កៅស៊ូ បានធ្លាក់ថ្លៃដល់តម្លៃទាបបំផុតក្នុងរយៈពេលជិត៨សប្តាហ៍ ដោយសារមានក្តីបារម្ភថា លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងសភាជាន់ខ្ពស់អាមេរិក នឹងព្យាយាមរារាំងវិបត្តិសារពើពន្ធ ដោយកាត់បន្ថយតម្រូវការកៅស៊ូ ដែលគេយកមកប្រើប្រាស់ដើម្បីផលិតកងរថយន្តរបស់វិនិយោគិន។
តម្លៃកៅស៊ូសម្រាប់ចែកចាយនៅខែមេសា បានធ្លាក់ចុះ២,៧ភាគរយ មកនៅត្រឹម ២៤២,២យ៉េនក្នុងមួយគីឡូក្រាម (៣ ០៣២ដុល្លារក្នុងមួយតោន) នៅផ្សារដោះដូរទំនិញក្រុងញូវយ៉ក ពោលនេះគឺជាតម្លៃទាបបំផុតក្នុងកិច្ចសន្យាទិញលក់សកម្មជាងគេគិតចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញាមក។ កៅស៊ូក្នុងកិច្ចសន្យាអនាគត ត្រូវបានជួញដូរក្នុងតម្លៃ ២៤៣,៣យ៉េននៅម៉ោង ១២ និង១៨នាទីថ្ងៃត្រង់កាលពីម្សិលមិញ។
ប្រេងនៅទីក្រុងញូវយ៉ក ត្រូវបានជួញដូរជិតដល់តម្លៃទាបបំផុតក្នុងរយៈពេលបួនខែ ដោយកាត់បន្ថយចំណាប់អារម្មណ៍ចំពោះកៅស៊ូធម្មជាតិ ដែលជាទំនិញជំនួសឲ្យផលិតផលសំយោគ។
ភាគហ៊ុនអាស៊ី បានបន្តលក់ចេញអស់នៅទូទាំងពិភពលោក ខណៈក្រុមវិនិយោគិន បានយកចិត្តទុកដាក់ចំពោះវិធី ដែលលោកអូបាម៉ា ដោះស្រាយការងារកាត់បន្ថយឱនភាពសារពើពន្ធ។
ភ្នំពេញ ប៉ុស្តិ៍

