ផឹកស៊ីជាមួយគ្នាវាយគ្នារបួស នគរបាលចាប់ខ្លួនទាំង២នាក់
បន្ទាយមានជ័យ៖បុរស២នាក់អាយុ២៥និង៣០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធបន្ទាប់ពីពួកគេវាយគ្នារបួសនៅក្រុងប៉ោយប៉ែត។ នគរបាលបានឲ្យដឹងថាបុរសទាំងពីរនាក់បានផឹកស៊ីជាមួយគ្នា។ ពេលស្រវឹងការមានទំនាស់ពាក្យសំដីនឹងគ្នា។ ពេលនោះពួកគេក៏វាយគ្នានឹងកែវស្រារបួសរៀងៗខ្លួន។ នគរបាលបានឃុំខ្លួនទាំងពីរនាក់តែម្តង។
ទិញកាំភ្លើងទុកការពារខ្លួនត្រូវប៉េអឹមចាប់ខ្លួន
ភ្នំពេញ៖ប៉េអឹមខណ្ឌសែនសុខបានចាប់ខ្លួនបុរសអាយុ៣៤ឆ្នាំម្នាក់កាលពីថ្ងៃព្រហស្បត្តិ៏ក្រោមការសង្ស័យថាប្រើប្រាស់អាវុធខុសច្បាប់។ បុរសម្នាក់នេះបានចូលទៅច្រៀងនៅហាងខារ៉ាអូខេមួយកន្លែង។ ពេលឃើញមានកាំភ្លើង ក៏មានគេរាយការណ៏ប្រាប់ប៉េអឹម។ ប៉េអឹមបានឃាត់ខ្លួនបុរសម្នាក់នេះទៅសួរនាំ។ បុរសម្នាក់នេះបានសារភាពថាគេទិញកាំភ្លើងខ្លីនេះតម្លៃ៣៥០ដុល្លាទុកសម្រាប់ការពារខ្លួនព្រោះថាកន្លងមកមានក្មេងទំនើងគំរាមវាយរូបគេ។ ទោះយ៉ាងណាការការទិញនិងប្រើប្រាស់នេះជាអំពើខុសច្បាប់។ ម៉ូតូមួយគ្រឿងត្រូវបានដកហូតពីជនសង្ស័យ។
អត់លុយប៉ុនប៉ងគាស់ផ្ទះគេត្រូវចាប់ខ្លួន
ភ្នំពេញ៖ យុវជន២នាក់អាយុ១៥និង១៧ឆ្នាំត្រូវបាននគរបាលចាប់ខ្លួនកាលពីថ្ងៃសុ្រកបន្ទាប់ពីពួកគេប៉ុនប៉ងគាស់ផ្ទះគេលួចទ្រព្យសប្បត្តិនៅក្នុងខណ្ឌចំកាមន។ នគរបាលបានឲ្យដឹងថាយុវជនទាំង២នេះត្រូវគេប្រទះឃើញនៅពេលបំរុងគាស់ផ្ទះប្រជាពលរដ្ឋម្នាក់លួចទ្រព្យសម្បត្តិពេលម្ចាស់គេមិននៅ។ នគរបាលបានចាប់ខ្លួនមកសួរនាំ។ ពួកគេបានសារភាពថាគេបំរុងប្រព្រឹត្តអំពើនោះដោយសារតែគ្មានលុយចាយ។
ស្រ្តីម្នាក់និងបុរស២នាក់បាញ់២គ្រាប់ប្លន់ម៉ូតូមួយគ្រឿង
កណ្តាល៖ ចោរប្លន់បីនាក់ដែលរួមមានទាំងស្រ្តីម្នាក់ផងនោះបានប្រើកាំភ្លើងខ្លីមួយដើមបាញ់គ្រាប់ប្លន់យកម៉ូតូមួយគ្រឿងពីកម្មករកាត់ដេរម្នាក់កាលពីយប់ថ្ងៃព្រហស្បត្តិ៏នៅក្នុងស្រុកអង្គស្នួល។ នគរបាលបានឲ្យដឹងថាជនរងគ្រោះអាយុ២២ឆ្នាំត្រូវពួកចោរជិះម៉ូតូ២គ្រឿងកៀរឲ្យដួលប្លន់យកម៉ូតូ។ តែ ជនរងគ្រោះមិនព្រមឲ្យ ហើយជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់សំដៅជនរងគ្រោះតែមិនត្រូវ។ ជនរងគ្រោះភ័យក៏រត់ហើយជនសង្ស័យបានបាញ់ពីក្រោយមួយគ្រាប់ទៀត។ សំណាងល្អគ្រាប់ទីនេះក៏មិនត្រូវដែរ។ ជនសង្ស័យបានជិះម៉ូតូជនរងគ្រោះរត់បាត់។ នគរបាលកំពុងស្វែងរកចាប់ខ្លួនពួកគេ។
នគរបាលដេញចាប់ខ្លួនចោរឆក់កាបូបiphone និងកុំព្យួរទ័រ
ភ្នំពេញ៖ នគរបាលខណ្ឌដូនពេញបានដេញចាប់ខ្លួនចោរម្នាក់អាយុ២៥ឆ្នាំបន្ទាប់ពីគេបានឆក់កាបូបដែលមានiphone និងកុំព្យួរទ័រយួរដៃនៅក្នុងនោះកាលពីថ្ងៃស្រុក។ នគរបាលបានឲ្យដឹងថាជនសង្ស័យបានឆក់កាបូបពីនិស្សិតម្នាក់ហើយព្យាយាមរត់គេចខ្លួន។ និស្សិតនោះបានស្រែកឲ្យគេជួយ។ ពេលនោះនគរបាលល្បាតបានដេញចាប់ខ្លួនជនសង្ស័យបានហើយប្រគល់iphone និងកុំព្យួរទ័រនោះទៅឲ្យជនរងគ្រោះវិញ។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ។
ឃាត់ខ្លួនម្នាក់បន្ទាប់រកឃើញថ្នាំញៀន៦កញ្ចប់
ភ្នំពេញ៖ នគរបាលខណ្ឌដូនពេញបានចាប់ខ្លួនបុរសអាយុ២៦ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៏ដោយសង្ស័យពីបទចែកចាយថ្នាំញៀនខុសច្បាប់។ នគរបាលបានឲ្យដឹងថាមានគេរាយការណ៏ការចែកចាយថ្នាំញៀននៅក្នុងតំបន់នោះ។ នគរបាលបានទៅលាក់ខ្លូននៅទីនោះ ហើយបានឃើញជនសង្ស័យជិះម៉ូតូមកឈប់។ នគរបាលបានឆែកឆេរជនសង្ស័យហើយឃើញថ្នាំចំនួន៦កញ្ចប់តូចនិងបានឃាត់ខ្លួនគេតែម្តង។ លុយចំនួន១៣០ដុល្លា ទូរស័ព្ទ៣គ្រឿងនិងម៉ូតូមួយគ្រឿងទៀតត្រូវបានដកហូតពីជនសង្ស័យ។
រើសបានកាំភ្លើងយកទៅបាញ់គំរាមគេត្រូវចាប់ខ្លួន
ពោធិ៏សាត់៖ បុរសអាយុ២០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របន្ទាប់ពីគេបានប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងស្រុកវាលវែង។ នគរបាលបានឲ្យដឹងថាជនស្សយ័ម្នាក់នេះបានរើសបានកាំភ្លើងខ្លីមួយដើម ហើយមិនព្រមប្រគល់ឲ្យនគរបាលទេ បែរជាប្រើវាទៅបាញ់គំរាមអ្នកជិតខាងនៅពេលមានជម្លោះទៅវិញ។ ក្រោយពីបាញ់រួចគេបានយកទៅកប់ចោល។ នគរបាលបានចាប់ខ្លួនគេបន្ទាប់រកឃើញអាវុធនោះ។
យុវជនម្នាក់ត្រូវគេវាយរបួសធ្ងន់ ពេលឡើងបេះត្នោត
កណ្តាល៖ បុរសជាម្នាក់ត្នោតបានវាយយុវជនម្នាក់អាយុ១៦ឆ្នាំម្នាក់របួសធ្ងន់កាលពីថ្ងៃសៅរ៏នៅពេលដែលយុវជនរូបនេះកំពុងឡើងបេះត្នោតនៅក្នុងស្រុកអង្គស្នួល។ នគរបាលបានឲ្យដឹងថាបុរសម្នាក់នេះ បានខឹងសម្បារពេលឃើញយុវជនរងគ្រោះឡើងបេះត្នោតខ្លួនព្រោះគេមិនបានសុំម្នាស់ត្នោតនោះឡើយ។ ពេលយុវជននោះចុះមកដល់ដីវិញ បុរសនោះបានវាយនឹងដងរែកចំចង្កេះ ខ្នងនិងដៃជើង។ នគរបាលបានឃាត់ជនបុរសម្នាក់នេះបន្ទាប់គ្រួសារជនរងគ្រោះប្តឹង។
គ្រាន់តែគេមើលមុខ ដេញកាប់គេរបួស២នាក់
កំពង់ចាម៖ នគរបាលបានចាប់ខ្លួនបុរសអាយុ២២ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៏បន្ទាប់ពីគេបានកាប់បុរស២នាក់ របួសធ្ងន់នៅក្នុងជម្លោះរឿងមើលមុខនៅក្នុងក្រុងកំពង់ចាម។ នគរបាលឲ្យដឹងថាជនរងគ្រោះបានទៅលេងនៅកន្លែងកើតហេតុជាមួយនឹងពួកម្នាក់ទៀត។ ពេលនោះ ពួកគេបានជួបនឹងជនសង្ស័យ។ ជនសង្ស័យបានខឹងសម្បារបន្ទាប់ជនរងគ្រោះមើលមុខហើយបានទាញកាំបិតបុ័ងតោដេញកាប់របួស២នាក់។ នគរបាលបានចាប់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។
២នាក់ឆក់ទូរស័ព្ទស្រ្តីបរទេស ម្នាក់រត់រួច ម្នាក់ត្រូវជាប់ខ្នោះ
ភ្នំពេញ៖ នគរបាលខណ្ឌដូនពេញបានចាប់ខ្លួនបុរសម្នាក់អាយុ២៤ឆ្នាំបន្ទាប់ពីគេនិងបក្សពួក បានឆក់ទូរសព្ទ័អាយហ្វូនពីស្រ្តីបរទសម្នាក់កាលពីព្រឹកថ្ងៃចន្ទ។ នគរបាលបានឲ្យដឹងថាស្រ្តីជាជនរងគ្រោះកំពុងតែនិយាយទូរសព្ទ័ ពេលនោះពួកជនសង្ស័យបានជិះម៉ូតូទៅជិតហើយឆក់តែម្តង។ សំណាងអាក្រក់ នគរបាលបានចាប់ខ្លួនបានម្នាក់និងម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។
បុរសម្នាក់ឆ្កួតដុតផ្ទះខ្លួនឯងចោល
កំពង់ឆ្នាំង៖ប៉ូលិសក្រុងកំពង់ឆ្នាំបាននិយាយថាបុរសអាយុ៣២ឆ្នាំម្នាក់បានដុតផ្ទះខ្លួនឯងកាលពីថ្ងៃអាទិត្យ។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុផ្ទះរបស់ខ្លួនបានឆាបឆេះ។ប៉ូលិសនិងអ្នកជិតខាងបាននាំគ្នាចុះទៅអន្តរាគមបញ្ឈប់ភ្លើងរាលដាល។សំណាងហើយភ្លើងមិនឆេះរាលដាលទៅផ្ទះផ្សេងរបស់អ្នកភូមិ។ម្តាយរបស់ជនសង្ស័យនិយាយថាកូនខ្លួនគឺជាអ្នកដុតដោយសារស្រ្តេសតប់ប្រមល់គ្មានលុយហ្នឹងគេ។ប៉ូលិសបានចុះទៅចាប់តែជននោះរត់គេចខ្លួនបាត់។
បុរសម្នាក់ចាប់ខ្លួនរឿងពាក់ព័ន្ឋគ្រឿងញៀន
ភ្នំពេញ៖បុរសអាយុ៤៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីជាប់ពាក់ព័ន្ឋនឹងជួញដូរគ្រឿងញៀនស្ថិតនៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ប៉ូលិសនិយាយថាប៉ូលិសបានចុះទៅចាប់នៅកណ្តាលផ្លូវ។នៅថ្ងៃកើតហេតុជននោះបានឈរនៅលើផ្លូវដោយមានភាពសង្ស័យប៉ូលិសបានចុះទៅចាប់។ជននោះបានរត់គេចខ្លួនតែប៉ូលិសនៅតែចាប់បាន។ប៉ូលិសបានរកថ្នាំញៀនពីរកញ្ចប់។បច្ចុប្បន្នប៉ូលិសបញ្ជូនរូបគេទៅកាន់តុលាការ។
ស្រ្តីម្នាក់ត្រូវរថយន្តកិនស្លាប់យ៉ាងវេទនា
ភ្នំពេញ៖ស្រ្តីអាយុ២១ឆ្នាំម្នាក់ ត្រូវបានរថយន្តកិនស្លាប់ស្ថិតនៅខណ្ឌមានជ័យរាជធានីភ្នំពេញនៅថ្ងៃអាទិត្យ។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុនាងត្រូវបានបុកឲ្យដួលដោយម៉ូតូមួយគ្រឿងរួចហើយក៏ត្រូវរថយន្តដែលបើកលឿនបុកពីក្រោយកិនស្លាប់។សាក្សីនិយាយថារថយន្តនោះបើកក្នុងល្បឿនលឿនដោយគ្មានការប្រុងប្រយ័ត្នហើយរត់គេចខ្លួនបាត់។ប៉ូលិសកំពុងតាមស្វែងរកចាប់ខ្លួន។
ឆក់ខ្សែកគេហើយដួលម៉ូតូត្រូវប៉ូលិសក្របួចបាន
ភ្នំពេញ៖បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេឆក់ខ្សែកជនរងគ្រោះមិនបានជោគជ័យស្ថិតនៅខណ្ឌទួលគោករាជធានភ្នំពេញកាលពីថ្ងៃច័ន្ទ។ប៉ូលិសនិយាយថាពួកគេបានប្រព្រឹត្តសកម្មភាពឆក់ខ្សែកជនរងគ្រោះបានសំរេចហើយជិះម៉ូតូរត់គេចខ្លួនតែភ្លាត់ស្នៀតដួលម៉ូតូ។ប៉ូលិសក្របួចពួកគេបាន។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅតុលាការ។
លួចកាបូបភ្ញៀវទេសចរណ៍ត្រូវប៉ូលីសបញ្ជូនទៅកាន់តុលាការ
ព្រះសីហនុ៖ បុរសអាយុ២១ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួននៅក្រុងព្រះសីហនុកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលបលួចកាបូបអ្នកទេសចរណ៍ខណៈដែលក្រុមគ្រួសារកំពុងហែលទឹកលេង។ជនរងគ្រោះនិយាយថារូបគេនិងក្រុមគ្រួសារទៅលេងក្រុងព្រះសីហនុ។នៅពេលពួកគេនាំគ្នាកំពុងហែលទឹកមានបុរសម្នាក់មកកលបលួចកាបូបស្ពាយតែជនរងគ្រោះបានឃើញភ្លាមក៏រត់ដេញចាប់ឲ្យប៉ូលិស។ជននោះពុំបានសារភាពថាខ្លួនមិនបានលួចនោះទេតែទោះជាយ៉ាងណាក៏ដោយប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជូនជននេះទៅកាន់តុលាការ។
ចាប់បុរសម្នាក់រឿងចាក់គេពីរនាក់រងរបួសនៅពេលរាំរែក
ក្រចេះ៖ បុរសម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីបានចាក់នឹងកាំបិតទៅលើជនរងគ្រោះបណ្តាឲ្យរបួសធ្ងន់នៅស្រុកឆ្លូងខេត្តក្រចេះកាលពីថ្ងៃអាទិត្យ។ប៉ូលិសនិយាយថាជនរងគ្រោះនិងជនសង្ស័យបានរាំក្នុងពិធីជប់លៀងមួយស្រាប់តែពួគេឈ្លោះគ្នាមិនដឹងជារឿងអីនោះទេ។ជនសង្ស័យបានប្រើកាំបិតមកចាក់ជនរងគ្រោះធ្វើឲ្យរបួសធ្ងន់ធ្ងរ។ប៉ូលីសបានធ្វើការអន្តរាគមដើម្បីចាប់ជនសង្ស័យ។រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។អ្នកភូមិមានការភិតភ័យជាខ្លាំងមិននាំគ្នាបន្តរាំទៀតនោះទេពួកគេនាំគ្នាត្រលប់ទៅផ្ទះវិញ។
រត់គេច៥ឆ្នាំត្រូវប៉ូលិសចាប់បានដដែល
កណ្តាល៖បុរសអាយុ២៩ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីរត់គេចអស់រយៈពេល៥ឆ្នាំបន្ទាប់ពីបានបង្ករបួសស្នាមទៅលើជនរងគ្រោះម្នាក់កាលពី៥ឆ្នាំមុននៅស្រុកស្អាងខេត្តកណ្តាលកាលពីថ្ងៃអាទិត្យ។ប៉ូលីសនិយាយថាជនសង្ស័យនោះបានរត់គេចពីស្រុកកំណើតរបស់ខ្លួនដែលជាទីកើតហេតុជាង៥ឆ្នាំមកហើយទើបមកស្រុកកំណើតវិញដើម្បីមកលេងក្រុមគ្រួសារតែត្រូវប៉ូលិសចាប់បានតាមដីការបស់តុលាកា។ជនសង្ស័យនោះនិយាយថារូបគេមិននឹកស្មានថាប៉ូលិសនៅចាំនោះទេទើបមកស្រុកកំណើតមកលេងតែត្រូវជាប់ខ្នោះប៉ូលិស។
ផឹកស្រវឹងបើកបរថយឡានបុកក្មេងពីរនាក់
ភ្នំពេញ៖ស្រ្តីម្នាក់បានបើកបររថយន្តថយក្រោយបុកក្មេងប្រុសពីរនាក់បណ្តាលឲ្យរងរបួសស្ថិតនៅសង្កាត់ផ្សារកណ្តាលពី ខណ្ឌដូនពេញកាលពីថ្ងៃអង្គារ។ប៉ូលីសនិយាយថាស្រ្តីនោះបើកបរក្នុងភាពស្រវឹងបានថយក្រោយរថយន្តហើយបុកក្មេងប្រុសពីរនាក់។ប៉ូលីសនិយាយថានាងបានប្រើអំណាចដោយនិយាយពាក្យគំរើសគំរើយ និងស្តីឲ្យប៉ូលីសចរាចរណ៍ថាធ្វើការមិនស្រួលប្រយ័ត្នដកសក្តិ។សាក្សីនៅទីនោះនិយាយថានាងឆ្លើយដោយឲ្យលុយ១០០ដុល្លារទៅក្រុមគ្រួសារជនរងគ្រោះដោយពាក្យសម្តីឈ្លើយ។នាងចង់ទៅផ្ទះដោយយករថយន្ត ប៉ុន្តែប៉ូលីសមិនអនុញ្ញាត។ប៉ូលីសបានស្ទូចរថយន្តទៅការិយាល័យស្នងការប៉ូលិសដើម្បីរងចាំដំណោះស្រាយ។
ចូលគុកពីរដងមិនរៀងចាល់ចូលគុកម្តងទៀតដោយសារប្រើកាំភ្លើងខុសច្បាប់
ព្រះសីហនុ៖ប៉ូលិសក្រុងព្រះសីហនុបានចាប់ខ្លួនបុរសអាយុ២៩ឆ្នាំបន្ទាប់ពីពួកគេប្រើប្រាស់កាំភ្លើងខុសច្បាប់កាលពីសុក្រ។ប៉ូលិសនិយាយថាការចាប់បុរសរូបនេះខណៈដែលពួកគេដើរនៅលើឆ្នេសមុទ្រ។ប៉ូលិសដែលបានល្បាតតំបន់នោះបានឃើញបុរសកាន់កាំភ្លើងខុសច្បាប់ដោយគ្មានការអនុញ្ញាតត្រឹមត្រូវទេនោះ។ជននោះនិយាយថាខ្លួនធ្លាប់ចូលគុកពីរដងម្តងហើយម្តងដេកគុកដោយសារប្រើប្រាស់កាំភ្លើងវែងនិងលើកទីលួចរបស់គេហើយលើកនេះប៉ូលិសបានបញ្ជូនពួកគេទៅតុលាការដើម្បីធ្វើការចោទប្រកាន់។ប៉ូលិសបន្ថែមថាបើទោះបីជាជននោះមិនបានបាញ់នរណាគេឲ្យរងរបួសមែនតែប៉ូលិសនៅតែចោទប្រើកាំភ្លើងខុសច្បាប់។
ហ៊ានលូកហោប៉ៅគេត្រូវប៉ូលិសចាប់បានបីនាក់
សៀមរាប៖ ប៉ូលីសនៅស្រុកថ្មពួកខេត្តសៀមរាបបានចាប់ខ្លួនបុរសបីនាក់ដែលលូកហោប៉ៅជនរងគ្រោះកាលពីថ្ងៃអាទិត្យ ។ប៉ូលិសនិយាយថាពួកគេលូកហោប៉ៅនៅក្នុងពិធីបុណ្យក្នុងវត្ត។ប៉ូលិសនិយាយថាមានជនរងគ្រោះពីរបីនាក់ដែលចោរទាំងបីនាក់នោះលូកហោប៉ៅ។នេះមិនមែនជាលើកទីមួយទេដែលពួកគេនាំគ្នាលូកហោប៉ៅព្រោះពួកគេធ្លាប់លូកហោប៉ៅជាច្រើនលើកច្រើនសារនៅតាមបណ្តាលខេត្តរួចមកដល់ខេត្តសៀមរាបតែត្រូវប៉ូលិសចាប់បាន។ប៉ូលិសនិយាយថាក្នុងម្នាក់ជាជនពិការ។ពួកគេបានសហការណ៍គ្នាលូកហោប៉ៅ។បច្ចុប្បន្នប៉ូលិសបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការ។
ភ្នំពេញ ប៉ុស្តិ៍







