Headlines:

សម្ព័ន្ធ​មិត្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តំបន់​អាស៊ាន​ត្រូវ​បាន​សម្ពោធ​ឡើង



DSC_4249_1

 ភ្នំពេញៈ អាស្រយ័​ដោយ​ការ​ប្រកាន់​ខ្ជាប់​នូវ​ភាព​អព្យាក្រឹត និង​ឥរិយាបថ​បើក​ចំហរ​រវាង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​មូល​សម្ព័ន្ធ​មិត្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ឬ ASEAN New Media Alliance (ANMA) ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​នៅ​ថ្ងៃ​ទី២៩​ ខែមិថុនា​ ឆ្នាំ២០១៣។

ANMA បម្រើ​ជា​អង្គការ​អព្យា​ក្រឹត​រវាង​បណ្តា​ប្រទេស​អាស៊ាន​ទាំង​មូល​និង​ជា​វេទិកា​បច្ចេក​ទេស​សម្រាប់​ទូរទស្សន៍​ខ្សែ​កាប​ប្រចាំ​តំបន់​ ទូរទស្សន៍​ផ្កាយ​រណប ទូរទស្សន៍​ផ្សាយ​តាម​បណ្តាញ​អ៊ិនធឺណេត និង​បណ្តា​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត ដើម្បី​ប្រមូល​ផ្តុំ​ផ្លាស់​ប្តូរ​ពត័មាន​ពាណិជ្ជកម្ម និង​សហ​ប្រតិបត្តិ​ការ​នៅ​ក្នុង​មុខ​ជំនួញ​នៅ​លើ​ដែន​កំណត់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តាញ OTT (Over The Top)។​​ OTT សំដៅដល់ IP (Internet Protocol)​ ទាំង​អស់​ដែល​បញ្ជូន​ពត៍មាន​តាម​បណ្តាញ​អ៊ិន​ធឺណេត និង​តាម​បណ្តាញ​ផ្ទាល់​ខ្លួន​របស់​ពួកគេ។

ANMA ផ្តល់នូវ បណ្តាញ​កុំព្យូទ័រ Inter-Cloud ដ៏​ធំ​បំផុត​ទូទាំង​ពិភព​លោក សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដើម្បី​ចែក​ចាយ​បណ្តាញ​ពត៍មាន​ទូទាំង​ពិភពលោក។ បណ្តាញ​កុំព្យូទ័រ Inter-Cloud របស់ OTT (Over The Top) ប្រព័ន្ធ​អេកូឡូស៊ី ផ្តល់​មធ្យោបាយ សម្ភារៈ និង​ឧបករណ៍​កុំព្យូទ័រ Hardware and Software សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាស៊ាន​ដើម្បី​ដំណើរ​ការ​និង​ចែក​ចាយ​ពត៍មាន​របស់​ពួកគេ​ទៅ​កាន់​បណ្តាញ​អ៊ីនធឺណេត / ទូរស័ព្ទចល័ត / ទីផ្សារ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​និង​ពិភព​លោក​ទាំង​មូល។

បណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «សម្ព័ន្ធ​មិត្ត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ជា​ប្រវត្តិសាស្រ្ត​ និង​ជា​ជំហាន​ឈាន​មុខ​មួយ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន។ តាំង​នាម​រដ្ឋាភិបាល​កម្ពុជា​យើង​សូម​ស្វាគមន៍​និង​ជូនពរ​អ្នក​ទាំងអស់គ្នា​»។

លោក Steve Hui សហស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន​ Power-All Networks និង​ជា​ប្រធាន​ស្ថាបនិក​នៃ​អង្គការ ANMA បាន​និយាយ​ដែរ​ថា «នេះ​គឺជា​អង្គការ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើក​ដំបូង​ដែល​បើក​ចំហរ​សម្រាប់ ការ​ផ្សព្វ​ផ្សាយ និង​បណ្តាញ​ទូរទស្សន៍​ខ្សែ​កាប​នៅ​ក្នុង​តំបន់​ដើម្បី​ប្រើ​បណ្តាញ​កុំព្យូទ័រ Inter-Cloud នៅ​លើ​ទីផ្សារ​ថ្មី​របស់​ OTT ។ វា​អនុញ្ញាត​ឲ្យ​​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដើម្បី​ផ្សព្វ​ផ្សាយ​ បណ្តាញ​ព័ត៍​មាន​របស់​ពួកគេ​ទូទាំង​ពិភព​លោក និង​ដើម្បី​ឈាន​ទៅ​ដល់​ប្រជាពលរដ្ឋ​របស់​ពួកគេ​និង​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត​តាម​រយៈ​អ៊ិនធឺណេត​និង IP (Internet Protocol)​ និង​នៅ​លើ​បណ្តាញ​សាធារណៈ​ឬ​ឯកជន​ដទៃ​ទៀត»។

អង្គភាព​ដែល​បាន​អញ្ជើញ​ចូល​រួម​ពិធី​សមោ្ពធន៍​ដែល​ជា​សមាជិក​អ្នក​បង្កើត​មាន​ដូចជា​ស្ថានីយ​ទូរទស្សន៍​ CTN, TVK, ONE TV, SEATV, PPCTV, CNC, MyTV, TV3, TV5 មក​ពី​ប្រទេស​កម្ពុជា ស្ថានីយ​ទូរទស្សន៍​ CNTV of CCTV មក​ពី​ប្រទេស​ចិន, ស្ថានីយ​ទូរទស្សន៍Hong Kong Satellite TV មក​ពី​ប្រទេស​ហុង​កុង, ស្ថានីយ​ទូរទស្សន៍​​ Kompass TV មក​ពី​ប្រទេស​ឥណ្ឌូ​នេស៊ី, ស្ថានីយ​ទូរទស្សន៍Lao Star TV មក​ពី​ប្រទេស​ទ្បាវ, ស្ថានីយ​ទូរទស្សន៍​ Astro មក​ពី​ប្រទេស​ម៉ាទ្បេស៊ី, ស្ថានីយ​ទូរទស្សន៍ Com Clark មក​ពី​ប្រទេស​ហ្វីលីពីន, 1Net/Media Corp មក​ពី​ប្រទេស​សឹង្ហបុរី, True មក​ពី​ប្រទេស​ថៃ។ ដោយ​ទ្បែក​ស្ថានីយ​ទូរទស្សន៍ MRTV នៃ​ប្រទេស​មីយាន់ម៉ា និង​ស្ថានីយ​ទូរទស្សន៍ CCTN នៃ​ប្រទេស​ហ្វីលីពីន​បាន​ទទួល​យក​ការ​អញ្ជើញ​របស់​អង្គការ​សម្ព័ន្ធ​ប៉ុន្តែ​មិន​អាច​ចូល​រួម​នៅ​ក្នុង​នាទី​ចុង​ក្រោយ​ដោយសារ​តែ​ពួក​គេ​មាន​បញ្ហា​ឯកសារ​ក្នុង​ការ​ធ្វើ​ដំណើរ។

This content has been locked. You can no longer post any comments.
Show/hide comments
busy