Headlines:

លិខិតមិត្តអ្នកអាន

ជំងឺ​ខ្មែរ

20140423_02

ចាប់​តាំង​ពី ឆ្នាំ​១៨៦៣ មក កម្ពុជា បាន​វិវត្ត​ពី​នគរ ដែល​មាន​ស្តេច​គ្រង​រាជ្យ កាន់​អំណាច​បញ្ញត្តិ ប្រតិបត្តិ តុលាការ ទាំង​អស់​ក្នុង​ដៃ មក​ជា​ប្រទេស​មួយ ក្នុង​រូបភាព​ជា​រដ្ឋ​បែប​ទំនើប ដែល​ចាប់​ផ្តើម​មាន​ដែនដី​កំណត់ ប្រជា​ពលរដ្ឋ​ច្បាស់​លាស់ រដ្ឋ​អំណាច​នយោបាយ​ដែល​គ្រប់​គ្រង​ដោយ​ច្បាប់ និង​អធិបតេយ្យ ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​កិច្ចការ​ទូត ដែល​នាំ​មក​ដោយ​អាណានិគម​បារាំង។

ហ៊ុន សែន ចែក​នំ​ពីរ​ដុំ​ឲ្យ សម រង្ស៊ី និង កឹម សុខា

20140418_02

ផ្តើម​ចេញ​ពី កម្ពុជា ព្រះ​រាជាណាចក្រ​អច្ឆរិយៈ ធ្វើ​ឲ្យ​រាស្រ្ត​ម្នាក់ៗ​រង​កម្ម រៀង​រាល់​ប្រាំ​ឆ្នាំ​ម្តង​នៅ​ក្រោយ​ពេល​បោះឆ្នោត។

ញញួរ​បង​ធំ

20140402_02

ក្រោយ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​កម្មករ កាត់​ដេរ នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា ផ្លូវ វេងស្រេង កាល​ពីថ្ងៃ ទី​៣ ខែ​មករា ឆ្នាំ​២០១៤ រួច​មក សំណួរ​ដ៏​សំខាន់​មួយ​ដែល​មាន​ចម្លើយ​ពីរ បន្ទរ​ដោយ​មនុស្ស​រាប់​លាន​នាក់ តើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាច​ចូល​មក​កាត់​ទោស​រាជ​រដ្ឋាភិបាល​ខ្មែរ ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​យ៉ាង​ព្រៃផ្សៃ​បាន​ដែរ​ឬ​ទេ?

រឿង​ក្តី​នៅ ICC មិន​មែន​ជា​រឿង​អស់​សំណើច​ទេ

20140331_02a

ខ្ញុំ​សូម​យោង​លើ​អត្ថបទ​កាសែត ភ្នំពេញ ប៉ុស្តិ៍ របស់​លោក ដែល​មាន​ចំណង​ជើង​ថា «រឿងក្តី​នៅ ICC អាច​មាន​ឱកាស» ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ ទី​២០ ខែ​មីនា ឆ្នាំ​២០១៤។

ថ្ម​អង្គរ

20140328_02

អ្នក​ណា​ថា​ដូន​តា​ខ្មែរ​គ្មាន​កំណើត​អ្នក​ដែល​គ្មាន​កំណើត​ពិត​ប្រាកដ គឺ​យើង​ជំនាន់​នេះ​ឯង។ ចេះ​ត្រឹម​តែ​លក់​កេរ​ដូនតា​ស៊ី។ សម្រាប់​ខ្ញុំ​អ្វី​ដែល​យើង​គួរ​ធ្វើ​ជាង​គេ​បំផុត​នោះ គឺ​ការ​ស្រាវជ្រាវ​យក​គំនិត​ទស្សនវិជ្ជា​ទាំង​ផ្នែក​សេដ្ឋកិច្ច​ យុទ្ធសាស្ត្រ​សង្គ្រាម​ការ​គ្រប់​គ្រង​សង្គម​និង​ក្បួន​ដឹក​នាំ​នគរ ដែល​មាន​ចំណាស់​រយ​ពាន់​ឆ្នាំ​របស់​ដូន​តា​យើង​មក​ដាក់​បញ្ចូល​ក្នុង​ កម្មវិធី​សិក្សា។

ភ្លើង​បី​ដុំ

20140324_02

២៨ កក្កដា ២០១៣ ជា​ថ្ងៃ​បរាជ័យ​ដ៏​ធំ​មួយ​របស់​ជំរំ​ទេវតា​ក្នុង​រយៈ​ពេល ២០​ឆ្នាំ មក​នេះ។ របស់​បួន​យ៉ាង​ដែល​កំណត់​ការ​ចាញ់​ឈ្នះ​នៅ​ថ្ងៃ ទី​២៨ កក្កដា គឺ​ភាព​ទុំ​ជោរ​នៃ​អយុត្តិធម៌​សង្គម ការ​រួប​រួម​គ្នា​របស់​សម្ព័ន្ធភាព អំនួត​របស់​មេទ័ព​និង​ទាហាន នៃ​ជំរំ​ទេវតា ព្រោះ​ការ​ឈ្នះ​ចម្បាំង​ផ្ទួនៗ​ក្នុង​បួន​អាណត្តិ​កន្លង​ទៅ​ចំណុច​ចុង​ក្រោយ ​គឺ​ព្រហ្មលិខិត។

រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​បន្ថែម​ប្រាក់​ខែ $៥០ ដល់​កម្មករ

20140317_02

បើ​តាម​របាយ​ការណ៍​ឆ្នាំ ២០១៤ របស់​អង្គការ​ពលកម្ម​អន្តរជាតិ កម្ពុជា​បាន​បាត់​បង់​ថវិកា​ជាតិ​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តែ​អំពើ​ពុករលួយ។ ថវិកា​ជាតិ​ដែល​បាត់បង់​នេះ គឺ​ស្មើ​នឹង​ប្រមាណ ១០% នៃ​ផលិតផល​ដុល​សរុប។

ប្រសិទ្ធភាព​នៃ​ការ​តវ៉ា​នៅ កម្ពុជា

20140313_02

ភាព​ជាក់ស្តែង​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​តវ៉ា​ជាច្រើន​កន្លែង​នៅ​ក្នុង​ប្រទេស​ដ៏​តូច​មួយ​នេះ។ ពេល​ខ្លះ​វា​បង្ហាញ​ថា កម្ពុជា ពិត​ជា​ប្រទេស​មួយ ដែល​មិន​បាន​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ហើយ​ថែម​ទាំង​រំលោភ​បំពាន​ថែម​ទៀត។

កំណែ​ទម្រង់​ស៊ី​ជម្រៅ​តើ​អាច​ទៅ​រួច​ទេ?

20140312_02

បន្ទាប់​ពី​បោះឆ្នោត​ហើយ ភាព​ចម្រូង​ចម្រាស​នយោបាយ​នៅ​ក្នុង​ស្រុក​ខ្មែរ​ហាក់​ដូច​ជា​មាន​សភាព​ក្តៅ​គគុក គួរ​ឲ្យ​កត់​សម្គាល់។

តើ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជា​បញ្ហា​ធ្វើ​មិន​បាន​មែន​ទេ?

តើ​វប្បធម៌​អន្តរាគមន៍ ការពារ​ជន​ល្មើស​ច្បាប់​ចរាចរណ៍​ពេល​ណា​ត្រូវ​បញ្ចប់? ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នឹង​បន្ត​កើន​ឡើង​រហូត​ដល់ ៣២០០ នាក់​នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ការងារ​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ ផ្លូវ​គោក។

សន្តិភាព​ហិង្សា​របស់​កម្ពុជា

20140307_02

រដ្ឋាភិបាល កម្ពុជា បាន​រួច​ផុត​ពី​អំពើ​មនុស្ស​ឃាត។ មិន​មែន​ជា​ប្រភេទ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​បាន​ប្រព្រឹត្ត​ដោយ ខ្មែរ​ក្រហម នៅ​ទស្សវត្សរ៍​ឆ្នាំ ១៩៧០ នោះ​ទេ។

មុំ​បី

20140306_02

ការ​ប្រមាថ គឺជា​ចំណុច​ងាប់ នៃ​យុទ្ធសាស្ត្រ។ ក្រោយ​ការ​បោះឆ្នោត​ដែល​សល់​តែ​មុំ​ពីរ​វា​គឺ​ជា​សុបិន​ដ៏​អាក្រក់ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ដេក​មិន​លក់​បក់​មិន​ល្ហើយ ខ្វល់​ខ្វាយ​ក្នុង​ចិត្ត​មិន​តិច​ទេ​ក្នុង​រយៈ​ពេល ៦ខែ នេះ។

ពាក្យ «យួន» និង​ប្រភព​របស់​វា

20140305_02

នៅ​ក្នុង​អត្ថបទ​ថ្មីៗ​ចំនួន​ពីរ​មាន​ចំណង​ជើង​ថា «ការ​សម្លាប់​គូស​បញ្ជាក់​អំពី​ការ​ស្អប់» និង «លោក រង្ស៊ី ចោទ​ប្រកាន់​ថា មាន​ការ​បំភិត​បំភ័យ» ចុះ​ផ្សាយ​នៅ​ថ្ងៃ ទី១៨ និង​ថ្ងៃ ទី២១ កុម្ភៈ ២០១៤ ភ្នំពេញ ប៉ុស្តិ៍ បាន​លើក​ដដែលៗ​អំពី​ការ​ប្រើ​ប្រាស់​វោហារស័ព្ទ​បញ្ឆេះ​កំហឹង​លើ វៀតណាម ថា​កើត​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់។

តួនាទី​របស់​ស្ថាប័ន​សិក្សាធិការ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម

20140303_02

ឆ្លង​កាត់​បទ​ពិសោធ​នយោបាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្នុង​ប្រទេស កម្ពុជា គេ​សង្កេត​ឃើញ​មាន​បញ្ហា​ជាតិ បញ្ហា​សេដ្ឋកិច្ច​សង្គម​និង​បញ្ហា​នយោបាយ​ជាច្រើន បាន​លេច​ឡើង​តាម​រយៈ​ការ​ទាមទារ និង​ការ​ស្នើ​សុំ​ពី​ក្រុម​នយោបាយ ប្រជា​ពលរដ្ឋ និង​កម្មករ​នានា។

មិន​ងាប់​តែ​រស់​មិន​ខ្លាំង

នេះ​ជា​ដំណាក់កាល​ប្រយុទ្ធ​ចុង​ក្រោយ​យ៉ាង​ស្វិត​ស្វាញ​នៃ​នយោបាយ​ផ្ទែ​ ក្នុង កម្ពុជា ដូចជា សង្គ្រាម​ត្រជាក់​កាល​ពី​ទសវត្សរ៍ ៦០ អ៊ីចឹង។ បើ​គេ​មើល​ពី​ខាង​ក្រៅ គឺ​ពិត​ជា​ស្ងាត់ ស្ងៀម​ដូច​ចោរ​លួច​សេះ មាន​សំឡេង បី​ដូច​ខ្ទប់​ដង្ហើម សឹង​មិន​ហ៊ាន​ដក។

ការ​ធ្វើ​ពាណិជ្ជកម្ម​ត្រូវ​គិត​ដល់​ការ​ការពារ​កំណើន​សេដ្ឋកិច្ច

20140227_02

នៅ​ពេល​និយាយ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​វា​ហាក់​ដូចជា​ថា មាន​កន្លែង​ខ្លះ មិន​សូវ​មាន​លក្ខណៈ​ល្អ​ដូច​នៅ​ប្រទេស មីយ៉ាន់ម៉ា ដែល​គេ​ស្គាល់​ថា ភូមា នោះ​ទេ។

តើ​កម្ពុជា​ចំណេញ​និង​ខាត​បង់​អ្វី​​​បើ​ទទួល​ជន​ភៀស​ខ្លួន​ពី អូស្រ្តាលី?

20140226_02

បញ្ហា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន និង​ជន​ភៀស​ខ្លួន​នៅ​ប្រទេស អូស្ត្រាលី គឺជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​របស់​រដ្ឋាភិបាល​ប្រទេស​នេះ។ ជា​រឿយៗ រដ្ឋាភិបាល​ប្រទេស​នេះ តែង​ទទួល​រង​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ទាក់​ទង​ទៅ​នឹង​ការ​រំលោភ​ សិទ្ធិ​មនុស្ស ជា​ពិសេស​ពី​អង្គការ​សហ​ប្រជាជាតិ និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក។

ប្រជាជន​ដែល​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​នៅ​តែ​ងាយ​ធ្លាក់​ចូល​ភាព​ក្រីក្រ​វិញ

20140221_02

កម្ពុជា​បាន​សម្រេច​លើស​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​គោលដៅ​អភិវឌ្ឍ​ សហស្សវត្សរ៍។ ម្យ៉ាង​ទៀត កម្ពុជា ក៏​ជា​ប្រទេស​ដែល​មាន​លទ្ធផល​ល្អ​បំផុត​នៅ​លើ​ពិភពលោក ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

ភាព​ក្រីក្រ សិទ្ធិ និង​ភាព​ស្មើ​គ្នា

20140220_02

តាំង​ពី​ឆ្នាំ ១៩៩៤ មក ប្រជា​ពលរដ្ឋ​ប្រមាណ ១ ពាន់​លាន​នាក់​បាន​ឆ្លង​ផុត​ពី​ភាព​ក្រីក្រ​បំផុត។ ទោះ​ជា​មាន​ការ​រីកចម្រើន​ជា​ដុំ​កំភួន​នៅ​ក្នុង​រយៈ​ពេល ២០ឆ្នាំ មក​នេះ​ក្ដី​ក៏​ការ​រីក​ចម្រើន​នេះ​នៅ​តែ​មាន​ភាព​មិន​ស្មើ​គ្នា​រវាង​ សិទ្ធិ និង​សុខុមាលភាព​របស់​ស្ត្រី​ដដែល។

វិបត្តិ​ដីធ្លី​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

20140219_02

យោ​តាម​មាត្រា ៤៤ នៃ​រដ្ឋ​ធម្មនុញ្ញ បាន​ចែង​ថា «ជន​ណា​ក៏​ដោយ ទោះ​ជា​បុគ្គល​ក្ដី ជា​សមូហភាព​ក្ដី មាន​សិទ្ធិ​ជា​ម្ចាស់​កម្ម​សិទ្ធិ។ មាន​តែ​រូបវន្ត​បុគ្គល​ឬ​នីតិ​បុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​ សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី។ កម្មសិទ្ធិ​ឯកជន​ស្រប​ច្បាប់ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។

អ្វី​ទៅ​ជា​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ពិត​ប្រាកដ?

20140217_02

អាស៊ាន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ត្រឹម​តែ​រដ្ឋ​ចំនួន ៥ ខណៈ​ដែល​រដ្ឋ​ទាំង ៥ នោះ មិន​ទាន់​មាន​ភាព​នឹង​នរ​ឡើយ​នៅ​ពេល​នោះ​ដោយ​សារ​តែ សិង្ហបុរី ទើប​តែ​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​រដ្ឋ​សហព័ន្ធ ម៉ាឡេស៊ី ហើយ​លោក​ប្រធានាធិបតី សូកាណូ ត្រូវ​បាន​លោក ស៊ូហាតូ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ហើយ​លុប​ចោល​នយោបាយ Konfrontasi។