Headlines:

និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​កំពុង​ដើរ​ទាត់​ខ្យល់លោក​ការី​និពន្ធ​ជាទីគោរព!

ខ្ញុំបាទ​ជា​និសិ្សត​ថ្នាក់​វេជ្ជបណ្ឌិត​ទូទៅ​ម្នាក់​ នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ ដែល​ជា​សាកល​វិទ្យាល័យ​ឯកជន​មួយ​ លើ​វិស័យ​ពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ​។​ វា​ជា​ការ​អៀន​ខ្មាស​មួយ ​ដែល​ខ្ញុំ​សរសេរ​អត្ថបទ​រិះគន់​លើ​សាលារៀន​របស់​ខ្លួន ព្រោះ​វា​បី​ដូច​ជា​កូន​រិះ​គន់​លើ​ឪពុក​ម្តាយ​យ៉ាង​ដូច្នោះ​ដែរ​។ នេះ​ពិត​ជា​អ្វី​មួយ​ ដែល​គួរ​តែ​ចៀសវាង។​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ គ្មាន​ជម្រើស​អ្វី​ល្អ​ក្រៅ​ពី​ការ​ធ្វើ​ដូច្នេះ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ​សមរម្យ​នោះ​ទេ ពីព្រោះ​ស្ថានការណ៍​ពិត​ជា​មិន​អាច​ប្រសើរ​ឡើង​ឡើយ បើ​សិន​មិន​មាន​ចំណាត់​ការ​អ្វី​ទេ​នោះ​។​

ខ្ញុំ​បាទ​ជា​និសិ្សត​ឆាំ្ន ​ទី៦ មា្នក់​ ដែល​បាន​ប្រឡង​បពា្ចប់​ថ្នាក់​ឆាំ្ន​ទី ៦ តាំង​ពី​ដើម​ឆាំ្ន​២០១២​មក​ម្ល៉េះ។ ការ​រៀន​ថ្នាក់​វេជ្ជបណ្ឌិត​បើ​ស្តាប់​ទៅ​ វា​ដូច​ជា​ពីរោះ និង​ថ្លៃថ្នូរ​លើ​និស្សិត​ពេទ្យ​មា្នក់ៗ។ ប៉ុនែ្ត​ការ​រៀន​ពេទ្យ​មាន​សម្ពាធ​ជា​ច្រើន ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ សម្ពាធ​ទាំង​នោះ​ មាន​ដូច​ជា រៀន​យូរ (ថា្នក់​វេជ្ជ​បណិ្ឌត​រៀន ៦​ ឆាំ្ន ចុះ​អនុវត្ត​នៅ​តាម​មន្ទីរពេទ្យ​ ២​ ឆាំ្ន​ សរុប​ ៨ ឆាំ្ន​ បាន​វេជ្ជ​បណិ្ឌត​ទូទៅ​រួច​រៀន​ត​ឯក​ទេស​ ៣​ ឆាំ្ន រួច​បន្ត​មក​ឯកទេស ​តាម​ផែ្នក​មួយ​ឆាំ្ន​ទៀត​ សរុប​ទាំង​អស់​១២​ឆាំ្ន) ចំណាយ​លុយ​ច្រើន ចំណូល​មិន​មាន រៀន​ព្រឹក​ផង​ឬល្ងាច​ផង យប់​ត្រូវ​ទៅ​យាម​នៅ​ពេទ្យ ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ទៀត​ផង។​ល។ យ៉ាង​ណា​ក៏ដោយ ​ជីវិត​គួរ​តែ​យក​មក​ប្រឈម​នឹង​ឧបសគ្គ គ្រាន់​តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ។

ផល លំបាក​ដូច​រៀប​រាប់​ខាង​លើ​នេះ​ រូប​ខ្ញុំ ​និង​និស្សិត​ជំនាន់​ជាមួយ​គា្ន​រាប់​រយ​នាក់ បាន​ពុះ​ពារ​ឆ្លង​កាត់​សើ្ទរ​ផុត​ទៅ​ហើយ​។ ប៉ុនែ្ត​ឥឡូវ​នេះ ​បែរ​ជា​មក​ជាប់​គាំង​ ជាមួយ​បញ្ហា​ ដែល​នឹក​ស្មាន​មិន​ដល់​ទៅ​វិញ ព្រោះ​ប្រឡង​បពា្ចប់​ថ្នាក់​ឆាំ្ន​ទី ៦ ជិត​មួយ​ឆ្នាំ​ហើយ ខាង​សាកល​វិទ្យាល័យ នៅ​មិន​ទាន់​រៀបចំ​ឲ្យ​ប្រឡង​ចេញ​ថ្នាក់​វេជ្ជបណ្ឌិត​ទៀត។ ​ដោយ​សារ​ការ​ពន្យារ​ការ​ប្រឡង​ចេញ​ថា្នក់​វេជ្ជបណិ្ឌត​ទូទៅ​នេះ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​មិន​ប្រាប់​ពេល​ប្រឡង​ច្បាស់​លាស់​ របស់​ខាង​សាកល​វិទ្យាល័យ​នេះ ហើយ​ដែល​បាន​ធើ្វ​ឲ្យ​និស្សិត​រាប់​រយ​នាក់​ ដើរ​ទាត់​ខ្យល់​ ក្នុង​សង្គម​ជាង​កន្លះ​ឆាំ្ន​មក​ហើយ។

ជា​ធម្មតា បនា្ទប់​ពី​រៀន​ចប់​ថា្នក់​វេជ្ជ​បណិ្ឌត​ទូទៅ​ ដោយ​ប្រឡង​បពា្ចប់​ថា្នក់​ឆាំ្ន​ទី​  ៦​ ហើយ និស្សិត ត្រូវ​ប្រឡង​ចេញ​ម្តង​ទៀត​ ទើប​អាច​ទៅ​រៀន​បន្ត​ឯកទេស ឬ​ធើ្វ​ការ ឬ​ធើ្វ​និក្ខេបបទ​ជា​ដើម។ ដំបូង​ខាង​សាលា បាន​ឲ្យ​ដំណឹង​ថា សាលា​នឹង​រៀបចំ​ការ​ប្រឡង​ចេញ​បនា្ទប់​ពី​ចូល​ឆាំ្ន​ខែ្មរ​ឆ្នាំ ២០១២ រួច យើង​ក៏​ចាំ។ ដល់​ពេល​ចូល​ឆាំ្ន​ហើយ​ បាត់​ដំណឹង​ឈឹង​តែ​ម្តង ដោយ​មិន​មាន​ការ​ពន្យល់​អី្វ​ទាំង​អស់ ឮ​សូរ​តែ​តាម​គា្ន​ថា​ ខែ​ក្រោយ ដល់​ខែ​ក្រោយ​មក​ដល់​ នៅ​តែ​បាត់​ដំណឹង​ឈឹង​ទៀត​។​ ខែ​មិថុនា​មក​ក៏​គា្មន​ ខែ​កក្កដា​ក៏​គា្មន ខែ​សីហា​ក៏​គា្មន​ ហើយ​មក​ដល់​ខែ​កញ្ញា​ក៏​គា្មន​ដែរ​។ ឥឡូវ​ខែ​តុលា​កន្លង​ផុត​ទៀត​ទៅ​ហើយ។ គិត​ទៅ​សល់​ប៉ុនា្មន​ខែ​ទៀត គឺ​មួយ​ឆាំ្ន​ហើយ​បនា្ទប់​ពី​រៀន​ចប់​ថា្នក់ រៀប​ចំ​ការ​ប្រឡង​មួយ​មិន​ចេញ ហើយ​ខាង​សាកល​វិទ្យាល័យ ធើ្វ​ដូច​ជា មិន​ដឹង​រឿង​អ្វី។ ខាង​សាកល​វិទ្យាល័យ​បាន​ដឹង​ទេ​ថា និស្សិត​មុខ​ដូច​ពួក​ខ្ញុំ​នេះ​ សព្វ​ថៃ្ង​កំពុង​តែ​ដើរ ទាត់​ខ្យល់​?​ មិត្ត​ខ្ញុំ​អ្នក​ខ្លះ​មិន​ហ៊ាន​ទៅ​ស្រុក​ទេ ខា្លច​អ្នក​ជិត​ខាង​គេ​សួរ​បាត់​ពី​ផ្ទះ​យូរ​ហើយ ឥឡូវ​ធើ្វ​អី? អ្នក​ខ្លះ​ចង់​ទៅ​ធើ្វ​ការ​រក​ថវិកា​ខ្លះ ក៏​គេ​មិន​យក ព្រោះ​មិន​ទាន់​ប្រឡង​ចេញ ដល់​អ្នក​ខ្លះ​រក​បាន​ការ​ងារ ក៏​មិន​ហ៊ាន​ប្រាប់​គេ​ធើ្វ​យូរ​ដែរ​ ព្រោះ​ខា្លច​ដល់​ពេល​ប្រឡង​ រំឭក​មេ​រៀន​មិន​ទាន់។​អ្នក​ខ្លះ​ចង់​ទៅ​ពេទ្យ ក៏​គា្មន​ឈ្មោះ​ទៅ​ បើ​លួច​ទៅ​មាន​តែ​ដើរ​ដូច​គោ​ហ្វូង ព្រោះ​គា្មន​គ្រូ​ពេទ្យ​គេ​បង្រៀន​ ហើយ​បើ​ចង់​ទៅរៀន​ត​ ក៏​គេ​មិន​យក​ដែរ​។ ឥឡូវ​គួរ​ឲ្យ​ពួក​ខ្ញុំ​ធើ្វ​ដូច​ម្តេច បើ​គេ​បងំ្ខ​ដើរ​ដល់​ផ្លូវ​ទាល់​យ៉ាង​នេះ? ដឹង​ទេ​ថា ពួក​ខ្ញុំ​ថប់​ដងើ្ហម​យ៉ាង​ណា នៅ​ពេល​ដែល​មាន​សម្ពាធ​រុញ​មក​ពី​ក្រោយ​ជា​ប្រចាំ តែ​សាលា បាន​បិទ​ផ្លូវ​ខាង​មុខ​មិន​ឲ្យ​ពួក​ខ្ញុំ​ដើរ​ដោយ​មិន​បាន​​ប្រាប់​ ឬ​កំណត់​ឲ្យ​ច្បាស់​ ពី​ពេល​វេលា​បើក ចាំ​រហូត​ដល់​កនែ្លង​ស្ទះ​ ដែល​មាន​មនុស្ស​រាប់​រយ​នាក់​នេះ​សា្លប់​អស់​សិន​ឬ​យ៉ាង​មេ្តច?

ខ្ញុំ ទទួល​ស្គាល់​ពីការ​ខិតខំ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​របស់​សាកល​វិទ្យាល័យ។ តែ​ខ្ញុំ​ក៏សូម​ឲ្យ​​ខាង​សាកល​វិទ្យាល័យ មេត្តា​គិត​គូរ​ដល់​ពេលវេលា​និង​អនាគត​របស់​និស្សិត​ដូច​រូប​ខ្ញុំ​ទាំង អស់​គ្នា ដោយ​ប្រជុំ​ហៅ​និស្សិត​យើង​ខ្ញុំ​ទៅ​ពន្យល់ និង បើក​ឲ្យ​មាន​ការ​សួរ​សំណួរ​ពីការ​ប្រឡង​និង​ជួយ​កំណត់​ពេល​ប្រឡង​ចេញ​ឲ្យ បាន​ច្បាស់​លាស់ និង​ក្នុង​រយៈពេល​ឆាប់ៗ​នេះ​៕

ដោយ សុខ ផល ​និសិ្សត​ថ្នាក់​វេជ្ជ​បណិ្ឌត នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ

This content has been locked. You can no longer post any comments.
Show/hide comments
...
Dear Poor Doctor Students,
This is what all of you guys have to start thinking from now on about how this country is being run. All you guys have the rights to make change, but you just ignore it. Therefore, it is the result for you!
Rasmei on December 05, 2012 Report
vote down vote up Votes: 0
...
It's not easy for minister to take action, do you any thing about cambodia?
songly on November 18, 2012 Report
vote down vote up Votes: 0
...
I regret to heard this issue from 01 University ;MoH must be to check it and getting lesson learned from others countries around us .How to develop Humen Resourses , especially Medecine Doctor ?
Sochanteak
Koy Sarim on November 18, 2012 Report
vote down vote up Votes: 0
...
ពិបាកពេកបិតទ្វារចោលទៅ បើរកនឹកវិញ្ញាសារ អោយសិស្សប្រលងគ្មានទេ បិតសាលាហ្នឹងចោលទៅ ឬមួយចង់រៃអង្គាសលុយពីសិស្ស ទៀតបានរកនឹកឃើញ សរសេរវីញ្ញាសារ អោយសិស្សប្រលងឃើញ លោកនាយសាកលវិទ្យាល័យអើយ???
Thull on November 16, 2012 Report
vote down vote up Votes: 0
...
តើការលំបាកនេះមានតែ សាលាអន្តរជាតិទេរឺ? គុណភាពមែនទេ???​ តើអាចបង្ហាញបានទេថា សាលាណា​មាន​គុណភាពជាង????? រឺ មួយ មានការលំបាកដែរ ឬ វេទនាជាងនេះទៀត តែគ្មានសិទ្ធតវ៉ា????
មិនមែនកាន់ជើងខាងណានោះទេ ប៉ុន្តែរ អ្នក នឹង ខូច ប្រយ៉ោជន៏ផ្ទាល់ខ្លួនហើយ៕ (ឩទាៈ បើយើងថាគ្មានគុណភាព នោះមានន័យថាអ្នកដែលទៅសិក្សារនៅទីនោះក៏......) ។
តែបើនោះស្ងៀម សាលានឹងពុំធ្វើអ្វីទាំអស់! នេះជាបញ្ហាអវិជ្ជមាន។

(អ្នកដែលធ្វើ ធ្វើដល់ស្លាប់!!! អ្នកទទួលផលក៏បន្តទទួលផល!!! សូមគ្រលែកមែលអ្នកដែលកំពុងធ្វើទាំងនោះផង!!!) បើអ្នកធ្វើមិនដឹងពីរឿងនោះផង អោយទៅធ្វើយ៉ាងមេច!!! រឺ គេមានដំនោះស្រាយហើយអ្នកមិនដឹងពីដំណោះស្រាយរបស់គេ!!!!
ដូចនេះ និសិត្យត្រូទំនាក់ទំងអោយចំអ្នកដែលកំពុងធ្វើនោះ!!!
ហើយសាលាគួផ្តល់ភាពកក់ក្តៅជាងនេះដល់និសិត្យ!!!!
ជនក្រៅសង្គម on November 15, 2012 Report
vote down vote up Votes: 0
...
Dear Mr or Mrs Wat Phnom
ខ្ញុំចង់សួរលោកថា​ តើលោកបានឃើញនិសិ្សតណាខ្លះដែលគិតតែផឹកសីុស្រីញីអូនបង?លោកគិតថានិសិ្សតទាំងអស់សុទ្ទតែបែបហ្នឹងមែនទេ?សូមយកខួរក្បាលដ៏តូចចង្អៀតរបស់លោកទៅគិតម្តងទៀត។បើគេគិតតែរឿងពាលាអញ្ចឹងគេមិនមែនខំប្រឹងចុះផ្សាយបែបហ្នឹងទេ!គេគិតគូពីអនាគតហើយបានជាគេនិយាយបែបហ្នឹង។ចុះលោកជាមនុស្សសម័យណាដែរ?រៀនសូត្របានប៉ុណ្ណា?បានជាប្រើសំដីគ្មានពិចារណាបន្តិចសោះបែបនេះ?រឺក៏កូនលោកជាមនុស្សពាលាបែបហ្នឹង,បានជាលោកហ៊ានថាគេទាំងអស់បែបនេះ?
តោមាស on November 15, 2012 Report
vote down vote up Votes: 0
...
I don't knowe why The IU = International Unresponsible
khoeun on November 15, 2012 Report
vote down vote up Votes: 0
...
ចុះបើប្រឡងរួចហើយ បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រ តើនិស្សិតទាំងអស់ សង្ឃឹមថា នឹងមានការងារធ្វើឬទេ?
Hero man on November 14, 2012 Report
vote down vote up Votes: 0
...
ក្នុងនាមជា វេជ្ចបណ្ឌិត ពិតណាស់គិតពីការព្យាបាលជាសំខាន់ប៉ុន្តែបើមិន​អាចជួយខ្លួនបានផង!តើអាចជួយនណាបាន????? ការសិក្សាពេទ្យមិនមែនដូចការសិក្សាដទៃទេ! ត្រូវការកាណែនាំតែគេមិនណែនាំទេព្រោះគេមិនជឿលើសាលាមិនមែនមិនជឿបុគ្គលទេ! សំដីនិស្សិតខាងលើពិតជាត្រឺមត្រូវ! អ្នកឆ្លងកាត់បានដឺង អ្នកមិនឆ្លងកាត់មិនដឺងទេ ! ខ្ញុំបានឃើញជាក់ សូមចូលរួមការលំបាក និង គាំទ្រ លោក សុខ ផល ! ខ្ញុំមិនមែនជានិស្សិតសាលាបងទេតែខ្ញុំជានិស្សិតពេទ្យដូចគ្នា!ក្នុងនាមជាបងប្អូនរួមជាតិត្រូវតែរួមគ្នាដោះស្រាយបញ្ហាល្អជាងការស្តីបន្ទោសគ្មានអំណាសអំណាងច្បាស់លាស់! ជនជាតិគេស្រលាញ់គ្នា និង ចេះស្រលាញ់គ្នា ប្រើសំដីសមរម្យ ច្បាស់លាស់ទើបមានការវិវឌ្ឍន៏ ជាជាងការស្តីជេ ចុងក្រោយបានតែឈ្លោះគ្នាទេ! តស៊ូ I alway By Ur side !
Uzamaki on November 14, 2012 Report
vote down vote up Votes: 0
...
ប្រហែលជាក្រសួងទាលុយច្រើនពេកមិនដឹង? ឬមួយមានបញ្ហារឿងច្បាប់អនុញ្ញាតបណ្តុះបណ្តាល?
Van Channy on November 14, 2012 Report
vote down vote up Votes: 0
...
ការផលិតធនធានមនុស្សយីតយ៉ាវ នាំអោយការអភិវឌ្ឈន៏សង្គមមានការយីតយ៉ាវ
Mutheta on November 14, 2012 Report
vote down vote up Votes: 0
...
អ្នកដែលចូលរួមយោបល់ពីមុននេះ គាត់មិនបានយល់ និងដឹងពីទុកលំបាក ពីការខិតខំសិក្សារាប់ឆ្នាំ តែនៅមិន ទាន់មានឱកាសបានប្រលងយកសញ្ញាប័ត្រទៀត។ ខ្ញុំមិនមែនជាអ្នកសិក្សាខាងពេទ្យនោះទេ តែខ្ញុំដឹងពីតំលៃនៃការខិតខំរៀនសូត្រ គឺដើម្បីបានចំណោះដឹង និងសញ្ញាប័ត្រ យកមកជួយខ្លួនឯង គ្រួសារ សហគមន៌​​ និងសង្គមជាតិ។ តែគាត់ថា រៀនចប់រាប់ខែ តែមិនការប្រលងចេញ។ តើលក្ខណះត្រង់ណាដែល សបញ្ជាក់គាត់មានសមត្ថភាពនោះ? គឺសញ្ញាប័ត្រទើបអាចបញ្ជាក់បាន។ តើបានសញ្ញាប័ត្រពីណាមក បើសកលវិទ្យាល័យIU មិនរៀបចំការប្រលងផងនោះ។
អ្នកគួរយល់ និងដឹងហើយ! ដាក់ពាក្យធ្វើការដំបូង គឺគេយកសញ្ញាប័ត្រធំ បើគ្មានសញ្ញាប័ត្រ គ្មាននណាម្នាក់ ទទួលពាក្យសុំចូលធ្វើការរបស់លោកនោះទេ។ នៅពេលលោកចូលធ្វើបានហើយ គឺគេមើល សញ្ញាឃើញ ដើម្បីដំឡើងដំណែង រឺបា្រកដខែ។
សរុបមក ខាងសកលវិទ្យល័យជាអ្នកទទួលខុសត្រូវទាំងស្រុង។
hanuman on November 14, 2012 Report
vote down vote up Votes: 0
...
ខ្ញុំថា គាត់បញ្ចេញឲ្យដឹងពីអារម្មណ៍ភ័យខ្លាចរបស់គាត់ មិនមែនគាត់ខ្លាចនោះទេ។ ខ្ញុំគិតថា សាលាអន្តរជាតិ
គ្មានគុណភាពសម្រាប់សិក្សានោះទេ បើឲ្យតែយ៉ាងនេះ។ និស្សិត ដែលរៀនពេទ្យគ្រប់គ្នាតែទទួលបានភាព
អយុត្តិធម៌ពីការប្រឡង និងការសិក្សារបស់គេ។ តើធ្វើជាសាលាមួយទាំងមូល តើគួរធ្វើយ៉ាងនេះដែរឬទេ? លាហើយសាលាល្អ!
Small Doctor on November 13, 2012 Report
vote down vote up Votes: 0
...
និសិត្សដូចលោកសមតែទាត់ខ្យល់បាន២ឆ្នាំទៀតបានសម និសិត្សសម័យនេះគិតតែពីស្រីស្រា មិនដែលគិតពីអនាគតខ្លួននឹងជាតិអីទេ ទ្រាំតាមពេលទៅ
watphnom on November 13, 2012 Report
vote down vote up Votes: 0
...
"សម្ពាធ​ទាំង​នោះ​ មាន​ដូច​ជា រៀន​យូរ (ថា្នក់​វេជ្ជ​បណិ្ឌត​រៀន ៦​ ឆាំ្ន ចុះ​អនុវត្ត​នៅ​តាម​មន្ទីរពេទ្យ​ ២​ ឆាំ្ន​ សរុប​ ៨ ឆាំ្ន​ បាន​វេជ្ជ​បណិ្ឌត​ទូទៅ​រួច​រៀន​ត​ឯក​ទេស​ ៣​ ឆាំ្ន រួច​បន្ត​មក​ឯកទេស ​តាម​ផែ្នក​មួយ​ឆាំ្ន​ទៀត​ សរុប​ទាំង​អស់​១២​ឆាំ្ន) ចំណាយ​លុយ​ច្រើន ចំណូល​មិន​មាន រៀន​ព្រឹក​ផង​ឬល្ងាច​ផង យប់​ត្រូវ​ទៅ​យាម​នៅ​ពេទ្យ ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ទៀត​ផង។​ល។" ខ្ញុំគិតថាម្ចាស់អត្ថបទ មិនសាកសមជា ធ្វើជាវេជ្ជបណ្ឌិតទេ ខ្ញុំមិនដឹងថា លោកបានរៀនក្រមសីលធម៌គ្រូពេទ្រឬអត់ ធ្វើគ្រូពេទ្រខ្លាចប្រឈមមុខជំងឺឆ្លង ទៅដេកផ្ទះវិញទៅ​កុំអោយមានគ្រួពេទ្រគ្មានវិជ្ជាជីវៈម្នាក់ទៀត
SunShine on November 13, 2012 Report
vote down vote up Votes: 0
...
មានចំណេះពិតកំសាញនិងប្រាក់កំរៃ។ កុំធ្វើការដើម្បីលុយ ចូរធ្វើការដើម្បីចំណេះ យកជាយានឈានទៅរកជំនួញផ្ទាល់ខ្លួន។
មិខាលា on November 13, 2012 Report
vote down vote up Votes: 0
busy