Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​និង​ឧក្រិដ្ឋ​កម្ម ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី​​​២១-​២៥តុលា ២០១២



ពួក​ម៉ាក​ផឹក​ស៊ី​ឈ្លោះ​គ្នា ចាក់​ម្នាក់​របួស​ធ្ងន់

ភ្នំពេញ៖ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ពី​បទ​ហិង្សា​ដោយ ចេតនា​និង​ឃុំ​ខ្លូន​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​អង្គារ។ មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​បាន​ផឹក​ស៊ី​ជាមួយ​នឹង​ពួក ម៉ាក២​-៣​នាក់​ហើយ​ពេល​ស្រវឹង​ក៏​កើត​មាន​ទំនាស់​នឹង​គ្នា។ ពេល​នោះ​ជន​សង្ស័យ​បាន​ចាក់​ពួក​ម៉ាក​ម្នាក់​អាយុ​២១ ឆ្នាំ​នឹង​កូន​កាំបិត​ចំ​ខ្នង​របួស​ធ្ងន់។ ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ រីឯ​ជន​សង្ស័យ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន ​ទៅ​តុលាការ។

ម៉ូតូ​ដឹក​សាំង​ឆេះ​ម៉ដ្ឋ ម្ចាស់​របួស​ បន្ទាប់​ពី​ឡាន​បុក​ដួល

ភ្នំពេញ៖ ម៉ូតូ​ដឹក​សាំង​មួយ​គ្រឿង​ត្រូវ​ភ្លៀង​ឆេះ​ម៉ដ្ឋ​កាល​ពី​ថ្ងៃ​ចន្ទ័​នៅ​ក្នុង​ខណ្ឌ​សែន សុខ។ ប៉ូលិស​បាន​ ឲ្យ​ដឹង​ថា​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​សាំង​បួន​ប៊ី​ដុង។ ពេល​នោះ​ត្រូវ​បាន​ឡាន​មួយ​គ្រឿង​បុក​ពី​ក្រោយ បណ្តាល ឲ្យ​ដួល​ហើយ​ឆេះ​ម៉ដ្ឋ​តែ​ម្តង។ ជន​រង​គ្រោះ​បាន​រត់​ចេញ​ពី​ម៉ូតូ​នោះ​ទាន់​តែ​រង​របួស​ស្រាល។ មិន​មាន ពាក្យ​បណ្តឹង​ណា​មួយ​ត្រូវ​បាន​ដាក់​ពាក់​ព័ន្ធ​ករណី​នេះទេ។

ខឹង​សុំ​ផ្ទះ​ស្នាក់​មួយ​យប់​មិន​បាន​ លួច​ដុត​ផ្ទះ​ឆេះ​ស្លាប់​កូន​ម្នាក់

ក្រចេះ៖ ប៉ូលិស​ស្រុក​ចិត្រ​បុរី​បាន​ចាប់​ខ្លួន​បុរស​អាយុ​៤៣​ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​បុរស​រូប​នេះ​បាន​ចាក់​សាំង​ដុត​ផ្ទះ​អ្នក​ដទៃ​ឆេះ​ស្លាប់​កូន​ប្រុស​របស់​ម្ចាស់​ផ្ទះ​ម្នាក់។ ប៉ូលិស​បាន ឲ្យ​ដឹងថា​កាល​ពីថ្ងៃ​ទី ១៧​ខែ​តុលា​នេះ ជន​សង្ស័យ​បាន​មក​សុំ​ផ្ទះ​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​ស្នាក់​នៅ​មួយ​យប់។ ពេល​នោះ​ម្ចាស់​ផ្ទះ​មិន ឲ្យ​ព្រោះ​មិន​ដែល ស្គាល់​គ្នា​ហើយ​សុំ ឲ្យ​ទៅ​សុំ​ផ្ទះ​ប្រធាន​ភូមិ​វិញ។ ជន​សង្ស័យ​ខឹង​ក៏​កើត​មាន​ជម្លោះ​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ហើយ ពេល​យប់​ឡើង​ពេល​ម្ចាស់​ផ្ទះ​ដេក​លក់​អស់ ជន​សង្ស័យ​បាន​យក​សាំង​មួយ​លីត្រ​ចាក់​លើ​ផ្ទះ​ជន​រង​គ្រោះ​ហើយ​ដុត​តែ ម្តង​ដែល​ធ្វើ​ ឲ្យ​កូន​ប្រុស​របស់​ម្ចាស់​ផ្ទះ​រង​របួស​ធ្ងន់​ហើយ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​វៀតណាម។ ជន​សង្ស័យ​បាន​ព្យាយាម​រត់​គេច​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន។

ចេញពី​ខួប​កំណើត ដើរ​ឆ្លង​ផ្លូវ​ជាមួយ​ប្តី​ត្រូវ​ឡាន​ក្រុង​បុក​ស្លាប់

បន្ទាយមានជ័យ៖ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់​ត្រូវ​រថយន្ត​ក្រុង​បុក​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​អង្គារ​នៅ ក្នុង​ស្រុក​អូរ​ជ្រៅ។ ប៉ូលិស​បាន​ ឲ្យ​ដឹង​ថា​ស្ត្រី​រងគ្រោះ​ដើរ​ចេញ​ជាមួយ​ប្តី​ចេញ​ពី​ពិធី​ខួប​កំណើត​មួយ របស់​សាច់​ញាតិ​ ឆ្លងថ្នល់។ ជា​អកុសល​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​នៅ​វេលា​ម៉ោង​ជាង​៧ យប់។ រីឯ​ប្តី មិន​មាន​គ្រោះ​ថ្នាក់​ទេ​ព្រោះ​គាត់​ដើរ​ពី​មុខ។ រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះ​ស្រាយ​ពេលក្រោយ។

សន្តិសុខ​ផ្ទះ​សំណាក់​ដេក​លក់ ចោរ​ចូល​លួច​ម៉ូតូ​បាត់​មួយ​គ្រឿង

ភ្នំពេញ៖ ប៉ូលិស​ខណ្ឌពោធិ៍​សែន​ជ័យ​បាន ឲ្យ​ដឹង​ថា​ម៉ូតូ​មួយ​គ្រឿង​នៅ​ផ្ទះ​សំណាក់​ត្រូវ​ចោរ​លួច នៅ​ពេល សន្តិសុខ​ដេក​លក់​កាល​ពី​ព្រលឹម​ថ្ងៃ​អង្គារ។ បុរស​ម្នាក់​បាន​ទុក​ម៉ូតូ​នៅ​ផ្ទះ​សំណាក់​ដោយ​អាង​ថា​មាន សន្តិសុខ​យាម។ តែ​ត្រូវ​ចោរ​ឆ្លៀត​ឱកាស​ចូល​រួច​បាត់។ ម្ចាស់​ផ្ទះ​សំណាក់​បាន​មក​ប្តឹង​ប៉ូលិស​ថា​ចោរ​ប្លន់​ដើម្បី​គេច​វេស​ពី ការ​ទទួល​ខុស​ត្រូវ។ គេ​មិន​ដឹងថា​ម្ចាស់​ផ្ទះ​សំណាក់​និង ភ្លៀវ​នោះដោះ​ស្រាយ​យ៉ាង​ណា​នោះ​ទេ​ព្រោះភ្ញៀវ​ជាម្ចាស់ ម៉ូតូ​មិន​បាន​ប្តឹង​ប៉ូលិស​ទេ។

សព​បុរស​ម្នាក់​ប្រទះ​ឃើញ​គេ​វាយ​ស្លាប់​នៅ​វាល​ស្រែ

កំពង់ស្ពឺ៖បុរស​អាយុ​៤៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ជន​មិន​ស្គាល់​មុខ​ស្ថិត​នៅ​ស្រុក​ភ្នំ​ស្រួច​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ពុធ។​ប៉ូលិស​និយាយ​ថា​ក្មេង​ប្រុស​ម្នាក់​បាន​ប្រទះ​ឃើញ​សព​ហើយ​រាយ​ការណ៍​ប៉ូលិស។​ប៉ូលិស​និយាយ​ថា​បន្ទាប់​ពី​ប៉ូលិស​ត្រួត​ពិនិត្យ​សព​ប៉ូលិស​សន្និដ្ឋាន​ថា​សាក​សព​ត្រូវ​បាន​គេ​សម្លាប់។​ម្តាយ​សព​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​កូន​បាន​ដើរ​ទៅ​ភ្លឺ​ស្រែ​ស្រាប់​តែ​ពេញ​មួយ​ថ្ងៃ​មិន​ត្រលប់​មក​ផ្ទះ​វិញ។​ប៉ូលិសថា​អាច​មក​ពី​ជន​រង​គ្រោះ​ធ្លាប់​មាន​គំនុំ​ជាមួយ​ពី​ណា​គេ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ។​

សិស្ស​សាលា​ម្នាក់​ត្រូវ​ក្មេង​ទំនើង​៨​នាក់​ព្រួត​វាយ

ភ្នំពេញ៖សិស្ស​វិទ្យាល័យ​អាយុ​២០​ឆ្នាំ​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​ក្មេង​ទំនើង​មួយ​ក្រុម​ព្រួត​វាយ​ស្ថិត​នៅ​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ។​ប៉ូលិស​និយាយ​ថា​បន្ទាប់​ពី​ជន​រងគ្រោះ​ចេញ​ពី​សាលា​ក្មេង​ទំនើង​៨​ក្រុម​ជា​សិស្ស​វិទ្យាល័យ​ដូច​គ្នា​មក​ព្រួត​វាយ​ជន​រង​គ្រោះ​តែ​ម្នាក់​ឯង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្ទើរ​តែ​ហ្នឹង​ស្លាប់។​ប៉ូលិស​បាន​ចេញ​មក​អន្តរាគម​តែ​យ៉ាង​ណា​ជន​សង្ស័យ​រត់​គេច​ខ្លួន​អស់។​ប៉ូលិស កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ។

បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់

ព្រះសីហនុ៖ សាកសព​បុរស​អាយុ​៣៥​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្បែរ​ត្រពាំង​មួយ​ស្ថិត​នៅក្នុង​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​អង្គារ។​ប៉ូលីស​និយាយ​ថា​ប៉ូលីស​រក​ឃើញ​ខ្សែ​អង្រឹង​ជាប់​នឹង​សាកសព​ទើប​ធ្វើ​ឲ្យ​ប៉ូលីស​សន្និដ្ឋាន​បាន​ថា​បុរស​នោះ​ស្លាប់​ដោយសារ​តែ​ការ​ចង​ក​ដោយ​ខ្លួនឯង​ពី​ដើមឈើ​រួច​ក៏​ធ្លាក់​ក្បែរ​ត្រពាំង​នោះ​តែ​ម្តង។​ប៉ុន្តែ​អ្នក​ភូមិ​និយាយ​ថា​នេះ​ជា​ករណី​ឃាតកម្ម​ដែល​ថា​ជន​សង្ស័យ​បាន​សម្លាប់​រួច​ក៏​យក​មក​ផ្លុង​ចោល​នៅ​ទី​នោះ​តែ​ម្តង​ទៅ។​រីឯ​ម្តាយ​វិញ​និយាយ​ថា​កូន​របស់​ខ្លួន​ស្លាប់​ដោយ​សារ​តែ​ខឹង​នឹង​ប្រពន្ឋ​ព្រោះ​ប្រពន្ឋ​របស់​គាត់​បាន​រត់​ចោល​ហើយ​ទៅ​រៀប​ការ​ប្តី​ថ្មី។​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ប៉ូលីស​និយាយ​ថា​ពុំ​ទាន់​មាន​ការ​សន្និដ្ឋាន​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ជុំ​វិញ​ករណី។

បុរស​ម្នាក់​ខឹង​ប្រពន្ឋ​លេប​ថ្នាំ​សម្លាប់​ខ្លួន

បាត់ដំបង៖បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​ស្លាប់​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន ដោយសារ​តែ​ខឹង​នឹង​ប្រពន្ឋ​របស់​ខ្លួន​ជេរ។​ហេតុការណ៍​បាន​កើត​ឡើង​ស្ថិតនៅ​ក្នុង​ស្រុក​គាស់​ក្រឡ​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ច័ន្ទ។​ប៉ូលីស​បាន​ហៅ​ប្រពន្ឋ​របស់​បុរស​នោះ​មក​សាក​សួរ។ ប្រពន្ឋ​និយាយ​ថា​ចាប់​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​មក​ប្តី​របស់​គាត់​មិន​ដែល​យក​ចិត្ត​ទុក​ដាក់​រក​ប្រាក់​ដើម្បី​មក​ផ្គត់​ផ្គង់​គ្រួសារ​នោះទេ។​ប្តី​គាត់​តែង​តែ​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ហើយ​គាត់​ផឹក​ស្រា​ជា​ប្រចាំ​មក​ផ្ទះ​វិញ​យប់ៗ​ជ្រៅ។​រាល់​ពេល​មកផ្ទះ​ម្តង​គាត់​តែង​តែ​ស្រែក​ពេញ​ផ្ទះ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិត​ខាង។​នៅក្នុង​ថ្ងៃ​នោះ​ប្រពន្ឋ​របស់​គាត់​ទ្រាំ​មិន​បាន​ក៏​បាន​ជេរ​ស្តី​បន្ទោស។​ដោយ​តូចចិត្ត​នឹង​ប្រពន្ឋ​ជេរ​បុរស​រូប​នោះ​បាន​សម្រេច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន​ទៅ។

ស្រ្តី​ម្នាក់​ត្រូវ​គេ​ឆក់​ខ្សែ​ក​តាម​ផ្លូវ

ភ្នំពេញ៖ស្រ្តី​អាយុ​៣០​ម្នាក់​ត្រូវ​បាន​ជន​សង្ស័យ​ពីរនាក់​ឆក់​ខ្សែក​ខណៈ​ដែល​ស្រ្តី​រូប​នេះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ហាណួយ​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ។​ប៉ូលីស​និយាយ​ថា​ជន​គ្រោះ​មាន​បំណង​ទៅ​វត្ត​ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ក៏​ប៉ុន្តែ​ពាក់​កណ្តាល​ផ្លូវ​មាន​ជន​សង្ស័យ​ពីរ​នាក់​ជីះ​ម៉ូតូ​មក​ក្បែរ​ម៉ូតូ​នាង​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​យក​ទៅ​ដោយ​សុវត្ថិភាព។​នៅ​ពេល​នោះ​ដែរ​ជន​រងគ្រោះ​បាន​ស្រែក​ឲ្យ​គេ​ជួយ​តែ​គ្មាន​ប៉ូលីស​ណា​រឺ​អ្នក​ណា​មក​ជួយ​ទាន់​ពេល​វេលា​ទេ។​

ប៉ូលិស​ក្របួច​បាន​អ្នក​លួច​ម៉ូតូ​គេ​យក​ទៅ​លក់

ភ្នំពេញ៖​បុរស​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​លួច​ម៉ូតូ​ជន​រងគ្រោះ​យក​ទៅ​លក់​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​តុលា។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​ប្រទះ​ឃើញ​ជន​សង្ស័យ​យក​ម៉ូតូ​គេ​ទៅ​លក់។​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​ប៉ូលិស​ថា​ខ្លួន​បាត់​ម៉ូតូ​។​បន្ទាប់​មក​ប៉ូលិស​ស្វែង​រក​ចាប់​ខ្លួន​ដោយ​ប្រទះ​ឃើញ​បុរស​រូប​នោះ​លក់​ម៉ូតូ​ហើយ​ជន​រង​គ្រោះ​អះអាង​ថា​ជា​របស់​ខ្លួន​។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។

ប៉ូលិស​ចាប់​បាន​ជន​អ្នក​ឆក់​ខ្សែ​ក​គេ​ពីរ​នាក់

ភ្នំពេញ៖​បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​ឆក់​ខ្សែ​ក​ជន​រង​គ្រោះ​នៅ​លើ​ម៉ូតូ​កង់​បី​ស្ថិត​និ ខណ្ឌ​ទួល​គោក​រាជ​ធានី​ភ្នំ​ពេញ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​​ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​ស្រាប់​តែ​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព​ឆក់​តែ​ត្រូវ​ម្ចាស់​ម៉ូតូ​កង់​បី​ជិះ​តាម​ទាន់​ចាប់​ប្រគល់​ជូន​ប៉ូលិស។​នេះ​សំណាង​ហើយ​ជន​រង​គ្រោះ​មិន​មាន​គ្រោះ​ថ្នាក់។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​នេះ​ទៅ​កាន់​តុលាការ។​

បុរស​ម្នាក់​ត្រូវ​គេ​កាប់​សម្លាប់​ទំលាក់​ចូល​ទឹក

ភ្នំពេញ៖​បុរស​អាយុ​២៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ស្ថិត​នៅ​ខណ្ឌ សែន​សុខ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩​តុលា។​ប៉ូលិស​និយាយ​ថា​សាក​សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​ស្រះ​ទឹក​ក្បែរ​ផ្ទះ​។​ប៉ូលិស​សន្និដ្ឋាន​ថា​ជន​នោះ​ត្រូវ​បាន​គេ​សំលាប់​ហើយ​បន្ទាប់​មក​ត្រូវ​គេ​គប់​ទៅ​ក្នុងទឹក។​ប៉ូលិស​បាន​រក​ឃើញ​ស្លាក​ស្នាម​ត្រង់​ក្បាល​និង​ខ្លួន​។​អ្នក​ជិត​ខាង​និយាយ​ថា​ជន​នោះ​បាត់​ពី​ក្នុង​ផ្ទះ​មួយ​ថ្ងៃ​ហើយ​ហើយ​នៅ​តែ​ម្នាក់​ឯង។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ។

បុរស​ម្នាក់​ត្រូវ​គេ​កាប់​ស្លាប់​ប្លន់​យក​ទូរស័ព្ទ

ភ្នំពេញ៖​បុរស​អាយុ​២២​ឆ្នាំ​ម្នាក់​ត្រូវ​គេ​សម្លាប់​ស្ថិត​នៅ​ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​តុលា។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រងគ្រោះ​និង​មិត្ត​ស្រី​ទៅ​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក​ស្រាប់​តែ​នៅ​ពេល​ដើរ​ចេញ​ក៏​ត្រូវ​គេ​ប្លន់​ទូរសព្ទ៍​ចាក់​សម្លាប់​នឹង​កាំបិត​តែ​ម្តង។​ជន​ទាំង​នោះ​រត់​គេច​ខ្លួន​បាត់។​ជន​រងគ្រោះ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​តែ​ត្រូវ​ស្លាប់​តាម​ផ្លូវ​បាត់។​ប៉ូលិស​កំពុង​តាម​ចាប់​ជន​សង្ស័យ។​

ប៉ូលិស​ចាប់​បុរស​ពីរ​នាក់​រឿង​លួច​គាស់​ផ្ទះ​គេ

បន្ទាយមានជ័យ៖​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​បុរស​ពីរ​នាក់​គាស់​ផ្ទះ​គេ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១​តុលា។​ប៉ូលិស​និយាយ​ថា​ពួក​គេ​តែង​តែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​កាល​នៅ​ម្តុំ​នោះ​ទើប​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ត្អូញ​ត្អែរ​ហើយ​ដាក់​ពាក្យ​បណ្តឹង​មក​ប៉ូលិស​។​ប៉ូលិស​ក៏​បាន​ដាក់​កំលាំង​ចាំ​ស្ទាក់​ទើប​នៅ​យប់​នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​បាន​ឃើញ​ពួកគេ​ទាំង​ពីរ​កំពុង​ធ្វើ​សកម្មភាព។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ពួក​គេ​ទៅ តុលាការ។​

ជន​រងគ្រោះ​ម្នាក់​ត្រូវ​ចោរ​លួច​គាស់​ផ្ទះ​អស់​លុយ​៤​លាន​រៀន​និង​ខ្សែ​ក​មួយ​តម្លឹង

ភ្នំពេញ៖​ម្ចាស់​ផ្ទះ​អាយុ​៤៩​ឆ្នាំ​ម្នាក់​ត្រូវ​ចោរ​លួច​គាស់​ទ្វារ​អស់​ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃសុក្រ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ម្ចាស់​ផ្ទះ​មិន​បាន​នៅ​ផ្ទះ​នោះ​ពោល​គឺ​ចេញ​ទៅ​ធ្វើ​ការ​ដូច​សព្វ​មួយ​ដង។​ស្រាប់​តែ​ពេល​នោះ​មាន​ចោរ​ពីរ​នាក់​មក​គាស់​ទ្វារ​យក​លុយ​សុទ្ឋ​ប្រមាណ​ជា​៤​លាន​រៀល​និង​ខ្សែក​មួយ​ខ្សែ។​អ្នក​ជិត​ខាង​និយាយ​ថា​ពួកគេ​បាន​ឃើញ​បុរស​ពីរ​នាក់​ឈរ​នៅ​មុខ​ផ្ទះ​ពួកគេ​ស្មាន​ថា​គឺ​ជា​មិត្តភក្តិ​ជន​រង​គ្រោះ​ទើប​ពួក​គេ​មិន​សួរ​ដេញ​ដោល។​នៅ​ពេល​ម្ចាស់​ផ្ទះ​ត្រលប់​មក​វិញ​ទើប​ដឹង​ថា​ត្រូវ​ចោរ​ពីរ​នាក់​នោះ​លួច​គាស់។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តាម​ស៊ើប​ជន​ទាំង​ពីរ​នោះ។​

លួច​ក្របី​គេ​ត្រូវ​ប៉ូលិស​ក្របួច​បាន

ភ្នំពេញ៖​បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួក​គេ​លួច​ក្របី​អ្នក​ភូមិ​ស្ថិត​នៅស្រុក​សាមគ្គី​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៏។​ប៉ូលិស​និយាយ​ថា​ប៉ូលិស​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ក្នុង​ភូមិ​ថា​បាន​បាត់​ក្របី​ជា​ច្រើន​ក្បាល​ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​មួយ​ដែរ​ដែល​ពួកគេ​បាត់​ក្របី។​ប៉ូលិស​បាន​ដាក់​ប៉ូលិស​ធ្វើ​ការ​ស៊ើប​អង្កេត​ក្នុង​ភូមិ​ទើប​ប្រទះ​ឃើញ​ជន​ទាំង​បី​នាក់​នោះ​នាំ​គ្នា​លួច​ក្របី​អ្នក​ភូមិ​ទៀត​ក្នុង​បំណង​យក​ទៅ​លក់​ត​តែ​ត្រូវ​ប៉ូលិស​ឃាត់​បាន​ទៀត។​ពួកគេ​បាន​សារ​ភាព​នៅ​កំហុស​ឆ្គង​ហើយ​ពួក​គេ​ថា​ពួកគេ​ធ្លាប់​លួច​ក្របី​អ្នក​ភូមិ​ជា​ច្រើន​ដង​មក​ហើយ។​បច្ចុប្បន្ន​ប៉ូលិស​បាន​បញ្ជូន​ពួក​គេ​ទៅ​តុលាការ។​

កូន​លើក​ដៃ​វាយ​ឪពុក​ខ្លួន​ឯង​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន

រតនៈគិរីៈ​បុរស​អាយុ​៣៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​វាយ​ឪពុក​ខ្លួន​ឯង​ឲ្យ​របួស​ដែល​ហេតុ​ការណ៍​នេះ​ស្ថិត​នៅ​ខេត្ត​រតនៈគិរី​ស្រុក​បាន​ឡុង​កាល​ពី​ថ្ងៃ​អាទិត្យ។​ជន​រង​គ្រោះ​គឺ​ជា​ឪពុក​បង្កើត​ដែល​មាន​អាយុ​៦០​ឆ្នាំ​រង​របួស​ជា​ទម្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ម្តាយ​ជន​សង្ស័យ​និង​ជា​ប្រពន្ឋ​ជន​រង​គ្រោះ​បាន​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​នោះ​បាន​ផឹក​ស្រវឹង​ជា​ខ្លាំង​។​នៅ​ពេល​មក​ដល់​ផ្ទះ​ជន​នោះ​បាន​ដើរ​ជេរ​គេ​ឯង​ពេញ​ផ្ទះ​ទ្រាំ​មិន​បាន​បុរស​ជា​ឪពុក​បាន​ទៅ​ឃាត់​កូន​ដោយ​ស្តី​ឲ្យ​បន្តិច​បន្តួច។​តែ​បែរ​ជា​បុរស​នោះ​ទៅ​វាយ​ឪពុក​ខ្លួន​ឯង​ទៅ​វិញ​ដោយ​យក​ដំបង​មក​វាយ​បណ្តាល​ឲ្យ​បុរស​នោះ​សន្លប់​ស្តូក​ឈឹង។​ដោយ​ឃើញ​ដូច​នោះ​បុរស​នោះ​ប៉ុន​ប៉ង​រត់​តែ​ត្រូវ​ប៉ូលិស​មក​ឃាត់​ទាន់​ពេល​វេលា។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​តុលាការ។

យក​ម៉ូតូ​ចេញ​ពី​ផ្ទះ​ត្រូវ​គេ​ប្លន់​ទៅ​បាត់

ភ្នំពេញ៖បុរស​អាយុ​៣០​ឆ្នាំំ​ម្នាក់​ត្រូវ​បាន​គេ​ប្លន់​ម៉ូតូ​ដោយ​ជ​សង្ស័យ​៣​នាក់​ស្ថិត​នៅ​ខណ្ឌ​ដង្កោ​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​ពី​ផ្ទះ​ក្នុង​គោល​បំណង​ទៅ​ផ្សារ​ក៏​ស្រាប់​តែ​មាន​បុរស​បី​នាក់​មក​ប្លន់​ម៉ូតូ។​ក្នុង​នោះ​ជន​សង្ស័យ​បាន​យក​កាំ​ភ្លើង​មក​វាយ​ជន​រង​គ្រោះ​មួយ​កាំភ្លើង​បណ្តាល​ឲ្យ​សន្លប់។​ជន​ទាំង​បី​នាក់​នោះ​មាន​ឱកាស​ក៏​យក​ម៉ូតូ​ទៅ​បាត់​ទៅ។​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​នោះ​ទេ​។​ប៉ូលិស​បាន​មក​ចុះ​អន្តរាគមន៍​តែ​ជន​រង​គ្រោះ​រត់​គេច​អស់។​ប៉ូលិស​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ។​ប៉ូលិស​កំពុង​តាម​ស៊ើប​ចាប់​ជន​សង្ស័យ​ទាំង​បី​នាក់​នោះ។​

ប៉ូលិស​ចាប់​បាន​ក្មេង​ស្ទាវ​៤​នាក់​រឿង​វាយ​កាប់​ចាក់​គ្នា​

បន្ទាយមានជ័យ៖​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​បាន​ចាប់​ខ្លួន​បុរស​៤​នាក់​កាល​ពី​ថ្ងៃ​សៅរ៏​ដែល​វាយ​ប្រតប់​គ្នា​បណ្តាល​ឲ្យ​របួស​សង​ខាង។​ប៉ូលិស​និយាយ​ថា​ពួក​គេ​បាន​វាយ​តប់​គ្នា​ដោយ​ប្រើ​ដុំ​ថ្ម​ដំបង​ដេញ​វាយ​ប្រហារ​គ្នា​ដូច​រឿង​ភាគ​ចិន។​សាក្សី​និយាយ​និង​អ្នក​ជិត​ខាង​មាន​ការ​តក់​ស្លុត​នឹង​ហេតុការណ៍​នេះ។​ពួកគេ​និយាយ​ថា​ក្មេង​ស្ទាវ​ទាំង​អស់​គ្នា​នាំ​គ្នា​ប្រហារ​គ្នា​ដូច​ក្នុង​រឿង​ចិន​ដោយ​មិន​ខ្លាច​ក្រែង​នឹង​ប៉ូលិស​មូលដ្ឋាន។​ប៉ូលិស​បាន​ចុះ​ទៅ​អន្តរាគម​ពួកគេ។​ភាគ​ច្រើន​ពួក​គេ​បាន​រត់​គេច​ខ្លួន​ហើយ​ពីរ​បី​នាក់​ទៀត​រង​របួស​ធ្ងន់។​ប៉ូលិស​ចាប់​បាន​តែ​៤​នាក់​ប៉ុណ្ណោះ​អ្នក​ផ្សេង​ទៀត​រត់​គេច​ខ្លួន​បាត់។​ប៉ូលិស​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។​

This content has been locked. You can no longer post any comments.
Show/hide comments
busy