ភាគ ច្រើននៃពួកយើង សុទ្ធតែបានឆ្លងកាត់ការមិនសប្បាយចិត្ត ឬអារម្មណ៍ឯកោមួយរយៈពេលខ្លី។ វាអាចជាលទ្ធផលនៃការស្លាប់សាច់ញាតិការបែកបាក់ទំនាក់ទំនងការ បាត់បង់ការងារ និងការប្រើប្រាស់គ្រឿងញៀនជាដើម។ ប៉ុន្តែនៅពេលអារម្មណ៍មិនសប្បាយ ហើយមិនអាចដោះស្រាយបាន និងមិនអាចរស់នៅបែបជីវិតធម្មតា វាអាចធ្វើទៅបានដែលថា វាមានអ្វីដែលគេដឹងថា ជាវិបត្តិផ្លូវចិត្តធំមួយ ឬគេហៅថា ជាវិបត្តិរ៉ាំរ៉ៃ ឬនិយាយក្រៅផ្លូវការថា ជាវិបត្តិសតិអារម្មណ៍។
វិទ្យាស្ថានជាតិនៃបញ្ហាផ្លូវចិត្ត បានអះអាងថា ស្ថានភាពស្មារតី វិបត្តិសតិអារម្មណ៍រ៉ាំរ៉ៃ ត្រូវបានចាត់ទុកថា ជាអារម្មណ៍មិនសប្បាយ ភាពឯកោ ការខូចចិត្ត និងការអស់សង្ឃឹម។ សញ្ញា និងនិមិត្តសញ្ញាខាងរាងកាយ អាចរាប់បញ្ចូលការអស់កម្លាំង ថាមពល ការផ្លាស់ប្តូរចំណង់អាហារ ការដេកមិនលក់ និងជំងឺឈឺក្បាល និងការឈឺចាប់ផ្សេងៗដែលគេមិនអាចពន្យល់បាន។
វិបត្តិផ្លូវ ចិត្ត ត្រូវបានគេប៉ាន់ស្មានថា ប៉ះពាល់មនុស្ស ៣៥០ លាននាក់ ដោយធ្វើឲ្យវាក្លាយជាបញ្ហាផ្លូវចិត្តធម្មតាបំផុតទូទាំងពិភព លោក។ អង្គការសុខភាពពិភពលោក បានប៉ាន់ស្មានថា វិបត្តិផ្លូវចិត្ត នឹងជាមូលហេតុធំជាងគេបំផុតនៃបន្ទុកជំងឺទូទាំងពិភពលោកត្រឹម ឆ្នាំ ២០៣០។
ពលរដ្ឋកម្ពុជា ដែលរួចផុតពីសេចក្តីស្លាប់ពីរបបខ្មែរក្រហម បានទ្រាំនឹងពលកម្មដោយបង្ខំ និងគ្រោះអត់ឃ្លាន បានមើលឃើញការប្រហារជីវិតសមាជិកគ្រួសាររបស់ពួកគេ ហើយជាលទ្ធផល ត្រូវប៉ះពាល់សតិអារម្មណ៍ដោយសារតែបទពិសោធនេះ។ ការសិក្សាមួយដោយកម្មវិធីវិលកចរិកអន្តរវប្បធម៌នៃសកលវិទ្យាល័យ សុខាភិបាល និងវិទ្យាសាស្រ្ត Oregon បានរាយការណ៍ថា អ្នករួចផុតពីសេចក្តីស្លាប់ទាំងនេះ សុទ្ធតែមានអារម្មណ៍រន្ធត់ អស់សង្ឃឹម និងមានអារម្មណ៍គេចពីស្ថានភាពមិនល្អ។ អ្នករួចផុតពីសេចក្តីស្លាប់ជាច្រើន ពីរបបខែ្មរក្រហម បាននិយាយថា៖ «ខ្ញុំមិនចង់និយាយអំពីអតីតកាលទេ»។
ក្តី សុបិនអាក្រក់ដែលកំពុងកើតឡើង ជារឿងធម្មតា ក្នុងចំណោមអ្នកដែលរួចផុតពីសេចក្តីស្លាប់ទាំងនោះ។ បុរសខ្មែរម្នាក់់ នៅតែមានអារម្មណ៍ជុំវិញរឿងខ្មែរក្រហម នៅពេលគាត់ដេក ហើយស្រែកដាក់ខ្មោចជារៀងរាល់ថ្ងៃ។ អ្នកនៅរស់ភាគច្រើន នៅតែស្រមៃឃើញរូបអាក្រក់ៗរបស់ទារក ឪពុកម្តាយ និងសាកសពរបស់ស្វាមីរបស់ពួកគេត្រូវបានគេកាប់ចិញ្ច្រាំហើយ សរីរាង្គរបស់ពួកគេ ត្រូវបានគេព្យួរ។ ជំងឺស្មារតីរ៉ាំរ៉ៃ បានប៉ះពាល់ដក់ពលរដ្ឋកម្ពុជាទាំងនេះដែលបានរួចផុតពីសេចក្តី ស្លាប់។ លើសពីនេះទៅទៀត ទស្សនៈវិស័យខាងសាសនា នៃបំណុលដែលគេមិនបានសង ក៏ដាក់បន្ទុកដល់អារម្មណ៍ស្មារតីដែរ។ ក្នុងនាមជាអ្នកកាន់សាសនាព្រះពុទ្ធ ពួកគេជឿថា ប្រសិនអ្នកស្លាប់ទាំងជាប់បំណុលគេ អ្នកនឹងកើតម្តងទៀតក្នុងជីវិតវេទនាជាងមុន។ ក្នុងអំឡុងរដូវរាំងស្ងួត កសិករ មិនអាចដាំស្រូវសម្រាប់ការផ្គត់ផ្គង់អាហារ ដោយសារតែបំណុលដែលគេមិនបានសង។ គ្រួសារទាំងនោះ នៅទីបញ្ចប់បាត់បង់ផ្ទះ ឬដីរបស់ពួកគេ ឬអ្វីក៏ដោយដែលពួកគេប្រើប្រាស់ជារបស់បញ្ចាំ ហើយវិបត្តិផ្លូវចិត្ត ក៏ចាប់ផ្តើមកើតមានឡើង។ វប្បធម៌ខ្មែរ ខុសពីវប្បធម៌លោកខាងលិច ព្រោះពួកគេមិនស៊ាំនឹងនិយាយពីអារម្មណ៍ និងការបើកចំហរបស់ពួកគេ ជាពិសេសប្រុសៗ។ ពលរដ្ឋកម្ពុជា ស្ទាក់ស្ទើរចិត្តមិនហាននិយាយអំពីបទពិសោធរបស់ពួកគេ និងជំងឺពាក់ព័ន្ធផ្សេងទៀតរបស់ពួកគេ។ ប៉ុន្តែការទទួលបានការគាំទ្រដែលអ្នកត្រូវការពីគ្រួសារ និងមិត្តភក្តិ ដើរតួនាទីធំមួយក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិផ្លូវ ចិត្ត។
ជាមួយនឹងការគាំទ្រខាងបច្ចេកទេសពីអង្គការសុខភាព ពិភពលោក និងបណ្តាដៃគូ និងម្ចាស់ជំនួយផ្សេងទៀត ក្រសួងសុខាភិបាល បានប្រកាសបញ្ហាផ្លូវចិត្តជារឿងអាទិភាព។ វា មិនស្អីទេក្នុងការស្វែងរកជំនួយការងារក្នុងការដោះស្រាយជា មួយជំងឺធ្ងន់ធ្ងរនេះ។
ជម្ឈមណ្ឌលព្យាបាលផ្លូវចិត្ត TPO មានទីតាំងនៅរាជធានីភ្នំពេញ ជួយបុរស ស្រ្តី និងកុមារស្វែងរកការព្យាបាលសម្រាប់បញ្ហាសុខភាពស្មារតី និងអារម្មណ៍។ ទីប្រឹក្សាដែលមានការហ្វឹកហ្វឺន គ្រូពេទ្យវិកលចរិក គ្រូពេទ្យខាងចិត្តសាស្រ្ត និងគិលានុដ្ឋាយិការ ផ្តល់សេវាដោះស្រាយនឹងភាពតប់ប្រមល់ ក្តីអន្ទះសា វិបត្តិផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន និងតម្រូវការខាងផ្នែកសុខាភិបាលផ្លូវចិត្តផ្សេងៗទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពី TPO សូមទាក់ទងលេខទូរស័ព្ទ០២៣ ៦៣៦ ៦៩៩១៕ NR
ភ្នំពេញ ប៉ុស្តិ៍







