សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ការ​ទទួល​ស្គាល់​ភេទ​ទី៣​កាន់​តែ​ទូលាយ



121116_06
ប៉ុប​ពី តា​រា​សម្តែង​ភេទ​ទី ៣ ដែល​បាន​កែ​ភេទ​របស់​ខ្លួន​ពី​ប្រុស​ទៅ​ស្រី​​​។ រូបថត សហ​ការី

សហគមន៍​ជាច្រើន​នៅ​សហរដ្ឋ អាមេរិក បាន​ទទួល​យក​បុរស និង​ស្រី្ត​ភេទ​ទី ៣។ អង្គការ Long Beach Lesbian & Gay Pride Festival & Parade បាន​ក្លាយ​ជា​អង្គការ​ធំ​បំផុត​ទី ៣ នៅ​សហរដ្ឋ​អាមេរិក ដែល​ឥឡូវ​នេះ​ ទាក់ទាញ​អ្នក​ចូល​រួម​ជាង ៧៥០០០ នាក់ ក្នុង​ពិធី​មួយ រយៈ​ពេល​ពីរ​ថ្ងៃ នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា។

កាល​ពី​សប្តាហ៍​មុន ការ​បោះឆ្នោត​ប្រធានាធិបតី គឺជា​លើក​ទី ១ ដែល​អ្នក​បោះឆ្នោត បាន​អនុម័ត​វិធានការ​ដែល​ផ្តល់​ភាព​ស្រប​ច្បាប់ ដល់​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ទី ៣ ក្នុង​រដ្ឋ​ចំនួន ៩។ ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នៃ​មតិ​សាធារណៈ កំពុង​គាំទ្រ​បុព្វហេតុ​របស់​មនុស្ស​ភេទ​ទី ៣ ខណៈ​ដែល​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ទម្លាប់​ទៅ​នឹង​អាពាហ៍​ពិពាហ៍ រវាង​មនុស្ស​ភេទ​ទី ៣ ប៉ុន្តែ នេះ​នៅ​តែ​ជា​បញ្ហា​នៃ​វិវាទ ព្រោះ​ចំពោះ​ព្រះវិហារ​សាសនាគ្រិស្ត និង​សាសនាគ្រិស្ត​និកាយ​កាតូលិក បាន​បេ្តជ្ញា​ការពារ​អាពាហ៍​ពិពាហ៍​ពី​ធម្មជាតិ។ បុរស​ភេទ​ទី ៣ ឬ​ស្រ្តី​ភេទ​ទី ៣ ជា​បុគ្គល​ដែល​ចូល​ចិត្ត​ភេទ​ដូច​គ្នា។

ការ រើសអើង​ភាគ​ច្រើន ចំពោះ​មនុស្ស​ភេទ​ទី ៣ គឺ​ផ្អែក​លើ​រឿង​មិន​ពិត ដែល​ប្រជាជន​ជឿ​ជាក់​។ ឧទាហរណ៍ ជំងឺ​អេដស៍​ជា​ជំងឺ​មនុស្ស​ភេទ​ទី ៣។ ជំងឺ​អេដស៍​បង្ក​ដោយ​វីរុស ហើយ​វីរុស​ឆ្លង​មនុស្ស​គ្រប់​រូប ដោយ​មិន​គិត​ពី​ភេទ​របស់​ពួក​គេ​ឡើយ។ ឧទាហរណ៍​មួយ​ទៀត​ គឺ​​មនុស្ស​ភេទ​ទី ៣ មាន​បញ្ហា​ផ្លូវ​ចិត្ត។ ក្នុង​ឆ្នាំ ១៩៧៣ សមាគម​ចិត្ត​សាស្រ្ត​អាមេរិក បាន​ឲ្យ​ដឹង​ថា ភេទ​ទី៣ មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​ទេ​ ហើយ​ក្នុង​ឆ្នាំ ១៩៩០ អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ដក​ភេទ​ទី ៣​ ចេញ​ពី​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត។ ច្បាប់​កម្ពុជា​ចែង​ថា មនុស្ស​ភេទ​ទី ៣ មាន​សិទិ្ធ​ទាំង​អស់​ដូច​បុគ្គល​ដទៃ​ទៀត​ផង​ដែរ។ ប៉ុន្តែ​អាពាហ៍​ពិពាហ៍​រវាង​មនុស្ស​ភេទ​ទី ៣ ត្រូវ​បាន​ហាម​ឃាត់។ ច្បាប់​សិទិ្ធ​មនុស្ស​អត់ឱន​ដល់​អាកប្បកិរិយា​របស់​បុរស​ភេទ​ទី ៣ ប្រសិន​បើ​វា​មិន​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​គ្រួសារ​ជា​ប្រពៃណី​នោះ​ទេ។ មាន​សម្ពាធ​ក្នុង​សង្គម​កម្ពុជា ត្រូវ​រៀបការ និង​មាន​កូន​ ដែល​បន្ថែម​ពី​លើ​ការ​លំបាក​ដែល​បុរស​ភេទ​ទី៣ ត្រូវ ប្រឈម​ក្នុង​ការ​ព្យាយាម​លាក់​បាំង​ភេទ​របស់​ខ្លួន​។

ក្នុង​រាជធានី​ ភ្នំពេញ សហគមន៍​មនុស្ស​ភេទ​ទី ៣ (LGBT) កាន់​តែ​បើក​ចំហ​ថែម​ទៀត​។ ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក ការ​ដើរ​ក្បួន​មោទនភាព LGBT ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​អបអរ​មោទនភាព​របស់​មនុស្ស​ភេទ​ទី ៣។ បារ៍​មនុស្ស​ភេទ​ទី ៣ ដូចជា Blue Chilli និង Rainbow បាន​ទាក់ទាញ​សហគម៍​មនុស្ស​ភេទ​ទី ៣ ឲ្យ​ចូល​រួម​ក្នុង​សង្គម និង​ជា​សាធារណៈ​។ មួយ​ទៀត​ គឺ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ដូច​ជា Facebook ជា​កន្លែង​ដែល​ការ​ទំនាក់​ទំនង​ដំបូង​បាន​ចាប់​ផ្តើម​។ ប៉ុន្តែ មនុស្ស​ភេទ​ទី ៣ នៅ​តំបន់​ជន​បទ ជា​ញឹកញាប់ ទទួល​រង​ការ​រើស​អើង ការ​គំរាម​កំហែង ហើយ​សិទិ្ធ​របស់​ពួក​គេ​ត្រូវ​បាន​រំលោភ​។ ​គម្រោង​អត្ត​សញ្ញាណ​យេនឌ័រ និង​ភេទ​នៃ​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា មាន​គោល​បំណង​ផ្តល់​អំណាច​ដល់​ប្រជាជន​កម្ពុជា​ភេទ​ទី ៣ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន និង​ការ​សម្រប​សម្រួល ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម និង​បុគ្គល​បង្កើត​បណ្តាញ​ប្រកប​ដោយ​ប្រសិទ្ធភាព ផ្តល់​ការ​បណ្តុះ​បណ្តាល ដើម្បី​កត់ត្រា ករណី​រំលោភ​បំពាន​ដែល​កើត​ឡើង និង​គាំទ្រ​ការ​តស៊ូ​មតិ​ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា ​មនុស្ស​ភេទ​ទី ៣ មាន​សិទិ្ធ​ដូច​អ្នក​ដទៃ​ទៀត​ដែរ។ ខ្ញុំ​បាន​ហូប​អាហារ​ថ្ងៃ​ត្រង់​ ជាមួយ​នឹង​បុរស​វ័យ​ក្មេង​ម្នាក់​ ដែល​ប្រាប់​រឿង​រ៉ាវ​របស់​ខ្លួន អំពី​ការ​ក្លាយ​ជា​បុរស​ភេទ​ទី ៣។ គ្រួសារ​របស់​គាត់​ បាន​កាត់​កាល​គាត់​ចោល ហើយ​គាត់​បង្ខំ​ចិត្ត​ត្រូវ​រស់​នៅ​តាម​ផ្លូវ​ដោយ​ខ្លួនឯង​។

ចាក​ឆ្ងាយ​ពី​មនុស្ស​ដែល​គាត់​ស្រឡាញ់​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច ជាង​ការ​ពិត​ដែល​គាត់​ជា​មនុស្ស​ភេទ​ទី ៣ ទៅ​ទៀត។ ​ប៉ុន្តែ​គាត់​ទ្រាំទ្រ​បាន ហើយ​ឥឡូវ​នេះ គាត់​កំពុង​អប់រំ​អ្នក​ដទៃ​ទៀត​ តាម​រយៈ​បទពិសោធ​របស់​ខ្លួន ហើយ​ជឿ​ជាក់​ថា វិធី​ល្អ​ប្រសើរ​បំផុត​ក្នុង​ការ​លុប​បំបាត់​ការ​ភ័យខ្លាច​មនុស្ស​ភេទ​ទី ៣ គឺ​ការ​លុប​បំបាត់​ភាព​ល្ងង់​ខ្លៅ​អំពី​ភេទ​។ អ្នក​គួរ​សម្លឹង​ទៅ​រក​ភាព​ល្អ​ក្នុង​រូប​អ្នក​រាល់​គ្នា ​ដែល​អ្នក​បាន​ជួប​ ហើយ​គោរព​ផ្លូវ​ដើរ​របស់​ពួក​គេ ក៏​ដូច​ជា​ភេទ​របស់​ពួកគេ​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ តាម​រយៈ www.cchrcambodia.org៕ TK

This content has been locked. You can no longer post any comments.
Show/hide comments
...
ចូលរួមសោកស្តាយផងចំពោះបងប្អូនភេទទី៣ ច្បាប់កម្ពុជាមិនទទូលស្កាល់ទេ
sem vuthy on November 18, 2012 Report
vote down vote up Votes: 0
busy