ក្លែងជាមេធាវីបោកម៉ូតូជិះគេចខ្លួនបាត់
បាត់ដំបង៖ បុរសម្នាក់បានក្លែងខ្លួនធ្វើជាអ្នកមាននិងជាមេធាវីបោកយកម៉ូតូមួយគ្រឿងជិះរត់បាត់កាលពីថ្ងៃ ព្រហស្បត្តិ៍ នៅ ក្នុងក្រុងបាត់ដំបង។ ប៉ូលិសក្រុងបាត់ដំបងបានឲ្យដឹងថាជនសង្ស័យបានផឹកស៊ីជាមួយនឹងជនរងគ្រោះដែលទើបតែ ស្គាល់គ្នាបានជាងមួយថ្ងៃ។ ពេលនោះ ជនសង្ស័យបានពឹង ឲ្យជនរងគ្រោះអាយុ១៩ឆ្នាំជិះម៉ូតូឌុបខ្លួនទៅទិញខោអាវនៅផ្សារមួយកន្លែងសម្រាប់ចែកជូនក្មេងកំព្រា។ គេទិញអស់លុយសរុបប្រហែលជា២ពាន់ដុល្លាអាមេរិក ហើយ ធ្វើជាអស់លុយ។ បន្ទាប់មកបានខ្ចីម៉ូតូជនរងគ្រោះម៉ាកអាយខុនជិះទៅដកលុយពីធនាគារដោយ ឲ្យជនរងគ្រោះ នៅចាំនៅផ្សារ។ គេជិះម៉ូតូនោះរត់គេចខ្លួនបាត់។ ជនរងគ្រោះបានរាយការណ៍ទៅប៉ូលិសជួយអន្តរាគមន៍។
ជនជក់និងចែកចាយគ្រឿងត្រូវប៉ូលិសចាប់ខ្លួន
កំពង់ចាម៖ ជនសង្ស័យ២នាក់អាយុ២១និង២៥ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ក្រោមការសង្ស័យជក់ និងចែកចាយគ្រឿងញៀនខុសច្បាប់នៅក្នុងស្រុកមេមត់។ ប៉ូលិសបាន ឲ្យដឹងថាពួកជនសង្ស័យបានរកស៊ីចែក ចាយនិងជក់គ្រឿងញៀនជាច្រើនខែមកហើយ។ ប៉ូលិសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតហើយបានដឹងពីកន្លែង ដែល ពួកគេប្រព្រឹត្តនិងឆ្មក់ចូលចាប់ពួកគេដោយធ្វើការរឹបអូសបានថ្នាំញៀនបាន២កញ្ចប់តូចនិង១កញ្ចប់ធំ ម៉ូតូ មួយគ្រឿង ទូរសព្ទ័ដៃបីគ្រឿង ជញ្ជីងថ្លឹងថ្នាំញៀនមួយនិងឧបករណ៍ជក់មួយចំនួនទៀត។
វាយគេរត់គេចខ្លួនជាងមួយឆ្នាំ ត្រឡប់មកវិញជាប់ខ្នោះ
កំពង់ចាម៖ ប៉ូលិសស្រុកមេមត់បានចាប់ខ្លួនបុរសម្នាក់អាយុ២៤ឆ្នាំកាលពីថ្ងៃព្រហ្បត្តិ៍ក្រោមការសង្ស័យពីបទបង្ក របួសស្នាម។ ប៉ូលិសបាន ឲ្យដឹងថាជនសង្ស័យបានវាយជនរងគ្រោះម្នាក់របួសកាលពីខែកក្កដាឆ្នាំ២០១១ហើយ បានរត់គេចខ្លួនបាត់។ ជនរងគ្រោះបានប្តឹងហើយតុលាការបានចេញដីកាចាប់ខ្លួនខែតុលាឆ្នាំ២០១១។ នៅពេល ឃើញជនសង្ស័យ ប៉ូលិសបានចាប់ខ្លួនគេហើយបញ្ជូនទៅតុលាការ។
ឪពុកម្តាយកាត់កាលចោល ដាច់យ៉ាយគាស់ផ្ទះគេ ត្រូវចាប់ខ្លួន
ភ្នំពេញ៖ ប្រជាពលរដ្ឋបានចាប់ខ្លួនយុវជនអាយុ១៨ឆ្នាំម្នាក់ដែលត្រូវបានឪពុកម្តាយកាត់កាលចោល បន្ទាប់ពីយុវជនរូបនេះបានគាស់ផ្ទះគេកាលពីថ្ងៃព្រហស្បត្តិ៍នៅក្នុងខណ្ឌសែនសុខ។ ប៉ូលិសបាន ឲ្យដឹងថាជន សង្ស័យនិងបក្សពួកម្នាក់ទៀតបានឃុបឃិតគ្នាគាស់ផ្ទះជួលនិស្សិតម្នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែម្ចាស់មកទាន់ ក៏ស្រែក ឲ្យគេជួយចាប់ប្រគល់ ឲ្យប៉ូលិស។ ជនសង្ស័យម្នាក់រត់រួច។ យុវជនរូបនោះបានសារភាពថា គេត្រូវឪពុកម្តាយកាត់កាលចោល។ ដោយគ្មានលុយនិងគ្មានទីពឹងក៏ដាច់ចិត្តគាស់ផ្ទះគេបែបនេះ។
ចោរប្លន់ប្រើដាវសាំម៉ូរ៉ៃត្រូវបានបង្ក្រាប
កោះកុង៖ បុរសម្នាក់អាយុ២៦ឆ្នាំត្រូវបានប៉ូលិសស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងខេមរភូមិន្ទ បន្ទាប់ពីគេនិងបក្សពួកម្នាក់ទៀតបានប្រើដាវសាំម៉ូរ៉ៃប្លន់ស្ត្រីបីនាក់។ ប៉ូលិសបាន ឲ្យដឹងថាពួកជនសង្ស័យបាន ប្រើដាវសាំម៉ូរ៉ៃ២ធ្វើសកម្មភាពប្លន់ស្ត្រីពីរនាក់កាលពីថ្ងៃទី១៧និងស្ត្រីម្នាក់ទៀតកាលពីថ្ងៃ២០ខែតុលានេះ។ របស់ដែលប្លន់បាននោះរួមមានទូរសព្ទ័៤គ្រឿង ចិញ្ចៀន១ ក្រវិលមួយគូរ ខ្សែកមួយខ្សែនិងលុយជាង៣០ដុល្លារ។ បន្ទាប់ ពីពួកជនរងគ្រោះដាក់ពាក្យបណ្តឹង ប៉ូលិសបានធ្វើការស្រាវជ្រាវចាប់ខ្លួនគេបានម្នាក់និងម្នាក់ទៀតកំពុងរត់គេចខ្លួន។
ប៉ូលិសបង្ក្រាបចោរច្របាច់កប្លន់ម៉ូតូពីស្ត្រីពីរនាក់
កំពង់ចាម៖ ប៉ូលិសស្រុកមេមត់បានចាប់ខ្លួននិងបញ្ជូនជនសង្ស័យបីនាក់ទៅតុលាការកាលពីថ្ងៃសៅរ៍ក្រោម ការសង្ស័យថាពួកគេប៉ុនប៉ង់ប្លន់ស្ត្រី២នាក់យកម៉ូតូមួយគ្រឿង។ ប៉ូលិសបាន ឲ្យដឹងថាស្ត្រីជាជនរងគ្រោះកំពុង តែជិះម៉ូតូទៅផ្សារ។ ដល់កន្លែងស្ងាត់ ស្រាប់តែមានបុរសបីនាក់មកស្ទាក់ពួកគេនិងបានច្របាច់កប៉ុនប៉ង់ប្លន់យកម៉ូតូ តែពេលនោះនាងស្រែក ហើយអ្នកដំណើរមកដល់ទើបពួកជនសង្ស័យរត់បានអស់។ ប៉ុន្តែពួកគេត្រូវចាប់ខ្លួនបាននៅ ថ្ងៃដដែលនោះ។
បុរសម្នាក់ត្រូវចាប់ខ្លួនបន្ទាប់ពីរកឃើញថ្នាំញៀនជាង៦គ្រាប់
បន្ទាយមានជ័យ៖ បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃព្រហស្បត្តិ៍បន្ទាប់រក ឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៦១១គ្រាប់នៅក្នុងស្រុកអន្លង់វែង។ ប៉ូលិសបានតាមដានជនសង្ស័យហើយបាន ឆ្មក់ចូលផ្ទះរបស់គេ។ បន្ទាប់ពីរកឃើញថ្នាំយ៉ាម៉ាទាំងនោះ ក៍ធ្វើការឃាត់ខ្លួនតែម្តង។ លុយចំនួន១២ម៉ឺនរៀល និង ទូរស័ព្ទដៃមួយគ្រឿងត្រូវបានដកហូតពីជនសង្ស័យ។ ប៉ូលិសកំពុងស្វែងបក្សពួករបស់ជនសង្ស័យបន្តទៀត។
គ្មានលុយទិញថ្នាំញៀន ភ្ជង់បងស្រីប្លន់ជាង៦លានរៀល
ពោធិ៍សាត់៖ បុរសញៀនថ្នាំម្នាក់អាយុ២៨ឆ្នាំរស់នៅក្នុងស្រុកភ្នំក្រវាញបានភ្ជង់បងស្រីបង្កើតយកលុយជាង៦លាន រៀលហើយរត់បាត់កាលពីថ្ងៃអាទិត្យ។ ប៉ូលិសបាន ឲ្យដឹងថាជនសង្ស័យញៀនថ្នាំញៀននិងធ្លាប់រកស៊ីដឹកឈើ ប្រណិតលក់។ ពេលដាច់លុយ ក៏ភ្ជង់បងស្រីនឹងកាំភ្លើងខ្លីមួយដើមយកលុយរត់ចូលព្រៃបាត់។ បងស្រីបានប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍។ ប៉ូលិសកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់នេះ។
ប៉ូលិសឃាត់ខ្លួនអ្នកប៉ុនប៉ងទាក់ឆ្កែបីនាក់
បាត់ដំបង៖ បុរសបីនាក់អាយុ១៨ ១៩ និង ២៨ឆ្នាំត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃអាទិត្យនៅពេលដែលពួកគេ ជិះម៉ូតូទាក់ឆ្កែនៅក្នុងក្រុងបាត់ដំបង។ ប៉ូលិសបានឃាត់ខ្លួនពួកគេ បន្ទាប់រកឃើញខ្សែហ្វ្រាំងមួយសម្រាប់ទាក់ឆ្កែ និងដាវសាំម៉ូរ៉ៃមួយសម្រាប់វាយម្ចាស់ឆ្កែដែលតដៃជាមួយនឹងពួកគេ។ ប៉ូលិសបានបញ្ជាក់ថាពួកគេត្រូវឃាត់ខ្លួន ដោយផ្អែកលើភ័ស្តុតាងទាំងនោះហើយកន្លងមកក៍មានអ្នកបាត់ឆ្កែមកប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ផងដែរ។
លុចស៊ីសបុកនគរបាលបាក់ជើង បើករត់បាត់
ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់អាយុ៤០ឆ្នាំត្រូវបានរថយន្តលុចស៊ីសមួយគ្រឿងបើកបុកបាក់ជើងទាំងសង ខាងកាលពីថ្ងៃចន្ទ័ហើយអ្នកបើកបរបានបើករត់បាត់។ ប៉ូលិសចរាចរណ៍បាន ឲ្យដឹងថាជនរងគ្រោះកំពុងតែ ជិះម៉ូតូតែម្នាក់ឯងនៅក្នុងខណ្ឌចំការមន ពេលនោះមានរថយន្តម៉ាកលុចស៊ីសមួយគ្រឿងបានបើកបុកគាត់នៅក្នុង ទិសដៅបញ្ជ្រាសទិញគ្នា ហើយបានបោះពួយរត់បាត់នៅវេលាម៉ោងប្រមាណជា១១និង៣០នាទីយប់។ គ្រួសារជន រងគ្រោះបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីប៉ូលិសជួយរករថយន្តមួយនោះ។
ប៉ូលិសចាប់ខ្លួនអ្នកភ្នាល់ល្បែងជល់មាន់៥នាក់
កំពត៖ ប៉ូលិសស្រុកទឹកឈូខេត្តកំពតបានចាប់ខ្លួនបុរស៥នាក់បន្ទា់បពីពួកគេនាំគ្នាភ្នាក់បាល់កាលពីថ្ងៃអង្គារ៍ទី៣០តុលា។ប៉ូលិសនិយាយថាប៉ូលិសឆ្មក់ចាប់ពួកគេនៅផ្ទះជួល។ប៉ូលិសនិយាយថាប៉ូលិសបានទទួលការត្អូញត្អែរពីអ្នកជិតខាងថាមានមនុស្សពួនផ្តុំគ្នាមកលេងល្បែងជល់មាន់។ប៉ូលិសបានឆ្មក់ចាប់។ប៉ូលិសថាតាមពិតមានមនុស្សជាច្រើនលេងល្បែងភ្នាល់បាល់តែបានរត់គេចខ្លួនអស់នៅពេលប៉ូលិសមកដល់។ប៉ូលិសចាប់ឃាត់អប់រំពួកគេ។
លួចម៉ូតូគេយកទៅលក់ប៉ូលិសក្របួចបាន
បាត់ដំបង៖បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីលួចនិងលក់ម៉ូតូជនរងគ្រោះស្ថិតនៅក្រុងបាត់ដំបងកាលពីថ្ងៃអង្គារ៍ទី៣០តុលា។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសថាខ្លួនបាត់ម៉ូតូ។ប៉ូលិសបានចុះអន្តរាគមន៍។ប៉ូលិសបានប្រទះឃើញបុរសជាជនសង្ស័យកំពុងលក់ម៉ូតូនៅក្នុងផ្សារ។ប៉ូលិសមានការសង្ស័យនិងចាប់ឃាត់ខ្លួន។ជនរងគ្រោះនិយាយថានេះពិតជាម៉ូតូរបស់ខ្លួនមែន។បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
ចាប់ខ្លួនស្រ្តីម្នាក់រឿងជួញដូរថ្នាំញៀន
ស្ទឹងត្រែង៖ស្រ្តីអាយុ៥៣ឆ្នាំម្នាក់ស្ថិតនៅក្រុងស្ទឹងត្រែងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ប៉ូលិសរឹបអូសថ្នាំញៀន១០គ្រាប់នៅក្នុងផ្ទះ។ប៉ូលិសបានឆ្មក់ចាប់ស្រ្តីរូបនោះនៅក្នុងថាផ្ទះរបស់នាង។ប៉ូលិសនិយាយថាប៉ូលិសមានការសង្ស័យពាក់ព័ន្ឋនឹងការជួញដូរថ្នាំញៀន។ស្រ្តីរូបនោះបានសារភាពថាខ្លួនពិតជាបានលក់មែន។ប៉ូលិសឆ្មក់ចាប់នៅពេលដែលនាងកំពុងវេចខ្ចប់ថ្នាំ។បច្ចុប្បន្នប៉ូលិសបញ្ជូនរូបនាងទៅកាន់តុលាការ។
ប៉ូលិសចាប់បានស្រ្តីពីរនាក់ដៃឆើតឆក់ខ្សែកគេនៅក្នុងផ្សារ
កំពង់ស្ពឺ៖ស្រ្តីពីរនាក់ត្រូវបានចាប់ខ្លួនដោយសារឆក់ខ្សែកគេនៅក្នុងផ្សារស្ថិតនៅស្រុកឧត្តុងខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ។ប៉ូលិសនិយាយថាស្រ្តីពីរនាក់បានសារភាពថាឆក់ខ្សែកជនរងគ្រោះនៅពេលដើរផ្សារទិញឥវ៉ាន់។ជនរងបានស្រែកនិងអជីវករជួយស្រែកទើបសន្តិសុខផ្សារដេញចាប់។ប៉ូលិសនិយាយថាពួកគេតែងតែប្រប្រឹត្តវានៅក្នុងផ្សារឥលូវត្រូវអស់លក្ខណ៍។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ក្មេងទំនើង៥នាក់ត្រូវប៉ូលិសចាប់ខ្លួន
កំពត៖ ក្មេងទំនើង៥នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេវាយតប់គ្នាស្ថិតនៅក្រុងកំពតកាលពីថ្ងៃអង្គារ។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុពួកគេបានបានវាយគ្នាទៅវីញទៅមក។ពួកគេបានស្រវឹងជាខ្លាំង។ពួកគេប្រើដបដាវនិងដុំថ្មមកវាយប្រហារគ្នា។សាក្សីមានការភិតភ័យជខ្លាំងជួយហៅប៉ូលិសអន្តរាគម។ប៉ូលិសថាក្មេងទំនើងផ្សេងទៀតរត់គេចខ្លួនបាត់។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅតុលាការ។
ភ្នំពេញ ប៉ុស្តិ៍







