ឡានដឹកស្រាបៀរបុកនគរបាលរបួស២នាក់
កំពង់ឆ្នាំង៖ នគរបាលម្នាក់ក្នុងចំណោម២នាក់ត្រូវបានឡានដឹកស្រាបៀរបុករបួសធ្ងន់កាលពីថ្ងៃព្រហស្បត្តិ៍នៅពេលធ្វើដំណើរនៅក្នុងស្រុករលាប្អៀរ។ នគរបាលពីរនាក់កំពុងជិះម៉ូតូ២គ្រឿង ពេលនោះឡានដឹកស្រាបៀរបានបុកពួកគាត់នៅក្នុងទិសដៅផ្ទុយគ្នានៅកន្លែងផ្លូវកោងមួយ។ ករណីនេះកើតឡើយដោយសារតែ អ្នកបើកឡានដឹកស្រាបៀរបើកបរខ្លះការប្រុងប្រយ័ត្នដោយបើកលឿនហើយដល់ផ្លូវកោងបត់មិនទាន់ក៏បុកនគរបាលតែម្តង។
នគរបាលឃាត់ខ្លួនជនចែកចាយគ្រឿងញៀននៅក្រុងបាត់ដំបង
បាត់ដំបង៖ បុរសអាយុ៣៤ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ពីករណីចែកចាយនិងផ្តល់កន្លែងជក់គ្រឿងញៀននៅក្នុងក្រុងបាត់ដំបង។ នគរបាលបានឲ្យដឹងថាជនសង្ស័យជួញដូរគ្រឿងញៀននៅនឹងផ្ទះរបស់គេ។ អ្នកទិញគ្រឿងញៀនក៏ជក់នៅទីនោះដែរ។ នគរបាលបានចាប់ខ្លួនបុរសម្នាក់នេះបន្ទាប់ពីរកឃើញថ្នាំញៀនគ្រាប់និង៣កញ្ចាប់តូច។ប៉ុន្តែជនសង្ស័យបានបដិសេធន៍មិនទទួលខុសត្រូវលើថ្នាំញៀនទាំងនោះទេ។ នគរបាលបានបញ្ជូនគេទៅតុលាការដើម្បីស្រាវជ្រាវបន្តទៀត។
ឃើញម៉ូតូទុកមិនចាក់សោរលួចជិះរត់ នគរបាលតាមក្របួច
តាកែវ៖ នគរបាលស្រុកព្រៃកប្បាសបានចាប់ខ្លួនបុរសជាកម្មករសំណង់ម្នាក់អាយុ២៤ឆ្នាំបន្ទាប់ពីគេលួចម៉ូតូពីកសិករមួយគ្រឿងកាលពីថ្ងៃសុក្រ។ នគរបាលបានឲ្យដឹងថាបុរសជាកសិករម្នាក់អាយុ៣៥ឆ្នាំបានជិះម៉ូតូទៅស្រែហើយទុកដោយមិនចាក់សោរកទៅមើលស្រូវ។ ពេលនោះជនសង្ស័យឃើញក៏ជិះរត់។ ជនរងគ្រោះបានរាយការណ៏ទៅនគរបាលភ្លាមៗ។ នគរបាលបានដេញចាប់ជនសង្ស័យបាននៅថ្ងៃដដែលនោះ។
ប្រចណ្ឌប្រពន្ធ វាយ៣ដែកបើកក្បាលរត់ចូលព្រៃបាត់
កំពង់ស្ពឺ៖ បុរសស្រុកភ្នំស្រួចអាយុ៤៥ឆ្នាំម្នាក់បានវាយអតីតប្រពន្ធបែកក្បាលដោយសារប្រចណ្ឌកាលពីថ្ងៃអាទិត្យ។ នគរបាលបានឲ្យដឹងថាបុរសរូបនេះបានរៀបការជាមួយនឹងប្រពន្ធរូបនេះប្រមាណជា១០ឆ្នាំមកហើយប៉ុន្តែគ្មានកូន។ ពួកគេបានព្រមព្រៀងគ្នាលែងលះ។ ពេលដឹងថាមានអ្នកស្រលាញ់ប្រពន្ធ បុរសរូបនេះកើតចិត្តប្រចណ្ឌក៏លបវាយប្រពន្ធនឹងបីដំបងដែកបែកក្បាលសន្លប់នៅនឹងកន្លែងហើយបានរត់ចូលព្រៃគេចខ្លួនបាត់។ នគរបាលកំពុងតាមចាប់ខ្លួនបុរសម្នាក់នេះ។
ជម្លោះរឿងសុំបើកលុយ កម្មករកាប់ថៅកែរបួសធ្ងន់
ប៉ៃលិន៖ ថៅកែម្នាក់អាយុ២៤ឆ្នាំត្រូវបានកម្មករម្នាក់ក្នុងចំណោម២០នាក់កាប់របួសកាលពីថ្ងៃព្រហស្បត្តិ៏នៅក្នុងក្រុងប៉ៃលិន។ នគរបាលបានឲ្យដឹងថាថៅកែរូបនេះបានជួលកម្មករទាំងនោះមកដកដំឡូងនៅនឹងចំការរបស់ខ្លួនដោយសន្យាឲ្យថ្លៃ២០ម៉ឺនរៀល។ នៅថ្ងៃកើតហេតុ ថៅកែបានផឹកស្រាជាមួយនឹងកម្មករទាំងនោះ។ ពេលនោះ ពួកកម្មករបានសុំបើកលុយចាយខ្លះ។ ថៅកែមិនព្រមឲ្យធ្វើឲ្យកម្មករម្នាក់ខឹងទាញកាំបិតខ្វែវកាប់របួសដៃនិងជើងហើយរត់គេចខ្លួនទាំងអស់គ្នា។ នគរបាលកំពុងតាមចាប់។
ផឹកស៊ីជាមួយគ្នា ម្នាក់បែកក្បាល បីនាក់ត្រូវចាប់ខ្លួន
កណ្តាល៖ បុរសអាយុ២១ឆ្នាំម្នាក់បានរងរបួសធ្ងន់កាលពីថ្ងៃព្រហសត្បត្តិ៏បន្ទាប់ពីមានការវាយគ្នាមួយនៅក្នុងស្រុកអង្គស្នួល។ នគរបាលបានឲ្យដឹងថាជនរងគ្រោះបានមកចូលរួមស៊ីផឹកជាមួយនឹងបុរសបីនាក់ផ្សេងទៀត។ ពេលនោះពួកគេក៏មានជម្លោះជាមួយគ្នាហើយវាយជនរងគ្រោះបែកក្បាល។ នគរបាលបានចុះអន្តរាគមន៏និងចាប់ខ្លួនបុរស៣នាក់ទៅសួរនាំ។
រថយន្តធន់ធ្ងន់ឆក់យកជីវិតអ្នករត់ម៉ូតូឌុប
ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់អាយុ២៧ឆ្នាំត្រូវបានរថយន្តធន់ធ្ងន់បុកនិងកិនស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏មួយកាលពីថ្ងៃសុក្រនៅក្នុងខណ្ឌមានជ័យ។ នគរបាលបានឲ្យដឹងថាជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯ ពេលនោះមានរថយន្តធន់ធ្ងន់មួយគ្រឿងបើកយ៉ាងលឿនបានបុកគេពីក្រោយពេញទំហឹង បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ អ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ផឹកស្រវឹង ឃើញប្រុសដេកនៅផ្ទះកាប់បែកក្បាល
កណ្តាល៖នគរបាលក្រុងតាខ្មៅបានចាប់ខ្លួនបុរសម្នាក់អាយុ២៦ឆ្នាំបន្ទាប់ពីគេកាប់សាច់ញាតិម្នាក់បែកក្បាលកាលពីថ្ងៃសុក្រ។ នគរបាលបានឲ្យដឹងថាជនរងគ្រោះបានមកសួរសុខទុក្ខប្រពន្ធរបស់ជនសង្ស័យដែលទើបនឹងឆ្លងទន្លេរួច ហើយក៏បានដេកនៅនឹងផ្ទះនោះ។ បុរសជាប្តីរបស់ស្រ្តីទើបនឹងឆ្លងទន្លេរួចមកដល់ផ្ទះទាំងអាការៈស្រវឹង។ ពេលឃើញបុរសរងគ្រោះកំពុងដេកនៅផ្ទះក៏ទាញកាំបិតបុ័ងតោកាប់ក្បាលបែកហូរឈាម។ នគរបាលបានបញ្ជាក់ថារឿងនេះកើតមកពីប្រចណ្ឌ។
៥នាក់ព្រួតវាយ២នាក់ក្នុងជម្លោះរាំជាន់ជើង
ស្វាយរៀង៖ នគរបាលស្រុកស្វាយទាបបានចាប់ខ្លួនបុរសបីនាក់កាលពីថ្ងៃស្រុកបន្ទាប់ពីពួកគេបានវាយបុរស២នាក់របួសធ្ងន់។ នគរបាលបានឲ្យដឹងថាបុរស៥នាក់បានទៅមើលគេរាំលេងនៅនឹងពិធីមង្គលការមួយ។ ពេលនោះពួកគេបានចូលរាំនឹងរាំជាន់ជើងអ្នកផ្សេងបណ្តាលឲ្យមានជម្លោះនឹងបុរស២នាក់។ ពួកគេបានព្រួតគ្នាវាយលើជនរងគ្រោះនឹងដំបងហើយបានរត់គេចខ្លួន។ ប៉ុន្តែនគរបាលបានចាប់ខ្លួនពួកគេបាន៣នាក់នៅថ្ងៃបន្ទាប់។
ជនជាតិជប៉ុនត្រូវចោរឆក់កាបូប
ភ្នំពេញ៖នគរបាលខណ្ឌចំកាមនកំពុងស្រាវជ្រាវរកបុរស២នាក់បន្ទាប់ពីពួកគេបានឆក់កាបូបរបស់ជនជាតិជប៉ុនម្នាក់កាលពីថ្ងៃសៅរ៏។ នគរបាលបានឲ្យដឹងថាជនជាតិជប៉ុនកំពុងតែធ្វើដំណើរតែម្នាក់ឯង។ ពេលនោះមានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឆក់យកកាបូបគាត់។ លុយ ទូរស័ព្ទដៃនិងឯសារមួយចំនួនគឺនៅក្នុងកាបូបនោះ។
ប៉ូលិសក្របួចបុរសម្នាក់រឿងលួចលក់ថ្នាំញៀន
ភ្នំពេញ៖ប៉ូលិសខណ្ឌដូនពេញរាជធានីភ្នំពេញបានចាប់ខ្លួនបុរសម្នាក់ដែលពាក់ព័ន្ឋនឹងជួញដូរថ្នាំញៀនកាលពីថ្ងៃអង្គារ។ប៉ូលិសនិយាយថាប៉ូលិសបានរឹបអូសថ្នាំញៀន៨កញ្ចប់។ប៉ូលិសនិយាយថាប៉ូលិសបានសង្ស័យបុរសរូបនេះជាយូរមកហើយតែប៉ូលិសគ្មានភស្តុតាង។ទើបនៅថ្ងៃកើតហេតុប៉ូលិសកំណត់មុខសញ្ញាក៏ចុះតាមចាប់តែម្តង។ប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
បុរសពីរនាក់ដើរបោកម៉ូតូគេត្រូវប៉ូលិសក្របួចបាន
ភ្នំពេញ៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបោកម៉ូតូជនរងគ្រោះស្ថិតនៅខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ប៉ូលិសនិយាយថាពួកគេមានអាយុ២៣ឆ្នាំនិង២១ឆ្នាំ។នៅថ្ងៃកើតហេតុពួកគេនិងជនរងគ្រោះនាំគ្នាផឹកស៊ីនៅកន្លែងផឹកស៊ីមួយកន្លែង។នៅ ពេលជនរងគ្រោះស្រវឹងពួកគេបានខ្ចីម៉ូតូជនរងគ្រោះហើយជិះទៅបាត់។លុះព្រឹកឡើងជនរងគ្រោះបានប្តឹងប៉ូលិស។ប៉ូលិសបានប្រទះឃើញពួកគេប្រុងលក់ម៉ូតូ។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ប៉ូលិសចាប់បានបុរសម្នាក់គាស់ផ្ទះគេ
បន្ទាយមានជ័យ៖ ប៉ូលិសក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានចាប់កម្មករកាស៊ីណូម្នាក់អាយុ២៣ឆ្នាំបន្ទាប់ពីលួចកុំព្យូទ័រយួរដៃរបស់ជនរងគ្រោះកាលពីថ្ងៃច័ន្ទ។ ប៉ូលិសនិយាយថាប៉ូលិសបានឃើញបុរសម្នាក់កាត់សោរផ្ទះជនរងគ្រោះចូលផ្ទះលួចទ្រព្យសម្បត្តិតែម្ចាស់ដឹងទាន់លួចបានតែកុំព្យូទ័រដៃលួចរត់គេចចេញនៅតែប៉ូលិសចាប់បាន។ ជននោះបានសារភាពកំហុស។ បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
ប៉ូលិសចាប់បានបុរសបីនាក់រឿងប្លន់ប្រើកាំភ្លើងក្លែងក្លាយ
ភ្នំពេញ៖ បុរសពីរបីនាក់ប្រើកាំភ្លើងទៅភ្ជង់ប្លន់ស្រ្តីអាយុ៥៩ឆ្នាំម្នាក់និងចៅកាលពីថ្ងៃអង្គារ៍ស្ថិតនៅខណ្ឌដូនពេញក្រុងភ្នំពេញ។ ប៉ូលិសនិយាយថាចៅប្រុសបានទៅយកម៉ូតូនៅផ្ទះក្នុងគោលបំណងជូនយាយទៅផ្សារក៏ត្រូវបុរសនោះប្លន់។ ជនរងគ្រោះស្មានតែកាំភ្លើងមែនទែនព្រមឲ្យតែចៃដន្យល្អប៉ូលិសដេញចាប់បានក៏រងឃើញថាកាំភ្លើងនេះជាកាំភ្លើងជ័រ។ប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ឆក់ខ្សែកគេមិនបានសំរេចត្រូវជាប់អន្ទាក់ប៉ូលិស
ភ្នំពេញៈ បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេឆក់ខ្សែកជនរងគ្រោះស្ថិតនៅខណ្ឌដូនពេញរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ ប៉ូលិសនិយាយថាពួកគេបានធ្វើសកម្មភាពឆក់ខ្សែកតែមិនបានសំរេចព្រោះជនរងគ្រោះជិះម៉ូតូលឿនដែរហើយបានស្រែកឲ្យប៉ូលិសជួយ។ ប៉ូលិសបានជិះដេញតាមចាប់។ បច្ចុប្បន្នពួកគេត្រូវបានបញ្ជូនទៅកាន់តុលាការ។
ញៀនថ្នាំពេកដើរលួចកាច់កញ្ចក់គេត្រូវប៉ូលិសក្របួចបាន
ភ្នំពេញ៖ បុរសអាយុ២៧ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីលួចកញ្ចក់រថយន្តដែលហេតុការណ៍នេះស្ថិតនៅខណ្ឌដូនពេញក្រុងភ្នំពេញកាលពីច័ន្ទទី៣០ឧសភា។ ប៉ូលីសនិយាយថារូបគេនិងមិត្តភក្តិម្នាក់ទៀតញៀនថ្នាំ។ ពួកគេបាននាំគ្នាលួចកាត់កញ្ចក់រថយន្តដែលចតនៅមុខផ្ទះរបស់ជនរងគ្រោះ។ ម្ចាស់រថយន្តមិនដឹងនោះទេគឺមន្រ្តីប៉ូលិសដែលដើរល្បាតបានឃើញរួចក៏ដេញចាប់។ ពួកគេប្រញាប់រត់គេចដោយជិះម៉ូតូប៉ុន្តែនៅពេលជិះតាមផ្លូវក៏ដួលបណ្តាឲ្យប៉ូលិសចាប់បាន។ ក៏ប៉ុន្តែម្នាក់ក៏នៅតែរត់គេចខ្លួនបាន។ប៉ូលិសចាប់បានតែម្នាក់។ ជននោះបានសារភាពថា ខ្លួនពិតជាបានធ្វើមែនព្រោះគ្មានលុយ។ ទោះជាយ៉ាងណាប៉ូលិសនៅតែបញ្ជូនពួកគេទៅកាន់តុលាការ។
ប៉ូលិសឆ្មក់ចាប់អ្នកជួញដូរគ្រឿងញៀន៧នាក់
ភ្នំពេញ៖ ប៉ូលិសខណ្ឌសែនសុខរាជធានីភ្នំពេញបានចុះបង្រ្កាបចាប់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ឋនឹងជួញដូរគ្រឿងញៀនកាលពីថ្ងៃច័ន្ទទី៣០ឧសភា។ ប៉ូលីសរឹបអូសថ្នាំញៀន១៧កញ្ចប់និងលុយមួយចំនួនធ្វើជាភស្តុតាង។ប៉ូលិសនិយាយថាមុនពេលប៉ូលិសចាប់ឃាត់ខ្លួនពួកគេទាំងនោះប៉ូលិសធ្វើការស៊ើបអង្កេតអស់ជាច្រើនថ្ងៃដើម្បីប្រមូលមុខសញ្ញា និងភស្តុតាង។ប៉ូលីសធ្វើការចាប់បានតែ៧នាក់រីឯអ្នកផ្សេងទៀតរង់គេចខ្លួនពិសេសមេក្ខោង។ដោយមេខ្លោងនោះហាក់លោតចូលបឹងឈូកគេចខ្លួន។ប៉ូលីសកំពុងតាមប្រមាញ់មេខ្លោងនោះ។បច្ចុប្បន្នប៉ូលិសកំពុងបញ្ជូនជននោះទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់។
ប៉ូលិសចាប់ក្មេងស្ទាវម្នាក់ប្លន់នារីធ្វើការយប់
ព្រះសីហនុ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីប្រើសកម្មភាពប្លន់ជនរងគ្រោះជាក្រុមនៅសង្កាត់លេខ៣ក្រុងព្រះសីហានុកាលពីថ្ងៃច័ន្ទទី៣០ឧសភា។ ប៉ូលិសនិយាយថាមនុស្ស៦នាក់ ដែលជនរងគ្រោះបានចេញពីការងារនៅពេលយប់។ ខណៈពេលកំពុងដើរតាមផ្លូវក៏ត្រូវជនសង្ស័យជាក្រុមស្ទាក់ប្លន់។ ពួកគេយកបានតែខ្សែកមួយខ្សែ រួចក៏គេចចខ្លួនបាត់ទៅ។ ជនរងគ្រោះសុទ្ឋតែស្រ្តីទើបមិនអាចប្រតែប្រតប់យកឈ្នះជននោះសង្ស័យទាំងនោះបាន។ លុះព្រឹកឡើងទើបពួកនាងប្តឹងប៉ូលីស។ ប៉ូលីសធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យម្នាក់ក្នុងចំណោមពួកគេ។ រីឯអ្នកផ្សេងគេចខ្លួនបាត់អស់ពីផ្ទះ។ តែទោះជាយ៉ាងណាប៉ូលិសនៅតែធ្វើការស៊ើបអង្កេតតាមចាប់។
ចាប់ខ្លួនជនជាតិវៀតណាមពីរនាក់ប្លន់រថយន្តគេ
កំពង់ចាម៖ ប៉ូលីសនៅស្រុកមេមត់ខេត្តកំពង់ចាមបានដេញចាប់ខ្លួនបុរសជនជាតិវៀតណាមពីរនាក់ដែលប្លន់រថយន្តជនរងគ្រោះកាលពីថ្ងៃទីអង្គារទី៣១ឧសភា។ ជនរងគ្រោះនិយាយថា ពួកគេបានជួលរថយន្តតាក់ស៊ីពីបុរសជាម្ចាស់ក្នុងតំលៃ១០០ដុលា្លរពីភ្នំពេញទៅក្រចេះ។ ស្រាប់តែពាក់កណ្តាលផ្លូវយុវជនទាំងពីរនាក់នោះបានធ្វើសកម្មភាពប្លន់រួចទំលាក់ម្ចាស់ពីរថយន្ត។ស្រាប់តែពេលនោះម្ចាស់រថយន្តជួបប៉ូលិសក៏រាយការណ៍។ ប៉ូលីសបានដេញចាប់រថយន្តនោះរហូតដល់បានសម្រេច។ តែម្នាក់របូតបាត់ដោយជិះម៉ូតូរត់គេចខ្លួន ក៏ប៉ុន្តែប៉ូលិសនៅតែដេញចាប់ទៀតរហូតដល់ចាប់បាន។ពួកគេមិនចេះភាសាខ្មែរនោះទេ។ប៉ូលិសរៀបចំសំណុំរឿងទៅកាន់តុលាការ។
សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ដោយសារខ្យល់គ
បាត់ដំបង៖សាកសពបុរសម្នាក់ត្រូវបានគេប្រទះស្លាប់នៅក្រុងបាត់ដំបងកាលពីថ្ងៃអង្គារទី៣១ឧសភា។ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតដើម្បីរកឃើញមូលហេតុថាតើបុរសនោះស្លាប់ដោយអំពើឃាតកម្មឬយ៉ាងណា។អ្នកជិតខាងនិយាយថាពួកគេឃើញ បុរសនេះដើរទ្រេតទ្រតពេញផ្លូវ។ តែគ្មានអ្នកចាប់អារម្មណ៍នោះទេព្រោះបុរសរូបនេះជាជនអនាថា។ ជននោះគ្មានសាច់ញាត្តិដោយត្រូវបានគេដឹងថាប្រពន្ឋកូនរត់ទៅរកការងារធ្វើនៅប្រទេសថៃ។ នៅថ្ងៃនោះមានគេឃើញបុរសនោះស្រវឹងស្រាស្ទើរគ្មានលោះថ្ងៃទើបប៉ូលិសសន្និដ្ឋានជំហានដំបូងថាស្លាប់ដោយសារខ្យល់គ។
ភ្នំពេញ ប៉ុស្តិ៍







