Headlines:

នូវែល​សេឡង់ ផ្តល់​ប្រាក់​ជាង​$១៦​ម៉ឺន​ដល់​សាលាក្តី



ភ្នំពេញៈ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ នាយក​រដ្ឋ​មន្រ្តី​ប្រទេស​នូវែលសេឡង់ លោក John Key បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​សាលាក្តី​ខ្មែរ​ក្រហម កាលពី​ម្សិលមិញ ដោយ​ជួប​ជាមួយ​មន្រ្តី​នៅ​ទី​នោះ និង​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ២០ ម៉ឺន​ដុល្លារ​នូវែល​សេឡង់ (ប្រហែល ១៦២​ ០០០ ដុល្លារ​អាមេរិក)​ដល់​ដំណើរ​ការ​របស់​សាលាក្តី​។

នៅ​ក្នុង ការ​ថ្លែង​មក​កាន់​អ្នក​កាសែត​លោក Key បាន​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ «ដំណើរ​ការ» របស់​តុលាការ​។ លោក​បន្ត​ថា ជន​ជាតិ​នូវែល​សេឡង់​ គួរ​មាន​ការ​ចាប់​អារម្មណ៍ ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ដល់​ជន​រងគ្រោះ​ចំនួន ១,៦ លាន​នាក់ ក្រោម​របប​ម៉ៅ​ជ្រុល​និយម​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា វា​មិន​មែន​លោក​ទេ ដែល​គួរ​ផ្តល់​«​យោបល់​ផ្លូវ​ច្បាប់»ស្តីពី​សំណុំ​រឿង​ ០០៣ ដែល​ចុង​ចោទ​ម្នាក់ ក្នុង​ចំណោម​ចុង​ចោទ​នៃ​សំណុំ​រឿង​នេះ ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ចាប់ និង​សម្លាប់​ជន​ជាតិ​នូវែល​សេឡង់ គឺ​លោក Kerry Hamill។​លោក Key បន្ត​ថា​៖​ «ទស្សនៈ​របស់​យើង​គឺថា ប្រសិន​បើ​មាន​ដំណើរ​ការ​កាត់​ទោស​ល្អ​មួយ​ សំណុំ​រឿង​០០​៣​ គួរ​តែ​កើត​មាន​ឡើង ហើយ​យើង​នឹង​គាំទ្រ​ចំពោះ​ដំណើរ​ការ​នោះ​»។​

​លោក ​ស្រី Clair Duffy ​មន្រ្តី​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហមរប​ស់​​អង្គការ​គំនិត​ផ្តួច​ផ្តើម ​​យុត្តិធម៌ ​សង្គម​​បើក​ទូលាយ​ ​បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា៖ «​វា​ពិត​ជា​​សមណាស់​ សម្រាប់​​​ម្ចាស់​ជំនួយ ដែល​ត្រូវ​​ជំរុញ​ឲ្យ​មាន​​ការ​ស៊ើប​អង្កេត​ត្រឹម​ត្រូវ​ និង​ជឿ​ជាក់​បាន ទៅ​លើ​សំណុំ​រឿង ០០៣ និង​ ០០៤»។ លោក​ស្រី Clair Duffy បាន​បន្ត​ថា៖ «​​ខ្ញុំ​គិត​ថា ​ពួក​គេ​គួរ​តែ​​និយាយ​បញ្ចេញ​សំឡេង​ដើម្បី​ឲ្យ​ឮ​ដល់​អង្គការ​សហប្រជាជាតិ និង​ធ្វើ​ការ​ងារ​ការ​ទូត ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ពួក​គេ​ចង់​ឃើញ​ ការ​មិន​ជ្រៀត​ជ្រែក​ខាង​នយោបាយ ចូល​ទៅ​ក្នុង​​សា​លា​ក្តី​មួយ​នេះ»៕ PS

This content has been locked. You can no longer post any comments.
Show/hide comments
busy