ផែនការ​ជម្លៀស​ប្រជាជន​ពី​ទីក្រុង

ភ្នំពេញៈ អតីត​អ្នក​ឡើង​ត្នោត​លោក នូ ម៉ៅ បាន​ផ្តល់​សក្ខីកម្ម នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ​ថា សូម្បី​តែ​លោក​ជា​«មនុស្ស​សាមញ្ញ​ម្នាក់​» ក៏​បាន​ដឹង​អំពី​ផែនការ​មេ​នៃ​ការ​បោស​សម្អាត​ទីក្រុង​នានា​ក្នុង​ប្រទេស​ កម្ពុជា​យ៉ាង​ច្បាស់​មុន​ពេល​ការ​ដួល​រលំ​ទីក្រុង​ភ្នំពេញ​ឆ្នាំ​១៩៧៥។

មន្ត្រី​យោធា​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​សែនសុខ

ភ្នំពេញៈ មន្ត្រី​យោធា​បម្រើការ​នៅ​ក្រសួង​ការពារ​ជាតិ​ម្នាក់​ត្រូវ​ចាប់​ខ្លួន​កាល​ ពី​ថ្ងៃ​ម្សិលមិញ​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ពាក់​ព័ន្ធ​នឹង​ការ​គំរាម​កំហែង​សម្លាប់​កង​សន្តិសុខ​ម្នាក់​ដោយ​ប្រើ​អាវុធ ​គ្មាន​ច្បាប់​អនុញ្ញាត​និង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ភ្នំពេញ​ដើម្បី​ ធ្វើការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ថ្នាំ​ជក់​នៅ​តែ​បង្ក​គ្រោះថ្នាក់​បើ​ទោះ​បី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​ហាម​ឃាត់

130620_08a

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​អង្គារ​ថា នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​ទៅ ក្រសួង​សុខាភិបាល បាន​ចេញ​លិខិត​ព្រមាន​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់ ទៅ​កាន់​ក្រុមហ៊ុន​ថ្នាំ​ជក់​ធំៗ​ចំនួន ១២ ខណៈ​ដែល​តួលេខ​នៃ​អ្នក​ស្លាប់ ដែល​បណ្តាល​មក​ពី​ជំងឺ បង្ក​ឡើង​ដោយ​ថ្នាំ​ជក់​នៅ​តែ​មាន​ចំនួន​ខ្ពស់​នៅ​ឡើយ​នៅ​កម្ពុជា។

អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​ធ្លាក់​ចុះ​៨៥ %

130620_08b

យោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ (CNM) បាន​ឲ្យ​ដឹង​ថា ករណី​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់ បាន​ធ្លាក់​ចុះ ៨៥​ភាគរយ នៅ​ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ។

៦ខែ​ដើម​ឆ្នាំ​នេះ​បទ​ល្មើស​កើត​លើ​អ្នក​ទេសចរ​កើន​៩៨​ករណី

5_story_1NEW

ភ្ញៀវ​ទេសចរ​ដែល​រងគ្រោះ​ក្នុង​អំពើ​លួច ឆក់ ប្លន់ បង្ក​ទំនាស់ ឆបោក និង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ​បាន​កើត​ឡើង​ចំនួន​៣៩៦​ករណី​បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ​មុន គឺ​កើន​ឡើង​ចំនួន​៩៨​ករណី។

អតីត​ក្រុម​គ្រួសារ​កង​ទ័ព​ខ្មែរ​ក្រហម​នៅ​កែប​ថា​ទាហាន​រំលោភ​យក​ដី​ពួក​គាត់

130620_10a

ពលរដ្ឋ​ខេត្ត​កែប​២៦​គ្រួសារ​ជា​អតីត​គ្រួសារ​កង​ទ័ព​ខ្មែរ​ក្រហម​បាន​ចោទ​ ប្រកាន់​កង​យោធា​ខេត្ត​កំពត​ថា ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ទន្រ្ទាន​កាន់​កាប់​និង​លួច​លក់​ដី​ពួក​គាត់​ ដែល​រដ្ឋ​ចែក​ឲ្យ​ជាង​៥៨​ហិកតា​នៅ​ក្នុង​ភូមិ​ត្រពាំង​ព្រីង​ខាង​ជើង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត។

៧នាក់​ត្រូវ​តុលាការ​កាត់​ទោស​ករណី​គ្រឿង​ញៀន

130620_09

សាលា​ដំបូង​ភ្នំពេញ បាន​បើក​សវនាការ​កាត់​ទោស​ជន​ជាប់​ចោទ​៧នាក់​ក្នុង​នោះ​មាន​ស្ត្រី​ពីរ​នាក់ ​ផង​ពី​បទ​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន នៅ​ខណ្ឌ​ទួលគោក ក្នុង​ឆ្នាំ ២០១២ កាល​ពី​ថ្ងៃ​ពុធ។

រឿង​ឃាតកម្ម​នៅ​តាកែវ​ឧទ្ធរណ៍​តម្កល់​ទោស​ជន​ជាប់​ចោទ

130620_10b

សាលា​ឧទ្ធរណ៍​កាល​ពី​ម្សិលមិញ បាន​ប្រកាស​តម្កល់​សាលក្រម ដាក់​ទោស​ជន​ជាប់​ចោទ​៥នាក់ ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ក្នុង​ឆ្នាំ ២០១១ របស់​សាលា​ដំបូង​ខេត្ត​តាកែវ ដែល​សម្រេច​ដាក់​ឃុំ​ពី​១៥ឆ្នាំ​ដល់​មួយ​ជីវិត​ទុក​ជា​បាន​ការ​ដដែល។

ពលករ​ខ្មែរ​រងគ្រោះ ៦នាក់​ត្រូវ​បញ្ជូន​មក​ពី​ម៉ាឡេស៊ី​ថ្ងៃ​នេះ

ភ្នំពេញៈ ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៦​នាក់ នឹង​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ។

សមត្ថកិច្ច​ឃាត់​ខ្លួន​ប្រពន្ធ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​ប្តី

តាកែវៈ ស្រ្តី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​ទ្រាំង ចាប់​ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពី​បទ​សង្ស័យ​ថា ជាប់​ពាក់​ព័ន្ធ​រួម​គំនិត​ធ្វើ​ឃាត​ប្តី​បន្ទាប់​ពី​កូន​ប្រុស​អាយុ​១៤​ ឆ្នាំ បាន​រត់​រួច​ទាំង​ចំណង​មក​រក​អ្នក​ភូមិ​ឲ្យ​ជួយ ខណៈ​ឃើញ​បុរស​បី​នាក់​រួម​ដៃ​នឹង​ម្តាយ​ទាក់​ក​ឪពុក​ចង​នឹង​ធ្នឹម ផ្ទះ​សម្លាប់​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា នៅ​ភូមិ​ព្រៃផ្តៅ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តាកែវ។

អតីត​សង្ឃ​ជាប់​ចោទ​ធ្វើ​ឃាត​ចៅ​អធិការ​ជាប់​គុក​១៥​ឆ្នាំ​ដដែល

ភំ្នពេញៈ អតីត​សង្ឃ​វត្ត​ស្រះរង្សី ពី​ម្សិលមិញ ត្រូវ​សាលា​ឧទ្ធរណ៍ ប្រកាស​សាល​ដីកា​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម​ទុក​នៅ​ដដែល​ក្រោម​ ការ​ចោទ​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​នៅ​ក្នុង​ឆ្នាំ​២០១០។