Headlines:

សិល្បៈ​ចម្រៀង​និង​តន្ត្រី​បច្ចុប្បន្ន​បាន​ជួយ​អ្វី​ខ្លះ​ដល់​សង្គម​ជាតិ?



121218_02b
ការ​ប្រគំតន្ត្រី​សម័យ​មួយ​​ ​កាល​ពី​ពេល​កន្លង​មក​។ រូបថត ផា លីណា​

សិល្បៈ ចម្រៀង និង​តន្ត្រី ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មធ្យោបាយ​លួង​លោម​មនោសញ្ចេតនា របស់​មនុស្ស​ជា​ទូទៅ​ ឲ្យ​លង់​លក់​ក្នុង​ប្រយោជន៍ និង​ទទួល​បាន​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ បន្ទាប់​ពី​ការ​ស្តាប់​នេះ។ តួយ៉ាង​ដូច​ជា​បទ​ចម្រៀង​ដែល​នៅ​សេស​សល់​តាំង​ពី​ទសវត្សរ៍ទី​៦០ ដែល​មិន​អាច​នឹង​សាប​រលាប របស់​អ្នក​ចម្រៀង​ល្បីៗ​ ក្នុង​សម័យ​នោះ មាន​ដូច​ជា លោក ស៊ីន ស៊ីសា​មុត មាស ហុកសេង អ៊ិន យេង រស់ សេរី​សុទ្ធា ប៉ែន រ៉ន ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​ សិល្បៈ​ចម្រៀង និង​តន្ត្រី ក៏​ជា​មធ្យោបាយ​អប់​រំ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ​អំពី​តម្លៃ​នៃ​ការ​ អប់រំ វប្បធម៌ និង​សីលធម៌​សង្គម។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ គួរ​ឲ្យ​សោក​ស្តាយ ខ្ញុំ​សង្កេត​ឃើញ​ថា សិល្បៈ​ចម្រៀង និង​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​មិន​បាន​ចូល​រួម​ចំណែក​អ្វី​ជា​ដុំ​កំភួន​ដល់​សង្គម​ជាតិ​ឡើយ ក្រៅ​តែ​អំពី​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ទីផ្សារ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​តម្លៃ​សង្គម ប្រពៃណី និង​ចិត្ត​សាស្រ្ត​យុវវ័យ តាម​រយៈ​ការ​បង្ហាញ​ជា​រូប​ភាព​ហិង្សា វាយ​ទាត់​ធាក់​ដណ្តើម​ស្រី ដណ្តើម​ប្រុស ធ្វើ​អត្ត​ឃាត​ដោយ​លោត​ពី​លើ​ស្ពាន ឬ​អគារ​ខ្ពស់ៗ ស្លាប់​ដោយ​ឡាន​បុក ដោយ​អារ​សរសៃ​ឈាម​កដៃ ដោយ​លេប​ថ្នាំ​សម្លាប់​ខ្លួន ងប់ងុល​នឹង​ស្នេហា ខូច​ចិត្ត ផឹក​ស្រា​អាវា​សែ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ក្នុង​កម្មវិធី​តន្រ្តី​សម័យ​នានាយើង​សង្កេត​ឃើញ​មាន​តារា​ចម្រៀង​ ស្រី​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម​ញាក់​កន្រ្តាក់​ខ្លួន​ប្រាណ ចំណែក​ក្រុម​យុវជន​ទុក សក់​ស្វា សក់​សំបុក​មាន់​ចម្រុះ​ពណ៌ ខោ​ក៏​ជើង​ស្វា នាំ​គ្នា​រាំ​ច្រៀង​អាឡេ​អាឡូ​ពេញ​តែ​ឆាក។ រូបភាព​ទាំង​អស់​នេះ​ បាន​បង្ក​ឲ្យ​យុវវ័យ​សម័យ​ថ្មី​ឈ្លក់​វង្វេង​នឹង​ស្នេហា ភាព​ភ្លើត​ភ្លើន​បង្ក​ជា​ហិង្សា​ស្នេហា​អត្តឃាត និង​សម្ភារ​និយម ដោយ​បំភ្លេច​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​សីលធម៌ សុជីវ​ធម៌​ដែល​ខ្មែរ​ធ្លាប់​តែ​មាន​ជា​ប្រពៃណី​និង​ធ្វើ​ឲ្យ​យុវជន​ហាក់​ ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​ការ​សិក្សា​របស់​ខ្លួន​នោះ​ឡើយ​។ ខាង​ក្រោម​នេះ ខ្ញុំ​បាន​ដក​ស្រង់​នូវ​ចំណង​ជើង​បទ​ចម្រៀង​មួយ​ចំនួន ​របស់​ផលិតកម្ម​អឹម​ ប្រូដាក់​សិន ផលិតកម្ម​រ៉ុក យូធូ សាន់​ដេ ថោន ប៊ិច​មែន ដើម្បី​ឲ្យ​ប្រិយមិត្ត​ធ្វើ​ការ​ពិចា​រណាថា​ តើ​បទ​ទាំង​អស់​នេះ​បាន​ផ្តល់​នូវ​តម្លៃ​អប់រំ​អ្វី​ខ្លះ​ដល់​អ្នក​ ស្តាប់​?

ដើរ​វ៉ៃៗ​គេ មក​ធ្វើ​អីៗ​បើ​មក​មិន​ផឹក នឹក​អូន​ផឹក​ស្រា ស្លាប់​ព្រោះ​ម្នាក់​នេះ​បាន​អត់ សូម​សិទ្ធិ​យំ ឲ្យ​បង​រស់​វិញ​បាន​ទេ យ៉ាង​ណា​ក៏​អូន​ជា​សង្សារ​បង កំដរ​បង​ចាំ​គេ​ត្រឡប់ ពីរ​បូក​មួយ​ស្មើ​សូន្យ សុំ​ពេល​ខូច​ចិត្ត រឿង​ឆ្កួត​ ហៅ​ថា​ស្នេហ៍ សង្សា​រថ្នាក់​ទី​ ១២ ភ្លេច​ថា​បែក​គ្នា កុំ​ច្រឡោត អូន​ឈឺ​ប៉ុនណា​បង​ឈឺ​ដូច​គ្នា អាយ​ហ្វូន​ផ្តាច់​ស្នេហ៍ អូន​ក្បត់​ដើម្បី​បង ឲ្យ​អូន​ទៅ​ថែ​គេ អូន​មិន​អាច​រស់​ដោយ​គ្មាន​បង ស្រឡាញ់​បង​មិន​ខ្លាច​ឈឺ​ចាប់ យំ​ជាមួយ​មេឃ ផ្តើម​ពី​ចំណុច​សូន្យ​ បញ្ចប់​ដោយ​ចំណុច​សូន្យ ច្រណែន​សង្សា​របង មុន​បង​សុំ​អូន​បែក ​អូន​សុំ​បង​បែក​មុន គេ​ល្អ​គ្រប់​យ៉ាង ​តែ​អូន​ស្រឡាញ់​បង បង​ល្អ​គ្រប់​យ៉ាង ​តែ​អូន​ស្រឡាញ់​គេ​ ។ល។​ និ​ង​។ល។ រហូត​ដល់​មាន​ខ្លឹម​សារ​នៃ​បទ​ចម្រៀង​ខ្លះ ប្រមាថ​មើល​ងាយ​ដល់​អាយុ​ជីវិត​របស់​ជន​ដទៃ (រំលោភ​សិទ្ធិ​រស់​រាន​មាន​ជីវិត) ព្រោះ​តែ​ស្នេហា​របស់​ខ្លួន ដោយ​ថ្លើម​ធំ​ហ៊ាន​ស្រែក​ច្រៀង​ក្តែងៗ​ថា បើ​បង​គ្មាន​អូន ឬ​បើ​បង​រស់​គ្មាន​អូន សូម​ឲ្យ​មេ​ឃ​ដី ឬ​ផែន​ដី ឬ​ទ្វីប​លោក ងងឹត​សូន្យ​ឈឹង ឬ​រលំ​រលាយ បាក់​បែក​ឆេះ​ខ្ទេចខ្ទី ជា​ដើម​។

ភាគ​ច្រើន​នៃ​បទ​ចម្រៀង​ ទាំង​នោះ​ ពុំ​សូវ​មាន​ការ​លើក​ដាក់​សំឡេង​គ្រលួច ក្រអួន​សោះ​ឡើយ ពោល​គឺ​ច្រៀង​ដោយ​សំឡេង​ស្មើ​ដូច​គេ​អាន​អក្សរ ឬ​រាប់​លេខ​។ ចំណែក​បទ​ខ្លះ​ ជា​បទ​បង្ហា​ញ​ពី​ភាព​ទុក្ខ​ព្រួយ បែរ​ជា​បទ​ភ្លេង​ញាក់​ទទ្រាក់​ទទ្រើត​ទៅ​វិញ ហើយ​បទ​ខ្លះ​ទៀត អ្នក​ចម្រៀង​ខំ​ស្រែក​ទ្រហោ ឬ​ថ្ងូរ ហាក់​ដូច​ជា​ចង់​ដាច់​ខ្យល់​ស្លាប់​តែ​ម្តង។

ខ្ញុំ សែន​ហួស​ចិត្ត​មែន​ទែន​ នៅ​ពេល​បាន​ឮ និង​ឃើញ​ចម្រៀង​មួយ​បទ​ទើប​ចេញ​ថ្មី ហើយ​កំពុង​ត្រូវ​បាន​យុវវ័យ​ពេញ​និយម ដែល​មាន​ចំណង​ជើង​ថា(ស្រឡាញ់​គ្នា​លេងៗ​)។ ស្រឡាញ់​គ្នា​លេងៗ​នេះ បើ​យើង​គិត​ឲ្យ​ដល់​ទៅ គឺ​មិន​ខុស​ពី​ចង់​និយាយ​ថា យក​ខ្លួន​ប្រាណ​គ្នា​លេងៗ​ ហាក់​ដូច​ជា​ល្បែង​កម្សាន្ត រួច​ក៏​បោះ​បង់​ចោល​យ៉ាង​ងាយ​ដូច្នោះ​ដែរ។ បើ​ជា​បុរស នោះ​មិន​ជា​អ្វី​ឡើយ​បើ​គ្រាន់​តែ​អស់​ខ្លួន​ប្រាណ ចុះ​ចំណែក​នារី​វិញ ​វា​ខុស​ធ្ងន់ធ្ងរ​យ៉ាង​ណា ​នឹង​ប្រពៃណី​ជាតិ កិត្តិយស​គ្រួសារ ខូច​អនាគត បើ​សិន​ជា​អស់​ខ្លួន​ប្រាណ ​ដោយ​សារ​តែ​បុរស​នោះ​ស្រឡាញ់​លេងៗ និង​បោះ​បង់​ចោល? គួរ​តែ​ស្រីៗ​ទាំង​អស់​នាំ​គ្នា​តវ៉ា ប្រឆាំង​នឹង​បទ​ចម្រៀង​មួយ​នេះ ដោយ​មិន​គួរ​នៅ​ស្ងៀម​ដូច្នេះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ មាន​ស្រីៗ​ខ្លះ​ នាំ​គ្នា​ទូរស័ព្ទ​សុំ​សំណូមពរ​បទ​ចម្រៀង​នេះ តាម​វិទ្យុ និង​ទូរទស្សន៍​លាន់​ឮ​ពេញ​ប្រទេស​។

ខ្ញុំ​សូម​សំណូម​ពរ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​ព័ត៌​មាន មេត្តា​ពិនិត្យ​ពិចារណា​និង​ចាត់​វិធាន​ការ​ជា​បន្ទាន់​ ចំពោះ​សេរីភាព​បែប​សេះ​ដាច់​បង្ហៀរ​ របស់​ផលិត​កម្ម​ទាំង​អស់​នេះ​ខ្លះ​ផង​៕

ដោយ​ក្តី​អនុគ្រោះ​
ដោយ យស់ កាតង់

This content has been locked. You can no longer post any comments.
Show/hide comments
...
តែណ្ហើយចុះ យើងទាំងពីរអ្នកមានគំនិតមិនដូចគ្នា ទោះនិយាយដល់ណាក៏នៅតែប៉ុណ្ណឹង! ប្រសិនបើអាច ខ្ញុំសូមជួបនិយាយផ្ទាល់ និងសម្រេចថាអាចចូលរួមចំណែកអ្វីខ្លះដល់អស់លោកអ្នកនិពន្ធ និងដឹកនាំសម្តែង។ ហ្វេសប៊ុករបស់ខ្ញុំ Yos Katank E-mail: yos.katank@yahoocom អរគុណ
Yos Katank on December 22, 2012 Report
vote down vote up Votes: 0
...
ខ្ញុំរីករាយណាស់ដែលបានទទួលការបកស្រាយពីអ្នក យស់ កាតង់! មតិរបស់លោកល្អណាស់ តែគ្រាន់តែថាវាមានលក្ខណៈបែបទំរង់បិទបន្តិច គឺមានន័យថា មិនសូវបើកទូលាយ ឬហៅថា ប្រភេទអភិរក្សផ្កាប់មុខ!

ឆ្ងល់ដែរ! អត្ថបទ៤៧បន្ទាត់សោះ គ្មានហេតុផលអ្វីដែលមិនអាចអានចប់បានក្នុង៥នាទីនោះឡើយ ព្រោះខ្ញុំមិនមែនលំដាប់មនុស្សដំណើរខ្យងឡើយ!

ខ្ញុំសង្កេតឃើញថា មានអ្នកអាន និងគាំទ្រយោបល់របស់លោកមែន ប៉ុន្តែភាគច្រើននៃមតិដែលពួកគាត់ផ្តល់មក ក៏មិនសូវមានហេតុផលច្បាស់លាស់សោះ ច្រើនតែបែបជ្រុលនិយមបន្តិច ចូលចិត្តប្រកាន់តែម្ខាង។

ខ្ញុំដឹងថា សិល្បៈជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម! អញ្ចឹងហើយបានជាយើងរឹតតែមិនគួរហាមប្រាមពួកគាត់ ក្នុងការយករូបភាពទាំងនោះមកបញ្ចូលក្នុងចម្រៀងរបស់ពួកគាត់! ព្រោះតែនេះគឺជាភាពពិតមួយជ្រុងតូច ដែលកើតឡើងក្នុងសង្គមដែរ! បើតាមខ្ញុំសង្កេតមើល ប្រការទាំងនេះក៏មិនមែនកើតឡើងគ្រប់បទចម្រៀង គ្រប់ពេលដែរ។ ខ្ញុំមិនច្បាស់ទេ តែសូមលោកមេត្តាប្រាប់ខ្ញុំផងថា តើមានប៉ុន្មានករណីហើយដែលគេបកស្រាយថា ធ្វើតាមបទចម្រៀង? ខ្ញុំទទួលស្គាល់ថា យុវជនខ្មែរមួយចំនួនតូចនាពេលបច្ចុប្បន្ន មានសភាពហក់លោតខ្លាំងជ្រុលពិតមែន តែនេះមិនមែនព្រោះតែវិស័យតន្រ្តី ចម្រៀងបង្ករឡើងទេ! វាជារឿងដែលកើតឡើងដោយកត្តានៃការហូរចូលតាមគ្រប់វិស័យ គ្រប់ច្រក។ ដូច្នេះ យើងកុំចេះតែចោទថាការធ្វើរបស់គេ អាក្រក់ នាំភាពវឹកវរដល់សង្គម អសីលធម៌... អញ្ចឹង! វាអាចជាទង្វើអសីលធម៌ជាងគេទៅទៀត!

ខ្ញុំមិនយល់ពីអ្វីដែលលោកនិយាយថា "ខ្វះខ្លឹមសារ" នោះទេ! គ្រាន់តែដឹងថា បទចម្រៀងដែលគេធ្វើឡើង ទាំងពីអតីតកាល ឫបច្ចុប្បន្នកាល គឺតែងតែមានអត្ថន័យរៀបរាប់បរិយាយពីកាលអាកាសណាមួយច្បាស់លាស់ណាស់ ពោលគឺគេមានសាច់រឿងរបស់គេ! វាសុទ្ធតែបំរើឲ្យការកំសាន្ត និងការអប់រំផ្សេងៗគ្នា មិនថាតែបទ ស៊ីន ស៊ីសាមុត, ឈួយ សុភាព ឫក៏ព្រាប សុវត្ថិ នោះទេ (៣ជំនាន់ផ្សេងគ្នា)។

រឿងចម្លងបទភ្លេងពីបរទេសជារឿងផ្សេង! ខ្ញុំស្ញប់ស្ញែងណាស់ ដល់អស់លោកពីជំនាន់ដើម ដែលអាចធ្វើបទភ្លេង ចម្រៀងដោយខ្លួនឯងបានយ៉ាងល្អ គួរជាទីមោទនៈ និងដិតដាមជាប់ក្នុងអារម្មណ៍នៃមនុស្សគ្រប់ជំនាន់។ បើសិនជាបច្ចុប្បន្នអាចធ្វើបានតែពាក់កណ្តាល មិនដឹងជាល្អយ៉ាងណាទេ! ប៉ុន្តែ ខ្ញុំគិតថា វាមិនងាយទេ ដែលយើងអាចនឹងងើបឡើងឲ្យដូចដើមវិញ បើសង្គមយើងបច្ចុប្បន្ននៅមានស្ថានភាពបែបនេះ! ខ្ញុំជឿថាពួកគាត់ក៏អាចផលិតបទភ្លេងថ្មីបានដែរ តែសូមសួរថា មានកំលាំងផលិតចេញទេបើមនុស្សភាគច្រើនមិនហ៊ានចំណាយលុយទិញឌីសច្បាប់ដើមស្តាប់ផងនោះ?! អ្នកខ្លះ ហាឡើង ស្តាប់នៅតាមកន្លែងលក់សាច់គោអាំង...

ភ្លេងថ្មីក៏ដោយ ចម្លងក៏ដោយ ក៏វាអាស្រ័យលើរសនិយមរបស់មនុស្ស! យើងមិនអាចប្រៀបធៀបបានឡើយទៅនឹងបទចម្រៀងអតីតកាល ព្រោះថា កាលៈទេសៈនៃប្រទេសយើងប្រែប្រួលដោយសារសង្គ្រាម និងការប្រល័យពូជសាសន៍ កុំអីវាមិនដាបបែបនេះទេ! ខ្ញុំជឿថា បទចម្រៀងបច្ចុប្បន្ន បើទោះបីជាធ្វើភ្លេងថ្មីយ៉ាងណាក៏ដោយ វិសេសវិសាលយ៉ាងណាក៏ដោយ ក៏វាមិនអាចពេញនិយមបានយូរដែរ ព្រោះតែការនិយមរបស់មនុស្សឥឡូវមានការផ្លាស់ប្តូរលឿន! ជាក់ស្តែង មើលតែផលិតកម្មរ៉ក់ទៅ! ស៊ូបានប៉ុន្មាន?! បិទទ្វារស្ទូឌីយ៉ូចម្រៀងបាត់! ភ្លេងថ្មី បទថ្មី! បើម្នាក់ៗមិនជួយគាំទ្រទិញផង មានដង្ហើមណាដក?!

ខ្ញុំក៏នៅតែឆ្ងល់ដែរពីការរឹះគន់លើការដាក់ចំណងជើងរបស់គេ ព្រោះខ្ញុំគិតថាវាគ្មានខុសអ្វីត្រង់ណាសោះ ហើយខ្លឹមសារក៏គ្មានត្រង់ណាដែលគួរឲ្យរាប់ថាមិនសមរម្យដែរ។ “សង្សារលេងៗ”... ហ៊ឺម... នៅតែមិនដឹងថាមានអីមិនប្រក្រតីសោះ! ជួយប្រាប់ខ្ញុំ ក៏ដូចជាបងផលផងថា គួរប្តូរទៅជាម៉េចវិញ? ព្រោះលោកប្រហែលជាចេះដឹងខ្លាំងណាស់ត្រង់ចំណុចនេះ បើយោងទៅតាមបទពិសោធន៍ដ៏សម្បូរបែប ដូចដែលលោកបានរៀបរាប់!

ជាការពិតណាស់ វាប្រហែលជានឹងឆាប់ដាច់ខ្យល់ជាក់ជាមិនខានឡើយសម្រាប់វិស័យនេះ ប្រសិនបើ មនុស្សទាំងអស់គ្នាគិតតែពីឈរស្រែក អង្គុយស្រែក តែមិនដែលបានចូលរួមចំណែកធ្វើអ្វីដើម្បីជាប្រយោជន៍លើកស្ទួយផងនោះ!
ខ្ញុំជាមនុស្សម្នាក់ក្នុងសង្គមខ្មែរដែរ តែខ្ញុំមិនដែលប្រកាន់ថា ស៊ីន ស៊ីសាមុត ឬខេមរៈ សេរីមន្ត អីទេ គឺខ្ញុំតែងតែគាំទ្រជានិច្ចចំពោះវិស័យនេះ ហើយក៏បានចូលរួមចំណែកថែរក្សាមរតកចាស់ និងបង្កើតផលិតផលថ្មីខ្លះដែរ ហោចណាស់ក៏បានជួយលើកទឹកចិត្តតាមរយៈការទិញផលិតផលរបស់ពួកគាត់ដែរ! បើលោកនិយាយអញ្ចឹង ខ្ញុំក៏មិនដឹងថាម៉េចដែរ ព្រោះថាបើលោកអាចច្រៀងបានពិរោះម្លឹងៗ ម៉េចក៏មិនចាប់ផ្តើមបង្កើតអ្វីដែលថ្មី ហើយល្អដូចពីដើមទៅ ឬក៏អាចចូលខ្លួនទៅជួយពួកគាត់ដែលកំពុងធ្វើការលើវិស័យនេះ ឲ្យបានរីកចំរើនជាងនេះផង? កុំចាំតែស្រែក វ៉ៃប្រហារគេក្តែងៗបែបនេះ!

មែនហើយ ខ្ញុំដឹងថា ភ្នំពេញប៉ុស្តិ៍ គឺជាស្ថាប័នសារព័ត៌មានឯករាជ្យ និងទទួលបានភាពល្បីល្បាញ ពេញនិយមពីមិត្តអ្នកអានយ៉ាងច្រើន អាចនិយាយបានថាឈានមុខគេនៅកម្ពុជា ហើយក៏ធ្លាប់បានគិតថា អស់លោកជាអ្នកមានជំនាញវិជ្ជាជីវៈល្អណាស់ តែទើបតែឃើញពេលនេះថា អ្នកកាសែតមួយចំនួន ដូចជា យស់ កាតង់ ជាដើមនេះ កំពុងតែធ្វើការហួសពីជំនាញហើយ! បើសិនខ្លួនជាមន្រ្តីជាន់ខ្ពស់នៅក្នុងស្ថាប័នពាក់ព័ន្ធណាមួយ មានតួនាទីខាងផ្នែកវែកញែក ខ្ញុំមិនថាទេ តែនេះខ្លួនជាអ្នកកាសែត បែរជាហ៊ានយកចុងប៊ិចរបស់ខ្លួន មកអារកាត់ វែកញែក ចែកចំណាត់ថ្នាក់ ថាគេអាក្រក់ ថាគេបំផ្លាញសីលធម៌សង្គមទៅវិញ។ នេះហើយជាចំណុចគ្រោះថ្នាក់ ជាចំណុចបង្ករហេតុ ដែលអាចនាំឲ្យសង្គមជាតិជួបនូវវឹកវរ និងការរើសអើង! អ្នកកាសែតជំនាញ មិនគួរសរសេរលើកតំកើននូវអ្វីដែលខ្លួនពេញចិត្តកប់ពពក ហើយបែរជាបន្ទាបបន្ថោកអ្វីដែលខ្លួនមិនពេញចិត្ត ទាំងងងឹតងងុលនោះទេ!

សម្រាប់ខ្ញុំ គ្មានសមត្ថភាពណាក្នុងការបណ្តុះបណ្តាលអ្វីដល់លោកទេ ព្រោះបើតាមស្តាប់ការរៀបរាប់របស់លោកហើយ យល់ថា លោកជាមនុស្សដែលមានជំនាញណាស់ ពូកែណាស់ ចេះទាំងសរសេរ តែងនិពន្ធ ចេះចូលរួមចំណែកក្នុងសង្គម ហើយច្រៀងបានពិរោះជាងអ្នកចម្រៀងទៀត! ដូច្នេះហើយ ខ្ញុំមិនហ៊ានល្បងទេ...

ជារួមមក អ្វីដែលខ្ញុំចង់ឲ្យលោកជ្រាបនៅពេលនេះគឺ សូមមេត្តាកុំវាយតម្លៃលើអ្វីមួយដោយការយល់ឃើញផ្ទាល់ខ្លួនបែបនេះ ជាពិសេសគឺការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន ដោយមិនមានការរៀបចំជាផ្លូវការបែបនេះដែរ! សិល្បៈគ្រប់ជំនាន់ សុទ្ធតែមានភាពល្អប្រសើរ និងចំណុចអវិជ្ជមានដូចៗគ្នា។ យើងគួរកុំចាត់ចែងថា អ្នកនេះអាក្រក់ អ្នកនោះល្អអី!
សេះដាច់បង្ហៀរស្អី?! ស្តាប់មើលទៅ ហាក់ដូចជាប្រទេសកំពុងច្របូកច្របល់ ទាំងដែលបច្ចុប្បន្ននេះ មនុស្សម្នាមានការអប់រំបានយ៉ាងល្អប្រសើរ។ តែទោះជាយ៉ាងណា ខ្ញុំក៏សង្ឃឹមថា ការសំណូមពរបរស់លោកទៅកាន់ក្រសួង និងអត្ថបទរបស់លោក អាចជួយឲ្យវិស័យចម្រៀងមានការវិវត្តន៍ កែប្រែចំណុចមិនល្អ និងរីកចំរើនទៅមុខផងចុះ!

តែណ្ហើយចុះ យើងទាំងពីរអ្នកមានគំនិតមិនដូចគ្នា ទោះនិយាយដល់ណាក៏នៅតែប៉ុណ្ណឹង! ខ្ញុំសូមអស់យោបល់ត្រឹមនេះទៅចុះ ហើយក៏ប្រហែលនឹងមិនចូលមកទីនេះ នាំឲ្យចង្អៀតដល់មនុស្សរាប់ពាន់អ្នកដែលកំពុងគាំទ្រលោក និងភ្នំពេញប៉ុស្តិ៍ដែរ!

សូមអរគុណ! ហើយសូមជំរាបដល់សំណាងដែលមានមតិខាងក្រោមផងដែរថា ខ្ញុំឈ្មោះ ជា ហ៊ុយទី ជាបុគ្គលិកតូចតាចក្នុងស្ថាប័ន ដែលធ្វើការទាក់ទងនឹងវិស័យនេះ ប៉ុណ្ណោះ មិនមែន លោក សុខ ចាន់ផល ទេ! កុំយកអ្នកផ្សេងមកឡូកឡំ!
titi on December 21, 2012 Report
vote down vote up Votes: 0
...
អ្នកនិពន្ធទំនុកច្រៀង​បទថ្មីៗសព្វថ្ងៃនេះ មិនដឹងជាយ៉ាងម៉េច ចេះតែរៀបចំដាក់ចុងចួនដូចពពួក​ជន​ស្រវឹងញៀនថ្នាំ ដែលវាចារចេញមកគេ ស្តាប់ "បែកកាលីងទីង" ។ ឆ្ងល់ណាស់ថាឬក៏ខ្លួនឯងនិពន្ធទាល់តែពេលស្រវឹងទើប សរសេរបាន។ សរសេររបៀប "mteyjy"

អេ តិច ទីទី ឯងហ្នឹងជាបុគ្គល សុខ ចាន់ផល ទេដឹង បានជា "ប្រូម៉ូសិន" ឈ្មោះម្នាក់នេះម្ល៉េះ។ ណ្ហើយ ស.ច.ផ ឬមិនមែន ក៏គ្មានអ្វីអស្ចារ្យដែរ គ្រាន់តែជាអ្នក​យកបទបរទេស មក "ក្រូម៉េ" ធ្វើបទខ្លួនឯងនោះ។
ដូចហួសម័យទេដឹង ស្តាយនិពន្ធដោយប្រើពាក្យ​បុរសម្នាក់នេះ នារីម្នាក់នេះ ជាដើម។ មិនមែនមានតែក្នុង ចម្រៀង សូម្បីតែសំណេររបស់ ទីទី ឯង​ហ្នឹង ក៏ប្រើដែរ។
ស្តាយបែបហ្នឹង គេថាគីង្គក់លក់ថ្នាំស្រែង មែនទេ ផល អូច្រឡំមែនទេ ទីទី??


SamnangSamnangSamnang on December 19, 2012 Report
vote down vote up Votes: 0
...
ទីទីៈ ខ្ញុំបានចំណាយពេលប្រមាណ៥នាទី ក្នុងការអានអត្ថបទមួយនេះ ដែលចំណងជើងគួរជាទីទាក់ទាញ ហើយត្រូវបានសរសេរដោយ យស់ កាតង់។

ចម្លើយៈ អ្នកមិនអាចចំណាយពេលតែ៥នាទីក្នុងការអានអត្ថបទរបស់ខ្ញុំ រួចសរសេរតបតមកខ្ញុំយ៉ាងក្បោះក្បាយបានបែបនេះឡើយ ព្រោះខ្ញុំមិនជឿថាអ្នកពិតជាអាចធ្វើបានដូច្នេះទេ។

ទីទីៈ បន្ទាប់ពីបញ្ចប់ការអានទាំងស្រុងនៃអត្ថបទនេះ ខ្ញុំសូមវាយតម្លៃថា អត្ថបទមួយនេះ ជាអត្ថបទមួយដ៏ឥតន័យជាទីបំផុត ដែលអ្នកសរសេរ បានសរសេរវាឡើងដោយគ្មានការគិតគូរពិចារណា វិភាគឲ្យបានល្អិតល្អន់ឡើយ! ការដែលខ្ញុំនិយាយនេះ មិនមែនមានន័យវ៉ៃប្រហារនោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យម្ចាស់អត្ថបទនេះ បានស្វែងយល់ខ្លះនូវចំនុចមួយចំនួនដែលគេមិនបានគិតដល់ ឫមិនចង់គិតដល់។

ចម្លើយៈ មានអ្នកអានជាច្រើនបានអានដោយយកចិត្តទុកដាក់ និងដោយការអបអរកោតសរសើរ ព្រមទាំងបានចែករំលែកអត្ថបទរបស់ខ្ញុំមួយនេះ ដើម្បីផ្សព្វផ្សាយបន្តជាហូរហែរតាមកាសែត និងបណ្តាញសង្គមហ្វេសប៊ុក ពោលពួកគេសុទ្ធតែបានគាំទ្រចំពោះខ្លឹមសារអត្ថបទនេះ ដែល ត្រូវបានជ្រើសរើសចុះផ្សាយដោយសារព័ត៌មានលំដាប់វិជ្ជាជីវៈបំផុតនៅស្រុកខ្មែរ។ ផ្ទុយពីអ្នក (ទីទី) ដែលអះអាងថាអត្ថបទនេះសរសេរដោយគ្មានការគិតគូរពិចារណា វិភាគឲ្យបានល្អិតល្អន់។

ទីទីៈ នៅឡើយ, ខ្ញុំមិនទាន់អាចនិយាយបានទេថា តន្ត្រី និងចម្រៀងខ្មែរបច្ចុប្បន្នបានចូលរួមចំណែកធំធេងក្នុងសង្គមជាតិ តែវាក៏មិនអាក្រក់ហួសកំរិតដូចអ្វីដែល យស់ កាតង់បាននិយាយនោះដែរ! គាត់បានលើកឡើងថា បទចម្រៀងបច្ចុប្បន្ន ទាំងអត្ថន័យ ទាំងរូបភាព សុទ្ធតែបង្ករនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃសង្គម ប្រពៃណី និងចិត្តសាស្រ្តយុវវ័យ តាមរយៈការបង្ហាញជារូបភាពហិង្សា វាយទាត់ធាក់ដណ្តើមស្រី ដណ្តើមប្រុស ធ្វើអត្តឃាតដោយលោតពីលើស្ពាន ឬអគារខ្ពស់ៗ ស្លាប់ដោយឡានបុក ដោយអារសរសៃឈាមកដៃ ដោយលេបថ្នាំសម្លាប់ខ្លួន ងប់ងុលនឹងស្នេហា ខូចចិត្ត ផឹកស្រាអាវាសែ។ល។ ខ្ញុំសូមចោតសំនួរមួយទៅកាន់ យស់ កាតង់ វិញថា តើអ្វីដែលរៀបរាប់ខាងលើនេះ សុទ្ធតែជាទង្វើដែលគេបង្គាប់បញ្ជារឲ្យមនុស្សទូទៅអនុវត្តមែនដែរទេ?! ឫក៏ជាអ្វីដែលសង្គមជាតិខ្មែរទាំងមួលកំពុងធ្វើមែនទេ?! វាជារឿងមិនសមហេតុផលទាល់តែសោះដែលលោកហ៊ានចោតថា គេបំផ្លាញសុជីវធ៌ម ប្រពៃណីជាតិ! ខ្ញុំសូមទទួលថា អ្វីដែលលោករៀបរាប់ វាពិតជាមាននៅក្នុងអត្ថន័យ និងរូបភាពនៃចម្រៀងមួយចំនួនក្នុងពេលបច្ចុប្បន្ន ប៉ុន្តែអ្វីទាំងនេះ គឺគេគ្រាន់តែចង់បង្ហាញពីបុគ្គល ឫក្រុមមួយក្តាប់តូចប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ ពួកគេក៏តែងបញ្ជាក់ផងដែរ ពីលទ្ធផល និងផលមិនល្អនៃទង្វើទាំងនោះ រហូតដល់មានការតម្លើងអក្សរបញ្ជាក់ថាមិនល្អ និងកុំយកតម្រាប់តាមទៀត! ហេតុអីក៏យើងមិនលើកចំណុចនេះមកនិយាយផង?!

ចម្លើយៈ សិល្បៈគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម និងវប្បធម៌ជាតិ មិនខុសពីអក្សរសិល្ប៍នោះឡើយ។ តាមរយៈខ្លឹមសារ និងរូបភាពអវិជ្ជមានដែលមាននៅក្នុងបទចម្រៀងទាំងនោះ អ្នកនិពន្ធ ឬដឹកនាំអ្នកសម្តែង ពិតមែនតែមិនបានបង្គាប់បញ្ជាឲ្យអ្នកមើល (យុវជន) អនុវត្តតាមដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែការបង្ហាញរូបភាពបែបនេះ ពុំមានបង្កប់នូវខ្លឹមសារអប់រំអ្វីក្រៅតែអំពីមើលទៅគឺចង់ឲ្យយុវជនធ្វើត្រាប់តាមតែប៉ុណ្ណោះ មានន័យថាអ្នកនិពន្ធ និងអ្នកដឹកនាំសម្តែងទាំងនោះពុំទាន់មានសិល្បៈ ឬសិល្បវិធីក្នុងការអប់រំមនុស្សនៅឡើយ។ ជាការពិត ខ្ញុំពិតជាពុំដែលបានឃើញការតម្លើងអក្សរ ថាមិនល្អ ឬកុំយកតម្រាប់តាម នៅពេលទីបញ្ចប់នៃបទចម្រៀងណាមួយនោះទេ ហើយបើមានមែន រឹតតែបញ្ជាក់ឲ្យខ្ញុំយល់កាន់តែច្បាស់ថា ផលិតកម្មទាំងនោះពិតជាបានទទួលស្គាល់ថា រាល់រូបភាព ឬទិដ្ឋភាពដែលបានបង្ហាញនោះ គឺអសីលធម៌ អសុជីវធម៌ និងមិនគួរត្រូវបានយកមកបង្ហាញជាសាធារណៈតាមរយៈបទចម្រៀង និងចាក់បញ្ចាំងតាមទូរទស្សន៍ជាតិទូទាំងប្រទេសបែបនេះឡើយ។
ម៉្យាងទៀត ខ្ញុំក៏ជាអ្នកនិយមការតែងនិពន្ធដែរ ដោយបានយកចិត្តទុកដាក់ជាទីបំផុតចំពោះ អត្ថន័យពីមួយឃ្លាទៅមួយឃ្លា និងពីមួយល្បះទៅមួយល្បះ មុននឹងផ្សព្វផ្សាយជាសាធារណៈ តាមហ្វេសប៊ុកក្តី ចំណែកខ្លឹមសារនៃចម្រៀងដែលខ្ញុំរៀបរាប់ក្នុងអត្ថបទរបស់ខ្ញុំ ពិតជាមិនមានអត្ថន័យសំខាន់សំដៅដល់ការអប់រំពិតប្រាកដនោះទេ ពោលគឺមិត្តអ្នកទស្សនា និងអ្នកស្តាប់គ្រាន់តែឃើញ និងឭចំណងជើង មានការធុញថប់ និងយល់ដល់ភាពគ្មានប្រយោជន៍នោះបាត់ទៅហើយ។ បើអ្នក (ទីទី) ចង់ដឹងឲ្យប្រាកដ ខ្ញុំអាចអង្គុយបកស្រាយកំដរអ្នកបាន ពីខ្លឹមសារបទចម្រៀងទាំងនោះម្តងមួយៗ និងពន្យល់ពីរូបភាពសម្តែងកាយវិការទាំងនោះថាមានប្រយោជន៍ ឬអត់។

ទីទីៈ ខ្ញុំហ៊ានសន្និដ្ឋានថា យស់ កាតង់ អាចនឹងមិនធ្លាប់បានស្តាប់នូវអត្ថន័យនៃបទចម្រៀងទាំងនោះផង ឫក៏ធ្លាប់ស្តាប់ដែរ តែមិនគិតពិចារណា ទើបបានជាមិនដឹងថាបទទាំងនោះនិយាយពីអ្វី ផ្តល់នូវគំនិតអ្វីខ្លះដល់អ្នកស្តាប់! បើគិតទៅ វាមិនអាក្រក់ដូចដែលលោកលើកឡើងទាល់តែសោះ ព្រោះថា បទនីមួយៗ ទោះបីតិច ឫច្រើន គឺតែងតែមានសារ និងអត្ថន័យអប់រំតាមបែបនីមួយៗរបស់វាជានិច្ច! ជាក់ស្តែងបទ "ដើរវ៉ៃ" របស់ផលិតកម្មយូធូ ដែលបកស្រាយដោយតារាចម្រៀងតាតា, វាក៏ជាបទមួយដែលបង្ហាញពីចរិកមិនល្អរបស់ក្មេងស្ទាវមួយក្រុម តែក្នុងនោះ គេក៏បានលើកឡើងនូវគំនិតអប់រំដែរ ដោយគេបញ្ជាក់ថា វាមិនល្អ ហើយឲ្យកែខ្លួន! ការធ្វើបែបនោះ វារឹតតែធ្វើឲ្យនារីៗមិនចូលចិត្តថែមទៀត ដូច្នេះអ្នកដែលដើរវ៉ៃគេទាំងអស់គួរបញ្ឈប់។

ចម្លើយៈ ខ្ញុំពិតជាបានឃើញជាញឹកញាប់ពីបទចម្រៀងទាំងនោះ រៀងរាល់ចុងសប្តាហ៍នៅកន្លែងលក់សាច់គោអាំងមួយឯជម្ពូវ័ន្ត ហើយខ្ញុំពិតជាបានអានយ៉ាងច្បាស់ពីខ្លឹមសាររបស់វា។ ប៉ុន្តែដូចដែលខ្ញុំបានជម្រាបជូនខាងលើ អ្នកនិពន្ធចេះតែងនិពន្ធពិតមែនតាមក្បួនខ្នាតនៃកំណាព្យកាពឃ្លោង (តែខ្លឹមសារនៅខ្វះខាត) ហើយបានធ្វើឲ្យយុវជនមួយចំនួនធំពិតជាពេញចិត្តណាស់ ប៉ុន្តែអ្នកនិពន្ធ និងអ្នកដឹកនាំសម្តែងទាំងនោះពុំទាន់មានគរុកោសល្យ សិល្បៈ ឬសិល្បវិធីក្នុងការអប់រំមនុស្សតាមរយៈសិល្បៈចម្រៀងរបស់ខ្លួននៅឡើយទេ។

ទីទីៈ មួយវិញទៀត លោកបានលើកឡើងថា ខ្លឹមសារនៃបទចម្រៀងខ្លះ ប្រមាថមើលងាយដល់អាយុជីវិតរបស់ជនដទៃ (រំលោភសិទ្ធិរស់រានមានជីវិត) ព្រោះតែស្នេហារបស់ខ្លួន ដោយថ្លើមធំហ៊ានស្រែកច្រៀងក្តែងៗថា បើបងគ្មានអូន ឬបើបងរស់គ្មានអូន សូមឲ្យមេឃដី ឬផែនដី ឬទ្វីបលោក ងងឹតសូន្យឈឹង ឬរលំរលាយ បាក់បែកឆេះខ្ទេចខ្ទី ជាដើម។ ចំណុចនេះ លោកពិតជាមិនបានពិចារណាអ្វីបន្តិចសោះ! នេះគ្រាន់តែជាការប្រៀបធៀបពីទំហំនៃការឈឺចាប់ក្នុងការបាត់បង់អ្វីមួយរបស់មនុស្សប៉ុណ្ណោះ! មិនមែនទើបតែមានក្នុងពេលបច្ចុប្បន្នទេ សូម្បីតែបទពីដើមក៏មានដូចគ្នា ជាតួយ៉ាង បទ "ភ្លេងមច្ចុរាជ" ក៏គេមានច្រៀងបង្ហាញពីអត្ថន័យបែបនេះដូចគ្នា! ដូច្នេះហើយ បើលោក យស់ កាតង់ យល់ថា បទចម្រៀងបច្ចុប្បន្នមិនល្អ នោះមានន័យថា បទចម្រៀងខ្មែរតាំងពីសម័យដើមនោះ ក៏មិនល្អដូចគ្នា! ខ្វះអី! "ចាក់ថ្នាំសម្លាប់ខ្ញុំទៅ", "២០ឆ្នាំក្នុងគុក", "មេម៉ាយ៣ដង", "ចង់បានប្តីដប់"...។ល។

ចម្លើយៈ ខ្ញុំទទួលស្គាល់ពីការប្រៀបធៀប ឬមេតាហ្វ័រដែលមានជាធម្មតានៅក្នុងអក្សរសិល្ប៍ សិល្បៈ ចម្រៀង កំណាព្យជាដើម។ ប៉ុន្តែការប្រៀបធៀបទាំងនោះមិនអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាននៃជនដទៃ រាប់ចាប់តាំងពីសិទ្ធិរស់រានមានជីវិតរបស់មនុស្សទូទៅជាដើម។ ឧទាហរណ៍ ខ្ញុំពិតជាមិនអាចប្រៀបធៀបចម្រៀងមួយបទដែលខ្ញុំបានតែង ដោយមានអត្ថន័យធៀបថា (បើតាអ្នកស្លាប់ ស្នេហ៍យើងពិតសុខសាន្ត។) ចំណែកបទចម្រៀងពីដើម "ចាក់ថ្នាំសម្លាប់ខ្ញុំទៅ", "២០ឆ្នាំក្នុងគុក", "មេម៉ាយ៣ដង", "ចង់បានប្តីដប់"...។ល។ មិនមែនន័យថាចម្រៀងពីដើមត្រូវ និងពិរោះទាំងអស់នោះទេ តែអាចទទួលយកបានយ៉ាងហោច៨០%ដែរ។ ខ្ញុំទទួលស្គាល់ថាចំណងជើងបទទាំងនេះពិតជាមិនពិរោះស្តាប់មែន ប៉ុន្តែទោះយ៉ាងណាសុទ្ធសឹងជាស្នាដៃនិពន្ធទាំងទំនុក និងបទភ្លេងដោយខ្លួនឯង មិនមានលួចចម្លងពីប្រទេសដទៃ។

ទីទីៈ "សង្សារលេងៗ" គ្មានអ្វីចម្លែកទេ! លោកពិតជាអត់មានបានស្តាប់អត្ថន័យរបស់គេអ្វីបន្តិចសោះ! តើគេមានប្រាប់ថាយកខ្លួនគ្នាក្នុងចម្រៀងដែរទេ?! ពិតជាមានមាត់ចេះតែស្រែកមែន! គេគ្រាន់តែនិយាយថា សេពគប់គ្នាធម្មតា ឲ្យអ្នកដទៃយល់ច្រឡំថា ពួកគេស្រលាញ់គ្នាប៉ុណ្ណោះ ធាតុពិតទៅ ពួកគេគ្មានទំនាក់ទំនងអ្វីជាមួយគ្នាទាំងអស់! សូមលោកមេត្តាស្តាប់បទនេះឲ្យច្បាស់ជាថ្មីម្តងទៀត ឫអាចបញ្ជាក់ឲ្យកាន់តែច្បាស់ជាមួយលោក សុខ ចាន់ផល ដែលជាអ្នកសរសេរបទនេះ។

ចម្លើយៈ វាពិតជាចម្លែកសម្រាប់ខ្ញុំ និងមនុស្សខ្មែរដទៃនៅពេលបានឭបទនេះ! គេមិនបានប្រាប់ថាយកខ្លួនគ្នាក្នុងចម្រៀងនោះក៏ពិតមែន ប៉ុន្តែសូមកុំគិតរំពឹងថាអ្វីដែលអ្នកជាអ្នកនិពន្ធបានដឹងគ្រប់យ៉ាងពីបទចម្រៀងនេះ រីឯអ្នកស្តាប់គេយល់ទាំងអស់ពីអ្វីដែលអ្នកនិពន្ធចង់បាននោះ។ សូមកុំធ្វើឲ្យអ្នកស្តាប់យល់ច្រឡំនូវខ្លឹមសារ ក្នុងន័យផ្សេងដែលផ្ទុយពីវត្ថុបំណងរបស់អ្នកនិពន្ធ។ ខ្ញុំស្គាល់ប្អូន សុខ ចាន់ផលថាពិតជាអ្នកពូកែខាងតែងនិពន្ធ ហើយប្អូនសុខ ចាន់ផល ក៏ត្រូវតែកែសម្រួលទាំងចំណងជើង និងខ្លឹមសារបទចម្រៀងនេះឡើងវិញផងដែរ។

ទីទីៈ បទចម្រៀងខ្មែរសព្វថ្ងៃ ធ្វើបានប៉ុណ្ណេះ ចាត់ទុកថាគ្រាន់បើហើយ! ថ្វីត្បិតតែភាគច្រើនចម្លងទំនុកភ្លេងពីគេក៏ពិតមែន តែការធ្វើបទចម្រៀងមួយៗមិនមែនជាការងាយនោះទេ! ខ្ញុំគិតថាវាសមហើយ អ្នកស្រែកបានតែស្រែក តែគ្មានដែលបានចូលរួមចំណែកលើកស្ទួយអ្វីបន្តិចសោះ។ សួរទៅ យស់ កាតង់ម្នាក់នេះ ធ្លាប់ដែលបានទិញស៊ីឌីដើមទៅស្តាប់បានប៉ុន្មានកញ្ឆេរហើយ????

ចម្លើយៈ អ្នក (ទីទី) មានទស្សនៈវិជ្ជមានថា បទចម្រៀងខ្មែរសព្វថ្ងៃ ធ្វើបានប៉ុណ្ណេះ ចាត់ទុកថាគ្រាន់បើហើយ! សម្រាប់ខ្ញុំយល់ថា មិនមែនគ្រាន់បើទេ គឺឆាប់សាបរលាបជាទីបំផុត យ៉ាងយូរបំផុតអាចរស់បានតែពីរខែ ឬជួនមិនដល់មួយខែផង គឺចម្រៀងនោះស្លាប់មុនម្ចាស់ដែលជាអ្នកច្រៀងបាត់ទៅហើយ ខុសពីបទចម្រៀងពីសម័យដើម នៅតែមិនសាបរលាប និងពេញនិយមសម្រាប់ពលរដ្ឋខ្មែរបច្ចុប្បន្នជាដរាប។
អ្នក (ទីទី) បានលើកឡើងថា (ការធ្វើបទចម្រៀងនីមួយៗមិនមែនជាការងាយស្រួល) បើមិនងាយស្រួលអញ្ចឹង គួរតែធ្វើឲ្យបានល្អបំផុត កុំលួចគេ កុំធ្វើឲ្យវាឆាប់ងាប់ពេក។
អ្នកមានដឹងទេថា ហេតុអ្វីបានជាបទចម្រៀងសម័យនេះងាយស្លាប់យ៉ាងដូច្នេះ? បើពិបាកតែងពេក មានលួចថតចម្លងបទភ្លេងពីគេទេ? មានគោរពដល់កម្មសិទ្ធិបញ្ញារបស់គេទេ? សូមជម្រាបថា ខ្ញុំបានចូលរួមចំណែកច្រើនណាស់ក្នុងជីវភាពសង្គម រាប់ទាំងការតែងនិពន្ធ ការសរសេរអត្ថបទសារព័ត៌មាន អប់រំ វប្បធម៌ សិល្បៈ សុខភាព នយោបាយ សេដ្ឋកិច្ច ហើយបើនិយាយអំពីសិល្បៈចម្រៀងវិញ សូមហ៊ាននិយាយដោយត្រង់ចុះថា អ្នក (ទីទី) មិនអាចច្រៀងពិរោះជាងខ្ញុំឡើយ ប៉ុន្តែសូមទោសផង ខ្ញុំសូមច្រៀងតែបទស៊ីន ស៊ីសាមុតជាមួយអ្នកតែប៉ុណ្ណោះ។

ទីទីៈ ខ្ញុំក៏សូមសំណូមពរផងដែរ ដល់ថ្នាក់គ្រប់គ្រងរបស់ភ្នំពេញប៉ុស្តិ៍។ សូមលោកមេត្តាអប់រំ និងបណ្តុះបណ្តាលបន្ថែមដល់អ្នកបំរើការងាររបស់លោក ជាពិសេសអ្នកសរសេរអត្ថបទ! កុំគិតថាចេះតែឯងឲ្យសោះ! គិតផងមុននឹងពន្លេចអ្វីចេញមួយៗ កុំចេះតែក្តែងៗ គ្មានន័យដូច យស់ កាតង់ នេះជាដើម!

ចម្លើយៈ ភ្នំពេញប៉ុស្តិ៍ គឺជាស្ថាប័នសារព័ត៌មានឯករាជ្យ និងទទួលបានភាពល្បីល្បាញ ពេញនិយមពីមិត្តអ្នកអានយ៉ាងច្រើន អាចនិយាយបានថាឈានមុខគេនៅកម្ពុជា។ បុគ្គលិក និងអ្នកសារព័ត៌មាន សុទ្ធសឹងតែទទួលការបណ្តុះបណ្តាលពីសាលាត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈពិតប្រាកដ។ ខ្ញុំសូមជម្រាបអ្នក (ទីទី) ថា មុននឹងជ្រើសរើសអត្ថបទមួយនេះមកចុះផ្សាយជូនមិត្តអ្នកអាន និពន្ធនាយករបស់កាសែតនេះបានប្រើខួរក្បាលវិជ្ជាជីវៈរបស់ខ្លួន ត្រួតពិនិត្យរួចហើយៗ ក៏មិនតម្រូវថាឲ្យអ្នក (ទីទី) ត្រូវតែអាននោះទេ។ បើមិនពេញចិត្តនឹងអាន សូមទុកឲ្យអ្នកដទៃច្រើនពាន់អ្នកបានអានផង ហើយអត្ថបទរបស់ខ្ញុំនេះទៀតសោត មិនមានអ្វីទាក់ទងដល់ការសំណូមពររបស់អ្នកឲ្យអប់រំ និងបណ្តុះបណ្តាលបន្ថែមដល់អ្នកបំរើការងាររបស់ភ្នំពេញប៉ុស្តិ៍នោះក៏ទេដែរ តែបើចង់ សូមអ្នកអប់រំ និងបណ្តុះបណ្តាលបន្ថែមដល់រូបខ្ញុំផ្តាល់តែម្តងចុះ៕ សូមអរគុណ
Yos Katank on December 19, 2012 Report
vote down vote up Votes: 0
...
វាជាការពិត!​ ខ្ញុំមានអារម្មណ៍រំភើបនៅពេល ឃើញភ្នំពេញប៉ុស្តិ៍ ផ្សាយពីពត៍មាន​នេះ។
ណុន​ ណាង on December 18, 2012 Report
vote down vote up Votes: 0
...
អ្វីដែលលោក​បានសរសេរ​ពិតជាត្រូវ​ណាស់​ ខ្ញុំជា​មនុស្សម្នាក់ចូលចិត្តស្តាប់ចម្រៀង​ ប៉ុន្តែចម្រៀងបច្ជុប្បន្នវាធ្វើអោយខ្ញុំ​ហាក់ដូចជាបំភ្លេចអស់​កា​រ​ស្តាប់​ និង​ មើលេចម្រៀង​ព្រោះវា​ខ្ញុំ​​ មានអារម្មណ៏មួរម៉ៅ ថែមទាំងហាមមិនអោយកូន​មើល និង​ ស្តាប់ទៀតផង។
Vannak on December 18, 2012 Report
vote down vote up Votes: 0
...
មែនហើយវាមានរឿងរ៉ាវរបស់វាច្រើនណាស់ទាក់ទិននឹងបញ្ហានេះ... តែបើយើងនិយាយ ឬបកស្រាយតាមអ្វីដែលកំពុងកើតនិងកំពុងមានច្រើនជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ននេះមែននោះ បុំយុវចាស់ខ្វះសតិភ្លេចធម៌អារ្យ និងយុវវ័យខ្លីគំនិតភ្លេចការសិក្សា ដែលកំពុងតែភ្លើតភ្លើន​​ 
សប្បាយ ត្រេកត្រអាល កាប់ចាក់គ្នាព្រោះរឿងស្រីញី ប្រុសឈ្មោល ឈ្លួកវង្វេងនឹងសម្រស់ បង្ហោះនូវសម្ភារះនិយម គេថាឲយើង "មនុស្សបុរាណ មនុស្សមិនទាន់សម័យ
មនុស្សចាស់គម្រិល មនុស្សធ្វើមិនបានដូចគេចេះតែនិយាយ...។ល។" មែន!គឺយើងពិត​ជាមិនអាចធ្វើបានដូចគេមែនចំពោះរឿងឆ្កួតៗនោះ ដូច្នេះតាមតែគាត់ទៅ ថ្ងៃមួយនោះ គាត់
ប្រាកដជាដឹងថា អូ៎!លទ្ធផលរបស់វាគឺ អញ្ចឹងតើ ហើយប្រហែលជាអាចហួសពេលផងក៏
មិនដឹង។
your name on December 18, 2012 Report
vote down vote up Votes: 0
...
សូមគាំទ្រ...។ នេះគឺជាចំណែកមួយធំណាស់ក្នុងការលើក​ឬជាន់ឈ្លីមុខមាត់សង្គម​ ពីព្រោះថា សីល្បះ​វាងាយនឹងត្រូវបានចម្លងតាមណាស់ គឺរាប់ទាំងល្អទាំងអាក្រក់ ឲតែប្លែកធ្វើតាមភ្លាម។ ហ៊ឺ! និយាយទៅច្រើនណាស់... តែបើយើងនិយាយ ឬបកស្រាយតាមអ្វីដែលកើតនិងមានច្រើនជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ននេះ មែននោះ បុំយុវចាស់ខ្វះសតិភ្លេចធម៌អារ្យ និងយុវវ័យខ្លីគំនិតភ្លេចការសិក្សា ដែលកំពុងតែភ្លើតភ្លើន  កាប់ចាក់គ្នាព្រោះរឿងស្រីញី ប្រុសឈ្មោល ឈ្លួកវង្វេងនឹងសម្រស់ បង្ហោះនូវសម្ភារះនិយម គេថាឲយើង "មនុស្ស បុរាណ មនុស្សមិនទាន់សម័យ មនុស្សចាស់គម្រិល មនុស្សធ្វើមិនបានដូចគេចេះតែនិយាយ...។ល។" មែន! យើងមិនពូកែដូចគាត់មែន ដូច្នេះតាមតែគាត់ទៅ ថ្ងៃមួយនោះគាត់ប្រាកដជានឹងថា អូ៎! លទ្ធផលរបស់វាគឺ អញ្ចឹងតើ ហើយប្រហែលជាអាចហួសពេលផងក៏មិនដឹង។ 
ខុសត្រូវយ៉ាងណា សូមមេត្តាកុំប្រកាន់ទោស នេះគ្រាន់តែជាគំនិតក្នុងន័យស្ថាបនាប៉ុណ្ណោះ។
សូមអរគុណ !
នីតា








Nita on December 18, 2012 Report
vote down vote up Votes: 0
...
ទំពាំងសម្រាប់ស្នងឫស្សី ប៉ុន្តែទំពាំងមួយចំនួនកំពុងតែស្អុយមិនអាចវិវត្តន៌ទៅជាឫស្សីបានឡើយ ។ យុវជន យុវនារីយើងមួយចំនួនច្រើនដែរ កំពុងពុលនឹងបរិយាកាសសង្គមភ្លើតភ្លើន អាវ៉ាសែ សម្ភារៈនិយម ស៊ីវីល័យ ខុសបែបបទ ពុំបានគិតពីវប្បធម៌ប្រពៃណី និងសេចក្តីថ្លៃថ្នូរអីទេ ហើយជនជំពូកនេះក៌ពុំខ្វល់ខ្វាយពីជាតិ​ រាស្ត្រ និងទឹកដីអ្វីដែរ ។ ជនជំពូកនេះគឺរស់ដើម្បីរស់ និងធ្វើឱ្យសង្គមស្អប់ខ្ពើមទៀតផង ។
សុចរិត on December 18, 2012 Report
vote down vote up Votes: 0
...
ត្រឹមត្រូវណាស់។តែក៏មានល្អមួយៗដែរ។ខ្ញុំធ្លាប់បានធ្វើការទិទានកន្លងមកហើយដែរក៏ប៉ុន្តែគ្មាននណាចាប់អារម្មណ៏។មានតែកុមាររាស្រ្តខ្មែរម្នាក់គត់។
Syvantho on December 18, 2012 Report
vote down vote up Votes: 0
...
សូមគាំទ្រ...។ នេះគឺជាចំណែកមួយធំណាស់ក្នុងការលើក​ឬជាន់ឈ្លីមុខមាត់សង្គម​ ពីព្រោះថា សីល្បះ​វាងាយនឹងត្រូវបានចម្លងតាមណាស់ គឺរាប់ទាំងល្អទាំងអាក្រក់ ឲតែប្លែកធ្វើតាមភ្លាម។ ហ៊ឺ! និយាយទៅច្រើនណាស់... តែបើយើងនិយាយ ឬបកស្រាយតាមអ្វីដែលកើតនិងមានច្រើនជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ននេះ មែននោះ បុំយុវចាស់ខ្វះសតិភ្លេចធម៌អារ្យ និងយុវវ័យខ្លីគំនិតភ្លេចការសិក្សា ដែលកំពុងតែភ្លើតភ្លើន  កាប់ចាក់គ្នាព្រោះរឿងស្រីញី ប្រុសឈ្មោល ឈ្លួកវង្វេងនឹងសម្រស់ បង្ហោះនូវសម្ភារះនិយម គេថាឲយើង "មនុស្ស បុរាណ មនុស្សមិនទាន់សម័យ មនុស្សចាស់គម្រិល មនុស្សធ្វើមិនបានដូចគេចេះតែនិយាយ...។ល។" មែន! យើងមិនពូកែដូចគាត់មែន ដូច្នេះតាមតែគាត់ទៅ ថ្ងៃមួយនោះគាត់ប្រាកដជានឹងថា អូ៎! លទ្ធផលរបស់វាគឺ អញ្ចឹងតើ ហើយប្រហែលជាអាចហួសពេលផងក៏មិនដឹង។ 
ខុសត្រូវយ៉ាងណា សូមមេត្តាកុំប្រកាន់ទោស នេះគ្រាន់តែជាគំនិតក្នុងន័យស្ថាបនាប៉ុណ្ណោះ។
សូមអរគុណ !
នីតា








Nita on December 18, 2012 Report
vote down vote up Votes: 0
...
អ្វីដែលលោក/អ្នកសារព័ត៌មានបានលើកមកនេះគឺពិតជាត្រឹមត្រូវណាស់ បទចម្រៀងរបស់ផលលិតកម្មស្ទើតែទាំងអស់នៅក្នុងស្រុកខ្មែរយើងសព្វថ្ងៃនេះ មិនបានបង្ហាញអំពី​តម្លៃ​នៃ​ការ​ អប់រំពី វប្បធម៌ និង​សីលធម៌​សង្គមឡើយ បែជានាំ​គ្នា​រាំ​ច្រៀង​អាឡេ​អាឡូ​ពេញ​តែ​ឆាក រូបភាព​ទាំង​អស់​នេះ​ បាន​បង្ក​ឲ្យ​យុវវ័យ​សម័យ​ថ្មី​ឈ្លក់​វង្វេង​នឹង​ស្នេហា ភាព​ភ្លើត​ភ្លើន​បង្ក​ជា​ហិង្សា​ស្នេហា​អត្តឃាត និង​សម្ភារ​និយម ដោយ​បំភ្លេច​ចោល​ស្ទើរ​តែ​ទាំង​ស្រុង​នូវ​សីលធម៌ សុជីវ​ធម៌​ដែល​ខ្មែរ​ធ្លាប់​តែ​មាន​ជា​ប្រពៃណី​និង​ធ្វើ​ឲ្យ​យុវជន​ហាក់​ ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​ខ្លួន​នោះ​ឡើយ ជាពិសេសផលិតកម្ម​មួយចំនួនដូចជា ​ផលិតកម្ម​អឹម​ប្រូដាក់​សិន ផលិតកម្ម​រ៉ុក យូធូ សាន់​ដេ ថោន ប៊ិច​មែន។ ខ្ញុំសូមលើកអត្ថន័យបទចម្រៀងរបស់លោក កែវ វាសនា លោកសម្តែងជាតួអង្គត្រូវបានសង្សារស្រីបែកចិត្ត លោក កែវ វាសនា ខូចចិត្ត ស្រែកយំ លីលាតាមផ្លូវគ្មានដឹងខុសត្រូវ (ដូចឆ្កួត) វាបានបង្ហាញពីភាពទន់ខ្សោយ គ្មានការអប់រំ ឥតកេរិ៍ខ្មាស់ ឥតខ្វល់ពីការសិក្សា ព្រោះតែរឿងស្នេហា សកម្មភាពបែបនេះបានផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា ឲ្យយុវ័យខ្មែរក្លាយជាបែបនេះដែរ។ ខ្ញុំគាំទ្រទាំងតែក៏មាន
sat.soen on December 18, 2012 Report
vote down vote up Votes: 0
...
ចំ​ពោះ​អត្ថន័យ​បទ​ចំរៀង​ដែល​បាន​រាយ​ ខ្ញុំ​យល់​ថា​វា​មិន​មែន​ជា​បញ្ហា​ទេ​ ព្រោះ​បទ​ចម្រៀង​សម្រាប់​បំពេរ​អារម្មណ៍​មិត្ត​អ្នក​ស្តាប់​ឲ្យ​សប្បាយ​ កើត​ទុក្ខ​ និង​កន្រ្តាក់​អារម្មណ៍​ទៅ​តាម​ចង្វាក់​និង​អត្ថន័យ​។ អ្នក​ខ្លះ​ចូល​ចិត្ត​ស្តាប់​បទ​កន្ត្រាក់​អារម្មណ៍​ អ្នក​ខ្លះ​ចូល​ចិត្ត​ស្តាប់​បទ​មនោសញ្ចេតនា​ កំសត់​ អ្នក​ខ្លះ​ចូល​ចិត្ត​ស្តាប់​បទ​ដែល​ត្រូវ​នឹង​សាច់​រឿង​របស់​គេ គឺ​វា​ជា​ចំណូល​ចិត្ត​របស់​គេ​ម្នាក់​ៗ ដូច​នេះ​វា​មិន​ចម្លែក​ទេ​ដែល​អ្នក​និពន្ធ​ព្យាយាម​និពន្ធ​បទ​គ្រប់​រសជាតិ​គ្រប់​ស្ថានភាព​ទៅ​តាម​តថភាព​សង្គម​ ទៅ​តាម​សាច់​រឿង​ស្នេហា​ពិត​ក្តី​ប្រឌិត​ក្តី។ បទ​ចម្រៀង​ទៀត​សោត​ក៏​តម្រូវ​ទៅ​តាម​អាយុ​អ្នក​ស្តាប់​និង​ចំណូល​ចិត្ត​អ្នក​ស្តាប់​ បើ​យើង​ចូល​ចិត្ត​បទ​បុរាណ​ឬ​ដែល​ហៅ​ថា​ Classic នោះ​បើ​ឲ្យ​ទៅស្តាប់​បទ​សម័យ​ច្បាស់​ជា​ស្តាប់​មិន​ចូល​ ដូច​គ្នា​ដែរ អ្នក​ចូល​ចិត្ត​ស្តាប់​បទ​សម័យ​បែប​ POP បើ​ឲ្យ​គេ​ស្តាប់​បទ​បុរាណ​ក៏​គេ​ស្តាប់​មិន​ចូល​ដូច​គ្នា​ ព្រោះ​គេ​យល់​ថា​ យឺត​ពេក​ ឬ​ដដែល​ៗ។ យ៉ាង​ណា​មិញ​ ខ្ញុំ​មិន​កាន់​ជើង​ថា​ បង​បុរាណ​ឬ​បទ​សម័យ​ល្អ​ទេ​ តែ​ខ្ញុំ​ចង់​បន្ទោស​ដល់​ការ​ចម្លង​បទ​បរទេស​ដែល​ជា​បញ្ហា​ដ៏​សែន​អាម៉ាស់​របស់​កម្ពុជា​បំផុត​ក្នុងឆាក​អន្តរជាតិ​។ ខ្មែរ​ដែល​ធ្លាប់​តែ​ល្បី​ថា​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​និង​អស្ចារ្យ​ ខ្មែរ​ដែល​ពី​មុន​សឹង​បាត់​មុខ​ពី​ឆាក​អន្តរជាតិ​ តែ​ពេល​នេះ​ត្រលប់​មក​វិញ​ជា​មួយ​កំសោយ​វប្បធម៌​និង​អរិយធម៌​ជា​ទី​បំផុត​។ បរទេស​​ជំនាន់​ថ្មី​ដែល​មិន​ស្គាល់​ខ្មែរ​សម័យ​មុន​គ្មាន​នរណា​គេ​ជឿ​ថា​ ខ្មែរ​ជា​ប្រទេស​មាន​វប្បធម៌​អរិយ​ធម៌​ខ្ពង់​ខ្ពស់​ទេ​ ត្បិត​អី​អ្វី​ដែល​គេ​ឃើញ​នឹង​ភ្នែក​ គឺ​ខ្មែរ​ចម្លង​បទ​បរទេស​ដាក់​ផលិត​ច្រៀង​លក់​យក​លុយ​ទាំង​មុខ​ក្រាស់​រាល់​ថ្ងៃ។ បរទេស​គេ​មើល​ទៅ​អ្នក​ចម្រៀង​ខ្មែរ​ គឺ​ពិត​ជា​មុខ​ក្រាស់​និង​អសមត្ថភាព​ជា​ទី​បំផុត​ដែល​គ្មាន​សមត្ថភាព​សូម្បី​តែ​និពន្ធ​បទ​ចម្រៀង​ តែ​ប្រកាស​ឬ​តាំង​ខ្លួន​ជា​តារា​ល្បី​នៅ​ប្រទេស​ខ្លួន​ ដោយ​គ្មាន​ប្រតិកម្ម​ពី​ក្រសួង​វប្បធម៌​ ប្រជាពលរដ្ឋ​ ដែល​ទិដ្ឋភាព​បែប​នេះ​ ក្នុង​ក្រសែ​ភ្នែក​បរទេស​គឺ​ប្រទេស​ខ្មែរ​ជា​ប្រទេស​មុខ​ក្រាស់​ទូទាំង​ប្រទេស​តែ​ម្តង​។ ដោយ​ឡែក​ ខ្ញុំ​ឃើញ​មាន​ក្មេង​ជំនាន់​ក្រោយ​ជា​ច្រើន​ ប្រឹង​ប្រែង​និពន្ធ​បទ​​ភ្លេង​ និង​ទំនុក​ខ្លួន​ឯង ដោយ​ខ្លះ​ទទួល​បាន​ជោគជ័យ​ ខ្លះ​ត្រូវ​បរាជ័យ​។ ខ្ញុំ​ពិត​ជា​កំពុង​រង់​ចាំ​នូវ​ថ្ងៃ​ដែល​ក្រសួង​វប្បធម៌​ឬ​ក្រសួង​ពាក់​ព័ន្ធ​ប្រកាស​ហាម​មិន​ឲ្យ​មាន​ផលិតកម្ម​ណាមួយ​ក្នុង​ស្រុក​ផលិត​បទ​ដែល​ចម្លង​គេ​ទៅ​ទៀត ហើយ​ចាប់​ផ្តើម​រុករក​និង​ឲ្យ​តម្លៃ​ទៅ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ ឬ​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​និង​លើក​តម្កើង​វប្បធម៌​ខ្មែរ​ទាំង​អស់​គ្នា។ ខ្ញុំ​សង្ឃឹម​ថា​ ថ្ងៃ​នោះ​នឹង​មក​ដល់​ឆាប់​ៗ​។ ពាក្យ​ចុង​ក្រោយ​ខ្ញុំ​ចង់​ប្រាប់​ថា​ បើ​ពិត​ជា​មាន​ការ​ប្រកាស​បិទ​ការ​ចម្លង​នោះ​មែន នោះ​វិស័យ​សិល្បៈ​និង​ផលិត​កម្ម​នៅ​ខ្មែរ​នឹង​មិន​ស្លាប់​ទេ​ គឺ​មិន​ស្លាប់​ទេ!!! មាន​តែ​រីក​ចម្រើន​ជា​លំដាប់​ មិន​ខុស​អី​ពី​ការ​ឈប់​ផ្សាយ​រឿង​ភាគ​ថៃ​ បើ​គ្មាន​ការ​បិទ​រឿង​ភាគ​ថៃ​នៅ​ខ្មែរ ខ្ញុំ​ជឿ​ថា​វិស័យ​ភាព​យន្ត​នៅ​កម្ពុជា​មិន​បាន​មាន​ដូច​ថ្ងៃ​នេះ​ទេ សូម​កុំ​ភ្លេច​ឲ្យ​សោះ។
love khmer on December 18, 2012 Report
vote down vote up Votes: 0
...
ខ្ញុំបានចំណាយពេលប្រមាណ៥នាទី ក្នុងការអានអត្ថបទមួយនេះ ដែលចំណងជើងគួរជាទីទាក់ទាញ ហើយត្រូវបានសរសេរដោយ យស់​ កាតង់។

បន្ទាប់ពីបញ្ចប់ការអានទាំងស្រុងនៃអត្ថបទនេះ ខ្ញុំសូមវាយតម្លៃថា អត្ថបទមួយនេះ ជាអត្ថបទមួយដ៏ឥតន័យជាទីបំផុត ដែលអ្នកសរសេរ បានសរសេរវាឡើងដោយគ្មានការគិតគូរពិចារណា វិភាគឲ្យបានល្អិតល្អន់ឡើយ!

ការដែលខ្ញុំនិយាយនេះ មិនមែនមានន័យវ៉ៃប្រហារនោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យម្ចាស់អត្ថបទនេះ បានស្វែងយល់ខ្លះនូវចំនុចមួយចំនួនដែលគេមិនបានគិតដល់ ឫមិនចង់គិតដល់​។

នៅឡើយ, ខ្ញុំមិនទាន់អាចនិយាយបានទេថា តន្ត្រី និងចម្រៀងខ្មែរបច្ចុប្បន្នបានចូលរួមចំណែកធំធេងក្នុងសង្គមជាតិ តែវាក៏មិនអាក្រក់ហួសកំរិតដូចអ្វីដែល យស់​ កាតង់បាននិយាយនោះដែរ! គាត់បានលើកឡើងថា បទចម្រៀងបច្ចុប្បន្ន ទាំងអត្ថន័យ ទាំងរូបភាព សុទ្ធតែបង្ករនូវផលប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​តម្លៃ​សង្គម ប្រពៃណី និង​ចិត្ត​សាស្រ្ត​យុវវ័យ តាម​រយៈ​ការ​បង្ហាញ​ជា​រូប​ភាព​ហិង្សា វាយ​ទាត់​ធាក់​ដណ្តើម​ស្រី ដណ្តើម​ប្រុស ធ្វើ​អត្ត​ឃាត​ដោយ​លោត​ពី​លើ​ស្ពាន ឬ​អគារ​ខ្ពស់ៗ ស្លាប់​ដោយ​ឡាន​បុក ដោយ​អារ​សរសៃ​ឈាម​កដៃ ដោយ​លេប​ថ្នាំ​សម្លាប់​ខ្លួន ងប់ងុល​នឹង​ស្នេហា ខូច​ចិត្ត ផឹក​ស្រា​អាវា​សែ។ល។ ខ្ញុំសូមចោតសំនួរមួយទៅកាន់ យស់ កាតង់ វិញថា តើអ្វីដែលរៀបរាប់ខាងលើនេះ សុទ្ធតែជាទង្វើដែលគេបង្គាប់បញ្ជារឲ្យមនុស្សទូទៅអនុវត្តមែនដែរទេ?! ឫក៏ជាអ្វីដែលសង្គមជាតិខ្មែរទាំងមួលកំពុងធ្វើមែនទេ?! វាជារឿងមិនសមហេតុផលទាល់តែសោះដែលលោកហ៊ានចោតថា គេបំផ្លាញសុជីវធ៌ម ប្រពៃណីជាតិ! ខ្ញុំសូមទទួលថា អ្វីដែលលោករៀបរាប់ វាពិតជាមាននៅក្នុងអត្ថន័យ និងរូបភាពនៃចម្រៀងមួយចំនួនក្នុងពេលបច្ចុប្បន្ន ប៉ុន្តែអ្វីទាំងនេះ គឺគេគ្រាន់តែចង់បង្ហាញពីបុគ្គល ឫក្រុមមួយក្តាប់តូចប៉ុណ្ណោះ ហើយអ្វីដែលសំខាន់ ពួកគេក៏តែងបញ្ជាក់ផងដែរ ពីលទ្ធផល និងផលមិនល្អនៃទង្វើទាំងនោះ រហូតដល់មានការតម្លើងអក្សរបញ្ជាក់ថាមិនល្អ និងកុំយកតម្រាប់តាមទៀត! ហេតុអីក៏យើងមិនលើកចំណុចនេះមកនិយាយផង?!

ខ្ញុំហ៊ានសន្និដ្ឋានថា យស់ កាតង់ អាចនឹងមិនធ្លាប់បានស្តាប់នូវអត្ថន័យនៃបទចម្រៀងទាំងនោះផង ឫក៏ធ្លាប់ស្តាប់ដែរ តែមិនគិតពិចារណា ទើបបានជាមិនដឹងថាបទទាំងនោះនិយាយពីអ្វី ផ្តល់នូវគំនិតអ្វីខ្លះដល់អ្នកស្តាប់! បើគិតទៅ វាមិនអាក្រក់ដូចដែលលោកលើកឡើងទាល់តែសោះ ព្រោះថា បទនីមួយៗ ទោះបីតិច ឫច្រើន គឺតែងតែមានសារ និងអត្ថន័យអប់រំតាមបែបនីមួយៗរបស់វាជានិច្ច! ជាក់ស្តែងបទ "ដើរវ៉ៃ" របស់ផលិតកម្មយូធូ ដែលបកស្រាយដោយតារាចម្រៀងតាតា, វាក៏ជាបទមួយដែលបង្ហាញពីចរិកមិនល្អរបស់ក្មេងស្ទាវមួយក្រុម តែក្នុងនោះ គេក៏បានលើកឡើងនូវគំនិតអប់រំដែរ ដោយគេបញ្ជាក់ថា វាមិនល្អ ហើយឲ្យកែខ្លួន! ការធ្វើបែបនោះ វារឹតតែធ្វើឲ្យនារីៗមិនចូលចិត្តថែមទៀត ដូច្នេះអ្នកដែលដើរវ៉ៃគេទាំងអស់គួរបញ្ឈប់។

មួយវិញទៀត លោកបានលើកឡើងថា ខ្លឹម​សារ​នៃ​បទ​ចម្រៀង​ខ្លះ ប្រមាថ​មើល​ងាយ​ដល់​អាយុ​ជីវិត​របស់​ជន​ដទៃ (រំលោភ​សិទ្ធិ​រស់​រាន​មាន​ជីវិត) ព្រោះ​តែ​ស្នេហា​របស់​ខ្លួន ដោយ​ថ្លើម​ធំ​ហ៊ាន​ស្រែក​ច្រៀង​ក្តែងៗ​ថា បើ​បង​គ្មាន​អូន ឬ​បើ​បង​រស់​គ្មាន​អូន សូម​ឲ្យ​មេ​ឃ​ដី ឬ​ផែន​ដី ឬ​ទ្វីប​លោក ងងឹត​សូន្យ​ឈឹង ឬ​រលំ​រលាយ បាក់​បែក​ឆេះ​ខ្ទេចខ្ទី ជា​ដើម។ ចំណុចនេះ លោកពិតជាមិនបានពិចារណាអ្វីបន្តិចសោះ! នេះគ្រាន់តែជាការប្រៀបធៀបពីទំហំនៃការឈឺចាប់ក្នុងការបាត់បង់អ្វីមួយរបស់មនុស្សប៉ុណ្ណោះ! មិនមែនទើបតែមានក្នុងពេលបច្ចុប្បន្នទេ សូម្បីតែបទពីដើមក៏មានដូចគ្នា ជាតួយ៉ាង បទ "ភ្លេងមច្ចុរាជ" ក៏គេមានច្រៀងបង្ហាញពីអត្ថន័យបែបនេះដូចគ្នា! ដូច្នេះហើយ បើលោក​​ យស់​ កាតង់ យល់ថា បទចម្រៀងបច្ចុប្បន្នមិនល្អ នោះមានន័យថា បទចម្រៀងខ្មែរតាំងពីសម័យដើមនោះ ក៏មិនល្អដូចគ្នា! ខ្វះអី! "ចាក់ថ្នាំសម្លាប់ខ្ញុំទៅ", "២០ឆ្នាំក្នុងគុក", "មេម៉ាយ៣ដង", "ចង់បានប្តីដប់"...។ល។

"សង្សារលេងៗ" គ្មានអ្វីចម្លែកទេ! លោកពិតជាអត់មានបានស្តាប់អត្ថន័យរបស់គេអ្វីបន្តិចសោះ! តើគេមានប្រាប់ថាយកខ្លួនគ្នាក្នុងចម្រៀងដែរទេ?! ពិតជាមានមាត់ចេះតែស្រែកមែន! គេគ្រាន់តែនិយាយថា សេពគប់គ្នាធម្មតា ឲ្យអ្នកដទៃយល់ច្រឡំថា ពួកគេស្រលាញ់គ្នាប៉ុណ្ណោះ ធាតុពិតទៅ ពួកគេគ្មានទំនាក់ទំនងអ្វីជាមួយគ្នាទាំងអស់! សូមលោកមេត្តាស្តាប់បទនេះឲ្យច្បាស់ជាថ្មីម្តងទៀត ឫអាចបញ្ជាក់ឲ្យកាន់តែច្បាស់ជាមួយលោក សុខ​ ចាន់ផល ដែលជាអ្នកសរសេរបទនេះ។

បទចម្រៀងខ្មែរសព្វថ្ងៃ ធ្វើបានប៉ុណ្ណេះ ចាត់ទុកថាគ្រាន់បើហើយ! ថ្វីត្បិតតែភាគច្រើនចម្លងទំនុកភ្លេងពីគេក៏ពិតមែន តែការធ្វើបទចម្រៀងមួយៗមិនមែនជាការងាយនោះទេ! ខ្ញុំគិតថាវាសមហើយ អ្នកស្រែកបានតែស្រែក តែគ្មានដែលបានចូលរួមចំណែកលើកស្ទួយអ្វីបន្តិចសោះ។ សួរទៅ យស់ កាតង់ម្នាក់នេះ ធ្លាប់ដែលបានទិញស៊ីឌីដើមទៅស្តាប់បានប៉ុន្មានកញ្ឆេរហើយ????

ខ្ញុំក៏សូមសំណូមពរផងដែរ ដល់ថ្នាក់គ្រប់គ្រងរបស់ភ្នំពេញប៉ុស្តិ៍។ សូមលោកមេត្តាអប់រំ និងបណ្តុះបណ្តាលបន្ថែមដល់អ្នកបំរើការងាររបស់លោក ជាពិសេសអ្នកសរសេរអត្ថបទ! កុំគិតថាចេះតែឯងឲ្យសោះ! គិតផងមុននឹងពន្លេចអ្វីចេញមួយៗ​ កុំចេះតែក្តែងៗ គ្មានន័យដូច យស់ កាតង់ នេះជាដើម!
titi on December 18, 2012 Report
vote down vote up Votes: 0
...
សូមទទួលយោបល់របស់បងដោយសុទ្ធចិត្ត។ យើងមិនមែនអភិរក្សជ្រុល ហើយក៏មិនអាចអភិវឌ្ឍឱ្យវាហួសដែនអត្តសញ្ញាណរបស់យើងដែរ។
saja7252 on December 18, 2012 Report
vote down vote up Votes: 0
...
Good news
Jame on December 17, 2012 Report
vote down vote up Votes: 0
...
វាពិបាកនិយាយតិចពីបញ្ហានេះបើសិនយើងយក​វប្បធម៌ឬប្រពៃណីមកនិយាយជាមួយ! ខ្ញុំយល់ស្របថាគាត់ម្ចាស់អត្ថបទខាងលើនិយាយត្រឹមត្រូវ ចំរៀងភាគច្រើនសម័យឥលូវពិតជាយ៉ាប់ស្តាប់មែន ហើយទំនុកច្រៀងខ្លះទទួលយកអត់បានទេ តែក៏មានទំនុកច្រៀងខ្លះក៏គួរឲ្យសរសើដែរ។ ខ្ញុំធ្លាប់បានឃើញ មតិមនុស្សម្នាក់ចេញយោបល់លើបញ្ហាស្រដៀងនេះដែរ ខ្ញុំគិតថាល្អ គាត់និយាយថា មនុស្សជាអ្នក​បង្កើតវប្បធម៌ប្រពៃណី អូខេបើសិនជាត្រូវថែរក្សាប្រពៃណីមែនសូមឲ្យស្លៀកពាក់ដូចសម័យបុរាណវិញចុះ ព្រោះប្រពៃណីឥលូវរបស់យើងមែនចឹងទេ!​ ពេលចូលរួមសន្និសិត ឬការប្រជុំអីធំដុំមិនបាច់ពាក់អាវធំដូចបរទេសទេ ព្រោះវាមិនមែនជាប្រពៃណិរបស់យើង។ ខ្ញុំគិតថាគាត់ក៏និយាយត្រូវម៉្យាងដែរ!
Virak on December 17, 2012 Report
vote down vote up Votes: 0
busy